យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

និទានអប់រំ

cover
កូដ​សៀវភៅ: 33

ប្រជុំរឿងជាតក ភាគ១

ប្រែសម្រួល/រៀបរៀងដោយ:      គឹម ចាន់ណា
ISBN:      9789996309274
បោះពុម្ភៈ និង​ ចែកចាយ:      ម៉ាញប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែ តុលា ឆ្នាំ 2012
បោះពុម្ពលើកទី:      2
ទំព័រ:      260
តម្លៃ:      12500  ៛

 ពិពណ៌នា:     


ព្រះពុទ្ធ ត្រូវបានសហគមន៍លោកទទួលស្គាល់ថាជាអ្នកប្រាជ្ញដ៏កំពូលមួយអង្គលើលោក។ ព្រះអង្គ បានត្រាស់
​ដឹង​អំពី​អរិយ​សច្ច​ទាំង៤ ដែលមានគោលការណ៍ឈរលើសច្ចធម៌ ធ្វើឲ្យព្រះពុទ្ធសាសនាក្លាយជាកំពូលទស្សន
វិជ្ជា ឈរលើហេតុផលបង្រៀនមនុស្សឲ្យជឿលើច្បាប់កម្មផល  ធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់  ដែលនៅ
ក្នុងសង្គមយើងបច្ចុប្បន្ន  មានមនុស្សជាច្រើនស្ទើរតែភ្លេចពាក្យប្រៀនប្រដៅទាំងនេះអស់រលីងហើយ  ឬអាច
និយាយបានថា សាសនាចាប់ផ្តើមឃ្លាតកាន់តែឆ្ងាយពីក្នុងចិត្តមនុស្សបន្តិចម្តងៗនេះឯង។

មនុស្សជាច្រើនអាចនឹងដឹងថាខ្លួនកាន់ព្រះពុទ្ធសាសនា តែគេនៅមិនទាន់ដឹងទាល់តែសោះថា ព្រះពុទ្ធ
សាសនាគឺជាអ្វី? មានប្រយោជន៍ដូចម្តេចខ្លះ? នេះគឺជាហេតុផលដែលយើងគួរយក “ធម៌” មកបណ្តុះក្នុងចិត្ត
យុវជនជាបណ្តើរៗ ដើម្បីដល់គេធំឡើងនាពេលអនាគត គេអាចប្រើធម៌ឲ្យដឹកនាំជីវិត ធ្វើជាត្រីវិស័យជួយ
ចង្អុលប្រាប់ថា តើគួរដើរទៅតាមទិសណា ឬជាចង្កូតដែលនឹងដឹកនាំឲ្យទៅដល់គោលដៅនៃជីវិត។ ប៉ុន្តែការ
ដែលនឹងនាំគោលការណ៍ព្រះធម៌ទាំងឡាយយកមកបង្រៀនដល់ក្មេងៗក្នុងវ័យរបស់គេនេះ គឺពិតជាធ្វើឲ្យពួក
គេពិបាកនឹងយល់ណាស់ សូម្បីតែមនុស្សចាស់ៗដែលមានចំណេះដឹងយ៉ាងជ្រៅជ្រះទៅហើយ ក៏នៅតែមិន
អាចយល់ឲ្យដល់ទីជម្រៅនៃព្រះធម៌ផង ហេតុដូច្នេះទើប ប្រជុំរឿងជាតក គឺជាជម្រើសដ៏ល្អមួយក្នុងការឲ្យក្មេង
បានសិក្សាគោលការណ៍របស់ព្រះធម៌ក្នុងដំណាក់កាលដំបូងរបស់ពួកគេ។

ពេលខ្លះខ្លឹមសារក្នុងសៀវភៅនេះ អាចមានភាសាបាលីនៅលាយឡំ ដែលមើលទៅគួរឲ្យពិបាកស្វែងយល់
តែក៏ដើម្បីឲ្យគេបានស៊ាំនឹងភាសានេះបន្តិចម្តងៗ ព្រមទាំងមានសម្រាយអត្ថន័យគួបផ្សំជាមួយ បានទទួល
ទាំងចំណេះដឹង និងការកម្សាន្ត ដែលបណ្តុះទឹកចិត្តរបស់ក្មេងៗ ឬកូនចៅឲ្យជ្រួតជ្រាបបន្តិចម្តងៗ លុះពេល
គេធំឡើង គេក៏នឹងចេះទប់ចិត្តទប់គំនិត ស្គាល់ពីគុណនិងទោស ស្គាល់ពីច្បាប់កម្មផល ស្គាល់ពីអត្ថន័យនៃ
ពាក្យទាំងនេះ ជាអត្ថន័យដែលមនុស្សចាស់ៗដូចយើង ស្ទើរតែភ្លេចអស់ទៅវិញរលីងហើយនោះ។

ដោយសារតែប្រជុំរឿងជាតកដែលយើងរៀបចំនេះមានដល់ទៅ ២៤៦ រឿង និងដើម្បីកុំឲ្យវាក្រាស់ពេក យើងខ្ញុំ
ក៏បំបែកជាពីរភាគ ក្នុង ១ភាគ មាន ១២៣ រឿង និងសូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអាន ដែលជួយគាំទ្រ
ដល់ក្រុមផលិតសៀវភៅ ម៉ាញប៊ុក្ស យើងខ្ញុំជារៀងរហូតមក សូមអរគុណ!

 មាតិកា:     


១     អណ្តូងក្នុងសមុទ្រខ្សាច់                             

២     គំនុំរបស់ទេវទត្ត                                       

៣     មានដោយសារសពកណ្តុរ                            

៤     មន្រ្តីកំណត់តម្លៃនៅក្រុងពារាណសី                 

៥     មហិសាសៈឆ្លើយអំពីទេវធម៌                         

៦     ស្រ្តីអ្នកកាប់ឧស                                        

៧     គាមណិកុមារ                                           

៨     ព្រះបាទមឃទេវៈចេញសាងផ្នួស                   

៩     សេចក្តីសុខក្នុងផ្លូវធម៌                                 

១០   ស្តេចប្រើស អ្នកមានបញ្ញា                            

១១   ស្តេចប្រើស អ្នកមានធម៌មេត្តា                       

១២   ឆ្កួតស្រីទាល់តែក្ស័យសង្ខារ                           

១៣   ចាប់ពពែព្រៃបានដោយសារទឹកឃ្មុំ                  

១៤   ស្លាប់ខ្លួនព្រោះតែចចេសរឹងរួស                     

១៥   សន្សំបញ្ញា ជួយការពារជីវិត                          

១៦   ប្រកែកគ្នាព្រោះរឿងខ្យល់ត្រជាក់                   

១៧   ចំណងកម្មផល                                         

១៨   សម្លាប់សត្វយកមកថ្វាយទេវតា                     

១៩   មូលហេតុដែលដើមអំពៅត្រែងប្រហោងក្នុង      

២០   ក្តាន់ និង នាយព្រាន                                   

២១   ស្តេចសុនខជួយដល់បរិវារ                            

២២   ព្រាយាមតែងបានសម្រេច                            

២៣   សេះក្លាហានស្ម័គ្រចិត្តចេញច្បាំង                    

២៤   សេះរើសអើងស្រះងួតទឹក                           

២៥   ដំរីមហិឡាមុខ                                          

២៦   ដំរីព្រះទីនាង និង សុនខ                             

២៧   គោនន្ទវិសាល                                          

២៨   គោខ្មៅសងគុណ                                       

២៩   គោពីរនាក់បងប្អូន និង ជ្រូក                         

៣០   ចៀសផុតអន្តរាយព្រោះមានសីល                  

៣១   បង់លាភព្រោះគ្មានមារយាទ                         

៣២   សាមគ្គីភាព                                             

៣៣  ទុក្ខពីភ្លើងរាគៈ                                          

៣៤   កូនក្រួចរួចផុតពីភ្លើងព្រៃ                             

៣៥   រួចផុតពីស្លាប់ព្រោះតែប្រយ័ត្ន                        

៣៦   ស្វា ដំរី និង ទទា                                       

៣៧  ក្តាម និង កុក                                           

៣៨   អ្នកបម្រើមិនស្មោះត្រង់                               

៣៩   សេដ្ឋី និង ស្តេចមារ                                   

៤០   ធ្លាក់នរកព្រោះចិត្តឫស្យា                             

៤១   ក្តីលោភលន់របស់ភ្នែក                                

៤២   ស្លាប់ខ្លួនព្រោះមិនស្តាប់ដំបូន្មាន                     

៤៣   ស្លាប់ខ្លួនព្រោះតែមូស                                 

៤៤   កម្លាំងដៃប្រល័យមាតា                                

៤៥   ប្រើស្វាឲ្យស្រោចដំណាំ                               

៤៦   ស្រានៅមិនទាន់ប្រៃ                                   

៤៧   អាគមគាថាជប់កែវ ៧ ប្រការ                        

៤៨   មិនបានការកូនព្រោះតែចាំថ្ងៃល្អ                    

៤៩   ការបួងសួងដែលខុសនឹងសីល ៥                   

៥០   រួចពីអន្តរាយដោយបញ្ញា                              

៥១   អ្នកបម្រើភ្លេចពីធាតុដើម                             

៥២   ល្បិចអ្នកប្រមឹក                                         

៥៣   ផ្លែឈើពុល                                             

៥៤   ឈ្នះដោយបញ្ញា                                        

៥៥   រំលែកដុំមាស                                           

៥៦   ក្រពើបោកស្វា ស្វាបោកក្រពើ                       

៥៧   ស្វាកំលោះរស់ព្រោះបញ្ញា                            

៥៨   អ្នកវាយស្គរក្បាលរឹង                                  

៥៩   អ្នកផ្លុំស័ង្ខក្បាលរឹង                                    

៦០   សាបមន្តគាថាព្រោះតែនារី                           

៦១   ស្រ្តីមាយារមិលគុណ                                   

៦២   ឥរិយាបថក្នុងនិងក្រៅ

៦៣  ចេះកាត់ចិត្តមិនជាប់ជំពាក់                                    

៦៤   តាបសអស់សីលព្រោះសម្រស់ស្ត្រី

៦៥   បងប្អូន មិនអាចរកមិនបាន

៦៦   តម្លៃនៃពាក្យសច្ចៈ

៦៧   ជ័យជម្នះដ៏អស្ចារ្យបំផុត

៦៨   ចៅមាណពកម្ជិល

៦៩   នាយព្រានរមិលគុណ

៧០   ទុក្ខទេវតាគ្មានជម្រក

៧១   ស្តេចត្រីសុំទឹកភ្លៀង

៧២   មិនខ្លាចព្រោះមានទំនុកចិត្ត

៧៣  តាបសកាត់យល់សប្តិ

៧៤   សេដ្ឋីកំណាញ់ស្វិត

៧៥   អាមាត្រទុច្ចរិត

៧៦   បណ្ឌិតកន្តឿខុសខ្នាត

៧៧  ទោសនៃសុរា

៧៨   ប្រយោជន៍ក្នុងការជួយមិត្ត

៧៩   ផ្លូវនៃប្រយោជន៍

៨០   រងគ្រោះព្រោះសម្រស់ខាងក្រៅ

៨១   អ្នកមានសីល និង អ្នកមានពូជ

៨២   ប្រផ្នូល និង ផលប្រយោជន៍

៨៣   សត្វចេះសងគុណ

៨៤   ទោសនៃការរមិលគុណ

៨៥   រងគ្រោះដោយសារលេងល្បិច

៨៦   ព្រមទទួលកំហុស ព្រោះពិបាកប្រកែក

៨៧   ស្លាប់ព្រោះមិនចេះត្រិះរិះពិចារណា

៨៨   ធ្វើទុក្ខរកិរិយា

៨៩   កន្លែងដ៏ស័ក្តិសមបំផុតនៅទីណា?

៩០   គ្រប់គ្រងអារម្មណ៍លុះត្រាតែបានសម្រេច

៩១   ឈ្មោះមានសិរីមង្គល

៩២   ទេវតាក្លែងក្លាយ

៩៣   តាបសសួរគុណសម្បត្តិវិសេសរបស់គ្រូ

៩៤   ច្បាប់នៃកម្មផល

៩៥   បិតាពិសោធកូនស្រី

៩៦   ប្រញាប់រួសរាន់ ទាន់ផុតអន្តរាយ

៩៧   ទោសនៃការមិនចេះស្កប់ស្កល់

៩៨   ដំរីកំសាក

៩៩   ចុលតាបស និង ស្រីធាត់

១០០ ស៊ីអាចពពែព្រោះតែនិយាយច្រើន

១០១ បានថ្កុំថ្កើងព្រោះចេះខ្មាសអៀន

១០២ ក្លាយជាសេដ្ឋីព្រោះតែនំកន្ទក់

១០៣ ចាប់ចោរដោយប្រើបញ្ញា

១០៤ កូនខ្ពស់ជាងឪ

១០៥ លទ្ធផលនៃការកណ្តាស់

១០៦ ចាញ់បោកគេព្រោះតែលោភលន់

១០៧ វិះក្ស័យសង្ខារ ព្រោះតែពន្យាពេល

១០៨ ទូន្មានអ្នកដទៃ តែល្មើសខ្លួនឯង

១០៩ ស្លាប់ខ្លួនព្រោះតែចចេស

១១០ ស្លាប់ខ្លួនព្រោះតែសម្តី

១១១ រួចរស់ជីវិត ព្រោះប្រព្រឹត្តដោយបញ្ញា

១១២ ស្លាប់ព្រោះរងាវខុសពេល

១១៣ ព្រះមហេសី និង មាណពនាំសារ

១១៤ តូចទាបមែនពិត តែចិត្តខ្ពង់ខ្ពស់

១១៥ បង់លាភព្រោះតែចិត្តឫស្យា

១១៦ ឃើញពស់ថាជានង្គ័ល

១១៧ វិះបាត់បង់លាភព្រោះតែអំនួត

១១៨ ទោសនៃការវង្វេងនឹងកាមកិលេស

១១៩ ឥសីពិសោធពាក្យសច្ចៈ

១២០ ឈ្មួញល្ងង់ និង ឈ្មួញឆ្លាត

១២១ បុព្វសម្ពន្ធ

១២២ ឃើញកងចក្រថាជាផ្កាឈូក

១២៣  តាបសទុច្ចរិត

 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ475
- ​ថ្ងៃម្សិលមិញ590
- សប្ដាហ៍នេះ5163
- ខែនេះ14775
- សរុបទាំងអស់1113751
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017