យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

Articles

វិទ្យុមុលឡាហ៍ Radio Mullah

         
           នៅពេលក្រុមឧទ្ទាមតាលីបង់ចូលមកជ្រលងភ្នំស្វាត់ ខ្ញុំមានអាយុ 10 ឆ្នាំ។ ម៉ូនីបានិងខ្ញុំ ធ្លាប់អានរឿងថ្វៃឡៃត៍ (Twilight) ហើយចង់
ក្លាយជាព្រាយជញ្ជក់ឈាម។  ពួកយើងយល់ថា ពួកតាលីបង់ចូលមកពេលយប់ដូចព្រាយជញ្ជក់ឈាមអ៊ីចឹង។ ពួកគេមកជាក្រុម ប្រដាប់
ដោយអាវុធគ្រប់ដៃមានកាំបិតនិងកាំភ្លើងយន្ត។ ពីដំបូងពួកគេមកដល់ភាគខាងលើនៃជ្រលងភ្នំស្វាត់ តាមតំបន់កូនភ្នំម៉ាល់តា។ ពួកគេមិន
ហៅខ្លួនឯងថាតាលីបង់ដូចក្រុមតាលីបង់ជួតកន្សែងលើក្បាលនិងត្របកភ្នែកខ្មៅដូចដែលពួកយើងធ្លាប់ឃើញនៅអាហ្វហ្កានីស្ថាននោះទេ។

          បុរសទាំងនោះមានមុខមាត់ចម្លែកៗ សក់កន្ទ្រើង ពុកមាត់វែង ពាក់អាវកាក់គ្របពីលើអាវវែងខាងក្នុង  ជាយអាវវែងធ្លាក់រហូតទៅ
ដល់កជើងពាក់ស្បែកជើងបាតាឬស្បែក​ជើងសង្រែកធ្វើពីកៅស៊ូតម្លៃថោកៗជួនកាលពាក់ក្រណាត់ឃ្លុំមុខជិតសល់តែប្រឡោះភ្នែក  ហើយ
តែងយកកន្សែងជួតក្បាលជូតចុងច្រមុះ។ ពួកគេពាក់ក្រណាត់ប៉ានព័ណ៌ខ្មៅជាប់នឹងដៃសរសេរថា (សារីអាត់ យ៉ា សាហាដាត់) ឬច្បាប់នៃ
ការពលីជីវិត ហើយពេលខ្លះគេចងក្រណាត់ខ្មៅនោះពីលើក្បាល ទើបប្រជាជននាំគ្នាហៅពួកគេថា ត័រ ប៉ាត់គី ឬកងពលជួតក្បាលកន្សែង
ខ្មៅដែលមើលគួរឱ្យខ្លាចហើយគគ្រិច។  មិត្តភក្តិពុកហៅពួកគេថា ​(ពួកអត់ងូតទឹកនិងអត់កាត់សក់)។

          មេដឹកនាំពួកគេគឺបុរសម្នាក់អាយុ 28 ឆ្នាំ ឈ្មោះ ម៉ូឡាណា ហ្វាស់លូឡាហ៍ ដែលធ្លាប់ប្រកបរបរធ្វើកៅអីសម្រាប់ជិះឆ្លងទន្លេស្វាត់
ជើងខាងស្តាំស្វិតតាំងពីតូចដោយសារជំងឺស្វិតដៃជើង។ គេសិក្សានៅម៉ាដ្រាសារបស់ ម៉ូឡាណា ស៊ូហ្វ៊ីមហាម៉ាត់ ស្ថាបនិកក្រុមធីអិន
អិសអឹម (TNSM) ហើយបានរៀបការជាមួយកូនស្រីគាត់ទៀតផង។ ពេល សូហ្វ៊ីមហាម៉ាត់ ត្រូវបានរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារកាលពី
មានការបោសសម្អាតមេក្លោងពួកភេរវករនៅឆ្នាំ 2002  ហ្វាស់លូឡាហ៍​ ក៏ក្លាយជាមេដឹកនាំនៃចលនានោះជំនួសឪពុកក្មេក។ មុនពេលមាន
គ្រោះរញ្ជួយដីបន្តិច ហ្វាស់លូឡាហ៍ បានលេចមុខនៅក្នុងភូមិ អ៊ីម៉ាម ដេរី  ភូមិតូចមួយនៅប្រហែល 2-3 ម៉ៃល៍ពីទីក្រុងមីងហ្គោរ៉ា នាត្រើយ
ម្ខាងទន្លេស្វាត់ ហើយបានបង្កើតស្ថានីយវិទ្យុពួកឧទ្ទាមមួយ។

          នៅឯជ្រលងភ្នំ ពួកយើងភាគច្រើនទទួលព័ត៌មានតាមវិទ្យុ ព្រោះមិនសូវមាននរណាមានទូរទស្សន៍ ហើយមិនចេះអក្សរផងដែរ។
មិនយូរប៉ុន្មានប្រជាជនក៏ចាប់ផ្តើមស្គាល់វិទ្យុមួយឈ្មោះថា វិទ្យុមុលឡាហ៍ អិហ្វអឹម ដែលហ្វាស់លូឡាហ៍បង្កើតបង្កើតឡើងនោះ។ វិទ្យុនេះ
ផ្សាយរៀងរាល់រាត្រីពីម៉ោង 8 រហូតដល់ម៉ោង 10 យប់ហើយផ្សាយម្តងទៀតនៅពេលព្រឹកម៉ោង 7 ដល់ម៉ោង 9។

          ពីដំបូងៗ ហ្វាស់លូឡាហ៍ ហាក់ដូចជាបុរសដ៏មានចំណេះដឹងជ្រៅជ្រះម្នាក់។  គេណែនាំខ្លួនឯងថាជាអ្នកកែទម្រង់សាសនាអ៊ីស្លាម
និងជាអ្នកបកប្រែគម្ពីរគូរ៉ាន។  ម្តាយខ្ញុំដែលជឿស៊ប់ក្នុងសាសនាចាប់ផ្តើមចូលចិត្តគេ។  គេប្រើប្រាស់ស្ថានីយវិទ្យុលើកទឹកចិត្តប្រជាជនឱ្យ
ទម្លាប់ប្រព្រឹត្តអំពើល្អហើយជៀសវាងនូវរាល់ការប្រព្រឹត្តទាំងឡាយណាដែលគេចាត់ទុកថាអាក្រក់។ គេនិយាយថា  បុរសទាំងឡាយគួរតែ
ទុកពុកចង្កាវែង ប៉ុន្តែត្រូវឈប់ជក់បារី ហើយឱ្យយកថ្នាំជក់នោះមកទំពាវិញ ហើយប្រជាជនទាំងអស់ត្រូវឈប់ប្រើប្រាស់ថ្នាំហេរ៉ូអ៊ីន និង
សារស៍ (Shars) ដែលភាសារបស់យើងគេហៅថា ហាសុីស ។ គេប្រាប់ពីវិធីជម្រះកាយដល់អ្នកសូត្រធម៌ ប្រាប់ពីកន្លែងណាត្រូវលាងជម្រះ
មុនគេ ហើយសូម្បីតែកន្លែងកេរ្តិ៍ខ្មាសក៏គេប្រាប់ពីវិធីដុសលាងដែរ។ ជួនកាលសម្តីរបស់គេក៏សមហេតុផលដែរ។ វាប្រៀបដូចជាពេលចាស់ៗ
ខំព្យាយាមអង្វរក្មេងៗឱ្យធ្វើកិច្ចការទាំងឡាយណាដែលពួកគេមិនចង់ធ្វើអ៊ីចឹង ហើយពេលខ្លះវាគួរឱ្យភ័យខ្លាចដូចភ្លើងឆេះក្តៅគគុក។ ជាញឹក
ញាប់គេនិយាយផងយំផងដោយបង្ហាញក្តីស្រឡាញ់ចំពោះសាសនាអ៊ីស្លាម។ តាមធម្មតាគេនិយាយតាមវិទ្យុតែមួយភ្លែតទេ បន្ទាប់ពីនោះ
សាហ៍ ឌូរ៉ាន ជំនួយការរបស់គេដែលធ្លាប់លក់នំនែកតាមរទេះកង់បីក្នុងផ្សារក៏នឹងមកនិយាយបន្ត។ ពួកគេព្រមានប្រជាជនឱ្យឈប់ស្តាប់តន្ត្រី
ឈប់ទស្សនាភាពយន្តឬការរាំរែកផ្សេងៗ។  (គឺទង្វើបាបទាំងនេះហើយដែលបង្កឱ្យមានគ្រោះរញ្ជួយដី) ហ្វាស់លូឡាហ៍បំពងសំឡេងដូចផ្គរ
លាន់ ហើយប្រសិនបើប្រជាជនមិនបញ្ឈប់សកម្មភាពទាំងនេះទេ គេនឹងអញ្ជើញព្រះជាម្ចាស់មកព្រមានម្តងទៀត។  វិទ្យុមុលឡាហ៍បកស្រាយ
គម្ពីរគូរ៉ាន និងពាក្យប្រៀនប្រដៅរបស់អាល់ហាឌីតខុសស្រឡះ​ព្រោះមានតែមនុស្សមួយចំនួនដែលអានភាសាដើមជាអារ៉ាប់ មិនដាច់ ទើប
ហ្វាស់លូឡាហ៍ឆ្លៀតវាយលុកត្រង់ចំណុចអវិជ្ជានេះ។

          "គាត់និយាយត្រូវទេ អាបា?" ខ្ញុំសួរពុក។   ខ្ញុំនៅចាំពីស្ថានភាពរញ្ជួយដីដ៏គួរឱ្យភ័យខ្លាចនោះ។

          "មិនពិតទេ ចានី!" គាត់ឆ្លើយ "គេគ្រាន់តែបោកប្រាស់អ្នកស្រុកប៉ុណ្ណោះ!"

          ពុកនិយាយថា បុគ្គលិកក្នុងសាលារៀនលើកយករឿងស្ថានីយវិទ្យុមកជជែកគ្នា។ សាលាមានបុគ្គលិកប្រហែលជា 70 នាក់ ក្នុងនោះ
ប្រុសមាន40 នាក់និងស្រីមាន 30 នាក់។   គ្រូខ្លះក៏ប្រឆាំងនឹងហ្វាស់លូឡាហ៍ ប៉ុន្តែគ្រូភាគច្រើនគាំទ្រគេ ដោយគិតថាគេជាអ្នកបកស្រាយគម្ពីរ
គូរ៉ានដ៏បរិសុទ្ធ ព្រមទាំងកោតសសើរនូវភាពទាក់ទាញរបស់គេផងដែរ។ ពួកគេចូលចិត្តហ្វាស់លូឡាហ៍ត្រង់នាំយកច្បាប់អ៊ីស្លាមមកអនុវត្តព្រោះ
មានមនុស្សជាច្រើនមិនពេញចិត្តនឹងប្រព័ន្ធយុត្តិធម៌របស់ប៉ាគីស្ថានដែលមិនអនុវត្តតាមបន្ទាប់ពីបានបង្កើតប្រទេសនេះឡើង។ ករណីខ្លះដូចជា
ជម្លោះដីធ្លីដែលធ្លាប់តែត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស ប៉ុន្តែឥឡូវនេះដំណោះស្រាយមានរយៈពេល 10 ឆ្នាំទើបានឡើងមកដល់តុលា-
ការ។ ប្រជាជនធុញទ្រាន់នឹងមន្ត្រីពុករលួយរបស់រដ្ឋដែលបញ្ជូនឱ្យមកធ្វើការនៅជ្រលងភ្នំ  ដែលមើលទៅពួកយើង ស្ទើរតែទាំងអស់គ្នាហាក់
ដូចជារំពឹងចង់ឱ្យ ហ្វាស់លូឡាហ៍ បង្កើតរដ្ឋឯករាជ្យរុងរឿងដូចយុគសម័យ វ៉ាលី សាជាថ្មីម្តងទៀត។​

Book not found !!!!!!!!!! 

 

វិល្លៀម សេកស្ពៀរ


កំពូលអ្នកនិពន្ធប្រលោមលោកដ៏ល្បីល្បាញបំផុតលើពិភពលោក

          វិល្លៀម សេកស្ពៀរ ត្រូវបានគេស្គាល់តាមរយៈស្នាដៃនិពន្ធប្រលោមលោកដូចជា រឿងរ៉ូមេអូនិងជួលីយ៉ែត និងរឿង
ហេមើឡែតជាប្រភេទរឿងសោកនាដកម្មរំជួលអារម្មណ៍លេចធ្លោបំផុតរបស់គេ ដែលមនុស្សស្ទើរតែគ្រប់រូបដែលបានសិក្សា
ភាសាអង់គ្លេស សុទ្ធតែធ្លាប់បានអានស្នាដៃរបស់សេកស្ពៀរ ឬយ៉ាងហោចណាស់ក៏ត្រូវតែធ្លាប់បានឭឈ្មោះរបស់គេនេះមក
ខ្លះៗជាមិនខាន។ បច្ចុប្បន្ន វិល្លៀម សេកស្ពៀរ មិនមែនត្រឹមតែឈ្មោះបុគ្គលប៉ុណ្ណោះទេតែវាក៏បានក្លាយជាស្ថាប័នសកល
មួយដែលមានអត្តសញ្ញាណពិសេសរបស់ខ្លួនមួយបែប ព្រោះសេកស្ពៀរ ពុំមែនជាកវីនិពន្ធនៅក្នុងយុគសម័យណាមួយនោះទេ
ប៉ុន្តែគឺជាកវីដែលពេញនិយមនៅគ្រប់សម័យកាលដូចអ្វីដែលលោកបេន ចនសាន់ កវីរួមជំនាន់ជាមួយគ្នានោះបានពោលថា
«He was not of an age but for all time.»។

ប្រវត្ដិដ៏មិនជាក់លាក់

          វិល្លៀម សេកស្ពៀរ កើតក្នុងខែមេសា ឆ្នាំ 1564 នៅទីក្រុង ស្ដេ្រតហ្វដ ប្រទេអង់គ្លេស។ កាលពីក្មេងសេកស្ពៀរ ចូល
រៀននៅសាលា Stratford Grammar school និងរៀនសូត្របានយ៉ាងល្អ ព្រោះគ្រួបង្រៀននៅទីនោះភាគច្រើនសុទ្ធតែបាន
បព្ចាប់ការសិក្សាមកពីសាលាអកស្វដ(Oxford) និងមានប្រាក់ខែខ្ពស់ជាងបណ្ដាគ្រូៗនៅសាលារៀនផ្សេងៗក្នុងកំរិតសិក្សា
ដូចគ្នានោះ ដែលជាប្រការម៉្យាងអាចអោយគេសនិដ្ឋានថា សាលានោះបានបណ្ដុះមូលដ្ឋានគ្រឹះផ្នែកចំណេះដឹងយ៉ាងជ្រៅជ្រះ
ដល់ សេកស្ពៀរ។ លុះដល់អាយុ18ឆ្នាំ គេបានរៀបការជាមួយនឹង អេន ហេតថាវេយ៍ មានកូនចំនួន4នាក់។ ក្រោយពីឆ្នាំ1585
មក ពុំមានភស្តុតាង អ្វីបព្ជាក់ពីដំណើរជីវិតរបស់ សេកស្ពៀរ ឡើយរហូតមកដល់ឆ្នាំ1592 ទើបមានលេចឭពាក្យចចាមអារ៉ាម
ផ្សេងៗមួយចំនួនថា សេកស្ពៀរមានចំណេះវិជ្ជាសមល្មមអាចធ្វើសាស្ដ្រាចារ្យបានព្រោះតាមរយៈស្នាដៃនិពន្ធដំបូងរបស់គេ
សុទ្ធតែបានបង្ហាញពីចំណេះដឹងបែបក្លាស្ស៊ិកជាបន្តបន្ទាប់។មានមតិខ្លះយល់ថា សេកស្ពៀរ ត្រូវមករៀនជំនាញទេ ប៉ុន្តែដោយ
គេគិតចូលចិត្ដ ទើបបែរទៅចាប់អាជីពជាអ្នកនិពន្ធប្រលោមលោកវិញ។

ការឈានចូលទៅក្នុងវិស័យល្ខោន

          រហូតមកទល់ពេលនេះ នៅពុំទាន់មាននាក់ណាដឹងទេថាតើសេកស្ពៀរចាប់ផ្ដើមចូលមកឆាកល្ខោនដោយរបៀបណា
នោះឡើយ។ គេអាចនឹងចូលរួមក្នុងក្រុមល្ខោនចល័ត ហើយឈៀងចូលមកសម្ដែងនៅទីក្រុងស្ត្រេតហ្វដឬមួយសេស្ពៀរជា
នាក់ជួយប្រាប់ឃ្លាប្រយោគរបស់តួល្ខោនជាមុនព្រោះក្មេងជនបទដូចជារូបគេត្រូវតែចាប់ផ្ដើមពីឋានៈតូចតាចជាមុន។តែទោះ
បីជាយ៉ាងណាក៏ដោយសេកស្ពៀចាប់ផ្ដើមមានឈ្មោះបោះសំឡេងនិងក្លាហានជាតួសម្ដែងក្នុងរយៈពេលដ៏ឆាប់រហ័ស។មាន
ភស្តុតាងតែមូយគត់អំពីសេកស្ពៀរ និងវិស័តល្ខោន ក្នុងកំលុងឆ្នាំ1590 សសេរដោយ រ៉ូបឺត ហ្គ្រីន(Robert Green)ជាអ្នកនិពន្ធ
រឿងល្ខោននៅក្នុងក្រុម University Wits ដែលសសេរវាយប្រហារតួសម្ដែដទៃ ដែលបោះបង់ខ្លួនឯងចោល ហើយបែរទៅលើក
សសើរអ្នកនិពន្ធជើងថ្មីដូចជា សេស្ពៀរទៅវិញនិងថែមរិះគន់ថា អ្នកនិពន្ធម្នាក់នេះហ៊ានលក់អ្វីគ្រប់យ៉ាង ដើម្បីក្លាយជាអ្នកសម្ដែង
ខ្លួនឯង និពន្ធតែខ្លួនឯង និងដឹកនាំរឿងតែខ្លួនឯងទៀតផង។ តាមភស្តុតាងនេះហើយដែលធ្វើអោយគេជឿថា សេស្ពៀរ ពិតជា
ទទូលជោគជ័យតែងនិពន្ធរឿងល្ខោននេះ សមល្មមនឹងធ្វើឲ្យ ហ្គ្រីនមិនសូវសប្បាយចិត្តនោះឯង។

ឆ្នាំនៃជោគជ័យ

          នៅចុងឆ្នាំ1598 ចាត់ទុកថាជាឆ្នាំដល់សំខាន់បំផុតរបស់ សេកស្ពៀរ។ មានការប៉ានស្មានថា គេបាននិពន្ធរឿងល្ខោនចំនូន
16រឿងនិងក្លាយជាអ្នកនិពន្ធរឿងល្ខោន ដែលមានសមត្ថភាពខ្ពស់បំផុសនៅប្រទេសអង់គ្លេស។ នៅក្នុងឆ្នាំដដែលនេះ អ្នកសិក្សា
ស្រាវជ្រាវមានជំនឿថា គេបានចូលរួមសម្ដែងល្ខោនច្រើនរឿង និងបានចូលរួមសម្ដែងក្នុងក្រុមល្ខោនដ៏ល្អបំផុតនែទីក្រុងឡុងដ៍។
ជាច្រើនឆ្នាំក្រោយមក គេបានផលិតស្នាដៃសំរាប់តែរោងល្ខោនកណ្ដាលវាលដែលទើបនិងសង់រូចថ្មីៗអាចដាក់ទស្សនិកជនចូល
ទស្សនាបានរហូតដល់ទៅ3000នាក់។នៅក្នុងឆ្នាំ1593 ជាឆ្នាំជោគជ័យរបស់ សេកស្ពៀរ នៅពេលក្រុមល្ខោនដែលគេរួមសម្ដែង
នោះ ដាក់ឈ្មោះជាក្រុម The King’s Men ស្ថិតក្រោមការឧបត្ថម្ភពីព្រះចៅ ជេមស៍ មហាក្សាត្យនៃប្រទេសអង់គ្លេស ដែលមាន
សេកស្ពៀរ ជាអ្នកដឹកនាំ តូសម្ដែង និងជាអ្នកសសេររឿងល្ខោននិងផ្ដល់ឲ្យក្រុមល្ខោន សំខាន់ៗទាំងឡាយ។ ក្នុងឋានៈជាអ្នក
និពន្ធរឿងល្ខោន បានធ្វើសេកស្ពៀរ ក្លាយជាបុគ្គលដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងទទួលបានជោគជ័យលើសវេទិកាល្ខោន
នៅទីក្រុងឡុងដ៍ ខ្ពស់ជាងគេបំផុត។

         ប៉ុន្តែក្នុងឆាកជីវិតផ្ទាលខ្លួន សេកស្ពៀរ ត្រូវបាត់បង់ជីវិតកូនប្រុសម្នាក់ដែលទើបនិងមានអាយុ11ឆ្នាំ ឯឪពុករបស់គេបាន
ទទួលមរណភាពនៅឆ្នាំ1601។

»ចំណុចពិសេសក្នុងសាច់រឿងនិពន្ធ របស់សេកស្ពៀរ គឺមានលក្ខណៈពុះពោរ ជ្រាលជ្រៅ តួអង្គនៃល្ខោនមានមនោសព្ចោតនា
អណ្ដែតអណ្ដូងហួសពីមនុធម្មតា។គេព្យាយាមធ្វើឲ្យសាច់រឿងជាក់ស្ដែងចេញប្រកបដោយការស្រមើសមៃខ្ពស់ ដើមម្បីឲ្យតួ
ល្ខោនរបស់ខ្លួនបព្ចេញមនោសព្ចោតនាយ៉ាងជ្រាលជ្រៅ និងមុះមុតបំផុត។ អ្នកអាចនិងចងចាំតួអង្គ ហេមើឡែត បានយ៉ាង
ច្បាស់ ក៏ដោយសារតែគេសព្ជីាងគិតតែពីកាសងសឹក ហើយទម្ងន់នៃការគិតមានកំរិតខ្ពស់ជាងរឿងសោកនាដកម្មដទៃផ្សេង
ទៀត ហេតុនេះហើយទើបធ្វើឲ្យតួអង្គ ហេមើឡែតក្លាយជាតួអង្គដ៏អស្ចារ្យបំផុត ក្នុងវណ្ណកម្មអក្សរសិល្ប៍របស់អង់គ្លេស។

  Book not found !!!!!!!!!! 

 

មាគ៌ានៃមេត្តាធម៌និងក្រមសីលធម៌


​​        ជឺលូ ជាចៅហ្វាយក្រុងភូ ដឹកនាំប្រជានុរាស្ត្រជីកប្រឡាយទឹកត្រៀមការពារគ្រោះទឹកជំនន់។​ ដោយឃើញប្រជារាស្រ្តក្រីក្រលំបាក
ខ្លាំងពេក គេក៏គិតនឹងដកថវិកាផ្ទាល់ខ្លួនដើម្បីទិញអាហារឲ្យប្រជារាស្រ្តបរិភោគ។

        ខុងជឺ ដឹងព័ត៌មានភ្លាមក៏បញ្ចូន​ ជឺកុង ឲ្យទៅឃាត់បញ្ឈប់សកម្មភាពនេះ។​ ជឺលូ ខឹងជាខ្លាំងក៏ត្រឡប់មកសួរ ខុងជឺថា "ខ្ញុំបារម្ភខ្លាច
ក្រែងមានព្យុះមានភ្លៀងមកវានឹងបណ្តាលឲ្យកើតមានគ្រោះវិបត្តិផ្សេងៗ ទើបខ្ញុំឲ្យប្រជារាស្រ្ត នាំគ្នាជីកប្រឡាយ ដើម្បីត្រៀមការពារ
ទប់នឹងគ្រោះទឹកជំនន់ តែប្រជាជនគ្មានអាហារគ្រប់គ្រាន់សម្រាប់បរិភោគទេ ដូច្នេះទើបខ្ញុំសម្រេចទទួលខុសត្រូវចំពោះរឿងនេះ…តែ
លោកគ្រូបែបជាបញ្ជាឲ្យជឺកុង មកបង្អាក់ដំណើរការនេះទៅវិញ តើនេះមិនប្រៀបដូចជាលោកគ្រូមិនព្រមអនុញ្ញាតឲ្យខ្ញុំផ្សព្វផ្សាយបុណ្យ
គុណឲ្យដល់ប្រជារាស្ត្រទេឬ? លោកគ្រូបង្ហាត់បង្រៀនខ្ញុំអំពីមាគ៌ានៃមេត្តាធម៌និងក្រមសីលធម៌ តែបែរជាមិនឲ្យខ្ញុំយកទៅប្រតិបត្តិ… 
លោកគ្រូធ្វើយ៉ាងនេះខ្ញុំពិតជាទទួលមិនបានទេ!... "

                ខុងជឺឆ្លើយថា "បើប្រជារាស្រ្តមានស្បៀងមិនគ្រប់គ្រាន់​ ហេតុដូចម្តេចក៏ឯងមិនព្រមរាយការណ៍ទូថ្វាយព្រះមហាក្សត្រ
ហើយយកស្បៀងអាហារក្នុងឃ្លាំងហ្លួងមកដោះស្រាយ…ឯងប្រើថវិកាផ្ទាល់ខ្លួនដូច្នេះ គឺដូចជាឯងប្រកូកប្រកាសថាព្រះមហាក្សត្រមិន
យកព្រះទ័យទុកដាក់ចំពោះប្រជារាស្រ្ត តើនេះមិនមែនលើកតម្កើងមុខមាត់កិត្យានុភាពផ្ទាល់ខ្លួនទេឬ? …បើឯងបញ្ឈប់នៅពេលនេះក៏
មិនទាន់ហួសពេលទេ! …តែបើយឺតយ៉ាវបន្តិចទៀតឯងប្រាកដជួបគ្រោះអាសន្នធំមិនខានឡើយ!… "។

 

Book not found !!!!!!!!!! 

 

តើក្វាន់ចុងគឺជាអ្នកមានធម៌មេត្តាមែនឬ?


        ជឺលូ សួរ ខុងជឺថា "តើក្វាន់ចុង ជាមនុស្សប្រភេទណាទៅ? "

        ខុងជឺ ឆ្លើយថា "ជាអ្នកមានធម៌មេត្តា"

        ជឺលូ សួរថា "ក្វាន់ចុងធ្លាប់បញ្ចុះបញ្ចូលក្សត្រស៊ាង កុង នៃ​នគរឈី តែមិនកើតការអ្វី បានន័យថា វោហារគ្មានសិល្បៈ… ពេលក្សត្រ
ស៊ាង កុង សោយទិវង្គតគាត់ជួយព្រះរាជបុត្រាជីវ​ ប៉ុន្តែបុត្រាជីវចាញ់សឹកសង្រ្គាមមិនបានសោយរាជ្យជាព្រះមហាក្សត្រ បានន័យថាគេ
ពុំមានសមត្ថភាពគ្រប់គ្រាន់…គេភៀសខ្លួនចេញពីនគរឈី ទុកឲ្យក្រុមគ្រួសារវង្សត្រកូលត្រូវរងគ្រោះកម្ម ដោយគាត់ពុំមានសោកស្តាយ
អាឡោះអាល័យ បានន័យថា គេជាមនុស្សអកតញ្ញូ…ពេលធ្លាក់ខ្លួនក្លាយជាអ្នកទោសនៅក្នុងនគរលូ គេបែរពុំមានចិត្តនឹកខ្លាចអាប់ឱន
កិត្តិយស នេះជាការបង្ហាញថា គ្មានការអៀនខ្មាស…ពេលត្រឡប់ទៅនគរឈីវិញ គេក៏សុខចិត្តធ្វើជានាម៉ឺនស្ថិតនៅក្រោមអំណាចរបស់
ស្តេច ឈីវុនកុង ដែលធ្លាប់ជាសត្រូវពីមុន បានន័យថាគ្មានភក្តីភាពចំពោះចៅហ្វាយចាស់… ចាវហ៊ូធ្វើអត្តឃាត​ដើម្បីរាជបុត្រាជីវ តែ
ក្វាន់ចុងនៅមានជីវិត បានន័យថាគេនោះគ្មានគុណធម៌ចំពោះមិត្ត។ មនុស្សគ្មានបានការបែបនេះ ហេតុដូម្តេចបានជាលោកគ្រូនៅតែ
កោតសរសើរថាគេជាអ្នកមាន ធម៌មេត្តា?

        ខុងជឺ ឆ្លើយ "ក្វាន់ចុងបញ្ចុះបញ្ចូលក្សត្រឈីស៊ាងកុងមិនបានសម្រេច ព្រោះព្រះអង្គគ្មានទស្សនៈវិស័យវែងឆ្ងាយ។ ជួយសង្រ្គោះ
បុត្រាជីវមិនបានសម្រេច ព្រោះកាលៈទេសៈគ្មានអំណោយផល។  គេត្រូបែកខ្ញែកក្រុមគ្រូសារ តែមិនព្រមសោកសៅ អាឡោះអាល័យ
បង្ហាញថាគេជាមនុស្សចេះកាត់ចិត្ត យល់ដឹងពីបញ្ហាជីវិត។ គេព្រមឲ្យជីវិតធ្លាក់ខ្លួនក្លាយជាអ្នកទោស តែមិនខ្មាស់អៀន បង្ហាញថាគេ
គោរពលើកតម្កើងឧត្តមគតិ។ ព្រមធ្វើនាម៉ឺននៅក្រោមអំណាចសត្រូវពីអតីត បង្ហាញថា គេចេះថ្លឹងថ្លែងស្រាលធ្ងន់ទាន់ពេលទាន់វេលា។
រីឯ ចាវហ៊ូ ធ្វើ អត្តឃាត ហើយគាត់មិនធ្វើតាម​ ព្រោះ ចាវហ៊ូ គ្រាន់តែជាមនុស្សមានសមត្ថភាពធម្មតា បើមិនធ្វើអត្តឃាតក៏គ្មានអីអួតក្
រៅពីធ្វើជាឈ្លើយសឹកធម្មតាប៉ុណ្ណោះ តែបើធ្វើអត្តឃាត គេនឹងជាប់ឈ្មោះជានាម៉ឺនស្មោះត្រង់ មានភក្តីភាពចំពោះរាជបល្ល័ង្ក មានឈ្មោះ
ជាវីវជនល្បីល្បាញទូទាំងនគរ។ ចំនែក ក្វាន់ចុង ជានាម៉ឺនជួយស្តាររាជបល្ល័ង្ក ជួយគ្រប់គ្រងកិច្ចការផែនដីឲ្យមានក្តីសុខសាន្តត្រជាក់ត្រជុំ…
គេមិនខ្វល់ពីអ្នកណាគិតយ៉ាងណា មិនជាប់ជំពាក់នឹងទំនៀមទម្លាប់ឥតបានការដែលវែករកផ្លូវមួយប្រឡោះសម្រាប់ត្បុលតែខ្លួនឯងតើវា
ជាការសមរម្យដែរ ឬទេ?"

Book not found !!!!!!!!!! 

ប្រធានាធិបតីទី 44 នៃសហរដ្ឋអាមេរិច


ប៉ារ៉ាក់ អូបាម៉ា

Barack Obama

(1961-)

ឆ្នាំកាន់មុខតំណែងៈ 2009

     

          ប៉ារ៉ាក់ អូបាម៉ា ជាប្រធានាធិបតីអាមេរិកស្បែកខ្មៅបំដូងគេបង្អស់ក្នុងប្រវត្តសាស្រ្តអាមេរិក។​ អូបាម៉ា ធ្លាប់ធ្វើជាសមាជិកសភារដ្ឋ
អ៊ីលីណយចាប់ពីឆ្នាំ ១៩៩៧ ដល់​២០០៤​ និងធ្វើជាសមាជិកព្រឹទ្ធសភា.រ.អា ចាប់ពីឆ្នាំ ២០០៥​ រហូតដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០០៨​​
និងចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០០៩ នាអគារកាពីតូល ក្រុងវ៉ាស៊ិនតោន។

        អូបាម៉ារៀនចប់ពីសកលវិទ្យាល័យកូឡុំបៀ (Columbia University) និងពីសាលាច្បាប់ ហាវើដ (Harvard Law School) ជាសាលា
ដែលគេធ្លាប់ធ្វើជានាយកនៃទស្សនាវដ្តី ហាវើដ_ឡ_រីវីយូ (Harvard Law Review) នៅទីនោះ។ គេធ្លាប់ធ្វើជាប្រធានសហជីព ជាសាស្រ្តាចារ្យ
បង្រៀនផ្នែកច្បាប់នៅមហាវិទ្យាល័យ ឈីកាហ្កូ (Chicago) ចាប់ពីឆ្នាំ ១៩៩២​ ដល់ឆ្នាំ ២០០៤ និងធ្លាប់ធ្វើជាមេធាវីការពារសិទ្ធិ
ប្រជាពលរដ្ឋផងដែរ មុននិងងាកមកធ្វើនយោបាយ។

        អូបាម៉ាបានឈ្នះអ្នកស្រី​ ហ៊ីឡារី គ្លីនតុន ក្នុងការប្រជែងយកបេក្ខភាពពីក្នុងបក្សជាមួយគ្នានិងយកឈ្នះតំណែងប្រធានាធិបតីពី
ចន ម៉ាក់ខេន (John McCain) នៃបក្សសាធារណរដ្ឋ នាសម័យបោះឆ្នោតឆ្នាំ ២០០៨។

        អូបាម៉ា កើតថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៩៦១​ នាក្រុង ហូណូលូលូ រដ្ឋហាវ៉ៃ មានឈ្មោះពេញ បារ៉ាក់ ហូសេន អូបាម៉ា ឪពុកជានិស្សិត
ជាតិកេនយ៉ា ឈ្មោះបារ៉ាក់ អូបាម៉ាស៊ីនៀ (Barack Obama,Sr.) ដែលទទួលបានអាហាររូបករណ៏មករៀននៅអាមេរិក និងបានជួប
នាង អែន ដាន់ហែម (Ann Dunham) នៅសលកវិទ្យាល័យហាវ៉ៃ (University of Hawii) ហើយបានរៀបការនៅថ្ងៃ ទី២ ខែកុម្ភៈ ឆ្នាំ១៩៦១
តែក្រោយមកពួកគេចែកផ្លូវគ្នានៅពេល អូបាម៉ា មានអាយុ២ឆ្នាំ។ ឪពុកបានធ្វើដំណើរមកលេងនិង អូបាម៉ា បានម្តងនៅពេលគេមាន
អាយុ១០ឆ្នាំ។​ ក្រោយពីនោះនៅឆ្នាំ​១៩៨២ គាត់ក៏ជួបគ្រោះថ្នាក់រថយន្តស្លាប់ចោលទាំងភរិយាចាស់និងថ្មីមួយចំនួន ព្រមទាំងកូន
ជាច្រើននាក់។ នៅក្នុងចន្លោះអាយុពី ៦-១០ឆ្នាំ អូបាម៉ា រៀននៅទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី  ដោយសារម្តាយទៅរស់នៅ
ជាមួយប្តីថ្មីដែលជាជនជាតិឥណ្ឌូនេស៊ីធ្លាប់មករៀននៅអាមេរិក។ លុះដល់ឆ្នាំ១៩៧១ គេក៏ត្រលប់មករស់នៅជាមួយជីដូនជីតាខាង
ម្តាយ ហើយចូលរៀននៅសាលា ភូណាហ៊ូ (Punahou) រហូតដល់ឆ្នាំ១៩៧៩។ ​បុព្វបុរសខាងម្តាយអូបាម៉ា ក៏មានជាប់ខ្សែស្រឡាយ
ជាមួយអតីតប្រធានាធិបតី ហ៊ែរី ទ្រូម៉ែន និងអតីតអនុប្រធានាធិបតី ឌិច ឆេនី ផងដែរ។​ ម្តាយរបស់គេបានត្រឡប់មកស្រុកកំនើត
(រដ្ឋហាវ៉ៃ) នៅឆ្នាំ ១៩៧២ រហូតដល់ឆ្នាំ១៩៧៧ នាងក៏ត្រឡប់ទៅឥណ្ឌូនេស៊ី ដើម្បីធ្វើការជាអ្នកស្រាវជ្រាវផ្នែកមនុស្សវិទ្យា។
លុះដល់ឆ្នាំ ១៩៩៤​ នាងក៏ត្រឡប់មកផ្ទះនៅរដ្ឋហាវ៉ៃវិញ ហើយទទួលមរណភាពនៅក្នុងឆ្នាំ១៩៩៥ ដោយសាជំងឺមហារីក។

 

១៩៧៩  ​ ចូលរៀនសាលា អុកស៊ីដង់តាល់ (Occidental)នៅឡូសជើឡេស

១៩៨១   ចូលរៀននៅសលកវិទ្យាល័យ កូឡុំបៀ (Colombia) នៅញ៉ូយ៉កស៊ីធី

១៩៨៣  ទទួលបរិញ្ញាប័ត្រវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងបរទេស

១៩៨៨   ចូលរៀនផ្នែកច្បាប់នៅមហាវិទ្យាល័យច្បាប់ ហាវើដ

១៩៩០   ត្រូវបានជ្រើសតាំងជានាយកទស្សនាវដ្តី Harvard Law Review

១៩៩១  ទទួលបរិញ្ញប័ត្រច្បាប់​ Juris Doctor ពីមហាវិទ្យាល័យ ហាវើដ

១៩៩២  រៀបការជាមួយនាង​ មីសែល រ៉ូប៊ិនសុន (Michelle Robinson)

១៩៩៥  ចេញផ្សាយសៀវភៅសុបិនពីលោកឪពុក​ Dreame from My Father

១៩៩៧-២០០៤​ ជាសមាជិកសភារដ្ឋ អ៊ីលីណយ (IIinois)

២០០៥-២០០៨​ ជាសមាជិកព្រឹទ្ធសភា ស.រ.អា

២០០៨​​ ជាប់ឆ្នោតជាប្រធានាធិបតី ស.រ.អា

២០១២ ​ជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទី២​នៃ​ ស.រ.អា

 

បើយើងប្រកែកមិនព្រមជជែកជាមួយសត្រូវ មិនមែនបានន័យថាយើងមិនចង់រវីរវល់នោះទេ តែវាមានន័យថា យើងក្រអឺតក្រទមទៅវិញ។

 When we refuse to talk to our enemies, that doesn't make us look tough,that make us look arrogant.

 

ធ្វើនយោបាយ គឺជាបេសកម្ម មិនមែនជាការរកស៊ីទេ។

Politics is a mission, not just a business.

 

យើងជាក្រុមរបស់រូសឺវេលត៍!... យើងជាក្រុមរបស់កេណ្ណឺឌី!... ហេតុនេះសូមកុំនិយាយថា គណបក្សប្រជាធិបតេយ្យមិនអាចការពារ
ប្រទេសបានឲ្យសោះ ខ្ញុំមិនដែលរួញរាក្នុងកិច្ចការពារជាតិនេះឡើយ។

 We the party of Roosevelt. We are the party of Kennedy. So don't tell me that Democrats won't defend this
country. I will never hesitate to defend this nation.

 

ការផ្លាស់ប្តូរមានន័យថា បែបបទពន្ធដារ វាមិនមែនសម្រាប់ជាប្រយោជន៍ឲ្យពួកអ្នករត់ការមកបង្កើតច្បាប់ដោយខ្លួនឯងនោះទេ ប៉ុន្តែ
វាត្រូវតែជាប្រយោជន៍ដល់អ្នកធ្វើការ ដែលជាពលរដ្ឋអាមេរិក និងមុខរបរតូចតាចដែលគួរតែទទួល។

 Change means a tax code that doesn't reward the lobbyist who wrote it, but the American workers and small
businesses who deserve it.

 

ការផ្លាស់ប្តូរដែលយើងចង់បាន ត្រូវការការតស៊ូនិងការលះបង់ដ៏ធំធេង។ ដូច្នេះនេះគឺជាការតស៊ូនៅក្នុងចិត្តនិងអារម្មណ៍នឹកគិតរបស់
យើងថាតើយើងចង់បានប្រទេសរបៀបណា? ហើយតើយើងសុខចិត្តនឿយលំបាកដល់កម្រិតណាដើម្បីឈានទៅរកការផ្លាស់ប្តូរនោះ?

 The change we seek has always require great struggle and great sacrifice. And so this a battle in our own hearts
and minds about what kind of country we want and ho hard we're willing to work for it.

 

យើងកុំពុងប្រឆាំងនឹងគំនិតដែលថា ចង់ថាយ៉ាងម៉េចក៏បាន ចង់ធ្វើយ៉ាងម៉េចក៏បាន ឲ្យតែឈ្នះឆ្នោត វាចប់ទៅហើយ។ យើងយល់ថានេះ
ជាកំហុសដ៏ធ្ងន់ធ្ងរសម្រាប់នយោយបាយរបស់យើង។ នេះគឺជាហេតុផលដែលថា ហេតុអ្វីទើបប្រជាជន​មិនជឿលើអ្នកដឹកនាំរបស់ខ្លួន?
នេះហើយជាហេតុផលដែលថា ហេតុអ្វីបានជាពួកគេមិនព្រមស្តាប់? ហើយការបោះឆ្នោតក្នុងគ្រានេះគឺជាឱកាសរបស់យើងក្នុងការផ្តល់
ហេតុផលដល់ពលរដ្ឋអាមេរិកឲ្យត្រឡប់ជឿសាជាថ្មីវិញ។

 We're up against the idea that it's acceptable to say anything and do anything to win an election. But we
know that is exactly what's wrong with our politics. This is why they tune out. And this election is our change
to give the American people a reason to believe again.

 

នេះគឺជាពាក្យសច្ចាប្រណិធានដែលធ្វើឲ្យប្រទេសរបស់យើង​ខុស ប្លែកពីប្រទេសដទៃនៅលើលោក។ យើងជឿថា ការធ្វើការយ៉ាងពេញ
ទំហឹង នឹងបូជាខ្លួនវានឹងធ្វើឲ្យក្តីស្រមៃរបស់យើងម្នាក់ៗក្លាយជាការពិតបាន​ហើយយើងក៏អាចរួបរួមគ្នាជាគ្រួសារអាមេរិកតែមួយ
ដើម្បីធានាអះអាងដល់អនុជនជំនាន់ក្រោយថា​ពួកគេក៏អាចធ្វើក្តីស្រមៃឲ្យក្លាយជាការពិតបានដូចគ្នាដែរ។

 It is that promise that has always set this country apart-that through has work and sacrifice, each of us
can pursue our individual dreams but still come together an on American family, to ensure that the next
generation can pursue their dreams as well.

 

មែន!...យើងធ្វើបាន...យើងអាចផ្លាស់ប្តូរបាន...យើងធ្វើបាន! មែនហើយយើងអាចស្រោចស្រង់ប្រទេសជាតិយើងបាន។ ពិតមែនហើយ
យើងអាចឈោងទៅរកអនាគតដ៏ល្អបាន នៅពេលដែលយើងប្រគល់ការផ្លាស់ប្តូរថ្មីដល់ប្រទេសដ៏ធំធេងនេះ​ សាយភាយទៅដល់គ្រប់ទិស
តំបន់នៃប្រទេសដែលយើងស្រលាញ់ហើយនាំយកពាក្យពេចន៍ពីតំបន់ទំនាបអៃអូវ៉ា ទៅកាន់កំពូលភ្នំញូវហែមស្ហៀរពីវាលខ្សាច់នេវ៉ាដា
ទៅដែនសមុទ្រខារ៉ូឡៃណាខាងត្បូង! ពាក្យពេចន៍តែមួយនេះ យើងស្តាប់ឮ ទោះជាពេលជួបសុខឬទុក្ខ វាបានប្រាប់យើងថា
"ខ្វែងយោបល់តែកុំបែកបាក់ ដរាបណានៅមានដង្ហើម យើងនៅតែមានសង្ឃឹម"។

 Yes, we can. Yes, we can change. Yes, we can. Yes, we can heal this nation. Yes we can seize our future.
And as we leave this great state with a new wind at our backs and we take this journey across this great
country a country we love, with the massage we can carry from the plains of Iowa to the hill of New Hampshire,
from the Nevada desert to the South Carolina cast, the same message we had when we were up and when we
were down, that out of many, we are one, that while we breathe, we will hope.

Book not found !!!!!!!!!!

 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ237
- ​ថ្ងៃម្សិលមិញ901
- សប្ដាហ៍នេះ237
- ខែនេះ9785
- សរុបទាំងអស់1440812
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2019