យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

ប្រវត្តិសាស្រ្ត និងបុគ្គលសំខាន់ៗ

cover
កូដ​សៀវភៅ: 118

I Am Malala

ប្រែសម្រួល/រៀបរៀងដោយ:      ថាច់ សុទេវី
ISBN:      9789996347306
បោះពុម្ភៈ និង​ ចែកចាយ:      ម៉ាញប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែតុលា ឆ្នាំ2015
បោះពុម្ពលើកទី:      1
ទំព័រ:      422
តម្លៃ:      20000  ៛

 ពិពណ៌នា:     


​​         "ពេលណាមានការជិះជាន់ វីរជនក៏នឹងចាប់កំណើត" គឺជាពំនោលបុរាណដែលយើងធ្លាប់បានដឹងរួចមកហើយ។​ រឿងរ៉ាវរបស់ម៉ាឡាឡា
អាចជារឿងចម្លែកមួយនៅសតវត្សទី 21 នេះសម្រាប់មនុស្សទូទៅ ហើយមិនខុសពីអ្វីដែលប្រជាជនកម្ពុជាធ្លាប់ជួបនៅសម័យប៉ុលពតឆ្នាំ 1975-
1979 ដូច្នោះដែរ ខុសគ្នាត្រង់នៅ កម្ពុជាយើងគេបិទសាលារៀនទាំងស្រុង ចំណែករបបតាលីបង់ក្នុងតំបន់ដែលម៉ាឡាឡារស់នៅគេដាក់បញ្ញាត្តិ
មិនឲ្យនារីទៅរៀន ហើយពួកគេបានដាក់គ្រាប់បែកបំផ្ទុះសាលារៀនអស់ជាច្រើនរយកន្លែងដោយសារតែល្មើសនឹងបទព្រមាន (រួមទាំងហេតុផល
សម្ងាត់ដទៃផង?) ធ្វើឲ្យម៉ាឡាឡា ដែលស្រឡាញ់ការសិក្សាងើបឈរឡើងតស៊ូ។

        "នៅពេលគេដកយកប៊ិកចេញពីដៃរបស់អ្នក​ ទើបអ្នកដឹងថាការសិក្សាមានសារៈសំខាន់ប៉ុនណា"។ ម៉ាឡាឡាបានតស៊ូដើម្បីរៀនសូត្រនៅ
ក្នុងកំឡុងពេលរងការគំរាមកំហែងមិនឲ្យនារីទៅរៀន ផ្ទុយពីទីកន្លែងដទៃដែលមនុស្សមានសេរីភាពពេញទីក្នុងការរៀនសូត្រ តែគេបែរជាមិនចង់
រៀនទៅវិញ។ នេះគឺជារឿងគួរឲ្យសោកស្ដាយបំផុត។

        សៀវភៅ I Am Malala បានឆ្លុះបញ្ចាំងពីរឿងរ៉ាវយុវតីម្នាក់ដែលបានតស៊ូយ៉ាងប្ដូរផ្ដាច់ដើម្បីទាមទារសិទ្ធិក្នុងការសិក្សា រហូតដល់រងការ
បាញ់ឮប្រហារពីក្រុម​តាលីបង់ហើយទីបំផុតនាងត្រូវពិភពលោកទទួលស្គាល់ និងលើកតម្កើងថាជាវីរនារីដ៏អស្ចារ្យម្នាក់សម្រាប់សន្តិភាពនិង
ការអប់រំ។

        យើងខ្ញុំសង្ឃឹមថា សៀវភៅមួយក្បាលនេះពិតជាមានសារប្រយោជន៍ធំធេងពោរពេញដោយគតិបណ្ឌិតនិងគំរូនៃសេចក្ដីក្លាហានសម្រាប់
សង្គមកម្ពុជាយើង។

 មាតិកា:     


បុរេកថា ថ្ងៃដែលពិភពលោករបស់ខ្ញុំត្រូវផ្លាស់ប្ដូរ

ផ្នែកទីមួយ: មុនពេលមានក្រុមឧទ្ទាមតាលីបង់

      1. កំណើតកូនស្រី

      2. ឪពុកខ្ញុំជាស្ទាំងមួយ

      3. ធំធាត់នៅក្នុងសាលារៀន

      4. ភូមិកំណើត

      5. មូលហេតុដែលខ្ញុំមិនពាក់ក្រវិល ហើយកុលសម្ព័ន្ធប៉ាស្ទូនមិននិយាយពាក្យអរគុណ

      6. កុមារនៅលើភ្នំសំរាម

      7. មូហ្វទីព្យាយាមជ្រៀតជ្រៀកសាលារៀនយើង

      8. រញ្ជួយដីនាសរទរដូវ

ផ្នែកទីពីរ: ជ្រលងភ្នំមរណៈ

      9. វិទ្យុមុលឡាហ៍

      10. ស្ករគ្រាន់ គ្រាប់បាល់តេនីស និងព្រះពុទ្ធដិមាករនៅស្វាត់

      11. ថ្នាក់សិស្សពូកែ

      12. វាលថ្លុកឈាម

      13. កំណត់ហេតុរបស់ ហ្គុល ម៉ាកៃ

      14. សន្តិភាពក៏គួរឲ្យអស់សំណើច

      15. ចាកចេញពីជ្រលងភ្នំ

ផ្នែកទីបី: យុវតីនាក់ គ្រាប់កាំភ្លើងបីគ្រាប់

      16. ជ្រលងភ្នំកម្សត់

      17. អធិដ្ឋានសុំឲ្យលូតកម្ពស់

      18. ស្រ្តី​និងសមុទ្រ

      19. ភាពឯកជននៃតាលីបង់ភាវូបនីយកម្ម

      20. នរណាមួយជាម៉ាឡាឡា?

ផ្នែកទីបួន: នៅចន្លោះរស់និងស្លាប់ 

      21. ព្រះជាម្ចាស់...សូមជួយនាងផង

      22. ដំណើរទៅកាន់ទឹកដីថ្មី 

ផ្នែកទីប្រាំ: ជីវិតទីពីរ 

      23. យុវតីដែលត្រូវគេបាញ់ចំក្បាល ប៊័រមិងហែម 

      24. ពួកគេឆក់យកស្នាមញញឹមនាងបាត់ហើយ 

 អវសានកថា


 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ480
- ​ថ្ងៃម្សិលមិញ590
- សប្ដាហ៍នេះ5168
- ខែនេះ14780
- សរុបទាំងអស់1113756
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017