យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

ទស្សនវិជ្ជា - ចិត្តវិទ្យា

cover
កូដ​សៀវភៅ: 58

យុទ្ធវាទការប្រើ​វោហាជា​អាវុធ

ប្រែសម្រួល/រៀបរៀងដោយ:      គឹម​ចាន់​ណា
ISBN:      9789996309175
បោះពុម្ភៈ និង​ ចែកចាយ:      ម៉ាញប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែ តុលា ឆ្នាំ 2012
បោះពុម្ពលើកទី:      1
ទំព័រ:      204
តម្លៃ:      12500  ៛

 ពិពណ៌នា:     


            ពាក្យសម្តី ដែលថាតើវានឹងផ្តល់ផលអាក្រក់ឬផលល្អគឺអាស្រ័យនៅលើអ្នកដែលយកវាមកប្រើនោះឯង។
បើគេចេះប្រើបានល្អ ពាក្យសម្តីនឹងផ្តល់​ផលល្អ ផ្តល់ក្តីចម្រុងចម្រើនដល់មុខរបរការងារ។ ហេតុនេះការនិយាយ
ដែលនឹងផ្តល់ផលល្អ ចំពោះកិច្ចការផ្សេងៗទាំងឡាយ ចាំបាច់ត្រូវតែមានទាំង វិធីសាស្រ្ត និង សិល្បៈ។

            ដែលថាជាវិធីសាស្រ្ត ព្រោះយើងត្រូវ មានចំណេះដឹងអំពីការនិយាយ ដែលយើងអាចត្រូវប្រើ វិធីនិយាយ
ដោយត្រង់ ឬ វិធីនិយាយដោយប្រយោល។

            ដែលថាជាសិល្បៈ ព្រោះក្នុងការនិយាយអូសទាញអ្នកដទៃឲ្យយល់ស្របតាមគឺយើងត្រូវតែមានវិធីល្អៗ
យកមកនិយាយ ហើយបើមានវិធីកាន់តែច្រើនប៉ុណ្ណា ឪកាសសម្រេចជោគជ័យក៏កាន់​តែច្រើនយ៉ាងនោះដែរ។​
"និយាយត្រូវ តែមិនត្រូវនិយាយ" "មុនពេលនិយាយ យើងជាម្ចាស់លើពាក្យសម្តី...តែក្រោយពេលនិយាយ ពាក្យ
សម្តីជាម្ចាស់របស់យើង" ពំនោលទាំងនេះសុទ្ធសឹងជាគតិដ៏ល្អសម្រាប់ដាស់តឿនយើងឲ្យគិតជាមុន មុននឹង
និយាយ ដែលរាប់ថាជាជំហានដំបូងអំពីសិល្បៈនៃការនិយាយនេះ។

            សៀវភៅនេះបានផ្តោតទៅលើឧទាហរណ៍ច្រើនជាងការប្រើទ្រឹស្តី ក្នុងបំណងឲ្យប្រិយមិត្តអ្នកអានអាច
យល់បានដោយងាយ ដើម្បីត្រិះរិះពិចារណាយកបទពិសោធរបស់អ្នកដទៃ ទៅប្រើប្រាស់ក្នុងជីវិតពិតរបស់ខ្លួន
បាន។ គន្លឹះក្នុងការអូសទាញទឹកចិត្តអ្នកដទៃអាស្រ័យលើកលវិធីផ្នែកចិត្តវិទ្យា ដើម្បីអូសទាញឲ្យគេរួមសហ-
ការជាមួយ ដែលនឹងជួយនាំអ្នកឲ្យទទួលជោគជ័យក្នុងជីវិត។ យើងខ្ញុំសង្ឃឹមថាប្រិយមិត្តអ្នកអានពិតជាទទួល
បានទាំងវិធីសាស្រ្តនិងសិល្បៈក្នុងការប្រើចុងអណ្តាតឲ្យមានប្រយោជន៍ពីសៀវភៅមួយនេះដែលនឹងជួយលើក
កម្ពស់គុណភាពជីវិតនិងអនាគតភ្លឺថ្លាជាប្រាកដ។
​​​​​​            សូមអរគុណ!

 

 

 មាតិកា:     


      ១        មេគំនិតនៅតាមសំណាក់ផ្សេងៗ

      ២        ក្រុមយុទ្ធសាស្រ្តសម្ពន្ធមិត្ត

      ៣       គំនិតដែលជាទីត្រូវការឬមិនត្រូវការ

 

1.   ការបើកផ្លូវឲ្យខ្លួនឯង

      ៤        ពឹងពាក់លើអ្នកមានសិទ្ធអំណាច

      ៥        ចងចិត្តអតិថិជនបាន នោះហើយគឺជោគជ័យ

      ៦        ពឹងផ្អែកលើអំណាចបារមី ឬឥទ្ធីពលអ្នកដទៃ

      ៧       បើកផ្លូវឲ្យខ្លួនឯងដោយប្រយោល

      ៨        កលវិធីបានគោទារថែមរទេះ

      ៩        បើកផ្លូវឲ្យខ្លួនឯងយ៉ាងអង់អាចនិងឈ្លាសវៃ

      ១០     បើកផ្លូវខ្លួនឯងដោយប្រើប្រយោជន៍ពីភាគីម្ខាងទៀត

      ១១     ក្តាប់ឱកាសក្នុងការបើកផ្លូវឲ្យខ្លួនឯង

      ១២     បើកផ្លូវឲ្យខ្លួនឯងខណៈពេលភាគីខ្ខាងទៀតកំពុងលំបាក

      ១៣     ដឹងពីខ្លួនឯង ដឹងពីសត្រូវច្បាំង១០០ដង ឈ្នះទាំង១០០

 

2.   សិល្បៈនៃការអានចិត្តមនុស្ស

      ១៤     កំណត់ខ្លឹមសារដែលត្រូវនិយាយ

                ឲ្យស្របតាមសភាវៈចិត្តរបស់ភាគីម្ខាងទៀត

      ១៥     កំណត់ខ្លឹមសារដែលត្រូវ​និយាយ

                ឲ្យស្របតាមការបត់បែនរបស់ភាគីម្ខាងទៀត

      ១៦     ការសម្តែងអារម្មណ៍ក្នុងការងារ

                 អាចបង្ហាញពីចេតនាពិតដោយងាយ

      ១៧     គ្រប់អាកប្បកិរិយាសុទ្ធតែបង្ហាញឲ្យឃើញពីន័យបង្កប់

      ១៨     កែវភ្នែកតែងបង្ហាញពីអត្ថន័យក្នុងចិត្ត

      ១៩     សង្កេតពីទង្វើដើម្បីឲ្យដឹងពីការពិតក្នុងចិត្តរបស់គេ

      ២០     ត្រូវមានគោលការណ៍សម្រាប់ពិចារណាលើពាក្យសម្តីថា

                 តើវាពិតឬក្លែងក្លាយ?

      ២១     ដៅចេតនាពិតតាមរយៈគំនិតផ្ទុយ

      ២២     ប្រើវិធីពន្យុះដើម្បីសង្កេតឥរិយាបថតបស្នងរបស់គូភាគី

      ២៣     យកផលប្រយោជន៍មកជន្ល

 

3.   រលាស់វិបត្តឲ្យផុតពីខ្លួន

      ២៤     គោលដៅគឺអូសទាញភាគីម្ខាងទៀត

      ២៥     ប្រើទំនាស់ឲ្យមានប្រយោជន៍

      ២៦     កលឧបាយប្រើ "ទំនាស់មតិខ្លួនឯង"

      ២៧     ធ្វើឲ្យកើត ប្រសើរជាងការចេះតែទ្រឹស្តី

      ២៨     កលយុទ្ធប្រើតក្កវិធី

      ២៩     បើមិនមែនខ្លូនឯង គឺសុទ្ធជាអ្នកដទៃ

      ៣០     ថ្វីមាត់ល្អ ពិបាកយកឈ្នះវិធី "ចាក់ចង្កេះ"

      ៣១     ព្រួញមួយបាញ់បានសត្វពីរ

      ៣២     សិល្បៈក្នុងការប្រើវោហាចោទឆ្លើយ

      ៣៣    អះអាងតាមការផ្តល់គុណតម្លៃបែបបច្ចេកបុគ្គល

 

4.   វិធីឧបមា

      ៣៤     ប្រើឧបមាដើម្បីងាយស្រួលក្នុងការពន្យល់

      ៣៥     ពាក្យឧបមាមានអំណាចអូសទាញផ្លូវចិត្ត

      ៣៦     ឧទាហរណ៍ជាក់ស្តែង ងាយយល់ជាជាងទ្រឹស្តី

      ៣៧    រឿងប្លែកៗថ្មីៗ

      ៣៨     ការឧបមាតាមតួលេខធ្វើឲ្យមនុស្សឆាប់ទទួលស្គាល់

      ៣៩     ការប្រើឧបមាចំពោះបញ្ហាអរូបនាម

      ៤០     ព្យាយាមផ្លូវខុសនឹងបានតែហត់ឥតអំពើ

      ៤១     មិនចេះទប់កិលេស អាចនឹងផ្តល់ផលអាក្រក់

      ៤២     វិធីឧបមាដើម្បីបំបាត់មន្ទិលសង្ស័យ

      ៤៣     ការឧបមាឲ្យអ្នកធំស្តាប់

 

5.   ផែនការទម្លាក់កំហុសដែលមិននឹកស្មានដល់

      ៤៤     ពាក្យសរសើរអាចក្លាយជាពាក្យទម្លាក់កំហុស

      ៤៥     ពាក្យចាប់កំហុសអាចក្លាយជាពាក្យសរសើរ

      ៤៦     ពាក្យសរសើរធ្វើឲ្យគូរប្រឆាំងកាន់តែប្រុងប្រយ័ត្ន

      ៤៧    បើកទម្លាយអាថ៌កំបាំងដើម្បីបំផ្លាញការទុកចិត្ត

      ៤៨     បិទត្រចៀកអ្នកស្តាប់ ល្អជាងបិទមាត់អ្នកនិយាយ

      ៤៩     សម្តីពុំមែនជាមធ្យោបាយតែមួយគត់ក្នុងការទម្លាក់កំហុសទេ

      ៥០     អ្នកប្រកាន់គុណធម៌ខ្លាចបំផុត ប្រសិនបើគុណធម៌ត្រូវគេក្លែងបន្លំ

      ៥១     បំផ្លាញការទម្លាក់កំហុសដែលអ្នកដទៃធ្វើមកលើយើង

      ៥២     ការទម្លាក់កំហុសមានអនុភាពខ្លាំងអស្ចារ្យ

      ៥៣     ក្តាប់ព័ត៌មានគ្រប់គ្រាន់ គឺក្តាប់អំណាចបាន

 

6.   សិល្បៈអូសទាញ និង ជតាជីវិត

      ៥៤     តើវាទសិល្ប៍មានភាពមុតស្រួចកម្រិតណា?

      ៥៥     ការប្រើអារម្មណ៍ដោយមិនស្តាប់ពាក្យដាស់តឿន

      ៥៦     អូសទាញភាគីម្ខាងទៀតឲ្យធ្លាក់ចូលក្នុងគន្លងដែលយើងត្រៀមទុករួចជាស្រេច

      ៥៧     ពញ្ញាក់អារម្មណ៍ភាគីម្ខាងទៀត ដោយប្រៀបធៀបទៅនឹងមនុស្សល្បីៗ

      ៥៨     លើកឧទាហរណ៍ពីបរាជ័យរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូលភាគីម្ខាងទៀត

      ៥៩     លើកពីចំណុចល្អ របស់បុគ្គលសំខាន់ៗ

      ៦០     គំនិតផ្ទុយគ្នាអាចផ្លាស់ប្តូរឲ្យជោគជ័យឬបរាជ័យបាន

      ៦១     លើកសរសើរដើម្បីជំទាស់

      ៦២     ដៀមដាមឲ្យភ្ញាក់ខ្លួន បានផលជាងនិយាយត្រង់ៗ

      ៦៣     ការបញ្ចុះបញ្ចូលមិនមែនស្ថិតលើការនិយាយច្រើនឬតិចនោះទេ 


 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ481
- ​ថ្ងៃម្សិលមិញ590
- សប្ដាហ៍នេះ5169
- ខែនេះ14781
- សរុបទាំងអស់1113757
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017