យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

ទស្សនវិជ្ជា - ចិត្តវិទ្យា

cover
កូដ​សៀវភៅ: 86

ហ្សង់ហ្សាក់ រូស្សូ

ប្រែសម្រួល/រៀបរៀងដោយ:      ចែម សំបូរ
ISBN:      9789996347023
បោះពុម្ភៈ និង​ ចែកចាយ:      ម៉ាញប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែមិថុនា ឆ្នាំ2013
បោះពុម្ពលើកទី:      1
ទំព័រ:      162
តម្លៃ:      10000  ៛

 ពិពណ៌នា:     


      នៅកម្ពុជាឈ្មោះ រូស្សូ តែងមានជាញឹកញាប់តាមថ្នាក់រៀនផ្នែកទស្សនវិជ្ជា ឬតាមរយៈការស្រាវជ្រាវជាភាសា​
បរទេស តែស្នាដៃ រូស្សូ ដែលមានប្រែមកជាភាសាខ្មែរប្រហែលជាពិបាករកបន្តិច។

      ហ្សង់ហ្សាក់ រូស្សូ ជាទស្សនវិទូ អ្នកនិពន្ធ ជាអ្នកបង្កើតទ្រឹស្ដីនយោបាយ និងជាអ្នកនិពន្ធបទភ្លេងថ្មីដោយខ្លួន​
ឯងផងដែរ។ ដំបូន្មាន រូស្សូ គឺ បង្រៀនមនុស្សឲ្យងាកទៅរកធម្មជាតិ (back to nature) និងលើកតម្លៃមនុស្សដោយ
ប្រយោគថា "ធម្មជាតិរបស់មនុស្សល្អស្រាប់ហើយ តែសង្គមទេដែលធ្វើឲ្យមនុស្សទៅជាមិនស្មើភាពគ្នា" ព្រមទាំង
និយាយទៀតថា "ហេតុផលពិតជាមានប្រយោជន៍ហើយ  តែវាពុំមែនជាចម្លើយសម្រាប់ជីវិតទេ ​ហេតុនេះ យើងត្រូវ
ប្រើសន្ដានចិត្តសភាវគតិ និងអារម្មណ៍ឲ្យច្រើនជាងហេតុផល"។

      បទវិចារណកថាឈ្មោះថា​ "បទអត្ថាធិប្បាយស្ដីពីសិល្បៈ និងវិទ្យាសាស្ដ្រ" (សរសេរឡើងនៅឆ្នាំ 1750) បាន
ទទួលរង្វាន់ក្នុងស្រុកបានអធិប្បាយថា ភាពរីកចម្រើនខាងវិទ្យាសាស្រ្តពុំមានប្រយោជន៍ដល់​មនុស្សទេ។ គេបាន
ពន្យល់ថា ការអភិវឌ្ឍផ្នែក ចំណេះដឹង ធ្វើឲ្យរដ្ឋមាន អំណាច​កាន់តែខ្លាំង​ ហើយបំផ្លាញ សេរីភាព ក្នុងនាមជា
បច្ចេកជន ទៅវិញ។ គេបានធ្វើការសន្និដ្ឋានថា ភាពចម្រើនជឿនលឿនខាងសម្ភារៈនឹងបំផ្លាញូឱកាសនៃ ភាពជា
មិត្ត ដ៏ស្មោះត្រង់ ហើយវានឹងនាំឲ្យកើតមានឡើងនូវ ភាពច្រណែននិន្ទា ការភ័យខ្លាច និងក្ដីមន្ទិលសង្ស័យ។

      ស្នាដៃបន្ទាប់មកទៀតគឺ "បទវិចារណកថាអំពីវិសមភាព" ដែលសិក្សាអំពីការរីកចម្រើន និងការអន់ថយរបស់
មនុស្ស តាំងពីសម័យបុរាណរហូតមកដល់សម័យថ្មី ដែលគ្រឹះស្ថានបោះពុម្ព ម៉ាញប៊ុក្ស បាននាំយកប្រែសម្រួល
ជូនមិត្តអ្នកអានសម្រាប់សិក្សាស្រាវជ្រាវពីស្នាដៃ ហ្សង់ហ្សាក់ រូស្សូ ជាភាសាខ្មែរនេះ។


 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ73
- ​ថ្ងៃម្សិលមិញ934
- សប្ដាហ៍នេះ3105
- ខែនេះ21481
- សរុបទាំងអស់1091638
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017