យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

ទស្សនៈអ្នកដឹកនាំ

cover
កូដ​សៀវភៅ: 99

មាគ៌ាបុគ្គលឆ្នើម

ប្រែសម្រួល/រៀបរៀងដោយ:      សន រ៉ាមនា
ISBN:      9789996309250
បោះពុម្ភៈ និង​ ចែកចាយ:      ម៉ាញប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែធ្នូ ឆ្នាំ ២០១៣
បោះពុម្ពលើកទី:      1
ទំព័រ:      214
តម្លៃ:      12500  ៛

 ពិពណ៌នា:     


          ពិភពលោកក្នុងយុគសម័យសកលភាវូបនីយកម្មនេះ ជាពិភពលោកនៃការប្រកួតប្រជែងស្ទើរគ្រប់វិស័យ ទាំងផ្នែក

សេដ្ឋកិច្ច នយោបាយ សង្គមវិទ្យា បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងយោធា។ ហេតុការអភិវឌ្ឍធនធានមនុស្សដើម្បីទទួលបាន

ធនធានមនុស្សប្រកបដោយគុណភាព គឺកត្តាមួលដ្ឋានដែលមានសារៈសំខាន់ជាខ្លាំងក្នុងការស្ថាបនាស្ថាប័ន ឬអង្គភាពផ្សេងៗ

ដែលមានបំណងចង់លើកកម្ពស់ស្ថាប័ន ឬអង្គភាពនោះឲ្យមានដំណើរការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព អាចបោះជំហាន

ឆ្ពោះទៅរកគោលដៅតាមផែនការកំណត់ ដែលរាប់ថាជាជោគជ័យរបស់ស្ថាប័ន ឬអង្គភាពនោះ។

          បុគ្គលដែលអាចសម្រេចជោគជ័យក្នុងជីវិត និងជាកម្លាំងជំរុញឲ្យស្ថាប័នអាចបោះជំហានឆ្ពោះទៅរកជោគជ័យបាននោះ

គេមិនត្រឹមតែជាបុគ្គលដែលមានចំណេះដឹង ឬមានសមត្ថភាពជំនាញប៉ុណ្ណោះទេ គេត្រូវមានលក្ខណៈដោយឡែកចាំបាច់ផ្សេង

ទៀត ដែលអាចលើកកម្ពស់ បង្កើន និងអភិវឌ្ឍបាន នៅពេលបុគ្គលនោះមានឱកាសទទួលយក និងប្រតិបត្តិតាមគុណសម្បត្តិ

ល្អៗនៃភាពជាអ្នកដឹកនាំ និងបុគ្គលដែលសម្រេចជោគជ័យក្នុងជីវិត។

          សៀវភៅ "មាគ៌ាបុគ្គលឆ្នើម" ដែលលោកអ្នកកំពុងកាន់នៅនឹងដៃនេះ មានលើកបង្ហាញពីគុណសម្បត្តិ ២០ ប្រការ

របស់បុគ្គលជោគជ័យបានយ៉ាងច្បាស់លាស់ងាយយល់ គួបផ្សំដោយបទពិសោធពីអតីតរបស់បុគ្គលសំខាន់ពីគ្រប់ទិសទីលើ

ពិភពលោក ដែលនាំយកមកឲ្យអ្នកអានបានប្រៀបធៀបនិងអាចដឹងបានថា តើយើងមានគុណសម្បត្តិទាំងនោះខ្លះដែរឬទេ?

និងប្រសិនបើមានហើយ សួរថាតើយើងប្រើប្រាស់វាបានត្រឹមត្រូវហើយឬនៅ? តើត្រូវប្រើដូចម្តេចខ្លះដើម្បីអភិវឌ្ឍខ្លួនឯងឲ្យ

សម្រេចជោគជ័យក្នុងជីវិត ហើយក្លាយជាបុគ្គលមានតម្លៃក្នុងស្ថាប័ន?

          អត្ថន័យសំខាន់ដែលបានបញ្ជាក់ក្នុងសៀវភៅនេះគឺ "រូបបែបជីវិតដែលល្អប្រសើរគឺ មូលដ្ឋានគ្រឹះនៃជោគជ័យដ៏យូរ

អង្វែង"។ បើប្រជាជននៃប្រទេសយើងបានអភិវឌ្ឍខ្លួនឲ្យប្រតិបត្តិដំណើរជីវិតតាមគោលការណ៍ទាំង ២០ ប្រការនេះ ទោះជា

យើងកាន់សាសនាអ្វី គាំទ្រគណបក្សអ្វី ខ្ញុំរំពឹងថា យើងមុខជាអាចរួមរស់ជាមួយគ្នាប្រកបដោយអធ្យាស្រ័យ សាមគ្គី មានការ

ទទួលខុសត្រូវខ្ពស់ គិតដល់ផលប្រយោជន៍ជាតិជាធំ រួមចំណែកជួយកសាងប្រទេសជាតិឲ្យចម្រើនរុងរឿងបានយ៉ាង

ឆាប់រហ័សជាមិនខាន។

          ហេតុនេះ សៀវភៅនេះមិនត្រឹមតែផ្តល់ប្រយោជន៍ជួយឲ្យអ្នកអាននាំយកគំនិតទៅប្រតិបត្តិតាមប៉ុណ្ណោះទេ តែវាក៏មាន

ប្រយោជន៍ដល់ប្រទេសជាតិយើងទៀតផង។ យើងខ្ញុំសូមសម្តែងក្តីត្រេកអរចំពោះប្រិយមិត្តដែលមានឱកាសបានអានសៀវភៅ

នេះ និងសូមសំណូមពរឲ្យជួយផ្ទេរសៀវភៅនេះទៅដល់សាចញាតិ មិត្តភ័កិ្ត ឬអ្នកនៅក្រោមបង្គាប់បញ្ជាបានអានសៀវភៅនេះ

ផងដែរ ព្រោះវាជួយបង្ហាញផ្លូវដើរដ៏សំខាន់សម្រាប់ជីវិតពួកគេ ដែលមានប្រយោជន៍ទាំងរយៈពេលខ្លី និងក្នុងរយៈពេលវែង

ចំពោះរូបគេ គ្រួសារ អង្គភាព សង្គម និងប្រទេសជាតិ។

 មាតិកា:     


១. ទស្សនវិស័យ ឱកាសនៃជោគជ័យ

២. ភាពស្មោះត្រង់ កត្តាជោគជ័យយូរអង្វែង

៣. រក្សាពាក្យសន្យា ភាពរឹងមាំនៃជោគជ័យ

៤. យកឈ្នះភាពគ្មានវិន័យ ថាមពលសំខាន់នៃជោគជ័យ

៥. ដាក់ខ្លួនដាក់កាយ មិត្តដ៏សំខាន់ឆ្ពោះទៅរកជោគជ័យ

៦. ភាពប្រាកដប្រជា ថាមពលឈានទៅរកជោគជ័យ

៧. ភាពអត់ធ្មត់ ឧស្សាហ៍ព្យាយាម ថាមពលធានាឲ្យទទួលជោគជ័យ

៨. ធ្វើឲ្យបានល្អវិសេសគ្រប់ពេល កំណត់ហេតុជោគជ័យ

៩. ឆាប់យល់ពីអារម្មណ៍អ្នកដទៃ សោភ័ណនៃជោគជ័យ

១០. ទំនាក់ទំនងល្អប្រសើរ លិខិតបើកផ្លូវជោគជ័យ

១១. មោះមុត ឧស្សាហ៍ ព្យាយាម គោលការណ៍បីយ៉ាងនៃជោគជ័យ

១២. ចេះគ្រប់គ្រងខ្លួនឯង យុទ្ធសាស្ត្រដឹកនាំមាគ៌ាជោគជ័យ

១៣. សុចរិត ទៀងទ្រង់ ប្រទីបនៃជោគជ័យ

១៤. ការទទួលខុសត្រូវ មូលដ្ឋានគ្រឹះនៃជោគជ័យ

១៥. ពាក្យសម្តីនិងគំនិតវិជ្ជមាន កម្លាំងចិត្តនៃជោគជ័យ

១៦. ភាពហ្មត់ចត់ ផ្លូវត្រង់ឆ្ពោះទៅរកជោគជ័យ

១៧. យុត្តិធម៌ មូលដ្ឋានគុណធម៌នៃជោគជ័យ

១៨. សេចក្តីក្លាហាន វិធីដណ្តើមយកជោគជ័យ

១៩. ការលះបង់ គុណសម្បត្តិដ៏អស្ចារ្យនៃជោគជ័យ

២០. រៀនសូត្រពេញមួយជីវិត សក្កានុពលឆ្ពោះទៅរកជោគជ័យ


 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ480
- ​ថ្ងៃម្សិលមិញ590
- សប្ដាហ៍នេះ5168
- ខែនេះ14780
- សរុបទាំងអស់1113756
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017