

យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា
បណ្ណាល័យសិក្សា
តើអ្វីដែលធ្វើឲ្យអ្នកដឹកនាំមានបារមីខ្ពស់ មានភាពលេចធ្លោ?
ចេញថ្ងៃទីៈ [07-11-2012] | បើកមើលៈ 5163
ពួកគេទាំងនេះមានភាពខុសប្លែកពីអ្នកដទៃត្រង់ថា ពួកគេជាជំពូកមនុស្សដែលមានជំនឿលើខ្លួនឯង
មានថាមពល មានភាពស្វាហាប់ជាងអ្នកដទៃ។ លើសពីនេះ ពួកគេមានសកម្មភាពយ៉ាងមិនធម្មតាទៀតផង។
អ្នកដឹកនាំដែលមានបារមីខ្ពស់ ជាទូទៅតែងតែ៖
-មានចក្ខុវិស័យច្បាស់លាស់ ទាន់សម័យ និងប្រកបដោយការច្នៃប្រឌិត។
-ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តទៅលើចក្ខុវិស័យរបស់ពួកគេ។
-លះបង់ច្រើន ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ហ៊ានសម្រេចចិត្តប្រថុយប្រថាននឹងអ្វីៗផ្ទាល់
ខ្លួន មិនថាជាថវិកា ការងារ និងសង្គម។
-ធ្វើឲ្យមានភាពស្វាហាប់ ស្ទុះស្ទានៅក្នុងក្រុមមនុស្សរបស់ពួកគេ។
-ទទួលបានទំនុកចិត្តទាំងស្រុងពីក្រុមមនុស្សរបស់ពួកគេ (លើសពីនេះនៅអាចធ្វើឲ្យមនុស្សទាំងអស់
នោះខ្លាចក្រែងទៀតផងដែរ)។
-ប្រើការបំផុសទឹកចិត្ត ជំនួសឲ្យការបញ្ជាដោយបង្ខំ ឬបើមិនអញ្ចឹងទេប្រើប្រជាមតិ ដើម្បីធ្វើឲ្យកើត
មានការយល់ស្របរួមគ្នាក្នុងការទាក់ទាញទឹកចិត្តក្រុមមនុស្សរបស់ពួកគេ។
អ្នកដឹកនាំមានបារមីខ្ពស់ នឹងទទួលជោគជ័យខ្ខាំងបំផុតក្នុងគ្រាមានវិបត្តិ ឧទាហរណ៍ ហ្រ្វែងគ្លិន
ឌី.រូសឺវេលត៍ ប្រធានាធិបតីទី៣២ នៃប្រទេសអាមេរិក គឺជាប្រភេទអ្នកដឹកនាំដែលមានបារមីខ្ពស់ម្នាក់។ គាត់
បានដឹកនាំអាមេរិកឆ្លងកាត់វិបត្តិសេដ្ឋកិច្ចដ៏ធំ ហើយបានត្រៀមរៀបចំសព្វបែបយ៉ាងដើម្បីទប់ទល់នឹងសង្រ្គាម
លោកលើកទី២ទៀតផង។ ចំណែក អាដុលហ្វ៍ អ៊ីទ្លែរ មេបក្សណាហ្ស៊ី អាល្លឺម៉ង់ ក៏ជាអ្នកដឹកនាំដែលមានបារមី
ខ្ពស់បានផ្តល់នូវចក្ខុវិស័យដ៏មានថាមពលនិងរឹងមាំដល់ប្រទេសរបស់ពួកគេ ហេតុនេះទើបអ្នកដឹកនាំដែល
មានបារមីខ្ពស់អាចសាងសង់អំណាចនិងឥទ្ធិពលបានយ៉ាងខ្លាំងក្លាតែឧបករណ៍ដែលកំណត់ថា កម្លាំងបំផុស
ស្មារតីរបស់គេធ្វើឲ្យកើតមានផលល្អ ឬមិនល្អយ៉ាងណានោះ គឺអាស្រ័យទៅលើវិធីសាស្រ្តដែលពួកគេប្រើ។
ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពវិបត្តិ មិនចេះតែកើតមានជាប់ជានិច្ចនោះទេ។ ចក្ខុវិស័យខ្ពង់
ខ្ពស់ដើម្បីសម្រេចនូវភារកិច្ចដ៏ធំធេង មើលទៅអាចដូចជារឿងស្រមើស្រមៃ ហើយតម្លៃនៃកម្លាំងជំរុញទឹកចិត្ត
អាចនឹងរលាយបាត់បង់ទៅមិនមែនជាអ្នកដឹកនាំប្រភេទល្អបំផុតជានិច្ចនោះទេ។
"អ្នកដឹកនាំដែលមានបារមីខ្ពស់"
គឺជាអ្នកដឹកនាំដែលមាន "ទេពកោសល្យក្នុងការនិយាយ"
ពោលគឺ គេអាច "បំផុសស្មារតី សាងកម្លាំងចិត្ត" ដល់បុគ្គលិក
ឲ្យខំប្រឹងប្រែងធ្វើការជាងមុន
និងទទួលបានការជឿជាក់ពីអ្នកបណ្តាក់ទុន អ្នកវិភាគ និងអ្នកកាសែត
ដែលចូលចិត្តសង្ស័យច្រើន។
រ៉ាកេស ឃូរ៉ាណា - Rakesh Khurana
Harward Business School
វិធីសាស្រ្តផ្សេងៗទៀតក្នុងសៀវភៅនេះ ៖
- ការប្រឈមមុខសម្រាប់អ្នកដឹកនាំសម័យបច្ចុប្បន្ន
- ដូចម្តេចទៅដែលហៅថាអ្នកដឹកនាំដ៏មានប្រសិទ្ធភាព
- វិធីសាស្រ្តអភិវឌ្ឍន៍ជំនាញភាពជាអ្នកដឹកនាំ
- វិធីសាស្រ្តសាងចក្ខុវិស័យ
- វិធីសាស្រ្តបង្កើតថាមពលអូសទាញដល់ក្រុមមនុស្សដែលអ្នកចង់បាន
- វិធីប្រតិបត្តិខ្លួនដើម្បីធ្វើជាអ្នកដឹកនាំដ៏ល្អ
- តារាងជំនួយអំពីភាពជាអ្នកដឹកនាំ
- ការធ្វើតេស្តពិសោធការយល់ដឹងអំពីភាពជាអ្នកដឹកនាំ
Book not found !!!!!!!!!!
ចុច Like ដើម្បីចែករំលែក
អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «អភិវឌ្ឍន៍ខ្លួន - ភាពជាអ្នកដឹកនាំ»
វិធីវាស់កម្រិតភាពជាអ្នកដឹកនាំក្នុងបច្ចុប្បន្នរបស់អ្នក [31-July-2017]ខ្លីៗអំពី ម៉ាកហ្ស័កកឺបឺក ពេលទើបបង្កើតហ្វេសប៊ុកដំបូង [17-August-2015]
វិធីស្វែងរកខ្លួនឯង [14-July-2015]
ទេពកោសល្យ [26-May-2015]
ប្រាស្រ័យទាក់ទងគឺជាប្រការចាំបាច់ [22-May-2015]
ខ្លីៗអំពី ហ្ស័កកឺបឺកដែលអ្នកអាចនឹងមិនធ្លាប់ដឹង [22-April-2015]
បង្ហាញអត្ថបទទាក់ទងទាំងអស់
ស្វែងរកសៀវភៅ
អត្ថបទពេញនិយម
ស្ថិតិមិត្តអ្នកអាន
- ថ្ងៃនេះ | 558 |
- ថ្ងៃម្សិលមិញ | 623 |
- សប្ដាហ៍នេះ | 2696 |
- ខែនេះ | 19195 |
- សរុបទាំងអស់ | 1211825 |
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks
រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស