យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

គន្លឹះនៃជោគជ័យ

ចេញថ្ងៃទីៈ [06-12-2012] | បើកមើលៈ 6295 | Print |



​​        "ខ្ញុំត្រូវតែរស់!" ក្មេងប្រុសម្នាក់ស្រែកខ្លាំងៗដាក់ វ៉ុលទែរ។ អ្នកប្រាជ្ញរូបនេះ ក៏ឆ្លើយមកវិញថា "ខ្ញុំ​ដូចជា​មិន​

ឃើញ​មានអ្វីចាំបាច់ទេ!"។
       ក្នុងករណីជាច្រើន ចម្លើយនេះអាចជាប្រតិកម្មតបស្នងរបស់មនុស្សទាំងពិភពលោកទៅលើរឿងដែលអ្នកនាំ
មកនិយាយថា "គ្មានអ្វីចាំបាច់ត្រូវនិយាយឡើយ..." តែសម្រាប់អ្នកជាវាគ្មិនដែលទទួលជោគជ័យនោះរឿងដែល
អ្នកនឹងលើកមកនិយាយ អ្នកតែងតែ មានអារម្មណ៍ ថាវាមានការចាំបាច់ខ្លាំងណាស់ ឬបើមានការចាំបាច់ក្នុងប្រការ
ណាមួយ នោះវាគឺជារឿងដែលដិតជាប់ក្នុងគំនិតរបស់អ្នក ហើយមួយរយៈក្រោយមក អ្នកគួរតែមានអារម្មណ៍ថាវា
ជារឿងដែលមានសារៈសំខាន់ខ្លាំងណាស់នៅលើភពផែនដីនេះ។
       ប្រការសំខាន់ក្នុងការថ្លែងសុន្ទរកថា ពុំមែនការប្រើសំនួនវោហារបែបសាបឈឹងនោះទេ។ នៅពីក្រោយសំនួន
វោហារនោះត្រូវតែមានភាពអង់អាចក្លាហាន មានអារម្មណ៍ពុះពារ និងការជឿជាក់។ ការជជែកដេញដោលដ៏ល្បី
មួយក្នុងសភាអង់គ្លេសរវាង រីឆាត ប៊្រិនស្លី ឆឺរីដាន់ ទៅលើ វ៉រេន ហេស្ទិង មានវាគ្មិនល្បីល្បាញជាច្រើន ដូចជា បឺក
- ភិត - វិលបឺហ្វក និង ហ្វកស៍ ដែលបានឮការចោទសួរនោះ បាននាំគ្នានិយាយអះអាងថា ជាវោហារចោទឆ្លើយ
ដែលគួរឲ្យចាប់ចិត្តបំផុតតាមដែលមិនធ្លាប់មានគេនិយាយចេញមកនៅលើទឹកដីអង់គ្លេសេនេះ។
       ទោះជាយ៉ាងណាក៏ ឆឺរីដាន់ យល់ថា ភាពលេចធ្លោនៃវោហារនេះ គឺជារបស់ស័ក្តិសិទ្ធិ តែមិនស្ថិតស្ថេរយូរ
អង្វែងទេ ទើបមិនសមគួរនឹងយកទៅបោះពុម្ពជាអក្សរដែលមានតែភាពសាបឈឹងគ្មានរសជាតិ ដែលទោះបីជា
មានអ្នកស្នើសុំទិញក្នុងតម្លៃ 5000 ដុល្លារដើម្បីមានសិទ្ធិចុះផ្សាយ ក៏គេនៅតែបដិសេធមិនយល់ព្រមដែរ។ ដូច្នេះ
ហើយទើបសព្វថ្ងៃ ពុំមានច្បាប់ដើមណាមួយនៅសល់មកដល់សព្វថ្ងៃនេះឡើយ។ ពេលនេះ បើសិនជាយើងមាន
ឱកាសអានសុន្ទរកថានោះ វាអាចធ្វើឲ្យយើងមិនចាប់អារម្មណ៍ក៏មានដែរ ព្រោះវាពុំមានវិធីនិយាយដ៏អស្ចារ្យរួមផ្សំ
ជាមួយ។ អ្វីដែលនៅសល់គឺមានត្រឹមតែសម្បកក្រៅប្រៀបដូចខ្មោចសត្វឥន្ទ្រីដែលគេយកស្លាបមកត្រដាងនៅតាម
ហាងលក់ទំនិញតែប៉ុណ្ណោះ។

                         ចូរចាំជានិច្ចថា រូបអ្នក គឺតួអង្គសំខាន់បំផុតក្នុងការថ្លែងសុន្ទរកថារបស់ខ្លួន។
             ចូរស្តាប់សម្តីមានរបស់ អេម័រ សាន់ ដែលមានទស្សនៈថា "ទោះបីជាអ្នកនិយាយភាសាអ្វីក៏ដោយ
                              អ្នកមិនអាចនិយាយឲ្យហួសពីការគិតរបស់ខ្លួនបានឡើយ"។

      នេះជាសម្តីដ៏សំខាន់បំផុតទាក់ទងនឹងសិល្បៈនៃការបញ្ចេញគំនិត មកជាពាក្យសម្តីតាមដែលខ្ញុំធ្លាប់ស្តាប់ ធ្លាប់
ឮ និងដើម្បីឲ្យចាំបានពិតប្រាកដនោះ ខ្ញុំសូមនិយាយបញ្ជាក់ម្តងទៀតថា "ទោះបីជាអ្នកនិយាយភាសាអ្វីក៏ដោយ
អ្នកមិនអាចនិយាយឲ្យហួសពីការគិតរបស់ខ្លួនបានឡើយ"។


អត្ថបទផ្សេងៗទៀតក្នុងសៀវភៅនេះ ៖
- សាងភាពក្លាហាន និងទំនុកចិត្តលើខ្លួនឯង
- មានជំនឿលើខ្លួនឯងអាស្រ័យលើការត្រៀមទុកជាមុន
- វិធីសាស្រ្តដែលវាគ្មិនល្បីថ្លែងសុន្ទរកថា
- វិធីធ្វើឲ្យមានការចងចាំបានល្អ
- ប្រការចាំបាច់​ដើម្បីសម្រេចជោគជ័យក្នុងការថ្លែងសុន្ទរកថា
- វិធីបើកសុន្ទរកថា
- វិធីបិទសុន្ឬរកថា
- វិធីរំលេចសេចក្តី
- វិធីអូសទាញឲ្យមានការប្រតិបត្តិតាម
- វិធីកែសម្រួលសំនួនវោហារឲ្យបានល្អប្រសើរ

Book not found !!!!!!!!!!

 

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017