យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

ប្រវត្តិសាស្រ្ត និងបុគ្គលសំខាន់ៗ

cover
កូដ​សៀវភៅ: 66

ខុង ជឺ

ប្រែសម្រួល/រៀបរៀងដោយ:      គឹម ចាន់ណា
ISBN:      9789996309885
បោះពុម្ភៈ និង​ ចែកចាយ:      ម៉ាញប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែកុម្ភៈ ឆ្នាំ2013
បោះពុម្ពលើកទី:      1
ទំព័រ:      246
តម្លៃ:      13000  ៛

 ពិពណ៌នា:     


            ខុងជឺ ជាកវីដែលយើងខ្ញុំសុំអនុញ្ញាតដាក់ឈ្មោះថា "ខុងជឺ ទស្សនៈវិជ្ជាសាមញ្ញ" ជាសៀវភៅរៀប​រៀង​ឡើង
​ដោយ ហ្វាងស៊ូ អ្នកប្រាជ្ញចិនសម័យ វើយកុក ត្រូវជាកូនរបស់​ ហ្វាងឡាង សេនាបតីយោធាសម័យព្រះចៅ ឆាវជុយ
សម័យសាមកុក ដែលអ្នកប្រវត្តិសាស្រ្តបានរិះគន់ថា គាត់សរសេរលម្អៀង ដើម្បីគាំទ្រគំនិតរបស់ខ្លួនក្នុងឋានៈជាក្រុម
អ្នកកាន់អំណាចថ្មីសម្រាប់ប្រឆាំងនឹងទស្សនៈរបស់ជឹងស៊ាន អ្នកប្រាជ្ញក្នុងយុគសម័យតុងហាន់ ដែលជាតំណាងឲ្យ
ក្រុមអ្នកកាន់អំណាចចាស់។ ប៉ុន្តែ ទោះជាយ៉ាងណាក៏សៀវភៅនេះត្រូវគេចាត់ទុកថា ជាសៀវភៅមួយក្នុងបណ្ដាសៀវ
ភៅតែប៉ុន្មានក្បាលប៉ុណ្ណោះដែលអាចឆ្លុះបញ្ចាំងពីអត្តសញ្ញាណរបស់ខុងជឺ ក្នុងរូបភាពដែលមានភាពជាមនុស្សខ្លាំង
បំផុត។ ម៉្យាងទៀតវាក៏ឆ្លុះបញ្ចាំងឲ្យឃើញអត្តសញ្ញាណរបស់ខុងជឺក្នុងឧត្តមគតិរបស់បណ្ឌិតនិងប្រជាជនដែលមិន
ងាយកើតទុក្ខក្នុងសម័យទឹកដីច្របូកច្របល់ចលាចល ដោយអ្នកនិពន្ធរៀបរៀងសំនួនវោហារគួរឲ្យចាប់អារម្មណ៍
មិនផ្ដោតខ្លាំងទៅលើតែទ្រឹស្ដីឬគម្ពីរដែលនាំឲ្យធុញទ្រាន់។

            ក្រៅពីនេះ បើពិនិត្យទៅលើផ្នែកគ្រប់គ្រងមុខជំនួញ ឬអំពីការដឹកនាំបែបថ្មីវិញ គោលការណ៍ ទស្សនៈ វិធី
អនុវត្ត គុណធម៌ និងការប្រព្រឹត្តរបស់ខុងជឺ ដែលសៀវភៅមួយក្បាលនេះបានលើកបង្ហាញ គឺសុទ្ធសឹងជាការបំភ្លឺឲ្យ
ឃើញពីគំនិតប្រាជ្ញា ដែលអាចយកទៅប្រើក្នុងសភាពពិតនៃជីវិតបច្ចុប្បន្នបានយ៉ាងល្អ មិនហួសសម័យ ដែលផ្តល់
ជាប្រយោជន៍ដល់អ្នកអាន ទាំងផ្នែកជីវិតការងារនិងជីវិតផ្ទាល់ខ្លួន រហូតដល់ការរៀបចំខ្លួនដើម្បីរុញច្រានសង្គមឲ្យ
មានសភាពស្ងប់សុខជានិរន្តរ៍ ដែលក្រុមបោះពុម្ពម៉ាញប៊ុក្សយើងខ្ញុំសង្ឃឹមថានឹងទទួលបានការគាំទ្រពីសំណាក់ប្រិយ
មិត្តអ្នកអានជាមិនខាន។

 មាតិកា:     


1. សេនាបតីនគរលូ

2. ការប្រព្រឹត្តរបស់ជនជាតិយូ

3. រឿងពិតនិយាយតាមការពិត

4. អ្នកមានមេត្តា ចេះស្រឡាញ់ខ្លួន

5.​ ភាពសំខាន់របស់គ្រឿងតែងកាយ

6. ឆ្លើយទៅតាមរឿង

7. ពំនោលប្រវត្តិសាស្រ្ត

8. ខុងជឺ​ ដោះស្រាយវិបត្តិ

9. ចក្រពត្តិលឿងគ្រងរាជ 300 ឆ្នាំ

10. ម៉ឺងម៉ាត់ តែទន់ភ្លន់

11. អ្នកប្រាជ្ញដែលចូលចិត្តបំពានទំនៀមទម្លាប់

 


 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ14
- ​ថ្ងៃម្សិលមិញ1000
- សប្ដាហ៍នេះ2071
- ខែនេះ19266
- សរុបទាំងអស់1056045
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017