យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

ទស្សនវិជ្ជា - ចិត្តវិទ្យា

cover
កូដ​សៀវភៅ: 87

បុរសមកពីឋាន​ព្រះអង្គារ

ប្រែសម្រួល/រៀបរៀងដោយ:      គឹម ចាន់ណា
ISBN:      9789996309458
បោះពុម្ភៈ និង​ ចែកចាយ:      ម៉ាញប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែមិថុនា ឆ្នាំ2013
បោះពុម្ពលើកទី:      1
ទំព័រ:      384
តម្លៃ:      18000  ៛

 ពិពណ៌នា:     


      ប្រសិនបើប្រិយមិត្តធ្លាប់បានអានសៀវភៅ "ដឹស៊ីក្រេត" រួចមកហើយ  លោកអ្នកពិតជាបានឮឈ្មោះបណ្ឌិត
ចន ហ្ក្រេយ៍ មិនខាន។ សៀវភៅ "បុរសមកពីឋានព្រះអង្គារ  នារីមកពីឋានព្រះសុក្រ" ជាសៀវភៅមួយក្នុងបណ្តា
ស្នាដៃនិពន្ធរបស់គាត់ជាង 14ក្បាល និងដែលធ្លាប់ជាប់លំដាប់ថ្នាក់លេខ ១ លក់បានរហូតជាង 30លានក្បាល។

      សៀវភៅមួយក្បាលនេះជួយឲ្យលោកអ្នកបានស្វែងយល់ពីភាពខុសគ្នារវាងបុរសនិងនារីបានយ៉ាងល្អបំផុត។ 
អ្នកនឹងដឹងយ៉ាងច្បាស់ពីតម្រូវការរបស់ភាគីម្ខាងទៀតហើយអាចរកឃើញនូវមធ្យោបាយផ្សេងៗដែលអាចជួយឲ្យ
ជីវិតគូស្រកររបស់អ្នកពោរពេញដោយក្ដីសុខ... គឺជាសៀវភៅតែមួយគត់ដែលអាចឆ្លើយតបនឹងបញ្ហាទាំងឡាយ
ដែលអ្នកចង់ដឹង  តែនៅមិនទាន់មាននរណាអាចឆ្លើយបាននៅឡើយ។  វិធីការនៅក្នុងសៀវភៅនេះគឺជាមាគ៌ា
ដែលយើងគ្រប់រូបអាចធ្វើបាននិងបានទទួលការពិសោធរួចមកហើយថា​អាចយកទៅអនុវត្តបានផលប្រាកដមែន។

      ខ្លឹមសារក្នុងសៀវភៅនេះបានបង្ហាញឲ្យឃើញពីដើមហេតុនៃទំនាស់ថា តើវាកើតឡើងដូចម្ដេច? ហើយត្រូវ
ដោះស្រាយដូចម្ដេច? ហេតុអ្វីទើបពេលជួបនឹងបញ្ហា បុរសតែងសំងំនៅម្នាក់ឯង  រីឯនារីតែងរកមធ្យោបាយរៀប
រាប់ប្រាប់អ្នកដទៃ?  អ្នកនឹងឃើញថា ទោះបីជាបុរសនិងនារីនិយាយភាសាតែមួយ តែក្នុងចិត្តគេម្នាក់ៗបែរជាខុស
គ្នាទៅវិញ ដែលជាផ្លូវឲ្យអ្នកដឹងថា តើត្រូវធ្វើដូចម្ដេចដើម្បីឲ្យភាគីម្ខាងទៀតយកចិត្តទុកដាក់មកលើរូបអ្នក។ 
នៅគ្រប់ជំពូកនៃសៀវភៅនេះមានសេចក្ដីអធិប្បាយយ៉ាងលម្អិត ភ្ជាប់ទៅដោយឧទាហរណ៍ច្បាស់លាស់ងាយ
យល់ និងអនុវត្តប្រើក្នុងជីវិតជាក់ស្ដែងបាន។

      វិធីអានសៀវភៅនេះឲ្យអាចទទួលបានអត្ថប្រយោជន៍បំផុត គឺត្រូវចាប់ផ្ដើមអានពីអារម្ភថារបស់អ្នកនិពន្ធនិង
ជំពូកទី១ មុខ។  ក្រោយមកទើបអានចំណុចដែលនៅសល់ក្នុងសៀវភៅនេះឲ្យចប់។  ក្នុងកំលុងពេលអានក៏គួរ
តែនឹងប្រៀបធៀបជាមួយអ្វីដែលអ្នកធ្លាប់ជួបឬបានឮមកហើយ ដែលកាន់តែធ្វើឲ្យសៀវភៅមួយក្បាលនេះគួរ
ឲ្យចាប់អារម្មណ៍ខ្លាំងថែមទៀត។  ពេលអានចប់សូមប្រគល់សៀវភៅនេះឲ្យអ្នកណាដែលអ្នកគិតថា គេនឹងអាច
ទទួលបានអត្ថប្រយោជន៍ពីសៀវភៅនេះឲ្យគេបានអានផង ព្រោះយ៉ាងហោចណាស់សៀវភៅនេះអាចនឹងជួយ
ឲ្យជីវិតគូស្រករដែលកំពុងមានបញ្ហា ព្រោះតែការមិនយល់ចិត្តគ្នា អាចត្រឡប់មកស្រឡាញ់គ្នាវិញម្ដងទៀតក៏
មានដែរ។

 មាតិកា:     


ជំពូកទី ១        អ្វីទៅបុរសមកពីឋានព្រះអង្គារ នារីមកពីឋានព្រះសុក្រ?

ជំពូកទី ២        រឿងអន្ទិតជាងនិងអ្នកនាងកែលម្អ

ជំពូកទី ៣        បុរសគេចទៅសំងំក្នុងល្អាង នារីចង់ត្អួញត្អែររៀបរាប់

ជំពូកទី ៤        តើគួរធ្វើបែបណាដើម្បីឲ្យភាគីម្ខាងទៀតចាប់អារម្មណ៍

ជំពូកទី ៥        និយាយភាសាផ្សេងគ្នា

ជំពូកទី ៦        និស្ស័យបុរសប្រៀបដូចខ្សែយឺត

ជំពូកទី ៧        និស្ស័យនារីប្រៀបដូចទឹករលក

ជំពូកទី ៨        តម្រូវការផ្នែកអារម្មណ៍ខុសគ្នា

ជំពូកទី ៩        តើត្រូវការពារការឈ្លោះប្រកែកដោយរបៀបណា?

ជំពូកទី ១០      វិធីសន្សំពិន្ទុដើម្បីយកឈ្នះចិត្តភេទផ្ទុយគ្នា

ជំពូកទី ១១     តើត្រូវបង្ហាញអារម្មណ៍តានតឹងដោយវិធីណា?

ជំពូកទី ១២     តើគួរនិយាយបែបណាដើម្បីឲ្យបានសមតាមបំណង?

ជំពូកទី ១៣     តើធ្វើដូចម្តេចទើបអាចរក្សាស្នេហាផ្អែមល្ហែមឲ្យនៅគង់វង្សជារៀងរហូត?


 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ481
- ​ថ្ងៃម្សិលមិញ590
- សប្ដាហ៍នេះ5169
- ខែនេះ14781
- សរុបទាំងអស់1113757
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017