យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

ការអភិវឌ្ឍខ្លួន - វិធីសាស្រ្តជំនួញ

cover
កូដ​សៀវភៅ: 122

អំណាចនៃអនុសម្បជញ្ញៈ

ប្រែសម្រួល/រៀបរៀងដោយ:      គឹម ចាន់ណា
ISBN:      9789996347443
បោះពុម្ភៈ និង​ ចែកចាយ:      Mindbooks
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែសីហា ឆ្នាំ2016
បោះពុម្ពលើកទី:      1
ទំព័រ:      294
តម្លៃ:      20000  ៛

 ពិពណ៌នា:     


        “ អំណាចនៃអនុសម្បជញ្ញៈ ” ជាប្រភេទសៀវភៅចិត្តវិទ្យាដែលរៀបចំឡើងសម្រាប់ផ្តល់អត្ថប្រយោជន៍ដ៏ធំធេងដល់លោកអ្នក ព្រោះនៅពេលយើងជួបប្រទះវិបត្តិអ្វីមួយមកលើខ្លួនឯង សភាវគតិបានរំលឹកដាស់តឿនដល់យើងថា “ដល់ពេលត្រូវតែរកជំនួយហើយ”​ ។

        ពិតណាស់ថា ការរកជំនួយនេះ ជាទូទៅយើងតែងពិគ្រោះជាមួយអ្នកដែលជិតស្និទ្ធបំផុត គឺអ្នកដែលមានទំនុកចិត្តល្មមនឹងប្រាប់អាថ៌កំបាំងឬបញ្ហាផ្ទាល់ខ្លួន ឲ្យដឹងបានដើម្បីជួយរកមធ្យោបាយដោះស្រាយបញ្ហានោះ។

        តែតាមការណ៍ពិតអ្នកដែលអាចរកដំណោះស្រាយដល់អ្នកបានល្អបំផុតនោះគឺពុំមែនអ្នកដ៏ទៃឯណាឡើយ។ ធម្មជាតិបានបង្កើតឧបករណ៍សម្រាប់ឲ្យអ្នកយកមកប្រើក្នុងការដោះស្រាយបញ្ហាស្រាប់មកហើយទាំងដែលអ្នកនឹកស្មានមិនដល់នោះគឺ “ អនុសម្បជញ្ញៈ” របស់អ្នកនេះឯង។​ អ្នកអាចមានបញ្ហារឿងលុយកាក់ គ្រួសារ មុខតំណែងការងារ ឬបញ្ហាផ្សេងៗរាប់រយជំពូកទាក់ទននឹងជីវិតប្រចំាថ្ងៃ។ ក្នុងការតស៊ូប្រយុទ្ធពុះពារនឹងបញ្ហាដ៏គួរឲ្យឈឺក្បាលទាំងនោះ ប្រសិនបើអ្នកយល់ដឹងពីវិធីប្រើអនុសម្បជញ្ញៈឲ្យមានប្រយោជន៍នោះអ្នកពិតជាអាចឆ្លងផុតវិបត្តិធំៗក្នុងជីវិតមិនលែងឡើយ។

        ហេតុនេះនៅពេលអ្នកបើកសៀវភៅនេះអានដោយហ្មត់ចត់ហើយសាកល្បងប្រតិបត្តិតាម នោះប្រៀបដូចជាអ្នកមានកូនសោបើកទ្វារឆ្ពោះទៅរក “ កំណប់ទ្រព្យ ” ដែលមានស្រាប់នៅក្នុងខ្លួន​ ​ហើយអាចរកឃើញដំណោះស្រាយយ៉ាងងាយស្រូលនិងអាចយកទៅប្រតិបត្តិបានលឿនរហ័សទាន់ចិត្ត​ មិនខាតពេលវេលាឡើយ។

        យើងខ្ញុំសង្ឃឹមថា សៀវភៅ “ អំណាចនៃអនុសម្បជញ្ញៈ ” មួយនេះនឹងមិនធ្វើឲ្យប្រិយមិត្តអ្នកអានខកបំណងឡើយ។

 

 

 មាតិកា:     


សេចក្តីផ្តើម : តើសៀវភៅនេះអាចបង្កើតបាដិហារិយ៍ដល់ជីវិតអ្នកបានដូចម្តេច?

ជំពូកទី ១ : ឃ្លាំងមហាសម្បត្តិនៅក្នុង​ចិត្តរបស់អ្នក                     

ជំពូកទី ២ : តើចិត្តធ្វើការដូចម្តេច?                                   

ជំពូកទី ៣ : ប្រព័ន្ធការធ្វើការដ៏អស្ចារ្យនៃអនុសម្បជញ្ញៈ              

ជំពូកទី ៤ : អំណាចផ្លូវចិត្តដែលប្រើព្យាបាលពីសម័យបុរាណ       

ជំពូកទី ៥ : ការព្យាបាលតាមរយៈផ្លូវចិត្តក្នុងយុគបច្ចុប្បន្ន            

ជំពូកទី ៦ : វិធីសាស្រ្តព្យាបាលផ្លូវចិត្ត                                             

ជំពូកទី ៧ : អនុសម្បជញ្ញៈមានទំនោរធ្វើឲ្យជីវិតរីកចម្រើន                 

ជំពូកទី ៨ : វិធីប្រមូលផលតាមចិត្តប្រាថ្នា                                        

ជំពូកទី​ ៩ : វិធីប្រើអំណាចអនុសម្បជញ្ញៈដើម្បីឲ្យក្លាយជាអ្នកមាន

ជំពូកទី ១០ : ភាពមានបានជាសិទ្ធរបស់អ្នកស្រាប់ហើយ      

ជំពូកទី ១១ : អនុសម្បជញ្ញៈជាដៃគូឆ្ពោះទៅសម្រេចជោគជ័យ           

ជំពូកទី ១២ : ការទាញយកប្រយោជន៍ពីអនុសម្បជញ្ញៈនៃអ្នកវិទ្យាសាស្រ្ត

ជំពូកទី ១៣ : អនុសម្បជញ្ញៈនិងការដេកលក់                            

ជំពូកទី ១៤ : អនុសម្បជញ្ញៈនិងបញ្ហាអាពាហ៍ពិពាហ៍                         

ជំពូកទី ១៥ : អនុសម្បជញ្ញៈនិងសុភមង្គល                                     

ជំពូកទី ១៦ : អនុសម្បជញ្ញៈនិងទំនាក់ទំនងល្អជាមួយអ្នកដ៏ទៃ            

ជំពូកទី ១៧ : វិធីប្រើអនុសម្បជញ្ញៈក្នុងការអភ័យទោស

ជំពូកទី ១៨ : វិធីប្រើអនុសម្បជញ្ញៈឲ្យកម្ចាត់ឧបសគ្គផ្លូវចិត្ត                 

ជំពូកទី​ ១៩ : វិធីប្រើអនុសម្បជញ្ញឲ្យកម្ចាត់ការភ័យខ្លាច              

ជំពូកទី ២០ :​ វិធីថែរក្សាចិត្តវិញ្ញាណឲ្យនៅតែស្រស់ថ្លា   


 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ481
- ​ថ្ងៃម្សិលមិញ590
- សប្ដាហ៍នេះ5169
- ខែនេះ14781
- សរុបទាំងអស់1113757
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017