យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

ប្រលោមលោក (Mind Novel)

cover
កូដ​សៀវភៅ: 73

សាមកុក ភាគ៣

ប្រែសម្រួល/រៀបរៀងដោយ:      គឹម ចាន់ណា
ISBN:      9789996309595
បោះពុម្ភៈ និង​ ចែកចាយ:      ម៉ាញប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែ ធ្នូ ឆ្នាំ ២០១៣
បោះពុម្ពលើកទី:      1
ទំព័រ:      234
តម្លៃ:      12500  ៛

 ពិពណ៌នា:     


            រឿង សាមកុក ជាប្រលោមលោកប្រវត្តិសាស្ត្រកំពូលមួយលើលោក ដោយរៀបរាប់តាមរឿងពិតដែល

កើតឡើងនៅប្រទេសចិន នាចុងរជ្ជកាលរាជវង្សហាន់ កាលពីប្រមាណជាង ១៧០០ ឆ្នាំកន្លងមកហើយ។

            រឿងសាមកុកជារឿងប្រវត្តិសាស្ត្រដែលស្របនឹងការពិតប្រមាណ ៧ ភាគ ១០។ ចំណែកផ្នែកនិពន្ធ

បន្ថែមនោះត្រូវបានកែសម្រួលជាបន្តបន្ទាប់មកច្រើនរយឆ្នាំដោយថ្វីដៃរបស់បណ្ឌិតជាច្រើនរយពាន់នាក់មក

ហើយ។ កាលពីដំបូងៗ គឺជារឿងដែលចាស់ៗលើកយកមកនិទានឲ្យកូនចៅស្តាប់នៅតាមផ្ទះ ហើយពួកអ្នក

រកស៊ីនិទានរឿងតែងយកទៅនិទានឲ្យគេស្តាប់នៅតាមចិញ្ចើមថ្នល់ក្នុងស្រុកចិន។ រហូតពេលក្រោយៗកមមាន

អ្នកនិយមចូលចិត្តស្តាប់កាន់តែច្រើន ទើបមានកវីយកទៅនិពន្ធជាទំនុកសម្រាប់ច្រៀង ហើយក្រុមអ្នកលេងហ៊ី

ក៏យករឿងទៅសម្តែងជាវគ្គៗ។ ការជ្រូតជ្រាបនិងការពេញនិយមក៏ចេះតែរីករាលដាលយ៉ាងទូលំទូលាយរហូត

ដល់អាចនិយាយបានថា បើអ្នកណាមិនដឹងពីរឿងសាមកុក អ្នកនោះមិនមែនជាជនជាតិចិនទេ។

            នៅក្នុងប្រទេសកម្ពុជាយើង រឿងសាមកុកនេះធ្លាប់មានការបកប្រែជាភាសាខ្មែរមកដោយឧកញ៉ា នូ កន

ជាងកន្លះសតវត្សមកហើយ និងព្រមទាំងមានអ្នកនិពន្ធផ្សេងៗទៀតក៏បានប្រែរឿងនេះទៅតាមរូបភាពផ្សេងៗផង

ដែរ តែជាទូទៅឈ្មោះនិងទីកន្លែងនៃសាច់រឿងច្រើនយកទៅតាមឈ្មោះដែលប្រើជាភាសាថៃ (អាចកមពីយក

ពីភាសាផ្សេងៗរបស់ចិន) ដែលបើយកឈ្មោះទាំងនោះទៅនិយាយជាមួយប្រទេសដទៃ គេនឹងមិនស្គាល់ឈ្មោះ

ទាំងនោះទេ។ ដោយឡែកសៀវភៅ សាមកុក ច្បាប់រៀបរៀងថ្មីនេះជារូបភាពថ្មីមួយនៃរឿងសាមកុក ដែលយើង

បានអធិប្បាយផ្តល់ការវិភាគបន្ថែមនៅក្នុងនោះរួចជាស្រេចដើម្បីឲ្យអ្នកអានជ្រូតជ្រាបយ៉ាងស៊ីជម្រៅ និងមាន

ទម្ងន់លើខ្លឹមសារសាច់រឿង។

            មានពំនោលថា អានប្រលោមលោក មើលកុន មើលល្ខោនហើយ គួរត្រឡប់មកពិចារណាខ្លួនឯង។

ពាក្យ "ធម្ម" គឺវត្ថុ ធម្មជាតិ ទើបមិនមានអ្វីនៅលើលោកនេះដែលពុំមែនជា "វត្ថុ" នោះទេ។ ហេតុនេះសព្វវត្ថុ គឺ

ធម្ម គឺធម្មជាតិ គឺធម្មតា គឺវាអញ្ចឹង គឺជាអនិច្ចំ ទុក្ខំ អនត្តា នេះឯង។

            ពេលប្រិយមិត្តបានអាន ស្គាល់រសជាតិ កើតរូបារម្ភណ៍ ស្រមើស្រមៃ មើលដឹងខុសត្រូវល្អអាក្រក់ ការ

អធ្យាស្រ័យ ភាពសាហាវឃោរឃៅ កំពូលល្បិចកល ភាពក្លហានអង់អាច មោះមុត កំសាក ល្ងង់ខ្លៅ សុខមនោ

រម្យ ទុក្ខសោកសង្រេង ភ័យញ័ររន្ធត់ តក់ស្លុត កណ្តោចកណ្តែង សូមងាកមកមើលខ្លួនឯង មនុស្សម្នាជុំវិញ និង

របបសង្គមលើលោកនេះក៏មិនខុសអ្វីពី​ វដ្ដសង្សារ ដូចក្នុងរឿងសាមកុក (សាម = ៣ កុក = បក្ស ពួក ក្រុម

នគរ។ សាមកុក គឺបក្ស ឬនគរទាំងបី) ឬនគរទាំងឡាយនោះដែរ ព្រោះធម្ម គឺធម្មជាតិ ធ្វើកម្ម ត្រូវទទួលផលកម្ម

ដែលជាច្បាប់ធម្មជាតិមិនអាចប្រកែកបានឡើយ។

            រួមសេចក្តីមកថា សូមអាន សាមកុក ដោយវិធីដែលមិនជាប់ជំពាក់ជ្រុលពេក ឬអានប្រកបដោយការ

តាំងសតិថា មនុស្សគ្រប់រូបមិនអាចគេចផុតពីកើតចាស់ ឈឺ ស្លាប់ ទុក្ខសោក សប្បាយ មានកិលេសតណ្ហា

ចងអាឃាតព្យាបាទ ធ្វើសង្រ្គាមដើម្បីបញ្ចប់សង្រ្គាម ធ្វើសង្រ្គាមដើម្បីប្រយោជន៍ ធ្វើសង្រ្គាមដើម្បីយុត្តិធម៌ ដែល

បានបង្ហាញឲ្យឃើញនៅក្នុងរឿងសាមកុកនេះ នោះលោកអ្នកក៏នឹងបានឃើញយ៉ាងប្រត្យក្សអំពី អនិច្ចំ ទុក្ខំ ពីក្នុង

រឿងសាមកុក ព្រមទាំងឃើញមាន អនត្តា នៅគ្រប់វគ្គឃ្លា ដែលពោរពេញដោយអត្ថរសនៃធម្មដ៏ល្អបំផុត សច្ចៈ

បំផុត និងវិសាលបំផុតក្នុងការអានសាមកុកនេះ។

            សូមឲ្យប្រិយមិត្តអ្នកអានទទួលបានប្រយោជន៍ បញ្ញា ការកម្សាន្ត និងធម្ម ពីការអាននិងសិក្សារឿង

សាមកុក ច្បាប់នេះ ដែលទៅជាអានប៉ុន្មានដងប៉ុន្មានសាក៏សុំឲ្យច្បិចយកតែចំណុចល្អៗ ផ្នែកគុណធម៌បានកាន់

តែច្រើនដើម្បីក្លាយជាមនុស្សគួរឲ្យរាប់អាន គួរសេពគប់កាន់តែខ្លាំងយ៉ាងនោះដែរ។

            សូមជូនពរឲ្យប្រិយមិត្តអ្នកអានសៀវភៅនេះ បានសម្រេចដល់សច្ចធម៌ទាំង ៣ គឺ អនិច្ចំ ទុក្ខំ អនត្តា

ដើម្បីធ្វើជាគោលសម្រាប់ស្វែងរកសន្តិសុខ សន្តិភាព សន្តិធម៌ ដោយខ្លួនឯងតរៀងទៅ។

 មាតិកា:     


២៩             ព្រះរាជសារចារដោយលោហិត (ត)                     

២១(ស្ទួន)     ឆាវឆាវ ចាក់ស្រាស្ទាបស្ទង់ តើនណារជាវីរជន?

២២(ស្ទួន)     យានសៅ និង ឆាវឆាវ ចុះសមរភូមិ

                 គួនអ៊ូ និងចាងហ្វី ចាប់មេទ័ពពីរនាក់

២៣(ស្ទួន)     មីហឹង ស្រាតខោអាវដៀលត្មះពួកក្បត់

                 ដាក់ទោស ជីភិញ លួចដាក់ថ្នាំពុល

២៤(ស្ទួន)     ជនក្បត់ប្រហាជីវិតព្រះនាង តុងកួកហ៊ុយ

                 លីវប៉ី ចាញ់ទ័ព រត់ទៅរក យានសៅ

២៥(ស្ទួន)     គួនអ៊ូ ទាមទារលក្ខខណ្ឌបីប្រការលើខ្នងភ្នំ

                 ជួយសង្រ្គោះ ឆាវឆាវ នៅ ប៉ៃម៉ា

២៦(ស្ទួន)     យានសៅ ចាញ់សឹក បង់មេទ័ព

                 គួនអ៊ូ បោះបង់តំណែងនិងទ្រព្យសម្បត្តិ

២៧(ស្ទួន)     បុរសពុកចង្កាស្អាតធ្វើដំណើរលឿនដូចព្រួញ

                 ពញា ហាន់សូវធិញ ទម្លុះច្រកប្រាំ ប្រាហារមេទ័ពប្រាំមួយ

២៨(ស្ទួន)     ប្រហារឆៃយ៉ុង បងប្អូនអស់សង្ស័យ

                 មេបក្សនិងកូនចៅជួបជុំគ្នានៅគួឆឹង

២៩(ស្ទួន)​     កូនខ្លាប្រហារអ៊ីជី -​ យុវជនភ្នែកគជ់ចូលគ្រប់គ្រងក្វាងតុង

៣០            យានសៅ ចាញ់សឹកនៅ ក្វាន់ទូ - ឆាវឆាវ ដុតស្បៀងនៅ អ៊ូឆាវ

សម្គាល់ៈ យើងខ្ញុំដាក់លេខស្ទួន ដើម្បីតម្រូវលេខភាគបន្តឲ្យត្រូវតាមឯកសារដើមរបស់អ្នកពិពន្ធ ឡ ក្វាន់ចុង។


 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ762
- ​ថ្ងៃម្សិលមិញ878
- សប្ដាហ៍នេះ84
- ខែនេះ18460
- សរុបទាំងអស់1088617
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017