

យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា
ការអភិវឌ្ឍខ្លួន - វិធីសាស្រ្តជំនួញ

វិធីប្រើសំណេរក្នុងការងារជំនួញ
ពិពណ៌នា:
«ដៃគូរអភិវឌ្ឍន៍ជំនាញភាពជាអ្នកដឹកនាំ»
សៀវភៅដ៏តូចស្តើង តែប្រកបដោយខ្លឹមសារចំៗស៊ីជម្រៅមួយក្បាលនេះ ជាកូនសៀវភៅដៃគូមួយក្បាល ដែលក្រុម
ការងារ Mindbooks យើងខ្ញុំខិតខំរៀបរៀង បកប្រែ និងកែសម្រួលឡើងមកដើម្បីជាប្រយោជន៍សម្រាប់សិស្ស និស្សិត អ្នកធ្វើការ
និងអ្នកគ្រប់គ្រង ដោយអាចដាក់តាមខ្លួនសម្រាប់ដាស់តឿនសតិ និងអាចប្រើនៅគ្រប់ស្ថានការណ៍និងគ្រប់ទីកន្លែង។
ខ្លឹមសារនៅក្នុងកូនសៀវភៅមួយក្បាលនេះពិតជាអាចនាំទៅប្រតិបត្តចំពោះការងារជាក់ស្តែងបានដោយងាយនិង
ទទួលបានផលជាទីគាប់ចិត្ត ហើយកូនសៀវភៅនេះក៏រួមមាននូវគំរូសម្រាប់ពិសោធខ្លួនឯង និងគំរូពីជីវិតពិតដែលជួយដល់
ការហ្វឹកហាត់និងការដោះស្រាយបញ្ហានៅចំពោះមុខ ទាំងនៅតុធ្វើការ តុប្រជុំ ឬសូម្បីតែក្នុងពេលធ្វើដំណើរ។
ចំពោះបុគ្គលដែលទើបនឹងបោះជំហានចូលក្នុងពិភពនៃការគ្រប់គ្រង និងពិភពជំនួញសម័យថ្មីនេះ ចាំបាច់ត្រូវតែមាន
កូនសៀវភៅអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំមួយក្បាលនេះនៅក្បែរខ្លួន។
មាតិកា:
សេចក្តីផ្តើម "វិធីប្រើសំណេរក្នុងការងារជំនួញដ៏មានប្រសិទ្ធផល"
1. វិធីប្រើសំណេរក្នុងការងារជំនួញ : គោលការណ៍មូលដ្ឋាន
១. សំណេរដែលមានប្រសិទ្ធផល
២. កំណត់ព្រំដែនសំណេរ
៣. វិធីចាប់ផ្តើមសំណេរ
៤. ការពង្រាងជាប្រព័ន្ធ
៥. ការពង្រាងលើកដំបូង
៦. ការពង្រាងកថាខណ្ឌ
៧. កែសម្រួលខ្លឹមសារ
៨. ដោះស្រាយប្រកបដោយបែបបទ
៩. ការសរសេរអ៊ីមេល
2. គន្លឹះនិងតារាងជំនួញសម្រាប់ការប្រើសំណេរក្នុងការងារជំនួញ
១០. តារាងជំនួញសម្រាប់សំណេរក្នុងការងារជំនួញ
១១. គំរូពិសោធការយល់ដឹងពីវិធីប្រើសំណេរក្នុងការងារជំនួញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks
រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស