យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

ទស្សនៈអ្នកដឹកនាំ

cover
កូដ​សៀវភៅ: 95

វិធីសាស្ត្រនៃការសម្រេចចិត្ត

ប្រែសម្រួល/រៀបរៀងដោយ:      ចែម សំបូរ
ISBN:      9789996347207
បោះពុម្ភៈ និង​ ចែកចាយ:      ម៉ាញប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែវិច្ឆិកា ឆ្នាំ 2013
បោះពុម្ពលើកទី:      1
ទំព័រ:      264
តម្លៃ:      15000  ៛

 ពិពណ៌នា:     


           ការណ៍សម្រេចជោគជ័យគ្រប់វិស័យ មិនថានយោបាយ សេដ្ឋកិច្ច យោធា ឬគ្រួសារ តែងត្រូវបានគេទទួលស្គាល់ថា កត្តាសំខាន់

អាស្រ័យលើអ្នកដឹកនាំក្នុងវិស័យនីមួយៗ អង្គភាពនីមួយៗ និងស្ថាប័នសង្គម មានចំណេះដឹងនិងសមត្ថភាព ច្រើនតិចកម្រិតណា

ជាពិសេសសមត្ថភាពក្នុងការពិចារណាស្ថានការណ៍នីមួយៗ ហើយសម្រេចចិត្តចាប់ផ្តើមធ្វើគំរោងអភិវឌ្ឍ រួមទាំងដំណោះស្រាយផ្សេងៗ

បានយ៉ាងត្រឹមត្រូវសមស្របតាមកាលៈទេសៈ ប្រមើលមើលទៅដល់ស្ថិរភាព ពង្រឹងពង្រីកទូទាំងស្ថាប័ន អាចចាត់ចែងបែងចែកផល

ប្រយោជន៍ដល់គ្រប់ភាគីប្រកបដោយឯករាជ្យភាព ជាម្ចាស់លើខ្លួនឯង។

          សមត្ថភាពក្នុងការពិចារណានិងការសម្រេចចិត្តនេះ ស្តាប់ទៅហាក់ដូចជារឿងងាយ តែតាមពិត ពីមួយថ្ងៃទៅមួយថ្ងៃលោកយើង

កាន់តែមានសភាពស្មុគស្មាញ ហើយផ្លាស់ប្តូរយ៉ាងលឿនរហ័ស ឯការប្រកួតប្រជែងក៏កាន់តែមានកម្រិតស្រួចស្រាល់ជាលំដាប់។

សម្រាប់បុគ្គលម្នាក់ៗ មិនថាជាបញ្ហារៀនសូត្រ រឿងស្នេហា និងរឿងគ្រួសារ សុទ្ធតែមានការសម្រេចចិត្តឲ្យបានល្អ ដែលពុំមែន

តែសម្រាប់សោភ័ណជីវិតផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែយើងក៏ជាផ្នែកមួយនៃសង្គមផងដែរ។ បើយើងអាចដោះស្រាយបញ្ហាជីវិតផ្ទាល់ខ្លួនបាន

ល្អ នោះក៏ជាមូលដ្ឋានគ្រិះឲ្យយើងមានសមត្ថភាពរួមចំណែកក្នុងការវិភាគវិនិច្ឆ័យ និងសម្រេចចិត្តទៅលើដំណោះស្រាយបញ្ហារបស់

ស្ថាប័ននិងក្រុមហ៊ុនផងដែរ។ ហេតុនេះបើយើងមិនខិតខំព្យាយាមឈ្វេងយល់និងហ្វឹកហាត់សមត្ថភាពលើវិស័យផ្សេងៗ ជាពិសេស

សមត្ថភាពលើការវិភាគពិចារណានិងការសម្រេចចិត្តទេនោះ យើងនឹងមិនត្រឹមតែដើរមិនទាន់សម័យប៉ុណ្ណោះទេ តែយើងក៏អាចទទួល

ជតាកម្ម "ត្រូវគេទាត់ចោល" ឬទុកមួយដុបនោះឯង។

          ខណៈពេលដែលត្រូវជ្រើសរើស វិនិច្ឆ័យ និងសម្រេចចិត្តនេះ យើងអាចគិតថាខ្លួនដើរក្រឡាអុកបានយ៉ាងត្រឹមត្រូវបំផុតហើយ

តែជួនកាលយើងអាចសម្រេចចិត្តខុសដែលនាំឲ្យរងគ្រោះទៅថ្ងៃក្រោយក៏មានដែរ។ ការពិចារណាមិនគ្រប់ជ្រុងជ្រោយនិងការសម្រេច

ចិត្តខុសឆ្គងបុគ្គលជាថ្នាក់ដឹកនាំ ជាហេតុនាំឲ្យបរិវារ អ្នកដើរតាមទទួលរងគ្រោះទៅជាមួយ ហើយអង្គភាព ឬស្ថាប័នក៏ត្រូវរលំរលាយ

ឬអាប់ឱន មានឲ្យឃើញឧទាហរណ៍ក្នុងវិស័យផ្សេងៗយ៉ាងច្រើនរាប់មិនអស់មកហើយ ជាពិសេសការតម្រូវឲ្យសម្រេចចិត្តយ៉ាង

ឆាប់រហ័សនៅក្នុងកាលៈទេសៈដ៏ប្រថុចញ៉ុច អាចផ្តល់លទ្ធផលដែលថា "ខុសតែមួយហ៊ុន(១សម.) ដាច់ឆ្ងាយរាប់ពាន់គីឡូ" បានដែរ។

          សមត្ថភាពនៃការសម្រេចចិត្តនេះ ពុំមែនមានសារៈសំខាន់សំរាប់តែអ្នកដឹកនាំប៉ុណ្ណោះទេ មនុស្សសាមញ្ញធម្មតាក៏សុទ្ធតែចាំបាច់

ត្រូវមានដូចគ្នា។ នៅរៀងរាល់ថ្ងៃ ចាប់ភ្ញាក់ពីដំណេករហូតដល់ពេលចូលសម្រាក មនុស្សម្នាក់ៗតែងត្រូវគិតពិចារណានិងសម្រេចចិត្ត

លើរឿងតូចធំជាបន្តបន្ទាប់រាប់មិនអស់។ អ្នកដែលមានសមត្ថភាពសម្រេចចិត្តបានល្អត្រឹមត្រូវ ពុំមានកំហុសឆ្គង អាចចាត់ទុកថា

"បរមគ្រូនៃជីវិត" បានហើយ។

          សង្គមបច្ចុប្បន្នទាមទារឲ្យមនុស្សមានសមត្ថភាពគិត និងសម្រេចចិត្តឲ្យបានត្រឹមត្រូវ ជាពិសេសបណ្តាអាជីវករ អ្នកវិនិយោគ

ចាំបាច់ត្រូវតែគិតគូរឲ្យបានល្អិតល្អន់បំផុត ដែលមិនត្រឹមតែសម្រេចចិត្តឲ្យបានត្រឹមត្រូវម្យ៉ាងប៉ុណ្ណោះទេ គឺថែមទាំងឲ្យ "រហ័ស"

ទៀតផង ដោយឡែកកម្រិតអ្នកដែលចង្អុលទិសដល់អ្នកដទៃ ការគិតពិចារណានិងការសម្រេចចិត្ត គឺជាភារកិច្ចសំខាន់បំផុតរបស់ពួកគេ។

          ហេតុនេះវិធីសាស្ត្រនិងគោលការណ៍នៃការសម្រេចចិត្តដោះស្រាយលើបញ្ហាផ្សេងៗឲ្យបានត្រឹមត្រូវនិងឆាប់រហ័សគឺជាអ្វីទៅ?

នោះគឺជាខ្លឹមសារសំខាន់ដែលសៀវភៅមួយក្បាលនេះលើកឡើង ដែលរាប់ថាជាសមត្ថភាពលើការគិតពិចារណានិងសម្រេចចិត្តយ៉ាង

ឆ្លាតវៃនោះឯង។

          បើនិយាយតាមបែបទ្រឹស្តីធម្មតា គោលការណ៍ទាំងនោះគឺជាលក្ខខណ្ឌដំបូងនៃការសម្រេចចិត្តយ៉ាងត្រឹមត្រូវគឺ បុគ្គលនៅក្នុង

វិស័យជំនួញគ្រប់រូប ត្រូវធ្វើការសម្រេចចិត្តដោយប្រកាន់យកតាមនយោបាយរបស់ក្រុមហ៊ុន និងផលប្រយោជន៍របស់ស្ថាប័នមុនអ្វីៗ

ទាំងអស់  ឬបើនិយាយតាមជាក់ស្តែង ថ្នាក់ក្រោមត្រូវធ្វើតាមការសម្រេចចិត្តរបស់ថ្នាក់លើ ហើយក៏ជាការពិតផងដែរថា ចំណេះដឹង

ទូទៅនិងសីលធម៌ក៏ជាអ្វីដែលមិនអាចខ្វះបានដូចគ្នាដែរក្នុងឋានៈយើងជាសមាជិកសង្គម។ ប្រសិនបើរួមផ្សំជាមួយទស្សនៈវិជ្ជានៃ

ភាពជាមនុស្សបានហើយ នោះវាក៏នឹងជួយចៀសវាងវិបាត់សាធារណៈនៃវិសាហកិច្ចនិងសកម្មភាពជំនួញខ្វះសីលធម៌បាន។

          បើនិយាយដោយខ្លី មូលដ្ឋាននៃការសម្រេចចិត្តដ៏ល្អត្រឹមត្រូវ មិនត្រឹមតែជាការសម្រេចចិត្តលើផ្លូវកណ្តាលប្រកបដោយ

តុល្យភាពនិងស្ថិរភាពប៉ុណ្ណោះទេ តែត្រូវខិតខំហ្វឹកហាត់ទស្សនវិស័យដែលសម្លឹងមើលភាពរួមនិងឲ្យបានវែងឆ្ងាយ ដែលសៀវភៅ

នេះនឹងអធិប្បាយយ៉ាងលម្អិតទៅតាមចំណុចនីមួយៗ។ លើទ្រឹស្តីខាងលើនេះ សមត្ថភាពនៃការវិភាគពិចារណានិងសម្រេចចិត្តពុំមែន

គ្រាន់តែជាកា "ត្រូវធ្វើដូចម្តេច" ប៉ុណ្ណោះទេ តែវាជាប់ទាក់ទងទៅនឹងបុគ្គលិកលក្ខណៈដោយរួមរបស់បុគ្គលម្នាក់ៗផងដែរ។ យើងខ្ញុំ

សង្ឃឹមថា បន្ទាប់ពីអានសៀវភៅនេះហើយ ប្រិយមិត្តអ្នកអានប្រកដជាបានលើកកម្ពស់សមត្ថភាពគិតពិចារណា និងសម្រេចចិត្តបាន

យ៉ាងត្រឹមត្រូវនិងទាន់ពេលវេលា ដើម្បីទម្លុះទម្លាយឆ្លាក់ច្នៃជីវិតឲ្យបានសេចក្តីសុខនិងស្រស់បំព្រងមិនលែងឡើយ។

 មាតិកា:     


ជំពូកទី ១. មូលដ្ឋានគ្រិះនៃការសម្រេចចិត្ត

     1. ការសម្រេចចិត្ត

     2. លក្ខណៈ "ចៃដន្យ" និងលក្ខណៈ "ចាំបាច់ត្រូវតែ"

     3. ជីវិតជាដំណើរបន្តបន្ទាប់ក្នុងការជ្រើសរើសយកផ្លូវមួយរវាងផ្លូវបំបែកជាពីរ

     4. អ្នកចាត់ការ មានតួនាទីជាអ្នកចម្រេចចិត្ត

     5. "ជោគជតា" អាស្រ័យលើការសម្រេចចិត្តកន្លងមក

     6. "ភាពជារួម" និង "ភាពដោយឡែក"

     7. វិធីសម្រេចចិត្តក្នុងកម្រិតមាត្រដ្ឋាន

     8. អំណាចនិងការទទួលខុសត្រូវក្នុងតួនាទី កើតឡើងពីការសម្រេចចិត្ត

     9. មនុស្សមិនប្រាកដប្រជា នឹងគ្មានអនាគតភ្លឺស្វាង

     10. បុគ្គលិកល្អ គឺអ្នកដែលមានសមត្ថភាពក្នុងការសម្រេចចិត្តបានល្អវិសេស

ជំពូកទី ២. វិធីវិនិច្ឆ័យស្ថានការណ៍

     11. ជាមនុស្សពូកែសង្កេត

     12. ការសម្រេចចិត្តទៅតាមប្រផ្នូល

     13. មើលស្ថានការណ៍ជាក់ស្តែងពីកម្មវិធីពត៌មាន

     14. សមត្ថភាពក្នុងការសម្រេចចិត្តការពារខ្លួនទុកជាមុន

     15. ប្រៀបធៀបភាពខុសគ្នានៃសម័យកាល

     16. វិធីមើលព្រំដែនខ្ពស់បំផុតនៃដែនកំណត់

     17. ប្រើបទពិសោធវិជ្ជាជីវៈដោយបត់បែនទៅតាមស្ថានការណ៍

     18. ពិនិត្យស្ថានការណ៍រួមដោយពិនិត្យពីទីខ្ពស់

     19. ក្តាប់អនាគតក្នុងចិត្តខ្លួនឯង

     20. ប្រវត្តិសាស្រ្តរមែងវិលមកដដែលៗ

ជំពូកទី ៣. វិធីសម្រេចចិត្តរឿងសំខាន់មុន

     21. បញ្ហាច្រើនប៉ុនណាក៏មិនលើសពី ៣ ចំណុច

     22. "រវល់ត្រូវក្បួន" នឹង "រវល់ខុសក្បួន"

     23. វិធីវិភាគបែប ABC

     24. សៀវភៅកំណត់ហេតុប្រចាំថ្ងៃ គឺជាមូលដ្ឋាននៃភាពជោគជ័យ

     25. វិធីវិនិច្ឆ័យការងារតាមលំដាប់ភាពសំខាន់ៗ

     26. គិតលើគោកជំហរថ្នាក់លើ នឹងយល់ពីលំដាប់ភាពសំខាន់របស់ការងារ

     27. សិក្សាពីវិធីចែកការងារបន្ទាន់របស់ណាប៉ូឡេអុង

     28. ចេះវិនិច្ឆ័យ គឺចេះប្រើមនុស្ស

     29. វិធីសម្រេចចិត្ត ពេលមិនដឹងថាចាប់ផ្តើមពីពេលណា

     30. ជីវិតមានដែនកំណត់ អាចសម្តែងតួនាទីគ្មានដែនកំណត់

ជំពូកទី ៤. វិធីវិនិច្ឆ័យពីតម្លៃនិយម

     31. តម្លៃនិយមនៃទស្សនជីវិត

     32. គុណតម្លៃគណនាបាន និងគុណតម្លៃគណនាមិនបាន

     33. គុណតម្លៃវត្ថុមិនសូវសម្បូរ

     34. មើលឧបនិស្ស័យតាមរយៈការពេញចិត្ត

     35. តើយើងប្រើពេលទំនេរស្វែងរកអ្វី?

     36. ស្រោមសំបុត្រប្រាក់ខែវាស់គុណតម្លៃការងារមិនបានទេ

     37. មាគ៌ាឆ្ពោះទៅរកសេចក្តីសុខ

     38. ពីកម្មសិទ្ធឯកជនទៅជាកម្មសិទ្ធរួម

     39. តម្លៃនិយមក្នុងរឿងកេរ៌្តិឈ្មោះនិងឋានៈ

     40. បទដ្ឋានខ្ពល់បំផុតសម្រាប់គុណតម្លៃគឺ "យើងច្នៃប្រឌិតអ្វីខ្លះ?"

ជំពូកទី ៥. វិធីវិនិច្ឆ័យមនុស្ស

     41. កុំវិនិច្ឆ័យមនុស្សតាមរយៈការស្ងើចសរសើរពីដំបូង

     42. ខាងក្រោយគុណវិបត្ត ត្រូវមានចំណូចលេចធ្លោ

     43. រក្សាពាក្យសន្យាសូម្បីតែរឿងតូចតាច

     44. មនុស្សដែលយើងស្អប់តែងជាមនុស្សប្រភេទដូចយើង

     45. សង្កេតឥរិយាបទនិងកាយវិការ

     46. សង្កេតរសនិយមនិងទម្លាប់

     47. ទម្លាប់នៃការនិយាយស្តីនិងអត្តចរិត

     48. មើលដឹងថាជាធនធានដ៏ល្អតាំងពីដំបូង

     49. វិធីបែងចែកធនធានមនុស្ស

     50. "ការប្តេជ្ញាចិត្ត" មានឥទ្ធិពលគ្រប់ដណ្តប់លើអត្តចរិត

ជំពូកទី ៦. វិធីសម្រេចចិត្តក្នុងការគ្រប់គ្រងការងារប្រចាំថ្ងៃ

     51. បើកូនចៅបាត់ទំនុកចិត្តលើខ្លួនឯង តើគួរធ្វើដូចម្តេច?

     52. បើកូនចៅចូលចិត្តយឺត ចេញមុន ស្ពឹកស្រពន់ តើគួរធ្វើដូចម្តេច?

     53. បើមិនដឹងថាគួរបន្ទោសកូនចៅឬអត់ តើត្រូវធ្វើដូចម្តេច?

     54. បើកូនចៅធ្វើខុស តើគួរធ្វើដូចម្តេច?

     55. បើមិនពេញចិត្តនឹងរបាយការណ៍កូនចៅ តើគួរធ្វើដូចម្តេច?

     56. បើកូនចៅខ្ចីលុយ តើគួរសម្រេចចិត្តបែបណា?

     57. បើចង់បា្រប់កូនចៅឲ្យបែកពីសង្សារចរិតមិនល្អ តើគួរធ្វើដូចម្តេច?

     58. ពេលគេបោកអស់ប្រាក់មួយចំនួនធំ តើគួរសម្រេចចិត្តដូចម្តេច?

     59. បើប្រធានធុញទ្រាន់ឬស្អប់យើង តើយើងគួរសម្រេចចិត្តដូចម្តេច?

     60. បើប្រធានមិនយកចិត្តទុកដាក់ តើគួរធ្វើដូចម្តេច?

ជំពូកទី ៧. វិធីការពារការសម្រេចចិត្តខុស

     61. ស្រៀកគ្នាតែមួយហ៊ុន ខុសគ្នារាប់ពាន់លី

     62. ធ្វើយ៉ាងណាទើបសម្រេចចិត្តមិនខុសសូម្បីតែមួយហ៊ុនក្នុងពេលសំខាប់?

     63. វិនាទីចុងក្រោយ យើងនិងសត្រូវចាញ់ឈ្នះ "ស្រៀកគ្នាតែមួយហ៊ុន"

     64. ដើរអុកមានប្រៀបតែមួយជើង យកឈ្នះដោយ "ស្រៀកតែមួយហ៊ុន"

     65. គិតបែបសត្យានុម័តនិងគិតឲ្យល្អិតល្អន់ហ្មត់ចត់

     66. រឿងមិនសមបំណងមានដល់ទៅប្រាំបីប្រាំបួនភាគ

     67. វិធីសម្រេចចិត្តយ៉ាងល្អិតល្អន់ហ្មត់ចត់បែបស្លាប់ដើម្បីរស់

     68. ចាត់ទុកថាជារឿងខ្លួនឯង នោះនឹងវិនិច្ឆ័យបានសុក្រិតជាង

     69. ផ្តោតលើគុណភាពមិនផ្តោតលើបរិមាណ គឺវិធីនៃជ័យជំនះ

     70. ជីវិតគឺនិរន្តរភាពនៃការសម្រេចចិត្តយ៉ាងត្រឹមត្រូវជាក់លាក់

ជំពូកទី ៨. វិធីវិនិច្ឆ័យទិសដៅ

     71. វិធីចៀសវាងការវិនិច្ឆ័យខុសទិសដៅ

     72. បើគិតស្មានទិសដៅអនាគតមិនបាន គួរគិតទៅលើអ្វីដែលកន្លងមក

     73. ពេលវិធីវិនិច្ឆ័យទិសដៅពីអតីត ប្រើការលែងបាន

     74. វិធីទទួលយកគំនិតយោយល់គ្រប់ភាគីដោយបើកទូលាយ

     75. ពេលត្រូវប្រើវិធីផ្សងជោគវាសនា

     76. តើអ្វីទៅជាជោគវាសនា?

     77. រលកក្រោយតែងខ្លាំងជាងរលកមុខ

     78. គោរពគំនិតច្នៃប្រឌិតរបស់បុគ្គលក្រៅផ្លូវការ

     79. យុគនៃការផ្លាស់ប្តូរភាពទៅមិនរួចឲ្យអាចទៅរួច

     80. សម្លឹងទៅលើលោកឲ្យបានទូលំទូលាយ

ជំពូកទី ៩. វិធីបង្កើនសមត្ថភាពសម្រេចចិត្ត

     81. ហ៊ានសម្រេចចិត្តយ៉ាងដាច់ខាត

     82. ការរិះគន់យ៉ាងហ្មត់ចត់ គឺជាមូលដ្ឋាននៃការសម្រេចចិត្ត

     83. លះបង់ភាពអាត្មានិយម សម្រេចចិត្តដោយពុំមានការភ័យខ្លាច

     84. សទ្ធភាពដ៏គ្មានព្រំដែនរបស់មនុស្ស

     85. ការសម្រេចចិត្តបែបដកថយដើម្បីវាយលុក

     86. ស្ថានភាពអាក្រក់ជាពេលអំណោយផលដើម្បីបន្ទាបខ្លួនមុននឹងលោតផ្លោះ

     87. វិធីវិនិច្ឆ័យបែបពួកឧទ្ទាម ឲ្យតែមានប្រៀបមួយផ្នែកក៏អាចយកឈ្នះបាន

     88. វិធីសម្រេចចិត្តបែបប្រមូលផ្តុំកម្លាំង

     89. គិតកាន់តែខ្ពស់ជាបន្តបន្ទាប់ដើម្បីកាត់បន្ថយកំហុសនៃការសម្រេចចិត្ត

     90. វិធីសម្រេចចិត្តបែបរង្វង់គូថខ្យង

ជំពូកទី ១០. វិនិច្ឆ័យខ្លួនឯង

     91. កុំឈ្លក់វង្វេងនឹងខ្លួនឯង

     92. ប្រែក្លាយគុណវិបត្តជាថាមពលដើម្បីជំរុញការរីកចម្រើន

     93. ទំនុកចិត្តលើខ្លួនឯងផ្តល់កំណើតថាមពលគ្មានដែនកំណត់

     94. ពីការខ្ចីលុយទៅជាការឲ្យលុយ

     95. កាយនិងចិត្តដែលល្អមាំមួន

     96. លក្ខណៈនៃគំរោងដែលហួសពីចំណុចខ្ពល់បំផុត

     97. ទស្សនជីវិតដែលមិនឈ្លក់វង្វេង មិនអគតិ និង មិនជាប់ជំពាក់

     98. ការមិនពេញចិត្តបង្កប់នូវក្តីកង្វល់

     99. ជីវិតដែលរត់គេចពីការពិតនឹងនាំមកនូវគ្រោះអាក្រក់

     100. បំពេញឲ្យជីវិតដ៏មានគុណតម្លៃ


 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ582
- ​ថ្ងៃម្សិលមិញ988
- សប្ដាហ៍នេះ4893
- ខែនេះ16454
- សរុបទាំងអស់1086611
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017