យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

និទានអប់រំ

cover
កូដ​សៀវភៅ: 40

ប្រជុំរឿងជាតក ភាគ២

ប្រែសម្រួល/រៀបរៀងដោយ:      គឹម ចាន់ណា
ISBN:      9789996309274
បោះពុម្ភៈ និង​ ចែកចាយ:      ម៉ាញប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែមករា ឆ្នាំ2012
បោះពុម្ពលើកទី:      1
ទំព័រ:      260
តម្លៃ:      10000  ៛

 ពិពណ៌នា:     


ព្រះពុទ្ធ ត្រូវបានសហគមន៍លោកទទួលស្គាល់ថាជាអ្នកប្រាជ្ញដ៏កំពូលមួយអង្គលើលោក។ ព្រះអង្គ បានត្រាស់
​ដឹង​អំពី​អរិយ​សច្ច​ទាំង៤ ដែលមានគោលការណ៍ឈរលើសច្ចធម៌ ធ្វើឲ្យព្រះពុទ្ធសាសនាក្លាយជាកំពូលទស្សន
វិជ្ជា ឈរលើហេតុផលបង្រៀនមនុស្សឲ្យជឿលើច្បាប់កម្មផល  ធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់  ដែលនៅ
ក្នុងសង្គមយើងបច្ចុប្បន្ន  មានមនុស្សជាច្រើនស្ទើរតែភ្លេចពាក្យប្រៀនប្រដៅទាំងនេះអស់រលីងហើយ  ឬអាច
និយាយបានថា សាសនាចាប់ផ្តើមឃ្លាតកាន់តែឆ្ងាយពីក្នុងចិត្តមនុស្សបន្តិចម្តងៗនេះឯង។

មនុស្សជាច្រើនអាចនឹងដឹងថាខ្លួនកាន់ព្រះពុទ្ធសាសនា តែគេនៅមិនទាន់ដឹងទាល់តែសោះថា ព្រះពុទ្ធ
សាសនាគឺជាអ្វី? មានប្រយោជន៍ដូចម្តេចខ្លះ? នេះគឺជាហេតុផលដែលយើងគួរយក “ធម៌” មកបណ្តុះក្នុងចិត្ត
យុវជនជាបណ្តើរៗ ដើម្បីដល់គេធំឡើងនាពេលអនាគត គេអាចប្រើធម៌ឲ្យដឹកនាំជីវិត ធ្វើជាត្រីវិស័យជួយ
ចង្អុលប្រាប់ថា តើគួរដើរទៅតាមទិសណា ឬជាចង្កូតដែលនឹងដឹកនាំឲ្យទៅដល់គោលដៅនៃជីវិត។ ប៉ុន្តែការ
ដែលនឹងនាំគោលការណ៍ព្រះធម៌ទាំងឡាយយកមកបង្រៀនដល់ក្មេងៗក្នុងវ័យរបស់គេនេះ គឺពិតជាធ្វើឲ្យពួក
គេពិបាកនឹងយល់ណាស់ សូម្បីតែមនុស្សចាស់ៗដែលមានចំណេះដឹងយ៉ាងជ្រៅជ្រះទៅហើយ ក៏នៅតែមិន
អាចយល់ឲ្យដល់ទីជម្រៅនៃព្រះធម៌ផង ហេតុដូច្នេះទើប ប្រជុំរឿងជាតក គឺជាជម្រើសដ៏ល្អមួយក្នុងការឲ្យក្មេង
បានសិក្សាគោលការណ៍របស់ព្រះធម៌ក្នុងដំណាក់កាលដំបូងរបស់ពួកគេ។

ពេលខ្លះខ្លឹមសារក្នុងសៀវភៅនេះ អាចមានភាសាបាលីនៅលាយឡំ ដែលមើលទៅគួរឲ្យពិបាកស្វែងយល់
តែក៏ដើម្បីឲ្យគេបានស៊ាំនឹងភាសានេះបន្តិចម្តងៗ ព្រមទាំងមានសម្រាយអត្ថន័យគួបផ្សំជាមួយ បានទទួល
ទាំងចំណេះដឹង និងការកម្សាន្ត ដែលបណ្តុះទឹកចិត្តរបស់ក្មេងៗ ឬកូនចៅឲ្យជ្រួតជ្រាបបន្តិចម្តងៗ លុះពេល
គេធំឡើង គេក៏នឹងចេះទប់ចិត្តទប់គំនិត ស្គាល់ពីគុណនិងទោស ស្គាល់ពីច្បាប់កម្មផល ស្គាល់ពីអត្ថន័យនៃ
ពាក្យទាំងនេះ ជាអត្ថន័យដែលមនុស្សចាស់ៗដូចយើង ស្ទើរតែភ្លេចអស់ទៅវិញរលីងហើយនោះ។

ដោយសារតែប្រជុំរឿងជាតកដែលយើងរៀបចំនេះមានដល់ទៅ ២៤៦ រឿង និងដើម្បីកុំឲ្យវាក្រាស់ពេក យើងខ្ញុំ
ក៏បំបែកជាពីរភាគ ក្នុង ១ភាគ មាន ១២៣ រឿង និងសូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអាន ដែលជួយគាំទ្រ
ដល់ក្រុមផលិតសៀវភៅ ម៉ាញប៊ុក្ស យើងខ្ញុំជារៀងរហូតមក សូមអរគុណ!

 មាតិកា:     


124 . ប្រស្នាល្បងប្រាជ្ញា 185 . សីលជួយព្រោះសេពគប់អ្នកសីល
125 . ពុតត្បុតរបស់ចចក 186 . ជឿមិនចេះគិត
126 . អ្នកកាន់សីលក្លែងក្លាយ 187 . ចៅមាណព និងស្ដេចកំហូច
127 . ផ្ចាញ់នាងមាយា 188 . ការអភ័យទោស
128 . មិត្តរមិលគុណ 189 . ឈ្មួញលិចសំពៅ
129 . គុណនៃការមិនធ្វេសប្រហែស 190 . ការមើលមិត្ត ឬមើលសត្រូវ
130 . ស្លាប់ខ្លួនព្រោះតែធ្វេសប្រហែស 191 . និយាយត្រូវ តែមិនត្រូវនិយាយ
131 . គុណតម្លៃនៃបញ្ញា 192 . មាណពតាមដានភរិយា
132 . បង់លាភព្រោះក្ដីលោភលន់ 193 . រូប ទ្រព្យ និងសីល
133 . មេកណ្ដុរ និងជាងចម្លាក់ 194 . មាណពកាត់ចិត្តពីកិលេស
134 . តាបសអត់សីល 195 . ព្រះរាជាធ្វើបាបមនុស្សចាស់
135 . អ្នកស្ទូចត្រីលោភលន់ 196 . គាថាផ្សាយមេត្ដាដល់សព្វសត្វ
136 . គ្រាន់តែឮ កុំទាន់ជឿ 197 . ស្លាប់ខ្លួនព្រោះត្រាប់តាមអ្នកដទៃ
137 . ទោសនៃការសេពគប់បាបមិត្ត 198 . អណ្ដើកសរសើរខ្លួនឯង
138 . ការមិនធ្វេសប្រហែស 199 . ចេះជួយគ្នា សុខទាំងអស់គ្នា
139 . ចចកធ្វើត្រាប់តាមរាជសីហ៍ 200 . គូនឹងគ្នាបានតែមួយជាតិ
140 . ព្រាហ្មណ៍ឈប់បូជាភ្លើង 201 . ស្វាមានបញ្ញា
141 . សេកអាត់ដាស់តឿនម្ចាស់ 202 . មាន់ចេះប្រយ័ត្នប្រយែង
142 . អនិច្ចានាងក្អែក 203 . ស្លាប់ព្រោះត្រាប់តាមគេ
143 . រងគ្រោះព្រោះជឿប្រពន្ធ 204 . ខូចការព្រោះក្ដីភ័យខ្លាច
144 . វិះស្លាប់ ព្រោះក្ដីលោភលន់ 205 . ស៊ីបាយសល់ពីសហាយប្រពន្ធ
145 . តាបសអប់រំព្រះរាជបុត្រ 206 . ស្ដេចក្រឡិចក្រឡុច
146 . មាណព និងខ្លា 207 . ព្រះរាជារំឭកគុណបុណ្យ
147 . អ្នកមានសីល 208 . និយាយមិនដឹងកាលៈទេសៈ
148 . តាមអារម្មណ៍ខ្លួនឯង 209 . ភ្លើងរាគៈ
149 . ជ្រូកពូកែអួត 210 . ឪពុកពិសោធកូនស្រី
150 . ឥសីបង្រៀនគ្រុឌនិងនាគ 211 . ល្បិចទល់ល្បិច
151 . ពាក្យកណ្ដាស់ 212 . ស្វារិះគន់មនុស្ស
152 . ចចកជួយរាជសីហ៍ 213 . បោកដំរីយកភ្លុក
153 . សេះកាចត្រូវគ្នា 214 . ព្រានចិត្តបាប
154 . ផុតគ្រោះព្រោះមានសីល 215 . តូចចិត្តព្រោះមិនឲ្យបាយបរិភោគ
155 . មិនចេះប្រមើលខ្លួន 216 . មិត្តពិត មិត្តក្លែងក្លាយ
156 . ស្លាប់ព្រោះមិនស្ដាប់ពាក្យគ្រូ 217 . រម្ងាប់ទោសៈ
157 . វិះស្លាប់ខ្លួនព្រោះបូជាភ្លើង 218 . សត្វមៀម និងហ្វូងក្អែក
158 . ការតាំងចិត្តមោះមុត 219 . សត្វល្អិតមិនចេះប្រមាណខ្លួន
159 . ការតបស្នងបុណ្យគុណ 220 . ទោសនៃកិលេស
160 . ពស់ និងស្ការ 221 . ឥទ្ធិពលនៃសម្លេង
161 . ព្រាហ្មណ៍ស្វែងរកប៉ាឆា 222 . សិស្សចង់ប្រកួតជាមួយគ្រូ
162 . ឥសីរំងាប់ចិត្តពីនាងទេពធីតា 223 . រត់តាមបុរសខ្នងគម
163 . ចាប និងស្ទាំង 224 . ក្រពើស្លាប់ខ្លួនព្រោះលោភលន់
164 . គុណនៃព្រហ្មវិហារធម៌ 225 . ព្រះមហេសីចេញទៅសាងភ្នួស
165 . បង្គួយបានមាស 226 . សេដ្ឋីបបួលតាបសលាសិក្ខាបទ
166 . ចេញបួសតាមពាក្យចចាមអារ៉ាម 227 . បង្រៀនបរិវារឲ្យចេះប្រយ័ត្ន
167 . ឆ្កែចចកមិនចេះប្រមាណខ្លួន 228 . ជាប់និស្ស័យពីបុព្វេ
168 . ស្វាក្លែងខ្លួនជាឥសី 229 . វិធីធ្វើឲ្យកើតប្រយោជន៍
169 . ស្វារមិលគុណ 230 . ពស់ស៊ីត្រី ត្រីខាំពស់
170 . ស្វាកុហកថាខ្លួនកាន់សីល 231 . ស្ដេចឃោរឃៅ
171 . ចំណូលមិនស័ក្តិសមនឹងចំណាយ 232 . ស្ដេចឆ្កែចចក
172 . បញ្ញាស្វាសេនកៈ 233 . សុនខដឹងគុណ
173 . ស្លាប់ខ្លួនព្រោះអាល័យទីកន្លែង 234 . សិស្សបបួលគ្រូប្រកួត
174 . គ្រាំចិត្តស្លាប់ព្រោះតែជាប់ជំពាក់ 235 . បលាយិបរិព្វាជក ត្រឡប់ត្រឡិន
175 . បានបុណ្យស្មើគ្នា 236 . សិស្សសាកល្បងបញ្ញាជាមួយគ្រូ
176 . ព្រះអសទិសកុមារ 237 . រុញបាបទៅឲ្យអ្នកដទៃ
177 . បានជោគជ័យព្រោះក្ដីក្លាហាន 238 . មនុស្សគ្មានបញ្ញា
178 . លា និងសេះ 239 . ដើមចារទាំងបួនរដូវ
179 . សេះធ្វើត្រាប់តាមដំណើរគ្រូបង្វឹក 240 . គ្រូពស់ និងស្វា
180 . មន្ដគាថាសាបរលាប 241 . សេចក្ដីព្យាយាម
181 . ស្វាយរសជាតិល្វីង 242 . ដំរីសដ៏ប្រសើរ
182 . ចចកអួតខ្លួនឯង 243 . បុព្វហេតុនៃទុក្ខ
183 . រាជសីហ៍កូនកាត់ 244 . នាង ឧទុម្ពរ សងគុណ
184 . លាបន្លំជារាជសីហ៍ 245 . ព្រះរាជាពូកែអួត

 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ481
- ​ថ្ងៃម្សិលមិញ590
- សប្ដាហ៍នេះ5169
- ខែនេះ14781
- សរុបទាំងអស់1113757
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017