យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

ទស្សនៈអ្នកដឹកនាំ

cover
កូដ​សៀវភៅ: 125

ភាពជាអ្នកដឹកនាំ 5 កម្រិត

ប្រែសម្រួល/រៀបរៀងដោយ:      គឹម ចាន់ណា
ISBN:      9789996347405
បោះពុម្ភៈ និង​ ចែកចាយ:      ម៉ាញ ប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែ កុម្ភៈ ឆ្នាំ 2017
បោះពុម្ពលើកទី:      1
ទំព័រ:      394
តម្លៃ:      22000៛  ៛

 ពិពណ៌នា:     


គ្រប់អង្គភាព ស្ថាប័នមិនថាជាកម្រិតតូចៗដូចជាក្នុងគ្រួសារ សាលារៀ​ន សហគមន៍ ឬកម្រិតធំៗចាប់ពីក្រុមហ៊ុនរហូតដល់ប្រទេសជាតិសុទ្ធតែត្រូវមានអ្នកដឹកនាំ។ ភាពចម្រើនជឿនលឿន ភាពស្ថិតស្ថេរគង់វង្ស ភាពរស់ឬស្លាប់នៃអង្គភាពឬស្ថាប័នទាំងនោះតែងត្រូវពឹងផ្អែកលើអ្នកដឹកនាំទាំងអស់។

        បុគ្គលជា “អ្នកគ្រប់គ្រង”​ “នាយកប្រតិបត្តិ” ឬ “ស៊ីអ៊ីអូ” អាចពុំមែនសុទ្ធតែជាអ្នកដឹកនាំនោះទេ។ និមិត្តសញ្ញានៃពាក្យទាំងនេះគ្រាន់តែជា “មុខតំណែង” ប៉ុណ្ណោះព្រោះអ្នកដឹកនាំពិតប្រាកដត្រូវមានបារមី មានចំណេះដឹងមានសម្ថភាព មានជំនាញ ហើយអាច “ដឹកនាំ​” ធ្វើជាគំរូឲ្យអ្នកដ៏ទៃដើរតាមបាន។

        សៀវភៅ The 5 Levels of Leadershipភាពជាអ្នកដឹកនាំ 5 កម្រិត ជាការប្រមូលចងក្រងគំនិត បទពិសោធន៍ ពីការបង្រៀនភាពជាអ្នកដឹកនាំដែលបានប្រឡូកអស់ជាង ៣០ ឆ្នាំរបស់បណ្ឌិត ចន ស៊ី ម៉ាក្សវេល និងជាសៀវភៅដែលអ្នកសិក្សាមានសំណូមពរឲ្យគាត់ធ្វើបទបង្ហាញច្រើនបំផុត។

        ភាពជាអ្នកដឹកនាំ 5 កម្រិត ជាសៀវភៅដែល ចនស៊ី ម៉ាក្សវែល បានលើកបង្ហាញឲ្យឃើញពីភាពរួមទាំងអស់នៃភាពជាអ្នកដឹកនាំ ចាប់ពីជំហានដំបូងរហូតដល់ក្លាយជាអ្នកដឹកនាំពេញលក្ខណៈនិងថែមទាំងបានបែងចែកភាពជាអ្នកដឹកនាំទៅតាមកម្រិតផ្សេងៗ ដើម្បីធ្វើឲ្យអ្នកអានបានឃើញច្បាស់អំពីដំណាក់កាលនៃការផ្លាស់ប្តូរ និងចំណុចសំខាន់នៃភាពជាអ្នកដឹកនាំក្នុងកម្រិតនីមួយៗដែលជួយឲ្យបានស្វែងយល់កាន់តែងាយស្រួលនិងស៊ីជម្រៅអំពីភាពជាអ្នកដឹកនាំ 5កម្រិតដែលមានដូចខាងក្រោម៖

កម្រិតទី 1 មុខតំណែង : ជាចំណុចចាប់ផ្តើមនៃភាពជាអ្នកដឹកនាំនិងដែលត្រូវអភិវឌ្ឍ។

កម្រិតទី​ 2 ការទួលស្គាល់ : ជាការសាងសម្ពន្ធភាពរវាងក្រុមការងារដើម្បីឲ្យមានការទទួលស្គាល់។

កម្រិតទី 3 ការសាងសមិទ្ធផល : ការបញ្ចេញថ្វីដៃនិងការធ្វើឲ្យក្រុមការងារសាងសមិទ្ធផលរបស់ខ្លួន។

កម្រិតទី 4 ការអភិវឌ្ឍធនធានមនុស្ស : ប្រឹងប្រែងអភិវឌ្ឍអ្នកដ៏ទៃ ឲ្យបានក្លាយជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពខ្ពស់។

កម្រិតទី 5 កម្រិតខ្ពស់បំផុត : ជាអ្នកដឹកនាំពេញលក្ខណៈ។

        ភាពអ្នកដឹកនាំ ៥ កម្រិត បានបកស្រាយភាពរួមនៃភាពជាអ្នកដឹកនាំក្នុងកម្រិតនីមួយៗ និងមានលំនាំសម្រាប់វាយតម្លៃ ដើម្បីឲ្យអ្នកដឹងថាតើខ្លួនឯងមានលក្ខណៈជាអ្នដឹកនាំក្នុងកម្រិតណា ហើយថែមទាំងបានវែកញែកយ៉ាងក្បោះក្បាយពីភាពជាអ្នកដឹកនាំក្នុងកម្រិតនីមួយៗ ដោយលើកឡើងពីចំណុចខ្លាំង និងចំណុចខ្សោយ ប្រការដែលគួរធ្វើបំផុតក្នុងកម្រិតនីមួយៗ ច្បាប់សំខាន់អំពីភាពជាអ្នកដឹកនាំក្នុងកម្រិតនីមួយៗ រួមទាំងគោលគារណ៍អភិវឌ្ឍខ្លួនឯងដើម្បីឲ្យឆ្លងផុតពីកម្រិតនីមួយៗបាន។

        វិធីបកស្រាយរបស់ ចន ស៊ី ម៉ាក្សវេល អំពី​ ភាពជាអ្នកដឹកនាំ 5 កម្រិត មានលក្ខណៈសាមញ្ញ មិនបានលើកពីទ្រឹស្តី បែបស្មុគស្មាញ អ្វីឡើយ។ គាត់គឺជាអ្នកនិពន្ធដែលមានទំលាប់ក្នុងការធ្វើរឿងពិបាកឲ្យងាយស្រូលយល់។

        ប្រិយមិត្តខ្លះមានចម្ងល់ថា ហេតុអ្វីក៏ចាំបាច់ត្រូវអានសៀវភៅនេះ បើមានសៀវភៅទាក់ទងនឹងភាពជាអ្នកដឹកនាំមួយគំនរនៅផ្ទះរួចហើយនោះ? លោក ម៉ាក្សវេល បានបញ្ជាក់ថា មកពីសៀវភៅនេះអាចយកទៅប្រតិបត្តិបានពិតប្រាកដ។ គោលគំនិតអំពីភាពជាអ្នកដឹកនាំ 5 កម្រិតនេះធ្លាប់បានយកទៅប្រើនៅក្នុងការបណ្តុះបណ្តាលស្ថាប័នគ្រប់ប្រភេទរួចមកហើយ គឺចាប់ពីអង្គភាពធុរកិច្ចខ្នាតតូច ក្រុមហ៊ុនដែលជាប់ចំណាត់ថ្នាក់ក្នុង ១០០ លំដាប់របស់ទស្សនាវដ្តី Fortune សាលាទ័ពជាន់ខ្ពស់វេស៍ភញ់ (West Point) រួមទាំងក្រុមហ៊ុនម៉ៃក្រូសុហ្វ រហូតដល់ជាង ១២០ ប្រទេសដទៃទៀតលើសកលលោក។

        ហេតុនេះប្រសិនបើប្រិយមិត្តចង់បានសៀវភៅប្រភេទ Leadership ល្អៗ ដែលបកស្រាយពីភាពជាអ្នកដឹកនាំតាំតែពីចំណុចផ្តើមរហូតដល់ក្លាយជាអ្នកដឹកនាំដ៏សម្បូរបែប នោះគឺសៀវភៅភាពជាអ្នកដឹកនាំ ៥ កម្រិតនេះហើយដែលសក្តិសមបំផុតសម្រាប់អ្នក។

        សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំអស់ដែលបានគាំទ្រយើងខ្ញុំជាស្ថាបនិកសៀវភៅ ម៉ាញប៊ុក្ស ឲ្យអាចឈរបានមកដល់បច្ចុប្បន្ន។

 

 មាតិកា:     


អ្នកអាចធ្វើផែនការភាពជាអ្នកដឹកនាំសម្រាប់ជីវិតខ្លួន​ឯងបាន                                  

        អ្នកអាចរៀនសូត្រពីវិធីសាងភាពជាអ្នកដឹកនាំដែលយកទៅប្រតិបត្តិបាន           

        ភាពរួមនៃភាពជាអ្នកដឹកនាំ ៥ កម្រិត                                                           

        ពិនិត្យមើលភាពជាអ្នកដឹកនាំ ៥ កម្រិតឲ្យដល់ទីជម្រៅ                                       

ការវាយតម្លៃភាពជាអ្នកដឹកនាំ: វិធីវាស់កម្រិតភាពជាអ្នកដឹកនាំរបស់អ្នកក្នុងពេលបច្ចុប្បន្ន       

កម្រិតទី 1 : មុខតំណែង                                                                                

ទោះបីវាជាចំណុចដែលគួរទៅឲ្យដល់តែអ្នកក៏ពុំមែនចង់នៅតែត្រឹមហ្នឹងជារៀងរហូតនោះដែរ

  • ប្រការល្អនៃរឿងមុខតំណែង:                                                             

អ្នកបានទទួលការអញ្ជើញឲ្យធ្វើជាអ្នកដឹកនាំ

  • គុណវិបត្តិនៃមុខតំណែង:                                                         

ភាពជាអ្នកដឹកនាំពិតប្រាកដមិនជាប់ទាក់ទងរឿងមុខតំណែងទេ

  • ប្រការគួរធ្វើបំផុតក្នុងកម្រិតទី១ :                                                 

តើត្រូវប្រើមុខតំណែងដូចម្តេចដើម្បីឲ្យបានប្រយោជន៍ខ្ពស់បំផុត?

  • ច្បាប់មាសស្តីពីភាពជាអ្នកដឹកនាំក្នុងកម្រិតពឹងលើមុខតំណែង                      
  • ជំនឿដែលជួយអ្នកដឹកនាំឲ្យឈានទៅរកកម្រិតទី ២                                  
  • គោលការណ៍អភិវឌ្ឍខ្លួនឯងដើម្បីឆ្លងផុតពីកម្រិតទី ១                        

កម្រិតទី 2 : ការទួលស្គាល់                                                                            

        អ្នកមិនអាចដឹកនាំនរណាបានទេ លុះត្រាតែអ្នកពេញចិត្តនឹងពួកគេ

  • ប្រការល្អនៃការទទួលស្គាល់:                                                              

ទីកន្លៃងធ្វើការកាន់តែគួរឲ្យចង់រស់នៅសម្រាប់គ្រប់គ្នា

  • គុណវិបត្តិនៃការទទួលស្គាល់: អ្នកត្រូវរងសម្ពាធដោយសារតែ               

​    ចាំបាច់ត្រូវសាងសម្ពន្ធភាពល្អជាមួយអ្នកដទៃ

  • ប្រការគួរធ្វើបំផុតក្នុងកម្រិតទី២:                                                         

តើត្រូវធ្វើដូចម្តេចទើបមានការទទួលស្គាល់ពីអ្នកដ៏ទៃ?

  • ច្បាប់មាសស្តីពីភាពជាអ្នកដឹកនាំក្នុងកម្រិតទទួលស្គាល់                              
  • ជំនឿងដែលជួយឲ្យអ្នកដឹកនាំឈានទៅរកកម្រិតទី៣                         
  • គោលការណ៍អភិវឌ្ឍខ្លួនឯងដើម្បីឲ្យឆ្លងផុតកម្រិតទី២                        

កម្រិតទី 3 : ការសាងស្នាដៃ                                                                           

        ការសាងបង្កើតឲ្យឃើញសមិទ្ធផលផ្សេងៗជាការសបញ្ជាក់ឲ្យដឹងថា

នរណាពិតជាអ្នកដឹកនាំ

  • ប្រការល្អនៃការសាងស្នាដៃ :                                                              

ពេលនេះអ្នកដទៃទទួលស្គាល់ភាពជាអ្នកដឹកនាំរបស់អ្នកហើយ

  • គុណវិបត្តិនៃការសាងស្នាដៃ:                                                             

បន្ទុករបស់អ្នកដឹកនាំចាប់ផ្តើមធ្ងន់ឡើង

  • ប្រការគួរធ្វើបំផុតក្នុងកម្រិតទី៣ :                                                

តើត្រូវសាងស្នាដៃដូចម្តេចដើម្បីឲ្យកើតប្រយោជន៍ខ្ពស់បំផុត

  • ច្បាប់មាសស្តីពីភាពជាអ្នកដឹកនាំក្នុងកម្រិតសាងស្នាដៃ                       
  • ជំនឿដែលជួយឲ្យអ្នកដឹកនាំឈានឡើងទៅដល់កម្រិតទី៤                           
  • គោលការណ៍អភិវឌ្ឍខ្លួនឯងដើម្បីឆ្លងផុតពីកម្រិតទី៣                        

កម្រិតទ 4 : ការអភិវឌ្ឍមនុស្ស                                                                        

        ការជួយអភិវឌ្ឍភាពជាអ្នកដឹកនាំដល់អ្នកដ៏ទៃ ធ្វើឲ្យអ្នកបំពេញតួនាទី

       ជាអ្នកដឹកនាំបានល្អប្រសើរ

  • ប្រការល្អនៃការអភិវឌ្ឍមនុស្ស :                                          

អង្គភាពមានសក្តានុពលកាន់តែខ្ពស់ឡើង

  • គុណវិបត្តិនៃការអភិវឌ្ឍមនុស្ស : ការបំពេញតួនាទីជាអ្នកដឹកនាំ     

ក្នុងកម្រិតទី៤ ត្រូវមានភាពចាស់ទុំនិងមានភាពប៉ិនប្រសប់ខ្ពស់

  • ប្រការគួរធ្វើបំផុតក្នុងកម្រិតទី ៤ តើត្រូវអភិវឌ្ឍមនុស្សដូចម្តេច?    
  • ច្បាប់មាសស្តីពីភាពជាអ្នកដឹកនាំក្នុងកម្រិតអភិវឌ្ឍមនុស្ស            
  • ជំនឿដែលជួយឲ្យអ្នកដឹកនាំឈានទៅរកកម្រិតទី ៥                  
  • គោលការណ៍អភិវឌ្ឍខ្លួនឯងដើម្បីឆ្លងផុតពីកម្រិតទី​៤         

កម្រិតទី 5 : កម្រិតខ្ពស់បំផុត                                                         

        ជោគជ័យខ្ពស់បំផុតរបស់អ្នកដឹកនាំ គឺអភិវឌ្ឍអ្នកដទៃ ឲ្យឈានឡើង

មកដល់កម្រិតទី៤

  • ប្រការល្អនៃកម្រិតខ្ពស់បំផុត : ឥទ្ធិពលរបស់អ្នកនឹងរីករាយទៅឆ្ងាយ

សូម្បីតែហួសពីជំនាន់របស់អ្នកទៅហើយក៏បារមីរបស់អ្នកនៅតៃមាន

  • គុណវិបត្តិនៃកម្រិតខ្ពស់បំផុត :                                           

អ្នកអាចយល់ច្រលំថាខ្លួនឯងជាបុគ្គលសំខាន់បំផុត

  • ប្រការគួរធ្វើបំផុតក្នុងកម្រិតទី ៥ : តើត្រូវប្រើកម្រិតខ្ពស់បំផុតដូចម្តេច

ដើម្បីធ្វើជាគ្រឹះក្នុងការឈានទៅធ្វើអ្វីដែលធំធេងជាងខ្លួន​ឯង

  • ច្បាប់មាសស្តីពីភាពជាអ្នកដឹកនាំក្នុងកម្រិតខ្ពស់បំផុត                 
  • ជួយអ្នកដ៏ទៃឲ្យឈានទៅរកកម្រិតទី​ ៤ និងទី​ ៥ សាងបទពិសោធន៍

ដែលផ្តល់ចំណេះដឹងដើម្បីជួយអភិវឌ្ឍអ្នកដឹកនាំដដៃទៀត

  • គោលការណ៍ប្រតិបត្តិខ្លួនឲ្យបានល្អបំផុតក្នុងកម្រិតទី ៥              

គំរូអ្នកដឹកនំាកម្រិតទី ៥ : គ្រូបង្វឹក ចន វូដិន            

 


 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ277
- ​ថ្ងៃម្សិលមិញ813
- សប្ដាហ៍នេះ2843
- ខែនេះ12455
- សរុបទាំងអស់1111431
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017