យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

ទស្សនវិជ្ជា - ចិត្តវិទ្យា

cover
កូដ​សៀវភៅ: 54

ចោទ-ឆ្លើយ បញ្ហាដួងចិត្ត

ប្រែសម្រួល/រៀបរៀងដោយ:      សន រ៉ាមនា
ISBN:      9789996309304
បោះពុម្ភៈ និង​ ចែកចាយ:      ម៉ាញប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែ តុលា ឆ្នាំ 2012
បោះពុម្ពលើកទី:      1
ទំព័រ:      216
តម្លៃ:      12000  ៛

 ពិពណ៌នា:     


          ពេលជីវិតឆ្លងដល់ដំណាក់កាលមួយ ក៏មកដល់ចំណុចដែលត្រូវសម្រេចចិត្តរឿងសំខាន់មួយ...នោះគឺ
ចំណុចដែលគួរត្រូវរៀបការនឹងនរណាម្នាក់ឬត្រូវជ្រើសរើសថាគួរតែនៅលីវតទៅទៀត។

          ការដែលថាវាជារឿងសំខាន់ គឺព្រោះតែរឿងនេះថាមានសារៈសំខាន់ទៅលើជាងពាក់កណ្តាលនៃជីវិត
របស់យើងដែលនៅសល់។ មនុស្សយើងច្រើនតែរៀបអាពាហ៍ពិពាហ៍នៅអាយុ ២៥-៣៥ឆ្នាំ។ ដូច្នេះបើមាន
អាយុត្រឹម ១០០ឆ្នាំ យើងក៏នឹងមានពេលវេលានៅជាមួយគ្នាបន្ទាប់ពីរៀបការប្រមាណ ៦៥-៨០ឆ្នាំឯណោះ។

          ហេតុនេះប្រសិនបើសុខចិត្តនៅលីវ យើងនឹងឯកោពេញមួយជីវិត ប៉ុន្តែបើជ្រើសរើសរៀបការ ហើយ
បានរៀបការជាមួយមនុស្សល្អ ចេះយល់ចិត្ត និងចេះជួយគ្នាទៅវិញទៅមកជីវិតក៏នឹងមានក្តីសុខ។ តែបើជ្រើស
រើសមនុស្សខុសព្រោះមុនពេលរៀបការហាក់ដូចមានអារម្មណ៍ថាគេជាមនុស្សល្អ គួរតែអាចចុះសម្រុងគ្នាបាន
លុះក្រោយពីរៀបការអ្វីៗក៏ប្រែប្រួលបាតដៃជាខ្នងដៃ ជីវិតក៏ត្រូវរងទុក្ខលំបាក។

          ចាស់ៗតែងដាស់តឿនក្មេងៗថា "ក្តីស្នេហាធ្វើឲ្យខ្វាក់ភ្នែក​ កុំទុំមុនស្រគាល សេះល្អនៅលើចម្ងាយផ្លូវ
មនុស្សល្អនៅលើពេលវេលា រើសកូនស្រីឲ្យមើលម៉ែ...
"​ គឺសុទ្ធតែចង់បញ្ជាក់ឲ្យពិនិត្យពិច័យច្បាស់លាស់សិន
មុននឹងរៀបអាពាហ៍ពិពាហ៍។

          "ចោទឆ្លើយបញ្ហាដួងចិត្ត" ជាសៀវភៅដែលប្រមូលផ្តុំសំណួរចម្លើយអំពីក្តីស្នេហា ការជ្រើសរើសគូ
ការរៀបអាពាហ៍ពិពាហ៍ បញ្ហាគ្រួសារ ការទប់ជ្រែងក្នុងជីវិតគូស្រករ ដែលអ្នកនិពន្ធទទួលបានពីការសន្ទនា
សំណួរជាលិខិត ដែលយើងសង្ឃឹមថាមានប្រយោជន៍ដ៏ច្រើនចំពោះប្រិយមិត្តអ្នកអាន។

 

 មាតិកា:     


1.   ការជ្រើសរើសគូស្រករ

2.   ជីវិតគូរស្រករនិងអាពាហ៍ពិពាហ៍

3.   បញ្ហាវិបត្តិគ្រួសារ

4.   ឥរិយាបថផ្លូវចិត្ត

5.   ចរិតនិស្ស័យនិងបុគ្គលិកលក្ខណៈ

6.   បញ្ហាជីវិត

7.   ភេទសិក្សា

8.   កិច្ចការសង្គម

9.   ការសិក្សាអប់រំ


 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ481
- ​ថ្ងៃម្សិលមិញ590
- សប្ដាហ៍នេះ5169
- ខែនេះ14781
- សរុបទាំងអស់1113757
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017