បណ្ណាល័យសិក្សា

សង្ឃជរា និង បុរសខ្វាក់

ចេញថ្ងៃទីៈ [11-10-2012] | បើកមើលៈ 6290 | Print |  Email 

ព្រះសង្ឃ​ចំណាស់និ​ង​កូន​សិស្ស​ម្នាក់ ធ្វើដំណើរ​ស្វែង​រក​សច្ចធម៌ ហើយ​អ្នក​ទាំង​ពីរ​បានចូល​ទៅ​សម្រាក​ក្នុង​ភូមិ​តូច​
មួយ ដោយធ្វើដំណើរកាត់តាមផ្សារក្នុងភូមិខណៈនោះព្រះសង្ឃចំណាស់និងកូនសិស្សបានជួបនឹងបុរសពិការភ្នែក
ម្នាក់ ដែលកំពុងតែដើររើសសំរាម... បុរសពិការភ្នែកដើរប្រមូលសំរាមបណ្តើរ ច្រៀងលេងបណ្តើរពោរពេញដោយ
អារម្មណ៍ល្អ។ ព្រះសង្ឃចំណាស់ក៏ចូលទៅរកបុរសពិការភ្នែកនោះ រួចសួរនាំ...

"“តើញោមមកពីណាដែរ?"
“"ខ្ញុំកណាមិនដឹងថាខ្លួនមកពីណាទេព្រះអង្គ!”" បុរសពិការភ្នែកឆ្លើយ។
“"តើញោមចង់ទៅណាដែរ?" ព្រះសង្ឃចំណាស់សួរបន្ត។
"“ខ្ញុំកណាមិនដឹងទេ!”"
“"តើញោមមិនដឹងទេឬ?" ព្រះសង្ឃសួរបន្ត។
“"ដឹង!"” បុរសពិការឆ្លើយ។
"“តើញោមដឹងមែនឬ?"” ព្រះសង្ឃសួរ។
"“ខ្ញុំកណាមិនដឹងទេ!”" បុរសពិការឆ្លើយ។

ពេលទទួលបានចម្លើយហើយ ព្រះសង្ឃចំណាស់ញញឹមពេញចិត្តយ៉ាងខ្លាំង។ ឯអ្នកភូមិដែលបានឮការជជែកគ្នា
រវាងព្រះសង្ឃនិងបុរសពិការភ្នែកនេះ ម្នាក់ៗនាំគ្នាតវ៉ាថា បុរសពិការភ្នែកនិយាយអត់ដឹងខ្យល់ ជាមនុស្សឆ្កួតហើយ
ពួកគេ​ក៏ប្រាប់ទៅព្រះសង្ឃកុំឲ្យចាប់អារម្មណ៍នឹងបុរសពិការភ្នែក ដែលជាមនុស្សឆ្កួតម្នាក់នេះ។

"គេម្នាក់នេះមិនឆ្កួតហើយក៏មិនខ្វាក់ដែរ" ព្រះសង្ឃមានដីការប្រាប់អ្នកភូមិ។
អ្នកភូមិម្នាក់សួរដោយឆ្ងល់ "ឃើញច្បាស់ណាស់ថាភ្នែកគេខ្វាក់ ហើយឆ្លើយតែពីសតែពាសស្តាប់មិនយល់ទៀត
ហេតុអ្វីបានជាតេជគុណមានដីកាថាគេមិនខ្វាក់ភ្នែក និងមិនឆ្កួតអញ្ចឹង?"”

"បុរសម្នាក់នេះឆ្លើយត្រូវតាមអ្វីដែលអាតា្មសួរហើយ!"” ព្រះសង្ឃមានដីកា។
"តើមានន័យថាម៉េចទៅ?"” អ្នកភូមិម្នាក់ទៀតសួរដោយចម្លែកក្នុងចិត្ត។

"បុរសពិការភ្នែកបកស្រាយ "“រឿងដែលខ្ញុំមកពីផ្ទះរបស់ខ្ញុំ ហើយខ្ញុំកំពុងរើសសំរាម តេជគុណមុខតែមើលឃើញ
ដូច្នេះការដែលតេជគុណសួរថា "“ខ្ញុំមកពីណា?" គឺលោកចង់សំដៅទៅដល់ការដែលខ្ញុំកើតមកជាមនុស្សខ្វាក់ដូច្នេះ
ទើបខ្ញុំឆ្លើយថា “"មិនដឹង!"” ឯត្រង់តេជគុណសួរថា "“តើខ្ញុំចង់ទៅណា?"” គឺសំដៅដល់ពេលស្លាប់ទៅខ្ញុំនឹងទៅទីណា?
ទើបខ្ញុំឆ្លើយថា "“មិនដឹង"” ការដែលសួរថា “"តើខ្ញុំមិនដឹងទេឬ?"” តេជគុណចង់មានន័យថា ខ្ញុំហ្នឹងមិនដឹងទេឬអីថាខ្ញុំ
នឹងត្រូវស្លាប់ ទើបខ្ញុំឆ្លើយថា "“ដឹង!"”

អ្នកភូមិសួរបន្ត "“ចុះការដែលសួរថា តើអ្នកឯងដឹងមែនឬ វិញនោះ?"”
“"តេជគុណចង់សំដៅដល់ថា តើខ្ញុំដឹងឬទេថាខ្ញុំនឹងស្លាប់នៅពេលណា? ទើបខ្ញុំឆ្លើយថា "មិនដឹង!" បុរសពិការភ្នែក
ឆ្លើយ។

"“បុរសម្នាក់នេះនិយាយត្រូវហើយ អាតា្មចង់និយាយអញ្ចឹងពិតមែន"” ព្រះសង្ឃចំណាស់ជួយអះអាង។
ហើយចុះការដែលតេជគុណថា បុរសម្នាក់នេះមិនបានខ្វាក់ភ្នែក មានន័យថា គេធ្វើពុតឬ?"” អ្នកភូមិសួរព្រះសង្ឃ។

"“ការដែលអាតា្មប្រាប់ថាបុរសម្នាក់នេះមិនបានខ្វាក់ភ្នែក ព្រោះគេមានកែវភ្នែកនៅខាងក្នុង គឺបញ្ញា... អ្នកមានបញ្ញា ទោះជាភ្នែកខ្វាក់ក៏មានឈ្មោះថាមានពន្លឺភ្លឺស្វាងនៅខាងក្នុងដែរ!"” ព្រះសង្ឃមានដីការលើកសរសើរ រួចព្រះអង្គក៏
និមន្តចេញជាមួយកូនសិស្សបាត់ទៅ។

មនុស្សដែលមានបញ្ញាក្នុងដំណើរជីវិត គឺជាមនុស្សដែលមានពន្លឺនាំផ្លូវ
ឯមនុស្សដែលមិនស្វែងរកវិជ្ជាដាក់ខ្លួន គឺប្រៀបដូចជាមនុស្សខ្វាក់
ដែលគ្មានថៃ្ងមានពន្លឺពីខាងក្នុងឡើយ។


រឿននិទានល្អផ្សេងៗទៀតដែលមាននៅក្នុងសៀវភៅនេះ ៖
- ភាពអស្ចារ្យ
- ស្រមោចជួយធ្វើការ?
- ភ្នំនៃសេចក្ដីក្លាហាន
- ម្ជុលនៅនឹងដៃខ្លួនឯង
- ជ័យជំនះដ៏ធំធេង
- ដើមបណ្ដូលពេជ្រ
- ព្រាប និង ក្អែក
- ទឹកស្អាតនៅក្នុងទឹកស្អុយ
- ចង់ធ្វើដូចជ្រូក
- អត់ធ្មត់

Book not found !!!!!!!!!!