

យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា
ចំណេះដឹងទូទៅ

ចោទឆ្លើយចំណេះដឹងអំពីជីវិត
ពិពណ៌នា:
សៀវភៅ "ចោទឆ្លើយចំណេះដឹងអំពីជីវិត" ត្រូវបានគ្រូពេទ្យសុជីរ៉ា រៀបចំប្រមូលចំណេះដឹងផ្នែកជីវិត ធម្ម
និងសាសនា មកចងក្រងដើម្បីឆ្លើយតបទៅនឹងចម្ងល់ទាំងឡាយអំពីជីវិតមនុស្ស កម្ម ច្បាប់កម្មផល បុណ្យបាប ចិត្ត
វិញាណ ព្រលឹង សមាធិ សាសនា រួមទាំងញាណជាដើម។
ចំណេះដឹងទាំងនេះ គឺជាអ្វីដែលយើងតែងសង្ស័យជាប្រចាំថា តើវាមានពិតមែនឬយ៉ាងណា? មានភាព
ត្រឹមត្រូវកម្រិតណា ដែលអ្នកនិពន្ធបានយកមកបកស្រាយយ៉ាងលម្អិត ព្រមទាំងយកចំណេះដឹងផ្នែកវិទ្យាសាស្រ្ត
និងចិត្តវិទ្យាមករួមបញ្ជូលជាមួយផង ធ្វើឲ្យយើងទទួលបានចម្លើយប្រកបដោយហេតុផល និងមានសារប្រយោជន៍
សម្រាប់ជីវិតរបស់យើងយ៉ាងពិតប្រាកដ។
ម្យ៉ាងទៀតក្រុមបោះពុម្ពម៉ាញប៊ុក្សយើងសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ និងប្រិយមិត្តអ្នក
អានដែលបានជួយគាំទ្រដល់ក្រុមផលិតរបស់យើង ហើយយើងខ្ញុំរង់ចាំទទួលការរិះគន់ស្ថាបនាពីសំណាក់ប្រិយ
មិត្តអ្នកអានដោយរីករាយដើម្បីជំរុញវិស័យផលិតសៀវភៅអាននៅកម្ពុជាយើងឲ្យមានសន្ទុះជឿនលឿនទៅមុខ
តាមទាន់អារ្យប្រទេសផ្សេងៗលើពិភពលោក។
មាតិកា:
១ | . | មនុស្ស | ||
1 | . | តើមានវិធីមើលពីលក្ខណៈមនុស្សល្អ និងមនុស្សអាក្រក់ដែរឬទេ? | ||
2 | . | តើការគិត និងអារម្មណ៍របស់មនុស្សខុសគ្នាដូចម្ដេច? | ||
3 | . | ហេតុអ្វីបានជាមនុស្សយើងខ្លាចសេចក្ដីស្លាប់? | ||
២ | . | ច្បាប់កម្មផល | ||
1 | . | បើយើងសាងកម្មអ្វីម្យ៉ាង តើកម្មនោះនឹងតបស្នងសងយើងក្នុងពេលអនាគតយ៉ាងដូចម្ដេច? | ||
2 | . | ការគិតអ្វីមិនចេញ ការឆ្លើយអ្វីមិនបាន ក៏កំណត់ជារឿងអចិន្រ្ទៃយ៍ថា មិនគួរគិត បើអញ្ចឹងនឹងកើតបញ្ញាបានយ៉ាងដូចម្ដេចទៅ? |
||
៣ | . | បុណ្យបាប | ||
1 | . | ហេតុអ្វីបានជាការរក្សាសីលបានបុណ្យច្រើនជាងការធ្វើទាន? | ||
2 | . | ការធ្វើបុណ្យតិចតែញឹកញាប់ និងការធ្វើបុណ្យច្រើនតែយូរៗធ្វើម្ដង តើមួយណាល្អជាង? | ||
3 | . | ទះមូសក្នុងមួយថ្ងៃមិនដឹងថាងាប់ប៉ុន្មានក្បាលទេ តើបាបដែរឬទេ? | ||
៤ | . | ញាណ អភិញ្ញា បាដិហារយ៍ | ||
1 | . | តើគាថាជួញដូរ ជួយឲ្យលក់ដូរដាច់ពិតមែនឬទេ? | ||
2 | . | តើការស្លាប់ហើយរស់ឡើងវិញ ជាការពិតដែរឬទេ? | ||
3 | . | តើពិធីបុណ្យសព និងពុទ្ធសាសនា មានសម្ពន្ធនឹងគ្នាយ៉ាងដូចម្ដេច? | ||
៥ | . | ចិត្តវិញ្ញាណ | ||
1 | . | តើមានខ្មោចពិតឬទេ? ហេតុអ្វីមនុស្សឃើញខ្មោចតែនៅពេលយប់? | ||
2 | . | តើការចាំជាតិដោយការសណ្ដំចិត្តអាចទៅរួចដែរឬទេ? | ||
៦ | . | សីល ច្បាប់បញ្ញត្តិ | ||
1 | . | ហេតុអ្វីព្រះពុទ្ធមិនឲ្យភិក្ខុសង្ឃឆាន់ចង្ហាន់បន្ទាប់ពីពេលថ្ងៃត្រង់? | ||
2 | . | បើសូត្រមន្ដហើយ មិនអុជធូប តើមានផលអ្វីដែរឬទេ? | ||
3 | . | តើការជួយខ្លួនឯង ខុសនឹងសីល ៥ ដែរឬទេ? | ||
៧ | . | សមាធិ កម្មដ្ឋាន | ||
1 | . | ហេតុអ្វីមនុស្សចាំបាច់ត្រូវចម្រើនសតិទៀត បើម្នាក់ៗមានសតិស្រាប់ហើយនោះ? | ||
2 | . | ការបដិបត្តិសតិបដ្ឋាន ៤ តែម្នាក់ឯងនៅផ្ទះ បើជួបរឿងមិនល្អ តើត្រូវធ្វើយ៉ាងដូចម្ដេច? | ||
3 | . | តើសមថៈ និង វិបស្សនា ខុសគ្នាយ៉ាងដូចម្ដេច? | ||
៨ | . | សាសនា | ||
1 | . | ហេតុអ្វីសាសនាអ៊ីស្លាមមិនបរិភោគសាចជ្រូក? | ||
2 | . | តើខ្មែរយើងស័ក្ដិសមនឹងពុទ្ធសាសនាដែរឬទេ? | ||
3 | . | តើនិកាយមហាយាន និងហីនយាន ខុសគ្នាយ៉ាងដូចម្ដេច? | ||
៩ | . | ប្រវត្តិសាស្រ្ត | ||
1 | . | ហេតុអ្វីពុទ្ធសាសនាសាបសូន្យពី ឥណ្ឌា ដែលជាដែនដីកំណើត? | ||
2 | . | តាមពុទ្ធប្រវត្តិ តើព្រះពុទ្ធបរិនិព្វានដោយសារជំងឺអ្វី? | ||
3 | . | តាមប្រវត្តិសាស្រ្ត តើបរមគ្រូ តាក់ម៉ គឺជាអ្នកណា? មកពីណា? |
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks
រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស