

យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា
គតិបណ្ឌិត - សុភាសិត

គតិរួមលោក
ពិពណ៌នា:
សៀវភៅ គតិរួមលោក ដែលខ្ញុំបានប្រមែប្រមូលចងក្រងនេះ គឺជាផ្នែកមួយក្នុងបណ្តារាប់ ម៉ឺនរាប់សែនគំនិតរបស់
បុព្វបុរសទូទាំងសកលលោក ដែលជាការរួមចំណែកមួយក្នុងការជួយផ្តល់ពុទ្ធិ ដល់បងប្អូនអ្នកអានខ្មែរយើងដើម្បី
សិក្សាពិចារណាឲ្យបានកាន់តែឆ្ងាយទូលំទូលាយ ស្គាល់ពីអ្នកដទៃឲ្យបានកាន់តែច្រើន ទើបទៅថៃ្ងមុខ យើងអាច
សាងធនធានមនុស្ស ដែលមានចរិតនិស្ស័យ ទូលំទូលាយ មានការគិតប្រកបដោយគុណភាព អាចសាងខ្លួន និង
សាងសង្គមរបស់យើង ឲ្យឈានទៅរកក្តីចម្រើនរុងរឿងដ៏ពិតប្រាកដបាន ព្រោះថា សង្គមមួយដែលនឹងចម្រើន
រុងរឿងពិតប្រាកដ ពុំមែនអាស្រ័យលើការគ្រាន់តែមានអ្នកចេះដឹងពូកែៗពីរបីនាក់នោះទេ... ប៉ុន្តែវា
អាស្រ័យនៅត្រង់ថាតើធនធានមនុស្សរបស់គេស្ថិតនៅក្នុងកម្រិតណា? ពូកែគិតដល់កម្រិតណា? មាន
ការតស៊ូ ឧស្សាព្យាយាម ដល់កម្រិតណា? ចេះច្នៃប្រឌិតអ្វីខ្លះ?...
ហេតុនេះ យើងខ្ញុំសង្ឃឹមថា សៀវភៅនេះ គឺជាឧបករណ៍ម្យ៉ាងដែលជួយឲ្យលោកអ្នកសម្រួចការគិតឲ្យបានកាន់តែ
មុតស្រួច មិនថាជាលោកអ្នកបានប្រើជីវិតមកប៉ុណ្ណា ឬសេសសល់ប៉ុណ្ណាក៏ដោយ វានឹងជួយឲ្យយើងប្រមើល មើល
ពីអត្ថន័យនៃជីវិត និងសាងដំណើរជីវិតបានកាន់តែត្រឹមត្រូវ។
មាតិកា:
1 | . | ធម្មជាតិ-ជីវិត |
2 | . | សេរីភាព-ក្ដីសង្ឃឹម |
3 | . | ការសម្រេចជោគជ័យ |
4 | . | គោលដៅ-បំណងប្រាថ្នា |
5 | . | បញ្ញា-ចំណេះដឹង |
6 | . | ការរៀនសូត្រ |
7 | . | ការអាន-ការស្តាប់ |
8 | . | ការបំពេញការងារ |
9 | . | សេចក្ដីក្លាហាន-ភាពរឹងប៉ឹង |
10 | . | ការអត់ធ្មត់-ការពុះពារព្យាយាម |
11 | . | ការពិចារណាពីខ្លួនឯង |
12 | . | សុទិដ្ឋិនិយម |
13 | . | សេចក្ដីសុខ-ក្ដីរីករាយ |
14 | . | សន្ដានចិត្ត-មិត្តភាព |
15 | . | ក្ដីស្នេហា-ការស្រឡាញ់ |
16 | . | បញ្ហា-វិបត្តិ-កំហុសឆ្គង |
17 | . | ក្ដីទុក្ខ-ក្ដីកង្វល់ |
18 | . | ការភ័យខ្លាច-សេចក្ដីស្លាប់ |
19 | . | អំពើល្អ-ភាពត្រឹមត្រូវយុត្តិធម៌ |
20 | . | ការផ្លាស់ប្ដូរ-បដិវត្តន៍ |
21 | . | តម្លៃមនុស្ស-មាន ក្រ |
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks
រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស