

យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា
ទស្សនវិជ្ជា - ចិត្តវិទ្យា

ដឺមេជិត
ពិពណ៌នា:
ប្រិយមិត្តអាចនឹងធ្លាប់បានអានសៀវភៅ "ដឺស៊ីក្រេត" និង "ដឺផៅវ័រ" រួចមកហើយ។ ដឺមេជិត
(The Magic) ជាស្នាដៃទី ៣ របស់ រ៉នដា បឺន អ្នកនិពន្ធលំដាប់ពិភពលោកដែលមានចំនួនលក់រហូតដល់ជាង
២០ លានក្បាលរួចមកហើយនិងដែលមានអ្នកអានជាច្រើនធ្វើសំណូមពរឲ្យយើងខ្ញុំប្រែសៀវភៅនេះជាភាសា
ខ្មែរយើង។ ហេតុនេះទើបម៉ាញប៊ុក្សយើងខ្ញុំខិតខំរូតរះបំពេញតាមសំណូមពររហូតសម្រេចជារូបរាង "ដឺមេជិត"
ជាភាសាខ្មែរនេះ។
យើងសុទ្ធតែដឹងគ្រប់គ្នាហើយថា អាថ៌កំបាំងលើលោកនេះមានច្រើន! ច្រើនរហូតមិនអាចសន្មតថា
មានចំនួនប៉ុន្មានឡើយសូម្បីតែអ្វីៗជុំវិញខ្លួនយើងដែលយើងជួបឃើញរៀងរាល់ថ្ងៃក៏នៅតែមានរឿងមន្ទិល
ជាច្រើន ជាពិសេសរឿងចៃដន្យផ្សេងៗដែលកើតមានឡើងយ៉ាងនឹកស្មានមិនដល់នេះឯង។ នៅក្នុងសៀវភៅ
"ដឺស៊ីក្រេត" យើងបានឃើញអំពីច្បាប់នៃការស្រូបទាញ រាប់ថាជាច្បាប់ដ៏អស្ចារ្យដែលបុគ្គលសំខាន់ៗលើលោក
តែងយកមកអនុវត្ត ហើយជួយឲ្យពួកគេក្លាយជាបុគ្គលអស្ចារ្យបាន។ ទន្ទឹមនឹងរឿងខ្លះយើងអាចគិតថាជារឿង
លេងសើច តែបើយើងសិក្សាលម្អិតអំពីថាមពលចិត្តដែលមានមកលើមនុស្សយើងម្នាក់ៗ យើងពិតជាងក់ក្បាល
យល់ស្របថា អ្វីដែលកើតចេញពីឆន្ទៈនិងជំនឿពិតប្រាកដ វាពិតជាមានថាមពលអាចប្រៀបផ្ទឹមបានឡើយ។
ហេតុនេះ យើងខ្ញុំសូមជូនដំណើរប្រិយមិត្តឲ្យមកដល់មាត់ទ្វារ ដឺមេជិត និងទុកឲ្យលោកអ្នកបន្តដំណើរ
តាមរយៈទំព័រសៀវភៅដោយមេត្រីផងចុះ។
មាតិកា:
តើអ្នកជឿលើភាពស័ក្តិសិទ្ធិដែរឬទេ?
អាថ៌កំបាំងដ៏អស្ចារ្យបានលាតត្រដាងហើយ
នាំភាពស័ក្តិសិទ្ធិមកកាន់ជីវិត
សៀវភៅស័ក្តិសិទ្ធិ
ថ្ងៃទី ១ គិតតែរឿងល្អៗក្នុងជីវិត
ថ្ងៃទី ២ ដុំថ្មស័ក្តិសិទ្ធិ
ថ្ងៃទី ៣ សម្ពន្ធភាពដ៏ស័ក្តិសិទ្ធិ
ថ្ងៃទី ៤ សុខភាពស័ក្តិសិទ្ធិ
ថ្ងៃទី ៥ លុយកាក់ស័ក្តិសិទ្ធិ
ថ្ងៃទី ៦ ធ្វើការប្រៀបដូចជារបស់ស័ក្តិសិទ្ធិ
ថ្ងៃទី ៧ មាគ៌ាស័ក្តិសិទ្ធិដើម្បីរំដោះខ្លួនពីគំនិតអវិជ្ជមាន
ថ្ងៃទី ៨ គ្រឿងផ្សំស័ក្តិសិទ្ធិ
ថ្ងៃទី ៩ មេដែកស្រូបយកលុយ
ថ្ងៃទី ១០ ប្រោះព្រំមន្តស័ក្តិសិទ្ធិឲ្យមនុស្សគ្រប់រូប
ថ្ងៃទី ១១ អរុណោទ័យស័ក្តិសិទ្ធិ
ថ្ងៃទី ១២ បុគ្គលស័ក្តិសិទ្ធិ ធ្វើឲ្យមានការផ្លាស់ប្តូរ
ថ្ងៃទី ១៣ ធ្វើឲ្យក្តីប្រាថ្នាក្លាយជាការពិត
ថ្ងៃទី ១៤ ទិវាស័ក្តិសិទ្ធិ
ថ្ងៃទី ១៥ ជម្រះសៅហ្មងពីសម្ពន្ធភាពយ៉ាងស័ក្តិសិទ្ធិ
ថ្ងៃទី ១៦ បាដិហារិយ៍និងភាពស័ក្តិសិទ្ធិអំពីសុខភាព
ថ្ងៃទី ១៧ សែកស័ក្តិសិទ្ធិ
ថ្ងៃទី ១៨ ភារកិច្ចស័ក្តិសិទ្ធិ
ថ្ងៃទី ១៩ ជំហានស័ក្តិសិទ្ធិ
ថ្ងៃទី ២០ បេះដូងស័ក្តិសិទ្ធិ
ថ្ងៃទី ២១ ផលតបស្នងដ៏វិសេសអស្ចារ្យ
ថ្ងៃទី ២២ លទ្ធផលជាក់ស្តែងចំពោះមុខ
ថ្ងៃទី ២៣ ខ្យល់អាកាសស័ក្តិសិទ្ធិដែលអ្នកដកដង្ហើមចូល
ថ្ងៃទី ២៤ ដំបងទិព្វ
ថ្ងៃទី ២៥ សញ្ញានាំផ្លូវស័ក្តិសិទ្ធិ
ថ្ងៃទី ២៦ បង្វែរកំហុសឆ្គងឲ្យក្លាយជារឿងល្អយ៉ាងស័ក្តិសិទ្ធិ
ថ្ងៃទី ២៧ កញ្ចក់ទិព្វ
ថ្ងៃទី ២៨ ការចងចាំភាពស័ក្តិសិទ្ធិ
អនាគតដ៏ស័ក្តិសិទ្ធិរបស់អ្នក
ភាពស័ក្តិសិទ្ធិពុំមានទីបញ្ចប់
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks
រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស