យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

Articles

តើរឿងអ្វីដែលសាងកម្លាំងចិត្តដល់មនុស្ស?

                                                  
          ការរួមចំណែកដ៏សំខាន់និងប្រកបដោយអត្តន័យៈ
មនុស្សតែងចង់ចូលរួមឬផ្ដោតធ្វើរឿងដែលជះឥទ្ធិពលយូរអង្វែង។ ពួកគេត្រូវតែ
មើលឲ្យឃើញថាអ្វីដែលគេកំពុងធ្វើនោះ មិនមែនជាការព្យាយាមឥតប្រយោជន៍ទេ តែជាការមានមានចំណែកការសាងគុណប្រយោជន៍។
មនុស្សត្រូវឃើញគុណតម្លៃនៃអ្វី ដែលខ្លួនកំពុងធ្វើ ហើយ​កម្លាំងជំរុញចិត្ត មិនមែនកើតមកតែពីសកម្មភាពប៉ុណ្ណោះទេ តែមកពីសេចក្ដី
ប្រាថ្នាដែលនឹងឈានទៅដល់លទ្ធផលផលដែរ។

          ការមានចំណែករួមក្នុងទិសដៅៈ  មនុស្សគាំទ្រអ្វីដែលគេផ្ទាល់ច្នៃប្រឌិតឡើង ដែលជាផ្នែកមួយក្នុងដំណើរការកំណត់គោលដៅ
សាងកម្លាំងជំរុញចិត្តនិងធ្វើឲ្យមនុស្សមានអារម្មណ៍ថាត្រូវការជាចាំបាច់។ គេចូលចិត្តមានអារម្មណ៍ថា កំពុងធ្វើឲ្យអ្វីមួយល្អប្រសើរជាង
ដែលខ្លួនកំពុងតែមានបច្ចុប្បន្ន។ ពេលមនុស្សបានលះបង់អ្វីចូលទៅក្នុងកិច្ចការដែលធ្វើ គឺស្មើនិងគេបានដាក់ដើមទុនក្នុងរឿងនោះហើយ
គេជាម្ចាស់និងគាំទ្រកិច្ចការនោះ ការមើលឃើញគោលដៅក្លាយជាការពិតឡើងមក និងបានទទួលកំណត់ផែនការអនាគត់ ជារឿងដែល
ធ្វើឲ្យពេញចិត្ត។ ការរួមចំណែកក្នុងគោលដៅសាងចិត្តគំនិតបែបក្រុមគឺជាការបន្ថែមកម្លាំងចិត្តនិងជួយឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ថា
ខ្លួនសំខាន់។

          ភាពមិនពេញចិត្តជាវិជ្ជមានៈ អ្នកខ្លះនិយាយថា ភាពមិនពេញចិត្ត ជានិយមន័យតែមួយម៉ាត់គត់នៃកម្លាំងជំរុញចិត្ត។​ មនុស្សដែល
មិនពេញចិត្ត ជាមនុស្សដែលមានកម្លាំងជំរុញចិត្តខ្ពស់ ព្រោះគេយល់ថាចាំបាច់តែផ្លាស់ប្ដូរភ្លាម ពួកគេដឹងថាមានអ្វីម៉្យាងខុសឆ្គង និងតែង
តែដឹងថានឹងត្រូវធ្វើអ្វី។ អាចមិនពេញចិត្ត អាចសាងកម្លាំងបណ្ដាលចិត្តឲ្យផ្លាស់ប្ដូរ ឬនាំទៅរកការដែលចូលចិត្តរិះគន់ទិតៀនថា អាចនាំ
ទៅរកភាពព្រងើយកន្តើយ មិនរីករាយ ឬអាចជំរុញឲ្យមនុស្សធ្វើយ៉ាងណាក៏បាន។ នេះជាគនឹ្លះដ៏មានថាមពលមួយដើម្បីដឹកនាំទៅរកការ
ផ្លាស់ប្ដូរដល់មានប្រសិទ្ធភាព។

          ការទទួលស្គាល់ការគោរពៈ មនុស្សចង់ឲ្យអ្នកដទៃចាប់អារម្មណ៍ ចង់បានគុណសម្បត្តិសម្រាប់សមិទ្ធផលផ្ទាល់ខ្លូន និងចង់ឲ្យអ្នក
ដទៃឃើញគុណតម្លៃនៃរឿងដែលគេបានរួមចំណែក។ ជាញឹកញាប់ ការផ្ដល់កាទទួលស្គាល់ និងការគោរព គឺជាវិធីមួយនៃការអរគុណ
ហើយជោគជ័យផ្ទាល់ខ្លួនជារឿងដែលសាងកម្លាំងជំរុញចិត្ត តែនិងរឹតតែសាងកម្លាំងជំរុញចិត្តបានច្រើនថែមទៀត ពេលអ្នកសង្កេត
ឃើញ និងឲ្យគុណតម្លៃដលភាពជោគជ័យនោះ។

​​          ការទទួលស្គាល់ការគោរព ជាវិធីមួយដែលធ្វើឲ្យជីវិតរស់នៅរបស់មនុស្សម្នាក់ៗពោពេញទៅដោយអត្ថន័យ។

          សេចក្ដីរំពឹងដ៏ច្បាស់លាស់ៈ មនុស្សកើតកម្លាំងជំរុញចិត្តនៅពេលដែលគេដឹងច្បាស់ថាគេនឹងធ្វើអ្វី? នឹងមានជំនឿជាក់ថានឹងធ្វើឲ្យ
សម្រេចបាន។ គ្មានអ្នកដែលចង់ប្រឡូកក្នុងភារៈកិច្ចដែលមិនឋិតថេរ ឬតួនាទីដែលមិនបានកំណត់ព្រំដែនច្បាស់លាស់នោះទេ។ កម្លាំង
ជំរុញចិត្តក្នុងការងារនឹងកើតឡើង ពេលអ្នកធ្វើការយល់ពីទិសដៅ សេក្ដីរំពឹង និងទំនួលខុសត្រួវយ៉ាងច្បាស់លាស់។ បើអ្នកប្រគល់ទំនួល
ខុសត្រូវដល់គេ សូមប្រាកដចិត្តថា អ្នកបានឲ្យអំណាចអនុវត្តភារកិច្ចដល់គេហើយ ហើយគេធ្វើការកាន់តែល្អបើគេមានអំណាចត្រូតត្រា
ការងារ និងពេលវេលាខ្លះៗនោះ។

        ​​ ​​តើអ្វីទៅដែលធ្វើឲ្យមនុស្សអស់កម្លាំងចិត្ត?

         ព្រឹត្តិកម្មខ្លះអាចបំផ្លាញកម្លាំងចិត្តបាន ហើយពេខ្លះយើងប្រព្រឹត្តក្នុងផ្លូវដ៏អន់ថយទាំងនោះ ដោយមិនដឹងពីឥទ្ធពលអវិជ្ជមានដែល
កើតឡើងដល់អ្នកដទៃឡើង។ តទៅនេះ គឺជាវិធីដែលយើងអាចចៀសវៀងព្រឹត្តិកម្មបំផ្លាញកម្លាំងចិត្តបាន៖

          កុំមើលងាយអ្នកដទៃៈ ការិះគន់ស្ដីបន្ទោសចំពោះមុខគេឯង ឬនិយាយបែបំបាក់មុខ ទោះជាលេងបន្តិចមែនពិត តែអាចបំផ្លាញ
អារម្មណ៍បាន។ រឿងនេះយើងត្រូវមានសតិនឹកដឹងជានិច្ច។ ក្នុងដំណាក់កាលធ្ងន់ធ្ងរ ការមើលងាយអាចបំផ្លាញថាខ្លួនមានតម្លៃ និងទំនុក
ចិត្តលើខ្លួនឯងរបស់អ្នកដទៃបាន។ ប្រសិនបើអ្នកចង់រិះគន់ សូមចាំថា ចូលផ្ដល់យោបល់ក្នុងផ្លូវវិជ្ជមាន ៩ប្រការដើម្បីរក្សាតុល្យភាព និង
ប្រាក់ឲ្យកែខៃផ្នែអវិជ្ជមានមួយប្រការ។

          កុំបោកគេប្រើដើម្បីសម្រេចគោលដៅខ្លួនៈ គ្មានអ្នកណាចូលចិត្តមានអារម្មណ៍ថាត្រូវគេប្រើជាឧបករណ៍នោះទេ។ ការបោកប្រើ
មិនថាវាតូចកម្រិតណាទេ ក៏អាចបំផ្លាញកំពែងនៃទំនុកចិត្តក្នុងសម្ពន្ធភាពបានដែល។ យើងត្រូវចាំថា យើងទទួលប្រយោជន៍ពីភាពជា
មនុស្សស្មោះត្រង់និងបរិសុទ្ធ គឺប្រសើរជាការធ្វើជាមនុស្សឈ្លាសវៃកេងប្រវ័ព្ចានិងមានឧបាយកល។ សាងមនុស្សឡើងមកដោយការ
ធានានិងលើកសសើរ នោះនឹងកើតកម្លាំងជំរុញចិត្តនិងស្មោះ ត្រង់ឡើងមក។ សូមចាំថា ចូលធ្វើទង្វើនេះនោះអ្នកនឹងបានទទួលផលវិញ
ពុំខាន។

          កុំសោះអង្គើយៈ ចូលឲ្យមនុស្សមានភាពសំខាន់ជាលំដាប់ដំបូង។ មនុស្សជាប្រភពធនធានដល់អស្ចារ្យបំផុតរបស់យើង ដូចច្នេះ
ចូលចំណាយពេលសិក្សាឈ្វេងយល់និងគិតគូរពីបព្ហានេះដើម្បីជាចំណាប់អារម្មណ៍ក្នុងការសន្ទនា។ កុំមានឥរិយាបថសព្ជឹាងគិតតែពីខ្លួន
ឯងឬបន្ទាន់ជាដាច់ខាត។ ឈប់និយាយ និងអភិវឌ្ឍសិល្បៈក្នុងការស្ដាប់ឲ្យបានល្អ ឈប់គិតដល់រឿងដែលអ្នកនឹងនិយាយតទៀត និងស្ដាប់
ឲ្យបាន គឺមិនគ្រានតែសម្ដីដែលគេនិយាយទេ តែត្រូវស្ដាប់ទៀតថា គេមានអារម្មណ៍យ៉ាងណា។ ចំណាប់អារម្មណ៍របស់អ្នក សូម្បីតែរឿង
មិនសំខាន់ តែវាក៏បង្ហាញឲ្យឃើញថាអ្នកយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់គេដែល។

          កុំបង្អាក់ការលួតលាស់អត្តបុគ្គលៈ ការងារលូតលាស់ឬរីកចម្រើន គឺជាកត្តាផ្ដល់កម្លាំចិត្ត ដូចច្នេះចូលគាំទ្រក្រុមការងារអ្នកឲ្យបង្កើត
សមត្ថភាពឡើងពិសេសចូលឲ្យ‍‍‌‌‌‌‌‍ឱកាសគេសាកល្បងអ្វីថ្មីៗ និងរៀនសូត្រជំនាញថ្មីៗ។ យើងមិនគួរមានអារម្មណ៍ថា ត្រូវគេគំរាមពេលអ្នក
ដទៃធ្វើការបានសម្រេចផលនោះទេតែគួរផ្ដល់កម្លាំងចិត្តពេលគេទទួលបានជោគជ័យ។ ក្រុមការងារជោគជ័យ ឬបរាជ័យ គឺអាស្រ័យទៅ
លើការសាងចិត្តបែបក្រុមដែលថា«បើអ្នកលូតលាស់យើងគ្រប់គ្នាក៏បានប្រយោជន៍ដែល»។

Book not found !!!!!!!!!!

គន្លឹះសំខាន់ក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ

         
          មានវិធីតែមួយគត់ដែលអាចឲ្យអ្នកដទៃព្រមធ្វើអ្វីមួយ តើអ្នកលោកអ្នកធ្លាប់បានសញ្ជឹងគិតពីវិធីនេះដែរឬទេ?
បាទ! មានវិធីតែមួយគត់គឺ ធ្វើឲ្យអ្នកដទៃពេញចិត្តនឹងធ្វើ

          សូមចងចាំថា គ្មានវិធីផ្សេងពីនេះទេ!

          ពិតណាស់ អ្នកអាចធ្វើឲ្យនរណាម្នាក់ប្រគល់នាឡិការបស់គេមកឲ្យអ្នកដោយប្រើកាំភ្លើងភ្ជង់ត្រង់ឆ្អឹងជំនីរ
អ្នកអាចធ្វើឲ្យកូនឈ្នួលរបស់អ្នកព្រមធ្វើអ្វីមួយដោយគំរាមថានឹងបណ្ដេញគេចេញ អ្នកអាចបង្ខំឲ្យក្មេងធ្វើអ្វីមួយ
តាមបញ្ជាដោយកាវាយដំឬសម្លុត ប៉ុន្តែមធ្យោបាយបែបបំពារបំពានទាំងនេះបង្ករឲ្យមានផលប៉ះពាល់ដែលមិនគួរ
ជាទីប្រាថ្នាបំផុត។

          វិធីតែមួយគត់ដែលអាចធ្វើឲ្យអ្នកចង់ធ្វើអ្វីក៏បានគឺ ត្រូវផ្ដល់ឲ្យគេនូវអ្វីដែលគេចង់បាន

តើអ្វីទៅដែលអ្នកចង់បាន?

ស៊ិកម៉ាន់ ហ្រ្វយដ៏ ពោលថា អ្វីគ្រប់យ៉ាងដែលយើងប្រព្រឹត កើតមកពីកម្លាំងជម្រុញពីរយ៉ាងគឺ តម្រូវការផ្លូវភេទ និង
តម្រូវការធ្វើជាមនុស្សអស្ចារ្យ។

ចន ឌិវអ៊ីយ៏ អ្នកប្រាជ្ញដែលពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅបានពោលថា មហិច្ចតាពីក្នុងជម្រៅចិត្តនៃ
ធម្មជាតិជាមនុស្សគឺ "បំណងប្រាថ្នាធ្វើជាបុគ្គលសំខាន់"។ សូមចងចាំប្រការនេះទុក "បំណងប្រាថ្នាធ្វើជាបុគ្គលសំខាន់"
ជាអត្ថន័យដ៏សំខាន់ អ្នកនឹងបានជួបរឿងនេះច្រើននៅក្នុងសៀវភៅនេះ។

          តើអ្នកដឹងទេថាខ្លួនឯងចង់បានអ្វី? មានមិនច្រើនទេ! មានតែប៉ុន្មានយ៉ាងប៉ុណ្ណោះដែលអ្នកចង់បាន។ អ្នកស្រេកឃ្លាន
ចង់បានយ៉ាងពិតប្រាកដដោយមិនអាចប្រកែកបានមានតែប៉ុន្មានយ៉ាងដូចជា ៖

  1. សុខភាពនិងសុវត្ថិភាព
  2. ចំណីរអារហារ
  3. ដំណេក
  4. ប្រាក់និងរបស់ដែលប្រាក់អាចទិញបាន
  5. ក្ដីសុខនាអនាគត
  6. តម្រូវការផ្លូវភេទ
  7. ជីវិតរស់នៅរបស់កូន
  8. មានអារម្មណ៏ថាខ្លួនជាបុគ្គលសំខាន់។

          ជាទូទៅក្ដីប្រាថ្នាទាំងអស់នេះភាគច្រើនតែតែបានសម្រេចតាមបំណង តែមានតែរបស់តែមួយមុខគត់ ដែលបំណងប្រាថ្នានេះច្រើន
តែកប់ជ្រៅនៅក្នុងជម្រៅចិត្តនិងដែលវាស្ទើរតែខ្វះមិនបានប្រៀបដូចជាអារហារ ឬដំណេកដូចច្នេះដែរ ហើយដែលវាច្រើន
តែមិនទទួលឲ្យសមតាមបំណងប្រាថ្នា។ របស់នោះគឺអ្វីដែលហ្វ្រយដ៏ហៅថា "តម្រូវការធ្វើជាមនុស្សអស្ចារ្យ"
ឬដូចដែលឌីវអ៊ិយ៏ ថា"បំណងប្រាថ្នាធ្វើជាបុគ្គលសំខាន់" នេះឯង។

Book not found !!!!!!!!!!   

សម្តីមាស 8 ម៉ាត់អាចផ្លាស់ប្តូរជីវិត

   
          ប្រមាណ ២-៣ ឆ្នាំមុន គេសុំឲ្យខ្ញុំឆ្លើយពីបញ្ហាមួយតាមស្ថានីយវិទ្យុ... សំនួរសួរថា "អ្វីទៅជាមេរៀនសំខាន់បំផុតដែលលោកបាន

រៀនមក?"

        ងាយណាស់! មេរៀនសំខាន់បំផុតដែលខ្ញុំបានរៀនគឺ ខ្លឹមសារនៃការគិតរបស់យើង។ បើខ្ញុំដឹងថាអ្នកកំពុងគិតពីអ្វី នោះខ្ញុំនឹង

ដឹងថាអ្នកជាមនុស្សបែបណាបានហើយ។ គំនិតរបស់យើងបែបណា វានឹងនាំឲ្យយើងទៅជាបែបនោះ។ គំនិតនិងអារម្មណ៍គឺជាកត្តា

សំខាន់ក្នុងការសម្រេចលើជោគវាសនារបស់អ្នក។ អេម័រសាន់ ពោលថា "មនុស្សនឹងទៅជាអ្វីតាមដែលគេគិតពេញមួយថ្ងៃនោះ"។

        ខ្ញុំបានដឹង...ដឹងដោយគ្មានមន្ទិលសង្ស័យទាំងអស់! រឿងធំបំផុតដែលលោកអ្នកនិងរូបខ្ញុំត្រូវប្រតិបត្តិ អាចមានតែ ម្យ៉ាងគត់

ប៉ុណ្ណោះដែលយើងត្រូវធ្វើគឺ ចេះគិតឲ្យបានត្រឹមត្រូវទៅលើរឿងនីមួយៗ។ បើអាចធ្វើបាននោះគឺប្រៀបដូចជាយើងមានកម្រិត

សមត្ថភាពខ្ពស់ក្នុងការដោះស្រាយបញ្ហារបស់ខ្លួនបានហើយ។

        ម៉ាគុស អូរេលីអុស (Marcus Aurelius) ព្រះចៅអធិរាជរ៉ូមុំាង និង​ជាអ្នកប្រាជ្ញដ៏ធំម្នាក់បានពោលពាក្យ​ ៨ ម៉ាត់ដែលអាចផ្លាស់ប្តូរ

ជីវិតអ្នកបាន (Our life is what you think, you are.) មានសេចក្តីថា ​"ជីវិតរបស់យើងទៅជាអ្វីតាមការគិតរបស់យើង"។

        មានន័យថាបើយើងគិតថាខ្លួនឯងមានសេចក្តីសុខ យើងនឹងកើតក្តីសុខ បើយើងគិតថាយើងមានទុក្ខ យើងក៏នឹងកើតទុក្ខ បើយើង

គិតថាគួរឲ្យខ្លាច យើងនឹងកើតមានការភ័យខ្លាច បើយើងគិតថាខ្លួនមានជម្ងឺ យើងក៏នឹងឈឺ បើយើងខ្លួនយើងបរាជ័យអ្នកក៏នឹងចាញ់មែន

បើយើងគិតថាខ្លួនឯងជាមនុស្សមិនល្អអ្នកដទៃក៏នាំគ្នាគេចមិនចង់សេពគប់នឹងយើងដែរ...

            ណរម៉ែន វិនសិន ភីល (Norman Vincent Peale) ពោលថា(You are not what you think you; but what you think,

you are.) "អ្នកពុំមែនដូចអ្វីតាមដែលខ្លួនគិតស្មាននោះទេ តែបើអ្នកគិតថាខ្លួនជាអ្វីអ្នកក៏នឹងទៅជាបែបនោះ"។

        លោកអ្នកអាចនឹងគិតថា ខ្ញុំកំពុងគាំទ្រឲ្យលោកអ្នកមាននិស្ស័យជាអ្នកគិតទៅលើផ្លូវល្អតែម្យ៉ាងដើម្បីដោះស្រាយបញ្ហារបស់ខ្លួន

ទេដឹង? ពុំមែនទេ! ខ្ញុំមិនមែនសំដៅបែបនេះទេ​​ ខ្ញុំគ្រាន់តែមានសំណូមពរឲ្យលោកអ្នកប្រើការគិតទៅលើ អ្វីដែលមានប្រយោជន៍

ពុំមែនគិតពីរឿងឥតប្រយោជន៍ ហើយជាសំខាន់យើងត្រូវឈឺឆ្អាលទៅលើបញ្ហា ពុំមែនគិតខ្វល់ខ្វាយព្រួយបារម្ភនោះទេ។

        តើការឈឺឆ្អាលទៅលើបញ្ហា និង ព្រួយបារម្ភខុសគ្នាដូចម្តេច?

ខ្ញុំសូមលើកជាឧទាហរណ៍ដូចតទៅ៖ រៀងរាល់ពេលដែលខ្ញុំដើរឆ្លងថ្នល់ដែលមានរថយន្តស្អេកស្កះនៅញ៉ូវយ៉ក ខ្ញុំឈឺឆ្អាលនឹងអ្វីដែល

ខ្ញុំត្រូវធ្វើ គឺត្រូវឆ្លងថ្នល់ដោយប្រយ័ត្នប្រយែង តែពុំមែនព្រួយបារម្ភនោះទេ។​ ការឈឺឆ្អាលមានន័យថាយើងដឹងច្បាស់ថាអ្វីទៅជាបញ្ហា

ហើយយើងប្រើគំនិតត្រិះរិះដោះស្រាយឲ្យរួចស្រេចបាច់។ ចំនែកការព្រួយបារម្ភ គឺការគិតស្មុគស្មាញវិលចុះវិលឡើងៗដដែលៗរក

ច្រកចេញមិនឃើញ គ្មានកើតផលអ្វីដូចមនុស្សវង្វេងស្មារតីដូច្នោះ។

        ខ្ញុំស្គាល់បុរសម្នាក់ដែលឈឺឆ្អាលនឹងបញ្ហាដ៏ធ្ងន់ធ្ងររបស់ខ្លួនគេដើរពើងទ្រូងទៅមុខ មានផ្កាមួយទងសៀតជាប់នឹងរន្ធឡេវអាវ។

គេនោះគឺ ឡូវ៉ែល​ ថូម៉ាស់(Lowell Thomas)។ ខ្ញុំធ្លាប់រួមសហការជាមួយ ឡូវ៉ែល ក្នុងការយកភាពយន្តស្តីពី ការតស៊ូរបស់ អឡិនប៊ី និង

ឡរ៉ិនស៍ ក្នុងសង្រាមលោកលើកទី ១​យកទៅបញ្ចាំងឲ្យសាធារណជនទស្សនា។​ ឡូវ៉ែល​ ថូម៉ាស់ និងជំនួយការរបស់គេបានបញ្ចាំង

ខ្សែភាពយន្តប្រយុទ្ធតាមសមរភូមិ៦-៧កន្លែង តែភាគដែលល្អបំផុតគឺការប្រយុទ្ធរបស់ ធី អ៊ី ឡរ៉ិនស៍ (T.E.Lawrenve) រួមជាមួយ

កងទ័ពអារ៉ាប់ដ៏ក្លៀវក្លារបស់គេនិងជ័យជម្នះរបស់អាឡិនប៊ី(Allenby) លើទឹកដីស័ក្តិសិទ្ធិនៅប៉ាលេស្ទីន។ ឡូវ៉ែល ជាអ្នកបញ្ចូលសំឡេង

ភាពយន្តនេះ ដែលគេជឿថា​ "ខ្ញុំឃើញការធ្វើសង្រ្គាមរបស់ អាឡិនប៊ីនៅប៉ាលេទ្ទីន​និង ឡរ៉ិនស៍នៅអារ៉ាប់ចាត់ទុកថាជាភាពយន្តដែល

ជំរុញឲ្យមានកម្លាំងចិត្តពុះពារដល់មនុស្សនៅក្រុង ឡុងដ៏ និងជំរុញពិភពលោក"។ រ៉ោងល្ខោនអូប៉េរ៉ា ខូវ៉ិនត៍ ហា្ករដិន រ៉ូយ៉ាល់ ត្រូវផ្អាក

សម្តែង ល្ខោនអូប៉េរ៉ា៦សប្តាហ៍ដើម្បីទុករោងឲ្យ ឡូវ៉ែល បញ្ចាំង និងបញ្ចូលសំឡេងភាពយន្តរឿងនេះបន្ត បន្ទាប់ពីបានបញ្ចាំងមួយ

រយៈរួចមក។ ក្រោយពីទទួលជោគជ័យដ៏គួរឲ្យរីករាយនៅក្រុង ឡុងដ៏ ភាពយន្តនេះក៏ត្រូវយកទៅបញ្ចាំងនៅប្រទេសផ្សេងៗជច្រើន

ប្រកបដោយជោគជ័យដូចគ្នាដែរ។

        ក្រោយពី ឡូវ៉ែល ថូម៉ាស់ បានចំណាយពេល ២ឆ្នាំក្នុងការផលិតភាពយន្តពីជីវិតនៅប្រទេសឥណ្ឌានិងអាហ្វហ្កានីស្ថាន។

ក្នុងការផលិតភាពយន្តនេះគេបានជួបនឹងរឿងគ្រោះថ្នាក់និងឧបទ្ទវហេតុធំៗផ្សេងៗហើយត្រូវត្រឡប់មកក្រុងឡុងដ៏ដោយដៃទទេ

គ្មានសេសសល់អ្វីឡើយ។ ពេលនោះខ្ញុំនៅជាមួយគេឯក្រុងឡុងដ៏ ហើយខ្ញុំនៅចាំថា យើងចាំបាច់ត្រូវទទួលទានថោកៗ និងត្រូវអត់

អាហារថែមទៀតបើសិនជាពុំមាននរណាឲ្យខ្ចីទេនោះ តែល្អបន្តិចត្រង់មានបុរសសញ្ជាតិ ស្កុតឡង់ដ៏ឈ្មោះជេមស៍ ម៉ាកប៊ី ជាជាងគំនូរ

ដ៏ល្បីល្បាញម្នាក់ព្រមឲ្យយើងខ្ចី។

        ខ្ញុំចូលមកដល់សាច់រឿងហើយ...សូម្បីតែជំពាក់បំណុលរុំកោះ និងរងនូវក្តីអស់សង្ឃឹមយ៉ាងណាក៏ ឡូវ៉ែល ពុំបានគិតព្រួយបារម្ភ

អ្វីឡើយ។​ គេ "ឈឺឆ្អាល " តែលើរឿងដោះស្រាយបញ្ហាប៉ុណ្ណោះ។ គេដឹងច្បាស់ថា បើបណ្តោយឲ្យកើតទុក្ខ ក្តីទុក្ខ នោះក៏នឹងផ្តល់ផល

អាក្រក់ដល់គេដោយមិនបាច់ឆ្ងល់ឡើយ... អាចធ្វើឲ្យគេក្លាយជាមនុស្សគួរឲ្យអាណោចអាធ័មក្រោមក្រសែភ្នែកអ្នកដទៃ រួមទាំងម្ចាស់

បំណុលទាំងអស់របស់គេផងដែរ។ ហេតុនេះរៀងរាល់ព្រឹកមុននឹងចេញពីទីសំណាក់ គេទិញផ្កាមកស៊កនឹងប្រឡោះរន្ធឡេវអាវក្រៅ

ហើយកាន់ឈើច្រត់ដើរនៅតាមវិថី អកស្វឺដ ពើងទ្រូង បោះជំហានយ៉ាងស្វាហាប់។​ គេគិតទៅលើតែអ្វីដែលកើតផលល្អនៅក្នុងសតិ

សម្បជញ្ញៈដ៏រឹងប៉ឹង ហើយមិនព្រមឲ្យភាពទន់ខ្សោយចូលមកសណ្ឋិតក្នុងសតិសម្បជញ្ញៈរបស់ខ្លួនជាដាច់ខាត។ គេជឿថា​ ក្តីបរាជ័យ

ដែលខ្លួនជួបប្រទះនេះ គឺគ្រាន់តែជាវគ្គទី ១ នៃកីឡាជីវិតប៉ុណ្ណោះ។ វាជាមេរៀនដ៏មានតម្លៃ ក្នុងការរុញខ្លួនឯងឲ្យឈានទៅរក ទីកាន់

តែខ្ពស់ឡើងៗនោះឯង។

        អារម្មណ៍នឹកគិតរបស់យើងជាប្រភពថាមពលដល់សព៌ាង្គកាយយើងយ៉ាងមិនគួរឲ្យជឿ។ ពេទ្យចិត្តសាស្រ្តអង់គ្លេស ជេ អេ

ហេដហ្វៀល​(J.A. Hadfield) បានបញ្ជាក់នៅក្នុងសៀវភៅដ៏មានប្រយោជន៍របស់គាត់ឈ្មោះ "អានុភាពនៃចិត្ត" ថាគាត់បានពិសោធ

ទៅលើបុរស ៣នាក់ដើម្បីចង់ដឹងថា តើផ្លូវចិត្តអាចធ្វើឲ្យមានការប្រែប្រួលដល់ផ្លូវកាយដែរ ឬទេ ដោយឲ្យបុរសទាំងនោះច្របាច់

ឧបករណ៍វាស់កម្លាំង (dynamomenter)​ ឲ្យពេញទំហឹង ក្នុងស្ថានភាព ​៣ ប្រភេទ៖

ស្ថានភាពទី១ :ក្នុងស្ថានភាពធម្មតា លទ្ធផលគិតជាមធ្យមដែលអ្នកទាំងបីច្របាច់បានមាន ១០១ ផោនដ៏

ស្ថានភាពទី២ : គាត់ដាក់សម្ពាធផ្លូវចិត្តដោយប្រាប់ពួកគេថា "ពួកអ្នកឯងទន់ខ្សោយណាស់" ហើយឲ្យគេច្របាច់ម្តងទៀត។ លើកនេះ

លទ្ធផលជាមធ្យមក៏ធ្លាក់នៅត្រឹមតែ ២៩ ផោនដ៏ ប៉ុណ្ណោះ រាប់ថាជាតួលេខដែលចុះថយរហូតដល់ជាងបីដងបើប្រៀបធៀបនឹង

ស្ថានភាពទី១ (ម្នាក់ក្នុងចំណោមគេទាំងបីនោះគឺជាកីឡាករប្រដាល់ដ៏មានកេរិ៍ឈ្មោះ នៅខណៈពេលគេបានឮពេទ្រចិត្តសាស្រ្តនោះ

ប្រាប់ថា ខ្លួនគ្មានកម្លាំងកំហែងអ្វីសោះ គេក៏និយាយថា ដៃរបស់ខ្លួនពេលនោះដូចជារួមតូចប្រៀបដូចដៃទារកដូច្នោះ)។

ស្ថានភាពទី២ : ពេលគ្រូពេទ្យប្រាប់ថា "ពួកអ្នកទាំងអស់មានកម្លាំងខ្លាំងអស្ចារ្យសម្បើមណាស់​" លទ្ធផលការច្របាច់មធ្យមគឺ

១៤២​ ផោនដ៏។ មានន័យថាខណៈពេលចិត្តរបស់ពួកគេគិតថាខ្លួនឯងមានកម្លាំងមាំទាំ ម្នាក់ៗក៏មានកម្លាំងកើនឡើងស្ទើរតែ ៥០%។

        ការពិសោធខាងលើបង្ហាញថា ផ្លូវចិត្តមានអានុភាពអស្ចារ្យណាស់។

 

Book not found !!!!!!!!!! 

វិធីសាស្រ្តធ្វើឲ្យអ្នកដទៃពេញចិត្តមកលើអ្នក


បើធ្វើតាមនេះបានអ្នកនឹងត្រូវគេស្វាគមន៍គ្រប់ទិសទី

            ហេតុអ្វីលោកអ្នកត្រូវអានសៀវភៅសិល្បៈចងមិត្តនេះ?​ ហេតុអ្វីលោកអ្នកមិនទៅរៀនវិធីសាស្រ្ដនេះពីបុគ្គលដែលមានសមត្ថភាពដ៏មហិមា
ដែលពិភពលោកទទួលស្គាល់រួចមកហើយ? តើគេនោះជានរណា? អ្នកអាចនឹងបានជួបគេស្អែកនេះនៅតាមថ្នល់ ពេលអ្នកចូលទៅជិតគេប្រហែល
ជាបីម៉ែត្រ គេក៏នឹងបក់កន្ទុយឬបើអ្នក គ្រាន់តែឈរអង្អែលក្បាលគេថ្នមៗ គេស្ទើរតែលោតកញ្ឆេងដោយក្តីត្រេកអរដែលជាការចង់បង្ហាញថាតើគេ
ពេញចិត្តនឹងអ្នកដល់កម្រិតណាហើយអ្នកក៏នឹងដឹងថាការសម្តែងក្តីពេញចិត្តរបស់គេគ្មានលាក់បង្កប់អាថ៌កំបាំងឬផលប្រយោជន៍អ្វីទាំងអស់។
គេមិនមែនចង់លក់ដីធ្លីឲ្យអ្នកហើយក៏មិនមែនចង់សុំរៀបការជាមួយអ្នកដែរ។

            តើអ្នកធ្លាប់ដណ្តឹងសួរខ្លួនឯងដែរឬទេថា សុនខគឺជាសត្វចិញ្ចឹមមួយប្រភេទគត់ដែលមិនចាំបាច់ធ្វើការអ្វីទាំងអស់ដើម្បីចិញ្ចឹមវា។ សូម្បីតែ
មេមាន់ក៏ត្រូវផ្តល់ពង មេគោក៏ត្រូវផ្តល់ទឹកដោះ សត្វខាណារី (canary)​ ក៏ត្រូវចេះច្រៀង តែសុនខមិនបាន ផ្តល់អ្វីដល់អ្នកឡើយក្រៅពីក្តីស្រឡាញ់។

            កាលមានអាយុ 5 ឆ្នាំ មានយប់មួយដែលខ្ញុំសែនរន្ធត់ក្នុងចិត្តគ្មានថ្ងៃបំភ្លេចបានឡើយ គឺយប់ដែលវាស្លាប់ វានៅចម្ងាយពីខ្ញុំតែបីម៉ែត្រប៉ុណ្ណោះ
ធិបពី ត្រូវរន្ទះបាញ់ស្លាប់។ ការស្លាប់របស់ ធិបពី ជាក្តីសោកសង្រេងក្នុងវ័យរបស់ខ្ញុំ។

            ធិបពី វាមិនដែលអានសៀវភៅចិត្តវិទ្យា ហើយក៏មិនបាច់អានធ្វើអ្វីដែរ។ វាចេះដោយធម្មជាតិរបស់វា វាដឹងថា វាអាចចងមិត្តបានក្នុងរយៈ
ពេលពីរខែដោយការយកចិត្តទុកដាក់ចំពោះអ្នកដទៃយ៉ាងពិតប្រាកដ ហើយទទួលផលបានលើសពីការចងមិត្តរយៈពេលពីរឆ្នាំដោយព្យាយាម
ធ្វើឲ្យគេយកចិត្តទុកដាក់មកលើខ្លួន។

            ប៉ុន្តែមិនដូច្នេះទេ មនុស្សយើងបែរជានាំគ្នាធ្វើខុសរៀងរហូតមកដោយគិតតែព្យាយាមធ្វើឲ្យអ្នកដទៃមកយកចិត្តទុកដាក់លើខ្លូនទៅវិញ។
ពិតណាស់វាមុខជាមិនសម្រេចទេ អ្នកដទៃនឹងមិនយកចិត្តទុកដាក់លើអ្នកទេ ទោះជាអ្នកណាក៏ដោយពួកគេយកចិត្តទុកដាក់តែលើខ្លូន​​ឯងប៉ុណ្ណោះ
ទាំងព្រឹក ទាំងថ្ងៃ ទាំងយ​ប់។

            ក្រុមហ៊ុនទូរសព្ទមួយនៅញូវយ៉ក បានសិក្សាស្រាវជ្រាវយ៉ាងលម្អិតអំពីរឿង សន្ទនាតាមទូរសព្ទដើម្បីរកមើលពាក្យណាដែលគេប្រើច្រើន
បំផុត។ សូមលោកអ្នក សាកទាយទៅមើលថា តើជាពាក្យអ្វីទៅ? គឺពាក្យ "ខ្ញុំ" "ខ្ញុំ" "ខ្ញុំ" មានការនិយាយពាក្យនេះរហូតដល់ 3900 ដងក្នុងការនិយាយ
ទូរសព្ទ 500 ដង គឺពាក្យ "ខ្ញុំ"​ "ខ្ញុំ" "ខ្ញុំ"​ "ខ្ញុំ" "ខ្ញុំ" នេះឯង។

            នៅពេលអ្នកពិនិត្យមើលរូបថតដែលមានមនុស្សមួយក្រុម ហើយដែលមានរូបខ្លូនឯងនៅក្នុងនោះដែរ អ្នកគិតទៅមើលថាតើអ្នកសម្លឹងរក
មើលអ្នកណាមុនគេបង្អស់នោះ? បើអ្នកគិតតែខំធ្វើឲ្យអ្នកដទៃពេញចិត្តមកលើខ្លូនឯងមួយមុខអ្នកក៏នឹង​ គ្មានថ្ងៃរកមិត្តពិតប្រាកដបានច្រើនដែរ
ព្រោះវាពុំមែនជាវិធីជួយរកកល្យាណមិត្តទេ។

            ណាប៉ូលេអុង ធ្លាប់បានប្រើវិធីនេះមកហើយ គឺនៅពេលព្រះអង្គជួបនឹងព្រះនាង ចូសេហ្វ៊ីន នៅនាទីចុងក្រោយ ព្រះអង្គមានបន្ទូល "ចូសេហ្វ៊ីន
​ យើងជាមនុស្សដែលមានវាសនាលើសមនុស្សដទៃលើលោក តែទោះជាយ៉ាងនេះក៏ដោយនៅក្នុងខណៈនេះនាងគឺជាមនុស្សតែម្នាក់គត់លើលោក
ដែលយើងអាចទុកចិត្តបាន"​ ដែលធ្វើឲ្យអ្នកប្រវត្តិសាស្រ្តនៅតែមិនអស់សង្ស័យថា តើព្រះអង្គទុកព្រះទ័យលើនាងជារៀង រហូតមកពិតមែនឬទេ?

            អាល់ហ្វ្រេដ អេដល័រ ចិត្តវិទូដ៏ល្បីពីក្រុងវីយ៉ែន គាត់បានសរសេរសៀវភៅ មួយឈ្មោះ What Life Should Mean to You (ជីវិតមានអត្ថន័យ
អ្វីខ្លះចំពោះអ្នក) ដែលក្នុងសៀវភៅនេះគាត់បានលើកឡើងថា "បុគ្គលដែលមិនយកចិត្តទុកដាក់នឹង អ្នកដទៃ គេនឹងជួបរឿងលំបាកស្មុគស្មាញខ្លាំង
បំផុតក្នុងជីវិតនិងបង្កជាគ្រោះថ្នាក់យ៉ាងធំធេងដល់អ្នកដទៃផងដែរ។ កំហុសឆ្គងនឹងបរាជ័យរបស់មនុស្សជាតិគឺកើតឡើងពីបុគ្គលប្រភេទនេះឯង"

            អ្នកអាចធ្លាប់អានសៀវភៅចិត្តវិទ្យាដ៏មានតម្លៃរបស់អ្នកចេះដឹងជាច្រើន តែអ្នកអាចមិនធ្លាប់ជួបពំនោលដែលមានសារៈសំខាន់ធំធេងដល់
ខ្លូនឯងដូចពំនោលខាងលើនេះឡើយ។ ពំនោលរបស់ អេដល័រ​ មានអត្ថន័យខ្ពង់ខ្ពស់ធ្វើឲ្យខ្ញុំសុំបញ្ជាក់ម្តងទៀតថា "បុគ្គលដែលមិនយកចិត្តទុក
ដាក់នឹង អ្នកដទៃ គេនឹងជួបរឿងលំបាកស្មុគស្មាញខ្លាំងបំផុតក្នុងជីវិតនិងបង្កជាគ្រោះថ្នាក់យ៉ាងធំធេងដល់អ្នកដទៃផងដែរ។ កំហុសឆ្គងនឹងបរាជ័យ
របស់មនុស្សជាតិគឺកើតឡើងពីបុគ្គលប្រភេទនេះឯង"

 

Book not found !!!!!!!!!!  

វិធី ១០១ ប្រការដើម្បីយកឈ្នះចិត្តនារី

1. ពេលមកដល់ផ្ទះភ្លាមស្ទុះចូលទៅឱបនាងជាមុន

2. សួរសំនួរល្អៗណាមួយដែលបង្ហាញឲ្យឃើញថាអ្នកចាប់អារម្មណ៍ពីអ្វីដែលនាងមានបំណងនឹងធ្វើ ​(ដូចជា"​រឿងដែល​​​​​​​អូនណាត់

​​     ជួបពេទ្យធ្មេញតើវាយ៉ាងម៉េចទៅហើយ? " )

3. រៀនធ្វើអ្នកស្តាប់និងសួរសំណួរ។

4. កុំព្យាយាមណែនាំផ្លូវចេញឲ្យនាង តែបង្ហាញពីការអាណិតអាសូរជំនួសវិញ។

5. ផ្តល់ពេលវេលាសម្រាប់នាងឲ្យបានគ្រាប់គ្រាន់ យ៉ាងហោចណាស់ 20 នាទីក្នុងមួយថ្ងៃ (កុំអានសៀវភៅឬចាប់អារម្មណ៍ពីរឿងផ្សេងៗ

    ក្នុងពេលនេះ)។

6. ទិញផ្កាឲ្យនាងដើម្បីធ្វើឲ្យនាងភ្ញាក់ផ្អើល ឬទិញជូននាងក្នុងថ្ងៃសំខាន់ៗ។

7. ត្រៀមពេលវេលាណាត់ឲ្យបានមុនពេលយូរបន្តិច កុំចាំឲ្យដល់ពាក់កណ្តាលអធ្រាតថ្ងៃសុក្រហើយទើបសួរថានាងចង់ធើ្វអ្វី។

8.​ ប្រសិនបើនាងកំពុងតែនៅក្នុងចង្រ្កានបាយតាមធម្មតា​ឬដល់ពេលនាងត្រូវធ្វើម្ហូបអាហារ ហើយតែមើលទៅនាងកំពុងតែរវល់មមា

    ញឹកនៅឡើយ អ្នកគួរតែសុំជួយធ្វើការនាង ទុកឲ្យនាងបានសម្រាកខ្លះ។

9. និយាយលើកសរសើរពីការតុបតែងខ្លួនរបស់នាង។

10​​​. នៅក្បែងនាងពេលនាងមិនសប្បាយចិត្ត។

11. សុំខ្លួនមកជួយនាងពេលនាងកំពុងតែនឿយហត់។

12.​ ត្រៀមពេលបម្រុងទុកខ្លះក្នុងពេលដើរកម្សាន្ត ដើម្បីកុំឲ្យបន្ទីបន្ទាន់ពេក។

13. ពេលអ្នកមកយឺតគួរតែទូរសព្ទប្រាប់នាងឲ្យដឹងគ្រប់ពេល។

14.​​​​​ ពេលនាងសុំឲ្យជួយធ្វើអ្វី ឆ្លើយយល់ព្រមឬមិនយល់ព្រមដោយមិនត្រូវធ្វើឲ្យនាងគិតថានាងមានកំហុសនោះទេ។

15. ពេលនាងទទួលរងការធ្វើបាបផ្លូវចិត្តចូរបង្ហាញការអាណិតអាសូរ រួចប្រាប់នាងថា បងសុំទោសដែលធ្វើឲ្យអូនខកបំណង ហើយ

      បន្ទាប់ពីនោះក៏នៅស្ងៀម​ទុកឲ្យនាងដឹងដោយខ្លួនឯងថាអ្នកបានយល់ពីអារម្មណ៍របស់នាងច្បាស់។ កុំបង្ហាញពីវិធីដោះស្រាយ

      បញ្ហាឬផ្តល់ពាក្យណែនាំអ្វីទាំងអស់ទុកឲ្យនាងដឹងថា ការខកបំណងនេះមិនមែនជាកំហុសរបស់អ្នកទេ។

16. ពេលណាក៏ដោយដែលអ្នកមានអារម្មណ៏ថាត្រូវនៅឆ្ងាយពីនាងចូរប្រាប់នាងឲ្យដឹងមុនថា អ្នកនឹងត្រឡប់មកវិញ ឬមិនអញ្ចឹងទេ

      ក៏និយាយប្រាប់ថាអ្នកសុំពេលវេលាបន្តិចសិនដើម្បីគិតពីបញ្ហាមួយចំនួន។

17.​​ ពេលអ្នកនៅក្នុងល្អាង ហើយត្រឡប់មកវិញ​ ចូរនិយាយពីអ្វីដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ត តែត្រូវនិយាយដោយផ្តល់ការគោរព

      និងមិនព្យាយាមបន្ទោសនរណាម្នាក់ ដើម្បីឲ្យនាងមិនចាំបាច់ត្រូវគិតម៉ៃដល់រឿងមិនល្អ។

18.​ សុំខ្លួនជាអ្នកយករថយន្តទៅពិនិត្យមើលនៅកន្លែងជួសជុលរថយន្ត

19.​ ពេលនាងនិយាយជាមួយអ្នក អ្នកគួរតែទម្លាក់សៀវភៅ ឬបិទទូរសព្ទហើយងាកមកចាប់អារម្មណ៍និងធ្វើអី្វដែលនាងចង់និយាយ។

20. ប្រសិនបើតាមធម្មជាតិនាងជាអ្នកលាងចាន អ្នកត្រូវជួយលាងចានខ្លះពិសេសបំផុតនៅពេលនាងកំពុងហត់នឿយ។

21. ប្រសិនបើមើលឃើញថានាងកំពុងតែមិនសប្បាយចិត្ត ចូរសួរនាងថា តើនាងចង់ធ្វើអ្វី​ ហើយសុំធ្វើជំនួសការរបស់នាងដោយ

      ធ្វើអ្វីម្យ៉ាងដែលនាង" ចាំបាច់ត្រូវធ្វើ​" នៅថ្ងៃនោះ។

22. គ្រប់ពេលអ្នកចេញទៅខាងក្រៅ ចូលសួរនាងថាចង់ទិញអ្វីបន្ថែមដែរឬទេ?ហើយកុំភ្លេចទិញឲ្យហើយមក។

23. ប្រសិនបើត្រូវការគេងមួយស្របក់ គួរតែប្រាប់ឲ្យនាងដឹងជាមុន។

24​. ឱបនាងយ៉ាងហោចណាស់ឲ្យបានម្តងក្នុងមួយថ្ងៃ។

25. ទូរសព្ទមករកនាងពីកន្លែងធ្វើការ ហើយសួរនាងថា មានរឿងអ្វីដែរឬទេ? ឬក៏ប្រាប់ថា "បងស្រាលាញ់អូន"។

26. និយាយពាក្យថា "បងស្រលាញ់អូន" យ៉ាងហោចពីរឬបីដងក្នុងមួយថ្ងៃ។

27. រៀបចំកន្លែងគេង ហើយបោសសម្អាតបន្ទប់គេងខ្លះផង។

28. ប្រសិនបើនាងជាអ្នកបោកគក់ស្រោមជើងឲ្យ អ្នកគួរត្រឡប់ស្រោមជើងទុកឲ្យហើយ កុំឲ្យនាងជាអ្នកធ្វើខ្លួនឯង។

29. ប្រសិនបើឃើញថង់សំរាមពេញពេលណាអ្នកគួរតែយកទៅចោល។

30. ពេលត្រូវចេញទៅគេងខាងក្រៅ សូមទូរសព្ទប្រាប់ពីលេខទូរសព្ទដែលអាចទំនាក់ទំនងបានឲ្យនាងដឹង ហើយនិយាយ

      ប្រាប់នាងថា អ្នកមកដល់ប្រកបដោយសុវត្ថិភាពហើយ។

31. លាងរថយន្តឲ្យនាងផង។

32. លាងរថយន្តរបស់អ្នក​ ហើយបោសសម្អាតក្នុងរថយន្តមុនពេលចេញទៅខាងក្រៅជាមួយនាង។

33. ងូតទឹកឲ្យស្អាតមុននឹងមានទំនាក់ទំនងផ្លូវភេទ ឬបាញ់ទឹកអប់ក្លិនដែលនាងចូលចិត្ត។

34. ប្រសិនបើនាងខឹងនរណាម្នាក់ អ្នកត្រូវចូលខាងនាង។

35. ស្នើខ្លួនសុំម៉ាស្សាខ្នង ក ឬជើងឲ្យនាង។

36. ឱបឬថើបថ្ពាល់នាងដោយមិនចាំបាច់ត្រូវមានទំនាក់ទំនងផ្លូវភេទ។

37. អត់ធ្មត់ស្តាប់អ្វីដែលនាងចង់និយាយ​ ហើយកុំសម្លឹងមើលនាឡិកាជាដាច់ខាត។

38. កុំចុចរីម៉ូតប្តូរប៉ុស្តិ៍ទូរទស្សន៍ ប្រសិនបើនាងកំពុងតែមើល។

39. បង្ហាញឲ្យឃើញពីក្តីស្រលាញ់ក្នុងទីសាធារណៈ។

40. ពេលក្តោបដៃនាង ចូរក្តោបឲ្យជាប់ដោយចិត្តស្មោះ។

41. ចាំឲ្យបាននូវប្រភេទភេសជ្ជៈដែលនាងចូលចិត្ត ដើម្បីស្នើឲ្យនាងជ្រើសរើសនូវអ្វីដែលអ្នកដឹងរួចមកហើយថានាងចូលចិត្ត។

42. ជាអ្នករើសភោជនីយដ្ឋានឲ្យនាង កុំទុកឲ្យវាទៅជាភារកិច្ចរបស់នាង។

43. រកសំបុត្រកុនឬការប្រគំតន្រ្តីដែលនាងចូលចិត្តមកឲ្យនាង។

44. រកឱកាសទៅចូលរួមកម្មវិធីទៅជប់លៀងជាមួយគ្នាខ្លះ។

45. ត្រូវយល់ពីការដែលនាងមកយឺត ឬសម្រេចចិត្តផ្លាស់ប្តូរសម្លៀកបំពាក់។

46. ក្នុងទីសាធារណៈត្រូវផ្តល់ការចាប់អារម្មណ៍ចំពោះនាងឲ្យ បានច្រើនជាងអ្នកដទៃ។

47. ផ្តល់សារៈសំខាន់ដល់នាងឲ្យច្រើនជាងក្មេងៗ។​ បង្ហាញឲ្យក្មេងៗដឹងថានាងបានទទួលការយកចិត្តទុកដាក់មុនគេបង្អស់។

48. ទិញរបស់ផ្ញើបន្តិចបន្តួចដូចជា ទឹកអប់ឬសូកូឡាមកឲ្យនាង។

49. ទិញសម្លៀកបំពាក់ជូននាង (ដោយចងចាំពីទំហំរបស់នាងទុក)។

50. ថតរូបនាងក្នុងឳកាសសំខាន់ៗ។

51. រកពេលវេលាពិសេសៗសម្រាប់អ្នកទាំងពីរ។

52. បង្ហាញឲ្យនាងឃើញថាអ្នកដាក់រូបថតនាងក្នុងការបូបលុយ ហើយផ្លាស់ប្តូររូបថ្មីៗរបស់នាងជានិច្ច។

53. ពេលស្នាក់នៅសណ្ឋាគារជាមួយគ្នា ចូររៀបចំរបស់ ពិសេសដូចជាស្រាសំប៉ាញឬផ្កាមួយបាច់ជូននាង។

54. សរសេរកំនត់ហេតុឬធ្វើអ្វីម្យ៉ាងក្នុងថ្ងៃពិសេស ដូចជាថ្ងៃ គម្របខួបអាពាហ៍ពិពាហ៍ឬពិធីខួបកំនើត។

55. ប្រសិនបើត្រូធ្វើដីណើរឆ្ងាយៗ ស្នើខ្លួនជាអ្នកបើករថយន្ត។

56. បើករថយន្តយឺតៗដើម្បីឲ្យមានសុវត្ថិភាព។​ ផ្តល់សារៈសំខាន់ចំពោះអ្វីដែលនាងចូលចិត្ត​ ទោះបីជានាងកំពុង អង្គុយកៅអីខាងមុខ

      ទាំងមិនសូវសប្បាយចិត្តណាស់ណាក៏ដោយ។

57. សង្កេតមើលអារម្មណ៍របស់នាង ហើយនិយាយថា "អូនដូចជាមានសេចក្កីសុខណាស់ក្នុងថ្ងៃនេះ" ឬ "អូនមើលទៅដូចជា

      ហត់នឿយណាស់" ក្រៅពីនោះក៏សួរថាតើថ្ងៃនេះអូនមានអារម្មណ៍យ៉ាងម៉េចដែរ? ។

58. ពេលនាំនាងទៅខាងក្រៅត្រូវរៀបចំផែនការឲ្យបានល្អ​  ដើម្បីឲ្យនាងមិនចាំបាច់ត្រូវមានអារម្មណ៍ថាត្រូវទទួលខុសត្រូវធ្វើជា

       អ្នកនាំផ្លូវ។

59​. នាំនាងាទៅរាំកម្សាន្តឬទៅរៀនរាំជាមួយគ្នា។

60. បង្កើតការភ្ញាក់ផ្អើលឲ្យនាងដោយកំនត់ហេតុខ្លីៗឬកំណាព្យផ្អែមល្ហែម។

61. មើលថែនាងឲ្យដូចពេលដែលអ្នកទើបនិងជួបនាងថ្មីៗ។

62. ស្នើខ្លួនធ្វើជាអ្នកជួសជុលផ្ទះដោយនិយាយថា តើអូនគិត ថាយើងគួរជួសជុលត្រង់កន្លែងណាខ្លះ ព្រោះពេលនេះបង

      ដូចជាទំនេរដែរ តែកុំទទួលការងារលើសពីអ្វីដែលអ្នកអាច ធ្វើបាន។

63. ស្នើសុំខ្លួនជាអ្នកសំលៀងកាំបិតក្នុងចង្រ្កានបាយឲ្យនាង។

64. ទិញកាវមកឲ្យនាងដើម្បីឲ្យនាងអាចបិតរបស់ដែលបែកបាក់បាន។

65​. ពេលអំពូលភ្លើងក្នុងផ្ទះដាច់ ត្រូវប្តូរថ្មីភ្លាម។

66. ជួយនាងពេលយកសំរាមទៅចោល។

67. អានឬកាន់អត្ថបទក្នុងទំព័រសារព័ត៌មានដែលគិតថានាងចាប់អារម្មណ៍ទុកឲ្យនាង។

68. កត់ឈ្មោះឬសាររបស់អ្នកដែលទូរសព្ទមករកនាងដោយប្រិតប្រៀង។

69. គ្រប់ពេលបន្ទាប់ពីងូតទឹកត្រូវបា្រកដក្នុងចិត្តថា ឥដ្ឋក្នុងបន្ទប់ទឹកស្ងួតមិនមានប្រលាក់អ្វីទៀតទេ។

70. បើកទ្វាររថយន្តឲ្យនាង។

71. ទិញរបស់ប្រើប្រាស់បន្តិចបន្តួចឲ្យនាង។

72. ទិញរបស់ប្រើប្រាស់ធំៗជំនួសនាង។

73. ក្នុងពេលធ្វើដំណើរត្រូវថែរក្សាកាបូបសម្លៀកបំពាក់ និងទទួលខុសត្រូវ ក្នុងការយកការបូបនោះទៅដាក់នៅខាង ក្រោយរថយន្ត។

74. ប្រសិនបើនាងត្រូវលាងចាន ត្រូវជួយនាងដុសឆ្នាំង ឬធ្វើការងារធ្ងន់ៗជំនួសនាង។

75. កត់បញ្ជី អ្វីដែលត្រូវធ្វើ ទុកពេលណាអ្នកទំនេរ ចូរធ្វើតាមបញ្ជីភ្លាម។

76. ប្រសិនបើនាងរៀបចំអាហារឲ្យ អ្នកត្រូវសរសើរនាងដែលនាងបានធ្វើឲ្យ។

77. ពេលនាងកំពុងនិយាយ ត្រូវសម្លឹងមើលភ្នែករបស់នាង។

78. ពេលអ្នកនិយាយជាមួយ ចូរប្រើដៃដើម្បីស្ទាបអង្អែលខ្លះ។

79. ផ្តល់សារៈសំខាន់ខ្លះចំពោះអ្វីដែលនាងធ្វើក្នុងថ្ងៃនោះ អំពីសៀវភៅដែលនាងកំពុងអាន ឬមនុស្សដែលនាងកំពុងរាប់ អាន។

80. ខណៈពេលដែលស្តាប់នាងនិយាយ ត្រូវប្រាកដក្នុងចិត្តថា   អ្នកផ្តល់សារៈសំខាន់ ដោយបញ្ចេញសម្លេងដែលបង្ហាញពីការ

      ចាប់អារម្មណ៍ដូចជា អូមែនហើយ! អញ្ចឹងឬ? ចេញមក។

81. សួរនាងថានាងមានអារម្មណ៍បែបណា។

82. ប្រសិនបើនាងមិនស្រួលខ្លួន ត្រូវសួរពីអាការៈនាងឲ្យបាន ញឹកញាប់ហើយសួរនាងថានាងកំពុងតែធ្វើអ្វី ហើយមាន អារម្មណ៍

      បែបណា។

83. ប្រសិនបើនាងនឿយហត់ ឆុងតែឲ្យនាងផឹក។

84. រៀបចំខ្លួនឲ្យបានរួចរាល់ដើម្បីចូលគេង និងគេងជាមួយគ្នា។

85. ថើបថ្ពាល់នាងមួយខ្សឺត​ រួចនិយាយលាគ្នាពេលត្រូវធ្វើដំណើរទៅឆ្ងាយ។

86. សើច នៅពេលនាងនិយាយរឿងកំប្លែងឲ្យស្តាប់។

87. គ្រប់ពេលដែលនាងធ្វើឲ្យអ្នក ត្រូវនិយាយពាក្យថា អរគុណឲ្យឮៗ។

88. ប្រាប់នាងឲ្យដឹងថា អ្នកសង្កេតឃើញនាងធ្វើម៉ូតសក់ថ្មី ហើយផ្តល់ភាពជឿជាក់ដល់នាង។

89. រកពេលវេលាពិសេសក្នុងការនៅជាមួយគ្នាតែពីរនាក់។

90. កុំទទួទូរសព្ទក្នុងពេលដែលនាងចង់និយាយជាមួយអ្នក។

91. រកពេលជិះកង់ជាមួយនាង ទោះបីជាពេលវេលាខ្លីក៏ដោយ។

92. រៀបចំនិងត្រៀមអាហារសម្រាប់ពិកនិកទុកជាមុន។

93. បើនាងជាអ្នកបោកសម្លៀកបំពាក់​ អ្នកគួរតែជួយយកទៅហាល។

94.​ រកពេលវេលាទៅដើរលេងជាមួយគ្នាដោយគ្មានក្មេងៗ។

95. ប្រាប់ឲ្យនាងដឹងថា អ្នកចង់ផ្តល់ឲ្យនាងនូវអ្វីដែលនាងត្រូវ ការ ហើយអ្នកក៏ចង់បានអ្វីដែលអ្នកត្រូវការដូចគ្នាដែរ។

96. ប្រាប់ឲ្យនាងដឹងថា អ្នកចង់ផ្តល់ឲ្យនាង ពេលដែលអ្នកត្រូវនៅឆ្ងាយពីនាង។

97. ទិញបង្អែមមកផ្ទះផង។

98. ប្រសិនបើនាងជាអ្នកដើរផ្សារ​ ក៏ស្នើខ្លួនសុំទៅផ្សារជំនួសនាង។

99. ទទួលទានអាហារយឺតៗ ក្នុងពេលវេលាដ៏រ៉ូម៉ង់ទិក​ដើម្បីឲ្យមិនចាំបាច់ត្រូវធុញថប់ឬហត់នឿយនៅពេលក្រោយ។

100. សួរនាងថាមានអ្វីដែលនាងត្រូវការបន្ថែមទៀតដែរឬទេ?

101. កុំភ្លេចបើកគម្របបង្គន់ឡើងគ្រប់ពេលវេលា។

Book not found !!!!!!!!!!

 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ237
- ​ថ្ងៃម្សិលមិញ901
- សប្ដាហ៍នេះ237
- ខែនេះ9785
- សរុបទាំងអស់1440812
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2019