

យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា
ប្រលោមលោក (Mind Novel)

សាមកុក ភាគ១
ពិពណ៌នា:
រឿង សាមកុក ជាប្រលោមលោកប្រវត្តិសាស្រ្តកំពូលមួយនៅលីពិភពលោកដោយរៀបរាប់តាមរឿងពិតដែលកើត
មានឡើងនៅប្រទេសចិន នាចុងរជ្ជកាលរាជវង្សហាន់កាលពីប្រមាណជាង ១៧០០ឆ្នាំមកហើយ។
នៅក្នុងប្រទេសកម្ពុជាយើង រឿងសាមកុកនេះធ្លាប់មានការបកប្រែជាភាសាខ្មែរដោយឧកញ៉ានូកន ជាងកន្លះសតវត្ស
មកហើយ និងព្រមទាំងមានអ្នកនិពន្ធផ្សេងៗទៀតក៏បានប្រែរឿងនេះទៅតាមរូបភាពផ្សេងៗដែរ ដោយឡែកសៀវភៅ
សាមកុក ច្បាប់រៀបរៀងថ្មីនេះនៃរឿងសាមកុក ដែលយើងបានអធិប្បាយ ផ្ដល់ការវិភាគបន្ថែមនៅក្នុងនេះរួចជាស្រេច
ដើម្បីឲ្យជ្រួតជ្រាបយ៉ាងស៊ីជម្រៅទៅលើសាច់រឿង ដោយធ្វើការសង្ខេបឲ្យខ្លី ត្រង់ចំណុចណាដែលមិនសូវមានសារៈ
សំខាន់និងពង្រីកបន្ថែមត្រង់ចំណុចសំខាន់ៗ ដើម្បីធ្វើឲ្យសាច់រឿងកាន់តែមានទម្ងន់ ថែមទាំងមិនមានឲ្យបាត់ខ្លឹមសារចាស់របស់ខ្លួនបន្តិចឡីយ។
ប្រលោមលោក សាមកុក នឹងធ្វើឲ្យប្រិយមិត្តអ្នកអានបានស្គាល់រសជាតិ កើតរូបារម្មណ៍ មើលដឹងខុសត្រូវល្អអាក្រក់
ការអធ្យាស្រ័យ ភាពសាហាវឃោរឃៅ កំពូលល្បិចកល ក្លាហាន អង់អាច មោះមុត កំសាក ល្ងង់ខ្លៅ សុខមនោរម្យ
ទុក្ខសោកសង្រេង ញ័រន្ធត់ តក់ស្លុត កណ្ដោចកណ្ដែង។ សូមងាកមកមើលខ្លួនឯង មនុស្សម្នាជុំវិញ និងរបបសង្គម
លើលោកក៏មិនខុសអ្វីពី វដ្តសង្សារ ដូចក្នុងរឿងសាមកុក (សាម=៣ កុក=បក្ស ពួក ក្រុម នគរ សាមកុកគឺបក្សឬវត្ថុ
ទាំង៣) ឬនគរទាំងឡាយនោះដែរ ព្រោះធម្ម គឺជាធម្មជាតិ ធ្វើកម្មត្រូវទទួលផលកម្ម ដែលជាច្បាប់ធម្មជាតិមិនអាចប្រកែកបាន។
សូមឲ្យប្រិយមិត្តទទួលបានប្រយោជន៍ បញ្ញា ការកម្សាន្ដ និងធម្មពីការអាន សិក្សារឿងសាមកុកច្បាប់នេះបើទោះបីជា
អានប៉ុន្មានដងប៉ុន្មានសា ក៏សុំឲ្យច្បិចយកតែចំណុចល្អៗ ផ្នែកគុណធម៌បានកាន់តែច្រើន ដើម្បីក្លាយជាមនុស្សគួរឲ្យរាប់អានគួរសេពគប់កាន់តែខ្លាំងយ៉ាងនោះដែរ។
មាតិកា:
១. មហាតលិកលក់ជាតិ
២. ឧទ្ទាមឈ្នួតក្បាលលឿង
៣. វិរជនទាំងបីស្បថស្បែយកគ្នាជាបងប្អូននៅចម្ការប៉េស
៤. វិរជនចូលរួមបង្រាបពួកឧទ្ទាម
៥. ចាងហ្វី វាយសំពងមន្ត្រីត្រួតពិនិត្យ
៦. វិបត្តិក្នុងព្រះរាជសំណាក់
៧. ហឺជិន នាំភ្លើងចូលផ្ទះ
៨. ផែនការក្តោបអំណាចរបស់ តុងជួ
៩. ផែនការប្រហារ តុងជួ មិនសម្រេច - ឆាវឆាវ ភៀសខ្លួនពីរាជធានី
១០. ឆាវឆាវ ក្លែងរាជសារប្រមូលផ្តុំទ័ព - បងប្អូនទាំងបីប្រយុទ្ធនឹង លីប៉ូ
១១. តុងជួ ដុតរាជធានី ឡយ៉ាង - ប្តូររាជធានី ឆាងអាន់
១២. បដិវត្តបែកបាក់ - វិបត្តិបញ្ជាផែនដី
១៣. សង្រ្គាមលោភលន់ យានសៅ - កុងស៊ុនចាន
១៤. គំនុំសងសឹក លីវពាវ - ស៊ុនជាន
១៥. វ៉ាងអ៊ីន ប្រើឧបាយកលស្រីស្អាតកម្ចាត់ តុងជួ
១៦. វ៉ាងអ៊ីន ដេញខ្លាឲ្យទាល់ច្រក - របបចាស់វិនាសមកសាជាថ្មី
១៧. ម៉ាថេង និង ហាន់ស៊ុយ សង្រ្គោះរាជបល្ល័ង្កមិនសម្រេច
១៨. ឆាវឆាវ បង្កើនទ័ព ពង្រីកឥទ្ធិពល
បង្វែររឿងគ្រួសារឲ្យមកជារឿងនយោបាយ
១៩. លីវប៊ី ជួយសង្រ្គោះ ស៊ីចូវ - លីវប៊ី ប្រកែកមិនព្រមទទួលយក ស៊ីចូវ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks
រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស