

យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា
ប្រវត្តិសាស្រ្ត និងបុគ្គលសំខាន់ៗ

៥០ អច្ឆរិយវត្ថុលើលោក
ពិពណ៌នា:
ពិភពលោកយើង បានចាប់កកើតឡើងជាយូរលង់ណាស់មកហើយ ព្រមទាំងមានប្រជាជនគ្រប់ជាតិ
សាសន៍ ពណ៌សម្បុរ ដែលបានប្រមូលផ្តុំនូវរឿងរ៉ាវជាច្រើនស្ទើររាប់មិនអស់។
ប្រជាជននៃជាតិសាសន៍នីមួយៗសុទ្ធតែមានប្រវត្តិសាស្រ្តរៀងៗខ្លួន ដែលប្រវតិ្តទាំងនេះបានកត់ត្រាទុក
លើសិលាចារិក និងតាមរយៈការពោលតៗគ្នាពីមាត់មួយទៅមាត់មួយ។ មិនត្រឹមតែប៉ុណ្ណោះនៅមានតឹកតាង
ផ្សេងៗដែលបានបន្សល់ទុកនៅដូចជា បុរាណស្ថាន ប្រពៃណីទំនៀមទម្លាប់ ស្ថាប្យកម្មដ៏មានតម្លៃរាប់សតវត្ស
ដែលកើតឡើងដោយស្នាដៃបុព្វបុរសជំនាន់មុន និងពីធម្មជាតិជាដើម។
សំណង់ស្ថាបត្យកម្ម និងទីបុរាណស្ថានផ្សេងៗ សុទ្ធតែបានឆ្លុះបញ្ចាំងពីប្រវតិ្តសាស្រ្តដ៏អស្ចារ្យគួរជាទីចាប់
អារម្មណ៍ សម្រាប់ក្មេងៗជំនាន់ក្រោយធ្វើការស្រាវជ្រាវរៀនសូត្រ និងបានស្គាល់ពីតម្លៃសមទ្ធិផលដែលបុព្វបុរស
យើងបានបន្សល់ទុក ហើយរួមគ្នាថែរក្សាសម្បតិ្តទាំងនេះឲ្យបានគង់វង្ស។
សៀវភៅ ៥០ អច្ឆរិយវត្ថុសំខាន់ៗលើលោក ដែលក្រុមបោះពុម្ពផ្សាយម៉ាញប៊ុក្ស បានចងក្រងដោយ
សង្ខេបមួយក្បាលនេះ មិនត្រឹមតែបានជួយប្រិយមិត្តបានស្គាល់ពីទីកន្លែងប្រវត្តិសាស្រ្តសំខាន់ៗនៅលើលោក
យើងប៉ុណ្ណោះទេ សៀវភៅនេះក៏បានផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ប្អូនៗសិស្សានុសិស្សអាចយកធ្វើជាឯកសារ
សិក្សាស្រាវជ្រាវបន្ថែមផ្នែកប្រវត្តិសាស្រ្តផងដែរ។
មាតិកា:
ទ្វីបអឺរ៉ុប
ប្រទេសអ៊ីតាលី
1. ប្រាសាទ សាំងអង់ជេឡូ
2. ព្រះដំណាក់ វ៉ាទីកង់
3. ទីក្រុង វេនិស
4. ពហុកីឡាដ្ឋាន កូឡូស្យូម
5. ប៉មទ្រេត ពីហ្សា
6. ក្រុង ប៉ុមពេអ៊ី
ប្រទេសបារាំង
7. ទ្វារជ័យ អាក់ ដឺ ទ្រីយ៉ុម
8. ព្រះរាជវាំង វែរសៃយ៍
9. ទូរអ៊ែហ្វែល
ប្រទេសអង់គ្លេស
10. គំនរសិលា ស្ទោន ហ៊ែង
11. ព្រះវិហារ សាំងប៉ូល
12. ប៉មនាឡិការ ប៊ិកបេន
ប្រទេសអេស្ប៉ាញ
13. ព្រះវិហារ អាល់ហែមប្រា
ប្រទេសក្រិច
14. ព្រះវិហារ ឌែលហ្វ៊ី
15. ព្រះវិហារ ដាយអាណា
16. ព្រះវិហារ ផារ៍ថេណន
17. ទេវរូបនៃអាទិទេព ស៊ីអ៊ុល
18. ទេវរូបអាទិទេព ខូឡូសាស់ នៃ រ៉ូដ
ទ្វីបអាហ្រ្វ៊ិក
ប្រទេសអេហ្ស៊ីប
19. ទេវរូបថ្ម អាប៊ូ ស៊ីមប៊ែល
20. ស្វ៊ិង និង ពីរ៉ាមីត
21. ពីរ៉ាមីត នៃជីហ្សា
22. អាគារភ្លឺ ហ្វារ៉ូស
23. ទីបញ្ចុះសព អាឡិចសង់ឌ្រីយ៉ា
ទ្វីបអាមេរិចខាងជើង
ប្រទេសម៉ិចស៊ិកូ
24. ពីរ៉ាមីត នៃម៉ិចស៊ិកូ
ប្រទេសអាមេរិក
25. ហ្រ្គេនដ៍ ខេនយ៉ន
26. យេលឡូ ស្ទោន
27. ទឹកជ្រោះ នីអេហ្គារ៉ា
28. អគារ អេមជាយអ៍ ស្ទេត
29. ស្ពាន ហ្គោលដិនហ្គេត
30. ប៉មមើលផ្កាយ ប៉ាឡូម៉ារ
31. រូបសំណាក់នៃសេរីភាព
32. រូបសំណាក់ប្រធានាធិបតីទាំង៤
ទ្វីបអាមេរិចខាងត្បូង
ប្រទេសឈិលី
33. បដិមាអាថ៌កំបាំង អ៊ីស្ទ័រ
ប្រទេសប្រេស៊ីល
34. រូបចម្លាក់ ព្រះយេស៊ូ
ប្រទេសប៉េរូ
35. អាណាចក្រ អ៊ិនខា
ទ្វីបអូស្រ្តាលី
ប្រទេសអូស្ត្រាលី
36. អូប៉េរ៉ា ហៅស៍
ទ្វីបអាស៊ី
ប្រទេសទួរគី
37. ព្រះវិហារ ដាយអាណា
38. ចេតិយ ម៉ូសូលីយ៉ូម
39. ព្រះវិហារ សាំងសូហ្វ៊ីយ៉ា
ប្រទេសចិន
40. មហាកំពែងចិន
41. ចេតិយព័រលឺឡែន ណានជីង
42. ព្រះរាជវាំងហាមឃាត់
ប្រទេសឥណ្ឌា
43. ថាច់ ម៉ាហាល់
ប្រទេសទីបេត៍
44. ព្រះរាជវាំង ប៉ូតាឡា
ប្រទេសកម្ពុជា
45. ប្រាសាទអង្គរវត្ត
ប្រទេសហ្សកដានី
46. ប្រាសាទពេត្រា
ប្រទេសអ៊ីរ៉ាក់
47. សួនច្បារផុស នៃបាប៊ីឡូនប្រទេសអ៊ីស្រាអែល
48. កំពែងទឹកភ្នែក ក្រុងហ្សេរុយសាឡឹម
ប្រទេសរុស្ស៊ី
49. ព្រះរាជវាំង ក្រឹមឡាំង
ប្រទេសជប៉ុន
50. ភ្នំភ្លើង ហ្វ៊ួជិយ៉ាម៉ា
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks
រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស