យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

ការអភិវឌ្ឍខ្លួន - វិធីសាស្រ្តជំនួញ

cover
កូដ​សៀវភៅ: 68

ឲ្យ គន្លឹះទៅរកជោគជ័យ (GIVE)

ប្រែសម្រួល/រៀបរៀងដោយ:      សន រ៉ាមនា
ISBN:      9789996309847
បោះពុម្ភៈ និង​ ចែកចាយ:      ម៉ាញប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែកុម្ភៈ ឆ្នាំ2013
បោះពុម្ពលើកទី:      1
ទំព័រ:      228
តម្លៃ:      12500  ៛

 ពិពណ៌នា:     


            អ្នកសម្រេចជោគជ័យក្នុងជីវិតបច្ចុប្បន្នដែលបង្កើតសមិទ្ធិផលល្អជាងអ្នកដទៃ មានសេចក្តីសុខក្នុងជីវិត គឺ
ដោយសារតែពួកគេបានប្រើគំនិតប្រាជ្ញាយ៉ាងល្អិតល្អន់ក្នុងការត្រិះរិះពិចារណាទៅលើផលខាតនិងចំណេញបាន
យ៉ាងល្អត្រឹមត្រូវ មានទឹកចិត្តរឹងប៉ឹង មិនរង្គោះរង្គើ នៅពេលត្រូវប្រឈមមុខនឹងរឿងខាតនិងចំណេញ។

            សៀវភៅ "ឲ្យ" គន្លឹះឆ្ពោះទៅរកជោគជ័យ នៅនឹងដៃលោកអ្នកនេះបានចង្អុលបង្ហាញ និងបែងចែកពីទំនាក់
ទំនងរវាងការទទួលនិងខាតបង់ ដើម្បីមើលទម្លុះទៅដល់ហេតុនិងផល ដែលនាំមកដល់ការសម្រេចជោគជ័យឬ
បរាជ័យក្នុងជីវិត។ ខ្លឹមសារបាននិយាយដល់ផលប៉ះពាល់ទាំងឡាយក្នុងរឿងទទួលបាននិងបាត់បង់ដែលកើតមាន
ចំពោះជីវិតរបស់យើងទៅតាមវិធីផ្សេងៗ ព្រមទាំងបានចង្អុលបង្ហាញយ៉ាងច្បាស់លាស់ថា តើគួរជ្រើសដើរតាមបទ-
ពិសោធន៍នៃការទទួលនិងការខាតបង់ដោយរបៀបណា? តើត្រូវប្រឈមនឹងផលដែលកើតឡើងពីការខាតនិង
ចំណេញយ៉ាងឆ្លាតវៃបានដូចម្ដេច? និងបង្ហាញឲ្យអ្នកអានបានឃើញពីសច្ចធម៌ក្នុងជីវិតខណៈពេលធ្វើការពិចារណា
បែងចែកបានយ៉ាងច្បាស់លាស់អំពីខុសនិងត្រូវ ស្រវាយកឱកាស កសាងជីវិតដ៏សុខមនោរម្យរបស់ខ្លួន។

            ការមានស្ថិរភាពក្នុងជីវិត សេចក្ដីសុខ ការបានសមប្រកបតាមបំណងប្រាថ្នា គឺអ្វីដែលមនុស្សត្រូវការបំផុត។
ការប្រើជីវិតប្រកបដោយសតិបញ្ញា ការរៀនអំពីសិល្បៈនៃការវាយលុកឬដកថយ ចេះរកសេចក្តីសុខឲ្យជីវិត ទោះបី
ខាតឬចំណេញក៏អាចឈរបានជាធម្មតា លាភយស កេរ្ដិ៍ឈ្មោះក៏អាចលះបង់បាន... អ្វីទាំងនេះនឹងធ្វើឲ្យយើងស្វែង
រកសេចក្ដីសុខប្រកបដោយស្ថិរភាពសមតាមក្ដីប្រាថ្នា។

 មាតិកា:     


1. ជីវិត គឺជាវិថីនៃការទទួលនិងការបាត់បង់

 

2. មនុស្សមិនអាចធ្លាក់ជាទាសកររបស់សេចក្ដីត្រូវការនោះទេ

3. ជ្រើសយកមកបាន ក៏កាន់តែទម្លាក់ចុះវិញឲ្យបានដែរ

4. ដកថយ គឺជាជំហានទីមួយនៃការបោះជំហានទៅមុខ

5. ដើម្បីកសាងស្នាដៃ រឿងខ្លះក៏មិនគួរធ្វើ

 

6. ដើម្បីជោគជ័យក្នុងកិច្ចការធំមិនគួរខ្វល់នឹងរឿងតូចតាចជ្រុលពេកទេ

7. ទទួលស្គាល់ចាញ់ ទើបអាចយកឈ្នះបាន

 

8. ដាក់ខ្លួនឲ្យនៅត្រង់ចំណុចដែលទាបបំផុត

 

9. លះបង់ ជួយឲ្យយើងប្រើជីវិតរស់នៅយ៉ាងប្រសើរ

10. ពេលហត់ គួរតែឈប់សម្រាក

 

11. កាត់បន្ថយបន្ទុកផ្លូវចិត្តឲ្យសល់តិចជាងមុន

 

12. ធ្វើល្អចំពោះអ្នកដទៃគឺធ្វើល្អចំពោះខ្លួនឯង

 

13. ព្រមចាញ់ប្រៀប ចាត់ទុកថាមានគំនិតខ្ពង់ខ្ពស់

 

14. ទ្រាំអត់ធ្មត់ឲ្យបាន រឿងល្អៗនឹងមកដល់

 

15. លះបង់ចំណងមាសប្រាក់ នឹងទទួលបានសេចក្តីសុខក្នុងជីវិត

16. មិនឈ្លក់វង្វេងនឹងលាភសក្ការៈ

17. ធ្វើបាបអ្នកដទៃ ស្មើនឹងធ្វើបាបខ្លួនឯង

18. ដើរទៅមុខ ទោះជានៅកណ្ដាលព្យុះបក់បោក

19. មើលទម្លុះផ្លូវកោងក្រវិចក្រវៀន


 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ475
- ​ថ្ងៃម្សិលមិញ590
- សប្ដាហ៍នេះ5163
- ខែនេះ14775
- សរុបទាំងអស់1113751
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017