យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

ចំណេះដឹងទូទៅ

cover
កូដ​សៀវភៅ: 65

ចោទឆ្លើយចំណេះ​ដឹងអំពីជីវិត

ប្រែសម្រួល/រៀបរៀងដោយ:      ចែម សំបូរ
ISBN:      9789996309342
បោះពុម្ភៈ និង​ ចែកចាយ:      ម៉ាញប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែកុម្ភៈ ឆ្នាំ2013
បោះពុម្ពលើកទី:      1
ទំព័រ:      160
តម្លៃ:      8000  ៛

 ពិពណ៌នា:     


            សៀវភៅ "ចោទឆ្លើយចំណេះដឹងអំពីជីវិត" ត្រូវបានគ្រូពេទ្យសុជីរ៉ា រៀបចំប្រមូលចំណេះដឹងផ្នែកជីវិត ធម្ម
និងសាសនា មកចងក្រងដើម្បីឆ្លើយតបទៅនឹងចម្ងល់ទាំងឡាយអំពីជីវិតមនុស្ស​ កម្ម ច្បាប់​កម្មផល បុណ្យបាប ចិត្ត
វិញាណ ព្រលឹង សមាធិ សាសនា រួមទាំងញាណជាដើម។

            ចំណេះដឹងទាំងនេះ គឺជាអ្វីដែលយើងតែងសង្ស័យជាប្រចាំថា តើវាមានពិតមែនឬយ៉ាងណា? មានភាព
ត្រឹមត្រូវកម្រិតណា ដែលអ្នកនិពន្ធបានយកមកបកស្រាយយ៉ាងលម្អិត ព្រមទាំងយកចំណេះដឹងផ្នែកវិទ្យាសាស្រ្ត 
និងចិត្តវិទ្យាមករួមបញ្ជូលជាមួយផង ធ្វើឲ្យយើងទទួលបានចម្លើយប្រកបដោយហេតុផល និងមានសារប្រយោជន៍
សម្រាប់ជីវិតរបស់យើងយ៉ាងពិតប្រាកដ។

            ម្យ៉ាងទៀតក្រុមបោះពុម្ពម៉ាញប៊ុក្សយើងសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ​ និងប្រិយមិត្តអ្នក
អានដែលបានជួយគាំទ្រដល់ក្រុមផលិតរបស់យើង ហើយយើងខ្ញុំរង់ចាំទទួលការរិះគន់ស្ថាបនាពីសំណាក់ប្រិយ
មិត្តអ្នកអានដោយរីករាយដើម្បីជំរុញវិស័យផលិតសៀវភៅអាននៅកម្ពុជាយើងឲ្យមានសន្ទុះជឿនលឿនទៅមុខ
តាមទាន់អារ្យប្រទេសផ្សេងៗលើពិភពលោក។

 មាតិកា:     


. មនុស្ស
    1 . តើមានវិធីមើលពីលក្ខណៈមនុស្សល្អ និងមនុស្សអាក្រក់ដែរឬទេ?
    2 . តើការគិត និងអារម្មណ៍របស់មនុស្សខុសគ្នាដូចម្ដេច?
    3 . ហេតុអ្វីបានជាមនុស្សយើងខ្លាចសេចក្ដីស្លាប់?
. ច្បាប់កម្មផល
    1 . បើយើងសាងកម្មអ្វីម្យ៉ាង តើកម្មនោះនឹងតបស្នងសងយើងក្នុងពេលអនាគតយ៉ាងដូចម្ដេច?
    2 . ការគិតអ្វីមិនចេញ ការឆ្លើយអ្វីមិនបាន ក៏កំណត់ជារឿងអចិន្រ្ទៃយ៍ថា មិនគួរគិត  
បើអញ្ចឹងនឹងកើតបញ្ញាបានយ៉ាងដូចម្ដេចទៅ?
. បុណ្យបាប
    1 . ហេតុអ្វីបានជាការរក្សាសីលបានបុណ្យច្រើនជាងការធ្វើទាន?
    2 . ការធ្វើបុណ្យតិចតែញឹកញាប់ និងការធ្វើបុណ្យច្រើនតែយូរៗធ្វើម្ដង តើមួយណាល្អជាង?
    3 . ទះមូសក្នុងមួយថ្ងៃមិនដឹងថាងាប់ប៉ុន្មានក្បាលទេ តើបាបដែរឬទេ?
. ញាណ អភិញ្ញា បាដិហារយ៍
    1 . តើគាថាជួញដូរ ជួយឲ្យលក់ដូរដាច់ពិតមែនឬទេ?
    2 . តើការស្លាប់ហើយរស់ឡើងវិញ ជាការពិតដែរឬទេ?
    3 . តើពិធីបុណ្យសព និងពុទ្ធសាសនា មានសម្ពន្ធនឹងគ្នាយ៉ាងដូចម្ដេច?
. ចិត្តវិញ្ញាណ
    1 . តើមានខ្មោចពិតឬទេ? ហេតុអ្វីមនុស្សឃើញខ្មោចតែនៅពេលយប់?
    2 . តើការចាំជាតិដោយការសណ្ដំចិត្តអាចទៅរួចដែរឬទេ?
. សីល ច្បាប់បញ្ញត្តិ
    1 . ហេតុអ្វីព្រះពុទ្ធមិនឲ្យភិក្ខុសង្ឃឆាន់ចង្ហាន់បន្ទាប់ពីពេលថ្ងៃត្រង់?
    2 . បើសូត្រមន្ដហើយ មិនអុជធូប តើមានផលអ្វីដែរឬទេ?
    3 . តើការជួយខ្លួនឯង ខុសនឹងសីល ៥ ដែរឬទេ?
. សមាធិ កម្មដ្ឋាន
    1 . ហេតុអ្វីមនុស្សចាំបាច់ត្រូវចម្រើនសតិទៀត បើម្នាក់ៗមានសតិស្រាប់ហើយនោះ?
    2 . ការបដិបត្តិសតិបដ្ឋាន ៤ តែម្នាក់ឯងនៅផ្ទះ បើជួបរឿងមិនល្អ​ តើត្រូវធ្វើយ៉ាងដូចម្ដេច?
    3 . តើសមថៈ និង វិបស្សនា ខុសគ្នាយ៉ាងដូចម្ដេច?
. សាសនា
    1 . ហេតុអ្វីសាសនាអ៊ីស្លាមមិនបរិភោគសាចជ្រូក?
    2 . តើខ្មែរយើងស័ក្ដិសមនឹងពុទ្ធសាសនាដែរឬទេ?
    3 . តើនិកាយមហាយាន​ និងហីនយាន ខុសគ្នាយ៉ាងដូចម្ដេច?
. ប្រវត្តិសាស្រ្ត
    1 . ហេតុអ្វីពុទ្ធសាសនាសាបសូន្យពី ឥណ្ឌា ដែលជាដែនដីកំណើត?
    2 . តាមពុទ្ធប្រវត្តិ តើព្រះពុទ្ធបរិនិព្វានដោយសារជំងឺអ្វី?
    3 . តាមប្រវត្តិសាស្រ្ត តើបរមគ្រូ តាក់ម៉ គឺជាអ្នកណា?​ មកពីណា?

 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ65
- ​ថ្ងៃម្សិលមិញ934
- សប្ដាហ៍នេះ3097
- ខែនេះ21473
- សរុបទាំងអស់1091630
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017