

យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា
សុខភាព

ស្វែងយល់អំពីជំងឺទឹកនោមផ្អែម
ពិពណ៌នា:
ជំងឺទឹកនោមផ្អែមជាជំងឺមួយប្រភេទក្នុងបណ្ដាជំងឺជាច្រើននាបច្ចុប្បន្នដែលត្រូវការព្យាបាលដោយការប្រើថ្នាំ
រួមជាមួយនឹងការតម្រូវឲ្យអ្នកជំងឺអនុវត្តការបរិភោគ និងដំណើរជីវិតទៅតាមបទបញ្ជារបស់គ្រូពេទ្យផងដែរ។ ក្រៅអំពី
ការផ្ដល់ថ្នាំព្យាបាល គ្រូពេទ្យនឹងណែនាំដល់អ្នកជំងឺឲ្យផ្លាស់ប្ដូរវិធីរស់នៅប្រចាំថ្ងៃ ដើម្បីឲ្យដំណើរការព្យាបាលទទួល
បានជោគជ័យ។ វិធានការនៃការផ្លាស់ប្ដូរសកម្មភាពរស់នៅប្រចាំថ្ងៃមានដូចជា បង្រៀនឲ្យគេយល់ដឹងពីលក្ខណៈនៃ
ជំងឺ ការបរិភោគអាហារ និងការហាត់ប្រាណ។
សៀវភៅ "ស្វែងយល់អំពីជំងឺទឹកនោមផ្អែម" មួយក្បាលនេះថ្វីត្បិតតែពុំអាចប្រៀបបានទៅនឹងគ្រូពេទ្យក៏
ដោយ តែយើងខ្ញុំជឿថា វាប្រៀបបានទៅនឹងទីប្រឹក្សាដ៏សំខាន់ម្នាក់ សម្រាប់ជាជំនួយដល់អ្នកដែលមានជំងឺទឹកនោម
ផ្អែម ហើយមិនត្រឹមតែប៉ុណ្ណោះ វាមានប្រយោជន៍ដល់មិត្តភក្តិរបស់ខ្លួនរហូតដល់សាច់សារលោហិតជិតឆ្ងាយដែល
មានបំណងស្វែងយល់ពីជំងឺនេះផងដែរ ព្រោះថា ទោះបីជាលោកអ្នកកើតជំងឺឬមិនទាន់កើតនៅឡើយក្ដី តែយើងខ្ញុំ
យល់ឃើញថា ការយល់ដឹងពីជំងឺនេះពិតជាមានសារៈសំខាន់សម្រាប់ទាំងការផ្លាស់ប្ដូរដំណើរជីវិតប្រចាំថ្ងៃ និងការ
ថែរក្សាអ្នកជំងឺទឹកនោមផ្អែមផងដែរ។
សៀវភៅនេះ ត្រូវបានរៀបរៀងចងក្រងដោយក្រុមពេទ្យនៃមន្ទីរពេទ្យថេបថារិន្ទ នៅប្រទេសថៃ ដែលយើង
ខ្ញុំយល់ថាមានប្រយោជន៍ជាច្រើនចំពោះបងប្អូនខ្មែរយើង ទើបយើងខ្ញុំខំសម្រិតសម្រាំងបកប្រែអស់រយៈពេលដ៏យូរ
និងរួមសហការត្រួតពិនិត្យដោយ បណ្ឌិត នុត សម្បត្តិ សមាជិកគណៈកម្មការសុខាភិបាលនៃក្រុមប្រឹក្សាជាតិភាសា
ខ្មែរ និងលោក ជួរ គារី ប្រធានផ្នែកខេមរនីយកម្ម វចនានុក្រម និងបកប្រែនៃវិទ្យាស្ថានភាសាជាតិ ដែលជួយឲ្យការ
ប្រែសម្រួលចងក្រងសៀវភៅនេះបានសម្រេចចេញជារូបរាងឡើង។
ម៉្យាងទៀត យើងខ្ញុំសូមអធ្យាស្រ័យទុកជាមុនចំពោះកំហុសឆ្គងដោយអចេតនាដែលអាចកើតមាន ទាំងផ្នែក
ចំណេះដឹងទូទៅនិងទាំងផ្នែកបច្ចេកទេស ហើយយើងខ្ញុំរីករាយនឹងទទួលរាល់ការរិះគន់ណែនាំស្ថាបនា ដើម្បីកែលម្អ
សៀវភៅមួយក្បាលនេះឲ្យកាន់តែមានសុក្រឹតភាពឡើង។
ទោះជាយ៉ាងណា យើងខ្ញុំរំពឹងថាសៀវភៅនេះនឹងផ្ដល់ជាប្រយោជន៍ដល់ប្រិយមិត្តអ្នកអាន ទោះជាអ្នកមាន
ជំងឺទឹកនោមផ្អែមឬមិនមាន តែវានឹងផ្ទុកទៅដោយទិន្នន័យដែលមានប្រយោជន៍ដល់ជីវិតរស់នៅផ្ទាល់ខ្លួនមិនលែង
ឡើយ។
មាតិកា:
១. ការរំលាយសារធាតុអាហារក្នុងរាងកាយ
២. អ្វីទៅគឺជំងឺទឹកនោមផ្អែម
៣. ប្រភេទជំងឺទឹកនោមផ្អែម
៤. ផលវិបាកនៃជំងឺទឹកនោមផ្អែម
៥. ជំងឺបេះដូងនិងសរសៃឈាមបណ្តាលមកពីជំងឺទឹកនោមផ្អែម
៦. ឥទ្ធិពលជំងឺទឹកនោមផ្អែមលើភ្នែក
៧. ការវះកាត់សារធាតុអន្ធិលរបស់ភ្នែក
៨. ជំងឺទឹកនោមផ្អែមរាតត្បាតដល់តម្រងនោម
៩. ដំប៉ៅលើជើង
១០. សល្សកម្មសរសៃឈាមដោយមិនចាំបាច់កាត់ជើង
១១. ការថែទាំសុខភាពផ្លូវកាយនិងផ្លូវចិត្ត របស់អ្នកជំងឺទឹកនោមផ្អែម
១២. ជំងឺទឹកនោមផ្អែមនិងលំហាត់ប្រាណ
១៣. លំហាត់ប្រាណសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម
១៤. ថ្នាំបញ្ចុះកម្រិតជាតិស្ករក្នុងឈាម
១៥. ការតាមដានប្រមើលលទ្ធផលនៃការគ្រប់គ្រងជំងឺទឹកនោមផ្អែម
១៦. របបអាហារនិងការគ្រប់គ្រងជំងឺទឹកនោមផ្អែម
១៧. ត្រៀមផែនការនិងការប្រតិត្តទៅតាមពិធីផ្សេងៗ
១៨. សារធាតុផ្តល់រសជាតិផ្អែមជំនួសស្ករ
១៩. អាហារបួសសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម
២០. ការថែទាំខ្លួននៅពេលមានជំងឺផ្សេងៗ
២១. ជំងឺទឹកនោមផ្អែមនិងការមានគភ៌
២២. អាការៈខុសប្រក្រតីដែលតែងកើតមានមកលើអ្នកជំងឺទឹកនោមផ្អែម
២៣. សំណួរចម្លើយទាក់ទងនឹងជំងឺទឹកនោមផ្អែម
ដែលតែងជួបប្រទះជាញឹកញាប់
២៤. អាហារបំប៉នសុខភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែម
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks
រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស