យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

ការអភិវឌ្ឍខ្លួន - វិធីសាស្រ្តជំនួញ

cover
កូដ​សៀវភៅ: 64

វីធីបដិសេធយ៉ាង​ឆ្លាតវៃ

ប្រែសម្រួល/រៀបរៀងដោយ:      ម៉ី សាម៉េត
ISBN:      9789996309878
បោះពុម្ភៈ និង​ ចែកចាយ:      ម៉ាញប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែកុម្ភៈ ឆ្នាំ2013
បោះពុម្ពលើកទី:      1
ទំព័រ:      256
តម្លៃ:      12500  ៛

 ពិពណ៌នា:     


       មនុស្សគ្រប់​រូបសុទ្ធតែចង់​សម្រេចជោគជ័យក្នុងជីវិត​ ទាំងផ្នែកការងារ​  ក្ដីស្នេហា  និងសម្ពន្ធភាពជាមួយអ្នកដទៃ
ជាពិសេសបុគ្គលសំខាន់​ៗ។  អ្វីទាំងនេះតម្រូវឲ្យគេត្រូវបោះជំហានទៅរកគោលដៅ  ហ៊ានពុះពារឧបសគ្គ  ប្រើល្បិច
កលរកយុទ្ធសាស្រ្តដោះស្រាយបញ្ហា ​ ចាត់​ចែងគ្រប់​គ្រង  សិក្សាគូប្រជែង  អតិថិជន  មេកើយមិត្តរួមការងារ  កូនចៅ 
ញាតិមិត្ត  គូស្នេហ៍... ដោយមិនផ្លាស់ប្ដូរចិត្តទៅតាមការបបួល  ការអូសទាញ  ការទាមទារ  ការបញ្ចុះបញ្ចូល  ការ
បញ្ឆោត  ឬការគាបសង្កត់​របស់​អ្នកណាក៏ដោយ   ដែលមិនសមហេតុផល  គ្មានយុត្តិធម៌  ដែលអាចធ្វើឲ្យស្ថានការណ៍
ល្អ ឬអាក្រក់​ រកអ្វីឲ្យប្រាកដប្រជាមិនបាន។   បើនិយាយក្នុងន័យម្យ៉ាងទៀតគឺត្រូវចេះប្រើអ្នកដទៃដោយឆ្លាតវៃ  មិន
ធ្លាក់​ខ្លួនជាឧបករណ៍របស់​អ្នកណាដែលមកចង់​យកប្រៀបបោកប្រើដោយមិនទទួលខុសត្រូវ  ដោយហ៊ានពោលពាក្យ
ថា "ទេ!" ឬដោយចេះបដិសេធយ៉ាងឆ្លាតវៃ  សមរម្យ  ហើយត្រូវតាមកាលៈទេសៈផងដែរ។

       ប្រសិនបើយើងមិនហ៊ាននិយាយពាក្យថា "ទេ!"​​ ​ យើងអាចនឹងត្រូវគេបោកប្រើឲ្យខាតពេលវេលា  ខាតបង់ញាតិ
មិត្តដែលគេមិនយល់​ស្របជាមួយយើង  ដោយអ្នកដែលបោកប្រើនោះក៏គ្មាននឹកឃើញបុណ្យគុណដល់​ទឹកចិត្តរបស់​
យើងអ្វីឡើយ  និងប្រសិនបើថ្ងៃក្រោយយើងត្រូវការពឹងពាក់គេវិញ  ក៏មិនប្រាកដថាគេនឹងជួយយើងវិញដែរ។   ផ្ទុយ
ទៅវិញ  ប្រសិនបើចង់​បដិសេធ  តែបើមិនចេះវិធីបដិសេធយ៉ាងឆ្លាតវៃទៅតាមកាលៈទេសៈទេ  យើងក៏អាចនឹងបរា-
ជ័យអំពីទំនាក់​ទំនងក្នុងសង្គម  ខូចចំណងមេត្រី  បែកបាក់​ញាតិមិត្តដែលថ្ងៃណាមួយយើងអាចត្រូវការពឹងពាក់ពីពួក
គេវិញម្ដង   ពួកគេនឹងបដិសេធមិនព្រមជួយ ឬមិនព្រមឲ្យយើងប្រើដូចគ្នាដែរ។   នេះក៏ជាមូលហេតុធ្វើឲ្យយើងមិន
អាចសម្រេចជោគជ័យរបស់ខ្លួនតាមកំណត់​ ឬក៏អាចមិនសម្រេចជោគជ័យក្នុងជីវិតដូចប្រាថ្នាផងដែរ។

       ជាទូទៅ  យើងតែងតែមានការស្ទាក់​ស្ទើរចិត្តជាខ្លាំងកាលបើដល់​ពេលចាំបាច់​ត្រូវនិយាយពាក្យថា "ទេ!"ម្តងៗ 
ព្រោះបើមិនអាចបដិសេធក៏នឹងត្រូវលំបាកដល់​ខ្លួន  ប៉ុន្តែបើនឹងបដិសេធក៏មិនដឹងថាតើគួរបដិសេធដូចម្តេច។​   ហេតុ
នេះ  យើងខ្ញុំសូមជម្រាបជូនថា សៀវភៅមួយក្បាលនេះនឹងផ្ដល់​ចម្លើយយ៉ាងសម្បូរបែបដល់​អ្នកអាន  ទាំងផ្នែកការ
យល់​ដឹងពីចិត្តគំនិត  គន្លឹះផ្សេងៗនៃការបដិសេធយ៉ាងប៉ិនប្រសព្វនិងឆ្លាតវៃ   រួមទាំង "សេវាបន្ថែម" ក្រោយបដិសេធ
ផងដែរ។   យើងខ្ញុំសង្ឃឹមថា ប្រិយមិត្តអ្នកអាននឹងទទួលបានប្រយោជន៍យ៉ាងសមតម្លៃពីសៀវភៅមួយក្បាលនេះ។

 មាតិកា:     


1. និយមន័យនៃការបដិសេធ

2. ភាពជោគជ័យក្នុងការប្រាស្រ័យទាក់ទង

3. ការបដិសេធដ៏គួរឲ្យស្ងើចសរសើរ

4. កុំធូរមុន បែរជាតឹងក្រោយ

5. ចិត្តសាស្រ្តអំពីការបដិសេធ

6. ការបដិសេធបែបអ្នកចេះដឹង

7. ការបដិសេធបែបកំប្លែង

8. ការបដិសេធយ៉ាងល្អិតល្អន់

9. ការបដិសេធបែបច្នៃប្រឌិត

 

10. ការបដិសេធដោយប្រើភាគីម្ខាងទៀតឲ្យបំពេញប្រយោជន៍

11. ការបដិសេធដោយប្រើវិធីផ្សំបញ្ចូលគ្នា

12. ការបដិសេធដែលឲ្យគេអាចទទួលយកបាន

13. ការបដិសេធដោយមិនបដិសេធ

14. បដិសេធដោយសុទ្ធចិត្ត តែម៉ឹងម៉ាត់

15. បដិសេធដោយយល់ចិត្ត និងអភ័យទោសឲ្យ

16. បដិសេធដោយក្តីគោរព

17. វិធីដកថយដើម្បីវាយលុក

18. បដិសេធដើម្បីគាបគូបដិបក្ខ

19. បដិសេធដោយប្រើភាសាយ៉ាងខ្ពង់ខ្ពស់

20. បដិសេធបែបទុកមុខឲ្យ

21. បដិសេធដោយបំណងល្អ

 

22. វិធីប្រែក្លាយពីក្ដីទោមនស្សឲ្យទៅជាក្ដីសោមនស្ស

23. សងការខូចខាតផ្លូវចិត្ត

24. វិធី "សួរ ឆ្លើយ" តាមក្បាច់របស់សូក្រាត

25. ធ្វើឲ្យភាគីម្ខាងទៀតបដិសេធដោយខ្លួនឯង

26. វិធីពង្វាងផ្លូវ

27. វិធីវាយបកយ៉ាងសុភាព

28. វិធីកាត់បន្ថយការរំពឹងរបស់ភាគីម្ខាងទៀត

29. វិធីបដិសេធនូវបំណងល្អពីសាច់ញាតិបងប្អូន

30. ការបដិសេធដោយវិធីជំនួស

31. បដិសេធក្នុងភាពជាមិត្ត

32. បដិសេធដោយចេះប្រមើល

33. ទម្លាក់ខ្លួនឲ្យទាប

34. រកពពែឲ្យមកទទួលទោស

35. វិធីផ្គុំកម្លាំងគ្នា

36. វិធីយោង

37. វិធីសួរបញ្ច្រាស

38. យល់ដឹងពីវិធីកាច់បត់

39. ស្វែងរកចំណុចខ្សោយរបស់ភាគីម្ខាងទៀតឲ្យឃើញ

40. លួចរនូត ប្តូរសសរ

41. រអ៊ូរទាំនឹងខ្លួនឯងបែបដៀមដាមបញ្ឆិតបញ្ឆៀង

42. និយាយបន្លប់ឲ្យច្របូកច្របល់

43. ធ្វើឲ្យរួចតែមួយដំណើរ

44. ធ្វើឲ្យខូចសមាធិ

45. កុំប្រាប់ហេតុផលទាល់តែអស់រលីង

46. អះអាងតាមបទពិសោធពីអតីត

47. ប្ដូរប្រធានបទភ្លាមៗ

48. វិធីបង្វែរចេញពីគោលដៅធំ

49. កូរទឹកឲ្យល្អក់

50. បដិសេធមួយផ្នែក

51. វិធីបដិសេធនឹងការឈ្លោះប្រកែក

52. ប្រើភាសាស្រពិចស្រពិល

53. ធ្វើឲ្យទៅជានាមធម៌ (អរូប)

54. បំបែកអារម្មណ៍

55. បដិសេធដោយប្រើប្រតិកម្មឆ្លើយតប

56. វាយលុកទៅលើចំណុចណាមួយ

57. យកដាវសត្រូវទៅប្រហារសត្រូវ

58. ឲ្យញាតិជិតស្និទ្ធចេញឲ្យផុត

59. ប្រើជំនួយពីបុគ្គលទីបី

60. លើកឲ្យខ្ពស់ខុសប្រក្រតី

61. ប្រើពាក្យស្លោកបុរាណ

62. ឲ្យសាក្សីជុំវិញនិយាយជំនួស

63. យករឿងជាក់ស្តែងមកអះអាង

64. បដិសេធដោយសុំទោសដល់ផ្ទះ

65. ប្រយ័ត្នបានមួយចង្អាមទារមួយហត្ថ

66. ពាក្យបដិសេធលាបទឹកឃ្មុំ

67. ត្អូញថា ក្រ

68. សរសើរជ្រុល ស្មើបណ្ដេញ

69. ដាក់លក្ខខណ្ឌដែលមិនអាចធ្វើបាន

70. "លះបង់តំណែង" ដោយចិត្តទូលាយ

71. ធ្វើជាគ ជាថ្លង់

72. ថយក៏បាន ទៅមុខក៏បាន

73. ធ្វើពុតជាពិបាកចិត្ត

74. ព្រមទទួលដឹងបែបមិនជាក់លាក់

75. តួនាទីរបស់អ្នកចាក់ចេកថែមស្ករ

76. ប្រើខែលបាំងមុខ

77. ធ្វើពុតជាមិនចាំឈ្មោះ

78. មិនហៅឲ្យចំឈ្មោះ

79. ពាក់ស្បែកខ្លា

80. ប្រើនំប៉័ងរបស់ "លោកអ៊ំថម" បំបិទមាត់

81. វាយបំបែកម្តងមួយកំណាត់ៗ

82. ឲ្យគេឆ្លើយត្រឹមតែ "មែនហើយ!"

83. ប្រើភាសាតាមបែបបទចាស់

84. "លេខឆុងគ្នា"

85. ព្យាយាមដល់ទីបំផុតហើយ

86. ខ្ញុំនិយាយទៅ កុំខឹងណា៎!

87. ពាក្យដែលចង់បង្ហាញដល់ការលែងនិយាយ

88. កុំទុកចន្លោះឲ្យគេវាយបក

89. ហេតុផលដែលគ្មានហេតុផល

90. រឹតខ្សែចាប៉ី

91. វិធីប្រើ "ឧបករណ៍ជំនួយ" យ៉ាងប៉ិនប្រសព្វ

92. ប្រើប្រយោជន៍ពី "ប្រឡោះ"

93. ប្រើរបស់ជាទីស្រឡាញ់ខ្ទាស់ចង្វាក់

94. ប្រើខោអាវបង្ហាញពីអត្ថន័យ

95. ម៉ោងអស់ខ្យល់

96. បង្កបរិយាកាសមិនអំណោយផល

97. ទាញប្រយោជន៍ពីពន្លឺ

98. ប្រើសំឡេងពីទីតាំងដទៃ

99. ឥរិយាបថជាសញ្ញាដ៏ច្បាស់លាស់

100. ឥរិយាបថរួមផ្សំជាមួយភាសាការទូត

101. វិធីបដិសេធដោយប្រើភាសាឥរិយាបថ


 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ475
- ​ថ្ងៃម្សិលមិញ590
- សប្ដាហ៍នេះ5163
- ខែនេះ14775
- សរុបទាំងអស់1113751
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017