

យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា
គតិបណ្ឌិត - សុភាសិត

ចិត្តសាស្រ្តស្នេហា
ពិពណ៌នា:
ស្នេហាមានច្រើនរូបបែបណាស់ រួមមានស្នេហាជាតិ ស្នេហាឪពុក-ម្ដាយ ស្នេហាញាតិមិត្ត និងស្នេហាប្រុសស្រី
ជាដើម។ ‘ចិត្តសាស្ត្រស្នេហា’ ជាកម្រងស្នាដៃរបស់ខ្ញុំបាទ ដែលបានធ្វើការវិភាគពីនិយមន័យស្នេហាប្រុសស្រី ភាព
ជោគជ័យ និងបរាជ័យនៃស្នេហា គ្រោះថ្នាក់នៃស្នេហាមូលហេតុនៃការបែកបាក់ អាថ៌កំបាំងកែប្រែរូបកាយ និងវិធី
រំដោះទុក្ខស្នេហាជាដើម ឲ្យយុវជនយុវនារីអាចយកទៅអនុវត្តនិងស្វែងរកស្នេហាដែលអ្នកប្រាថ្នាចង់បាន និងទទួល
បានស្នេហាមួយដ៏ជោគជ័យត្រចះត្រចង់។
យើងខ្ញុំសង្ឃឹមថា សៀវភៅមួយក្បាលនេះផ្តល់ជាបទពិសោធស្នេហាយ៉ាងច្រើនដែលយុវជនយុវនារីអាចស្វែង
រកឃើញមនុស្សដែលអ្នកស្រឡាញ់និងរស់នៅជួបជុំគ្នាយ៉ាងមានសេចក្តីសុខសុភមង្គលបំផុត។
ជាចុងក្រោយ យើងខ្ញុំសូមអភ័យទោសរាល់កំហុសឆ្គងទាំងឡាយ ដែលយើងខ្ញុំមានចន្លោះខ្វះខាតដោយ
អចេតនា និងសូមទទួលយករាល់ការរិះគន់ដើម្បីកែលម្អ រួមទាំងមតិយោបល់ផ្សេងៗដើម្បីឲ្យស្នាដៃក្រោយៗទៀត
កាន់តែល្អប្រសើរឡើង។
មាតិកា:
1 . | និយមន័យស្នេហា |
2 . | តើអ្នកយល់ដឹងពីស្នេហាកម្រិតណា? |
3 . | បែបផែនស្នេហា |
4 . | តម្លៃស្នេហាក្នុងជីវិតរស់នៅ |
5 . | ឥទ្ធិពលស្នេហា |
6 . | មនុស្សក្នុងក្តីស្រមៃ |
7 . | អាថ៌កំបាំងកែប្រែរូបភាពឲ្យស្រស់ស្អាត |
8 . | ស្រឡាញ់ខ្លួនឯងសិន មុនស្រឡាញ់អ្នកដទៃ |
9 . | មើលឲ្យធ្លុះ សម្លឹងឲ្យធ្លាយ |
10 . | វិធីបដិសេធស្នេហ៍ប្រកបដោយប្រសិទ្ធភាព |
11 . | ហេតុអ្វីអ្នកខ្លះជោគជ័យ ឯអ្នកខ្លះទៀតបរាជ័យក្នុងរឿងស្នេហា? |
12 . | ធ្វើដូចម្តេចទើបដឹងថា យើងស្រឡាញ់គេ? |
13 . | ធ្វើដូចម្តេចទើបដឹងថា គេលួចស្រឡាញ់? |
14 . | ភ្លើងក្រហមស្នេហា |
15 . | ស្នេហាបែកបាក់ដោយសារអ្វី? |
16 . | អត្តឃាតស្នេហាកើតឡើងដោយសារអ្វី? |
17 . | មូលហេតុនៃឃាតកម្មស្នេហា |
18 . | គ្រោះថ្នាក់ស្នេហា |
19 . | វិធីរំដោះទុក្ខស្នេហាប្រកបដោយប្រសិទ្ធភាព |
20 . | តើលើលោកនេះមានស្នេហ៍ស្មោះពិតឬទេ? |
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks
រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស