

យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា
ការអភិវឌ្ឍខ្លួន - វិធីសាស្រ្តជំនួញ

គិតជ្រៅ ផ្លូវឈ្នះ
ពិពណ៌នា:
មនុស្សអស្ចារ្យរាប់ពាន់នាក់ចាប់ផ្តើមពីជាងកាត់សក់ កម្មករ កសិករ ជាងសំណង់ អ្នកលក់កាហ្វេ បុគ្គលិកសណ្ឋាគារ អ្នកធ្វើនំបុ័ង កូនទាហាន ដែលអាចសាងខ្លួនរហូតដល់ទទួលជោគជ័យធំៗ មានកេរ្តិ៍ឈ្មោះល្បីល្បាញ គួរឲលើកតម្កើង ដោយស្នាដៃដ៏អស្ចារ្យរបស់ពួកគេយ៉ាងមិនគួរឲជឿ។តើនេះដោយសារអ្វី? បរមគ្រូ ដេវីដ បានសរសេរថា «អ្នកដែលគិតអ្វីក្នុងចិត្ត គេក៏នឹងទៅជាយ៉ាងនោះ» រីឯ អេម័រសាន់បានពោលថា «មនុស្សដ៏អស្ចារ្យ គឺមនុស្សដែលមើលឃើញថា ការគិត គឺជាអ្វីដែល គ្រប់គ្រងលោក» ឬគំនិតរបស់មិលតុន បានសរសេរថា «ចិត្តគំនិតជាអ្នកសាងអ្វីមកដោយខ្លួនឯង...ហើយក្នុងចិត្តគំនិតទាំងនោះ អាចសាងសួគ៌ាក្នុងឋាននរក ឬក៏សាងនរកក្នុងឋានសួគ៌ក៏បានដែរ»
គិតឲជ្រៅ អ្នកនឹងទទួលបានគុណភាពជីវិតកាន់តែប្រសើរ។ អ្នកនឹងមានដំណើរជីវិតដ៏អស្ចារ្យ
ទាំងផ្នែកតួនាទីការងារ ប្រាក់ចំណូល សេចក្តីសុខ គ្រួសារ មិត្តភក្តិ ព្រមទាំងការទទួលស្គាល់
និងលើកតម្កើងយ៉ាងខ្ពស់ពីសង្គម។
មាតិកា:
1 | . | គិតថាធ្វើបាន ទើបធ្វើបាន |
2 | . | ព្យបាលជំងឺអាងលេស ជំងឺអ្នកចាញ់ |
3 | . | កម្ចាត់ការភ័យខ្លាច សាងជំនឿចិត្ត |
4 | . | វិធានការគិតជ្រៅ |
5 | . | វិធីគិត និងស្រមៃបែបច្នៃប្រឌិត |
6 | . | អ្នកនឹងក្លាយជាអ្វីតាមដែលខ្លួនគិត |
7 | . | សម្រិតសម្រាំងបរិយាកាសដើម្បីជោគជ័យ |
8 | . | បណ្តុះទស្សនគតិដើម្បីជោគជ័យ |
9 | . | គិតឲ្យត្រឹមត្រូវចំពោះអ្នកដទៃ |
10 | . | សាងនិស្ស័យជាអ្នកអនុវត្តជាក់ស្តែង |
11 | . | ប្ដូរពីបរាជ័យឲ្យក្លាយជាជោគជ័យ |
12 | . | កំណត់គោលដៅសម្រាប់ជោគជ័យ |
13 | . | វិធីគិតក្នុងភាពជាអ្នកដឹកនាំ |
14 | . | ប្រើភាពអច្ឆរិយក្នុងការគិតជ្រៅពេលជួបស្ថានការណ៍បន្ទាន់ |
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks
រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស