យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

ប្រលោមលោក (Mind Novel)

cover
កូដ​សៀវភៅ: 72

សាមកុក​ ភាគ២

ប្រែសម្រួល/រៀបរៀងដោយ:      គឹម​ ចាន់​ណា
ISBN:      9789996309588
បោះពុម្ភៈ និង​ ចែកចាយ:      ម៉ាញប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែវិចិ្ឆកា​ ឆ្នាំ2012
បោះពុម្ពលើកទី:      1
ទំព័រ:      228
តម្លៃ:      12500  ៛

 ពិពណ៌នា:     


រឿង សាមកុក ជាប្រលោមលោកប្រវត្តិសាស្រ្តកំពូលមួយនៅលីពិភពលោកដោយរៀបរាប់តាមរឿង​ពិត​ដែល​កើត
​មាន​ឡើង​នៅប្រទេសចិន នាចុងរជ្ជកាលរាជវង្សហាន់កាលពីប្រមាណជាង ១៧០០ឆ្នាំមកហើយ។

នៅក្នុងប្រទេសកម្ពុជាយើង រឿងសាមកុកនេះធ្លាប់មានការបកប្រែជាភាសាខ្មែរដោយឧកញ៉ានូកន​ ជាងកន្លះសតវត្ស
មកហើយ និងព្រមទាំងមានអ្នកនិពន្ធផ្សេងៗទៀតក៏បានប្រែរឿងនេះទៅតាមរូបភាព​ផ្សេងៗដែរ ដោយ​ឡែកសៀវភៅ
សាមកុក ច្បាប់រៀបរៀងថ្មីនេះនៃរឿងសាមកុក ដែលយើងបានអធិប្បាយ​​ ផ្ដល់ការ​វិភាគបន្ថែមនៅក្នុង​នេះរួចជាស្រេច​
ដើម្បីឲ្យជ្រួតជ្រាបយ៉ាងស៊ីជម្រៅទៅលើសាច់​រឿង ​​ដោយធ្វើការសង្ខេបឲ្យខ្លី ត្រង់​ចំណុចណាដែលមិន​សូវមានសារៈ
សំខាន់​និងពង្រីកបន្ថែមត្រង់​ចំណុចសំខាន់​ៗ ដើម្បីធ្វើឲ្យសាច់​រឿងកាន់​តែមានទម្ងន់​ ថែមទាំងមិនមាន​ឲ្យបាត់​ខ្លឹម​សារ​ចាស់​របស់​ខ្លួនបន្តិចឡីយ។

ប្រលោមលោក សាមកុក​ នឹងធ្វើឲ្យប្រិយមិត្តអ្នកអានបានស្គាល់រសជាតិ កើតរូបារ​ម្ម​ណ៍​ មើលដឹងខុសត្រូវល្អអាក្រក់​
ការអធ្យាស្រ័យ ភាពសាហាវឃោរឃៅ កំពូលល្បិចកល ក្លាហាន អង់​អាច មោះមុត កំសាក ល្ងង់​ខ្លៅ សុខមនោរម្យ
ទុក្ខសោកសង្រេង​ ញ័រន្ធត់​ តក់ស្លុត​ កណ្ដោចកណ្ដែង។​  សូមងាកមកមើលខ្លួនឯង​ មនុស្សម្នាជុំវិញ និងរបបសង្គម
លើលោកក៏មិនខុសអ្វីពី វដ្តសង្សារ ដូចក្នុងរឿងសាមកុក (សាម=៣ កុក=បក្ស​ ពួក ក្រុម នគរ    សាមកុកគឺបក្សឬវត្ថុ
ទាំង៣) ឬនគរទាំងឡាយនោះដែរ ព្រោះធម្ម គឺជាធម្មជាតិ ធ្វើកម្មត្រូវទទួលផលកម្ម ដែល​ជា​ច្បាប់​ធម្មជាតិ​មិន​​អាច​ប្រកែក​បាន។

សូមឲ្យប្រិយមិត្តទទួលបានប្រយោ​ជន៍ បញ្ញា ការកម្សាន្ដ និងធម្មពីការអាន សិក្សារឿង​សាមកុកច្បាប់​នេះបើទោះបីជា
អានប៉ុន្មានដង​ប៉ុន្មានសា ក៏សុំឲ្យច្បិចយកតែចំណុចល្អៗ ផ្នែកគុណធម៌បានកាន់តែច្រើន ដើម្បីក្លាយជា​មនុស្ស​គួរ​ឲ្យ​រាប់​​អានគួរ​សេព​គប់​​កាន់​តែ​ខ្លាំង​យ៉ាង​នោះដែរ។

 មាតិកា:     


19 . លីវប៉ី ជួយសង្រ្គោះស៊ីចូវ (ត)
20 . ថាវឈាន ប្រគល់ស៊ីចូវ ឲ្យលីវប៉ី   ឆាវឆាវ កាន់កាប់ភូមិភាគបូព៌ា
21 . ផែនការដុតផ្ទះដេញកណ្ដុរ   ព្រះរាជាភៀសព្រះកាយពីរាជធានី
22 . ឆាវឆាវ លើកទ័ពជួយព្រះរាជាបង្កើតរាជធានីថ្មី
23 . លីប៉ូ វាយឆ្មក់ដណ្ដើមយក ស៊ីចូវ
24 . ថៃស៊ីជឺ ប្រយុទ្ធនឹងរាជបុត្រសិង្ហ   ស៊ុនឆែ ប្រយុទ្ធនឹងស្ដេចខ្លាស
25 . លីប៉ូ ថ្លែងសរមុខច្រកផ្លូវ យន់មិង  ឆាវឆាវ បាក់ទ័ពនៅទន្លេអ៊ី
26 . យានស៊ូ យាត្រាទ័ព 7កងពល​   ឆាវឆាវ ប្រមូលផ្ដុំប្រមុខទ័ព 3រូប
27 . ជាស៊ូ ប្រើល្បិច "ញាក់ឆ្វេងវាយស្ដាំ"  ស៊ាហូវទុន លេបគ្រាប់ភ្នែកខ្លួនឯង
28 . ឆាវឆាវ ប្រយុទ្ធក្ដៅនៅ ស៊ាភើយ  លីប៉ូ អស់ជីវិតនៅសំណាក់ទ្វារស
29 . ឆាវឆាវ បរបាញ់សត្វនៅព្រៃស៊ុយធាន  ព្រះរាជសារចារដោយលោហិត

 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ475
- ​ថ្ងៃម្សិលមិញ590
- សប្ដាហ៍នេះ5163
- ខែនេះ14775
- សរុបទាំងអស់1113751
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017