យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

ប្រវត្តិសាស្រ្ត និងបុគ្គលសំខាន់ៗ

cover
កូដ​សៀវភៅ: 94

មេរៀនប្រវត្តិសាស្រ្ត នៃភាពចម្រើនរុងរឿង និងរលំរលាយជាតិ

ប្រែសម្រួល/រៀបរៀងដោយ:      ចែម សំបូរ
ISBN:      9789996309816
បោះពុម្ភៈ និង​ ចែកចាយ:      ម៉ាញប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែវិច្ឆិកា ឆ្នាំ 2013
បោះពុម្ពលើកទី:      1
ទំព័រ:      200
តម្លៃ:      10000  ៛

 ពិពណ៌នា:     


          ភពផែនដីយើងនេះតែងមានការប្រែប្រួលខ្លះៗដោយបាតុភូតធម្មជាតិ ដូចជាការរញ្ជួយដី បន្ទុះភ្នំភ្លើង ព្យុះធំៗ និងរលក

ស៊ូណាមិជាដើម ដែលធ្លាប់តែកើតមានបែបនេះរាប់លានឆ្នាំកន្លងមកហើយ។

          ប៉ុន្តែអ្វីដែលប្រែប្រួលខ្លាំងបំផុត គឺជីវិតមនុស្សដែលរស់នៅលើផែនដីនេះទៅវិញទេ។ អ្វីទាំងនេះដោយសារតែវដ្តចលនា

នៃជីវិតមនុស្ស ជាមធ្យមគឺចាប់ពីពេលកើតរហូតដល់ពេលស្លាប់ នៅចន្លោះពី ៦០ ទៅដល់ ៩០ ឆ្នាំនេះឯង ដែលមានបុគ្គលក្នុង

ប្រទេសនីមួយៗបានបង្កើតប្រវត្តិសាស្រ្តទាំងល្អទាំងអាក្រក់ បន្សល់ទុកឲ្យមនុស្សជាតិយ៉ាងធំធេងអស្ចារ្យនោះ។

          គ្រប់ប្រទេសតែងតែមានប្រវត្តិសាស្ត្រនៃការប្រយុទ្ធតស៊ូយ៉ាងធំៗជាច្រើនអនេកប្បការទម្រាំតែរបូតរលូតបានមកដល់

សព្វថ្ងៃ ហើយវាជាការពិតណាស់ដែលថា មានទាំងមោទនភាពនៃភាពចម្រើនរុងរឿង និងភាពល្វីងជូរចត់នៃការអាប់ឱន

រលំរលាយ ដែលប្រទេសនីមួយៗធ្លាប់ឆ្លងកាត់រួចមកហើយ និងដែលធ្វើឲ្យយើងអាចចោទជាសំណួរថា

          -   តើពួកគេធ្វើដូចម្តេចដើម្បីឲ្យប្រទេសចម្រើនរុងរឿង?

          -   តើពួកគេធ្វើដូចម្តេច ទើបប្រទេសរលំរលាយ?

          ដែលរាប់ថាសុទ្ធតែជាមេរៀនគួរឲ្យយើងសិក្សាស្វែងយល់ជាខ្លាំង។

          នៅក្នុងរឿងសាមកុក មានវគ្គមួយដែលខុងមេងបានសរសេរលិខិតផ្ញើទៅដាស់តឿនព្រះចៅ លីវស៊ាន ថា "ការជិតស្និទ្ធនឹង

មន្រ្តីជាអ្នកប្រាជ្ញបណ្ឌិត ដកកាយឆ្ងាយពីជនពាលទុយ៌ស គឺជាហេតុដែលនាំឲ្យមានភាពចម្រើនរុងរឿងរបស់រាជវង្សហាន់

យុគដំបូង... ការជិតស្និទ្ធនឹងជនពាលទុយ៌ស ឃ្លាតឆ្ងាយពីមន្រ្តីអ្នកប្រាជ្ញ នោះគឺជាមួលហេតុនៃភាពរលំរលាយរបស់

នគរហាន់យុគចុងក្រោយ។ កាលព្រះរាជបិតាទ្រង់នៅគង់ព្រះជន្ម គ្រប់ពេលដែលព្រះអង្គប្រារព្ធរឿងនេះដល់ទួលបង្គំ

ព្រះអង្គតែងព្រួយព្រះទ័យនិងឈឺចាប់ជាខ្លាំងដោយសារតែព្រះចរិយារបស់ព្រះចៅ ហួនទី និងព្រះចៅ លិញទី មានសភាព

ទន់ខ្សោយនេះឯង"។

          ភាពចម្រើនរុងរឿងនិងភាពរលំរលាយរបស់ផែនដីសុទ្ធតែមានហេតុផលជាក់លាក់របស់វា។  លើលោកនេះគ្មានអ្វី

កើតមកដោយឯកឯងឬដោយចៃដន្យនោះទេ។ មិនថាជាប្រវត្តិសាស្រ្តចិន ឬខ្មែរ ឬក៏ជនជាតិណាក៏ដោយ តែងតែមាន

រាជវង្សផ្លាស់ប្តូរគ្នាគ្រងរាជជាលំដាប់លំដោយ។ តាមរយៈការសិក្សាស្រាវជ្រាវគេតែងរកឃើញថា ការទើបនឹងឡើងគ្រងរាជថ្មីៗ

ព្រះមហាក្សត្រភាគច្រើនតែងប្រតិបត្តិទៅតាមគន្លងធម៌បានយ៉ាងល្អ តែលុះពេលបានសម្រេចជោគជ័យ ហើយច្រើនតែឈ្លក់

វង្វេងភ្លេចខ្លួន ភ្លេចអស់ការតាំងព្រះទ័យពីដំបូង។ រឿងរាវប្រវត្តិសាស្រ្តបែបនេះតែងកើតឡើងដដែលៗ ប្រៀបដូចជាបន្ទះស៊ីឌី

ខូចៗដែលបញ្ចេញសំឡេងដដែលៗដូច្នោះដែរ។

          ការឈានទៅរកភាពថ្កុំថ្កើងរុងរឿងរបស់រាជវង្សនីមួយៗ តែងតែបានមកដោយសារការតស៊ូយ៉ាងលំបាកស្វិតស្វាញ តែលុះ

ដល់យុគបញ្ចប់នៃរាជរង្សច្រើនតែបណ្តាលពីការធ្វេលប្រហែស ព្រងើយកន្តើយពីរឿងគុណធម៌ ចាយវាយយ៉ាងខ្ជះខ្ជាយ

ជិះជាន់ធ្វើបាបប្រជារាស្រ្តឲ្យក្តៅក្រហាយ ធ្វើឲ្យប្រជារាស្រ្តទ្រាំមិនបានក៏បង្កការប្រឆាំងរំលំរាជវង្សមួយទៅរាជវង្សមួយ

ជាបន្តបន្ទាប់រៀងមក។

          ប្រទេលកម្ពុជាយើងធ្លាប់ជាមហាប្រទេសពីសម័យអង្គរ ហើយត្រូវរងនូវភាពចុះទន់ខ្សោយរហូតដល់សម័យនេះ ក៏ពុំមែន

ជារឿងមួយចៃដន្យដែរ គឺត្រូវតែមានមូលហេតុរបស់វា។ ហេតុនេះហើយខ្ញុំសង្ឃឹមថា សៀវភៅ "មេរៀនប្រវត្តិសាស្រ្ត

នៃភាពចម្រើនរុងរឿង និងការរលំរលាយរបស់ប្រទេសជាតិ" អាចផ្តល់ជាគតិពិចារណាដល់យើងបានយ៉ាងល្អ។

 មាតិកា:     


          ភាគទី១: កត្តានៃភាពចម្រើនរុងរឿងរបស់ប្រទេសជាតិ

ជំពូកទី ១ : ប្រើមនុស្សល្អ មានចំណេះដឹង មានសមត្ថភាព

          ឆឹងឆាំង ហៅអ៊ីអ៊ិន មកជួយប្រទេសជាតិឲ្យចម្រើនរុងរឿង

          លីវប៉ាំង ផ្តល់កិត្តិយសនិងអូសទាញអ្នកមានសមត្ថភាព

          លីវប៉ី ទៅដល់ខ្ទមរបស់ ខុងមេង ៣ ដង

          សម័យរាជរង្សថាំង

          សម័យរាជរង្សមិង លើកតម្កើងអ្នកប្រាជ្ញជាតិរុងរឿង

          រាជវង្សជិន

ជំពូកទី ២ : ឈឺឆ្អាលសុខទុក្ខប្រជារាស្ត្រ

          សម័យរាជវង្សហាន់

          សម័យរាជវង្សជិនខាងលិច

          ដំណើរនៃភាពរីកចម្រើនរុងរឿងនិងអន់ថយ

          » សម័យព្រះបាទ ខាំងស៊ី

          » អគ្គសេនាបតី យានជី ព្រមានស្តេច ឈឺជិងកុង

ជំពូកទី ៣ : ទទួលស្គាល់ពាក្យរិះគន់ស្ថាបនា

          ដាស់តឿនឲ្យស្តេចឈប់សោយសុរា

          គ្មានអ្នកណាមានជីវិតអមតៈនោះទេ

          ដាស់តឿនស្មារតីព្រះរាជាដោយមិនខ្លាចស្លាប់

          ចៅហ្វាយចចេសមិនព្រមស្តាប់

          » យានសៅ មិនព្រមស្តាប់ ទានហង និង ចស៊ីវ

          » លីវជាង បាត់បង់ សេឈួន ព្រោះមិនស្តាប់ វ៉ាងលុយ និង អ៊ុយគួន

          » លីវប៉ី សម្លាប់ខ្លួនឯងដោយក្តីក្រោធ

          » ថ្ងៃអវសានរបស់ លីប៉ូ

ជំពូកទី ៤ : រាប់រកវិញ្ញុជន ថយឆ្ងាយមនុស្សពាល

          ទម្លាប់ពិបាកកែ

          ត្រីយ៉ាងជាវ

          សាងអំពើល្អ លះបង់អំពើពាល

          » ជួបរបស់នាំកិលេស តែងធ្វើឲ្យចិត្តមិនស្ងប់

          កុំទម្លាក់អ្វីដែលខ្លួនមិនចង់បានទៅឲ្យអ្នកដទៃ

          យានជី ដាស់តឿន ឈីជិងកុង អំពីរឿងខ្ជះខ្ជាយ

         

          ភាគទី ២ : កត្តានៃភាពអាប់ឱនរលំរលាយរបស់ប្រទេសជាតិ

ជំពូកទី ៥ : ធ្វេសប្រហែស គិតតែរឿងសេពសោយសប្បាយ

          ទឹកអាចធ្វើឲ្យទូកអណ្តែតបាន ហើយក៏អាចពន្លិចទូកបានដែរ

          អសមត្ថភាពក្នុងការគ្រប់គ្រងកិច្ចការផែនដី

          មូលហេតុនៃការរលំរលាយរបស់រាជវង្សយន់

          ការដួលរលំរបស់រាជវង្សមិង

          យានជី ដាស់តឿនព្រះរាជា

ជំពូកទី ៦ : លោភលន់ហួសប្រមាណ ជញ្ជក់ឈាមរាស្ត្រ

          មហាតលិកទាំង ១០ ជាដើមហេតុនៃការរលំរលាយរាជវង្សហាន់

          ការដួលរលំរាជវង្សស៊ុយ

          ការគ្រប់គ្រងប្រទេសប្រៀបដូចការដាំដើមឈើ

          តម្លៃជីវិតថ្លៃលើសទ្រព្យទាំងពួង

          លោភតូចខូចការណ៍ធំ

          ការដួលរលំរបស់រាជវង្សថាំង

          ការរលំរលាយរបស់រាជវង្សយន់

          ឬសគល់នៃវិបត្តិរបស់រាជវង្សជិនខាងលិច

          មនុស្សលោភស៊ីសាច់ខ្លួនឯង

          ការឆាប់រលំរលាយនៃរាជវង្សស៊ុយ

          មូលហេតុនៃការថមថយឥទ្ធិពលឈិង

ជំពូកទី ៧ : ភាពសារហាវឃោឃៅ

          ការដួលរលំរាជវង្សឈិន

          ព្រះបាទ ស៊ុយវិនទី បង្កហាយនភាពដល់រាជវង្ស

          ភាពសាហាវឃោឃៅរបស់ព្រះបាទ ស៊ុយយ៉ាំងទី

ជំពូកទី ៨ : ប្រើមនុស្សគ្មានសមត្ថភាពនាំជាតិឲ្យរលាយ

          រាជវង្សហាន់ខាងលិចចុះខ្សោយ

          ព្រះញាតិវង្សគ្រប់គ្រងបែបផ្តាច់ការ

          ការបែងចែកជាសាមកុក(បីនគរ)

          អវសាននៃយុគសាមកុក

          ផ្លាស់ប្តូររាជទាយាទដោយលម្អៀង

          ព្រះចៅអថិរាជថាំងថៃចុងមានបន្ទូលនឹងសេនាអាមាត្យ

          មហាតលិកនិងក្រុមអ្នកមានអំណាច

          ឱនភាពអំឡុងពាក់កណ្តាលសម័យរាជវង្សមិង

          ការប្រើមនុស្សខុសក្នុងសម័យសាមកុក

          » រាជដំណាក់ហាន់ប្រើ ហឺជិន ទើបនគរត្រូវរលំរលាយ

          » លីវឆាន់ លង់ជឿ ហួងហាវ ត្រូវបាត់បង់ ស៊ូហាន់

          » ស៊ុនហឺ ជិតដិតនឹងជនអបលក្ខណ៍ ត្រួវនគរជិនវាយបែក


          ភាគបន្ថែមៈ មេរៀនសិក្សាពិចារណា 

ជំពូគទី ៩ : ការរលំរលាយនៃអាណាចក្រក្រិកនិងរ៉ូម៉ាំង

ជំពូគទី ១០ : បន្ទាយលង្វែក បែកដោយសារអ្វី?

ជំពូគទី ១១ : អាហ្សង់ទីន ប្រជារាស្រ្តអស់ជំនឿ

ជំពូគទី ១២ : ប្រទេសណូរូ ដូចសុបិនអាក្រក់

ជំពូគទី ១៣ : ដាណឺម៉ាក ប្រទេសកសិមក្មដ៏ជោគជ័យ

ជំពូគទី ១៤ : កូរេខាងត្បូង ដើរខុស តែឆាប់កែខ្លួនទាន់​


 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ481
- ​ថ្ងៃម្សិលមិញ590
- សប្ដាហ៍នេះ5169
- ខែនេះ14781
- សរុបទាំងអស់1113757
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017