យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

ការអភិវឌ្ឍខ្លួន - វិធីសាស្រ្តជំនួញ

cover
កូដ​សៀវភៅ: 117

ចំណេះដឹងគ្រឹះសម្រាប់អ្នកដែលចង់សាងខ្លួនជាអ្នកផលិត រៀបចំដឹកនាំ គ្រប់គ្រង កម្មវិធីទូរទស្សន៍ដ៏កំពូល

ប្រែសម្រួល/រៀបរៀងដោយ:      គង់ រង្សី
ISBN:      9789996347269
បោះពុម្ភៈ និង​ ចែកចាយ:      ម៉ាញប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែកក្កដា ឆ្នាំ 2015
បោះពុម្ពលើកទី:      1
ទំព័រ:      132
តម្លៃ:      10000  ៛

 ពិពណ៌នា:     


          «ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ​​ក្នុង​សង្គម​មួយ យើង​គួរ​​តែ​ចំណាយ​ពេល​​​ដ៏​មាន​តម្លៃ​​របស់​ខ្លួន​  ​ធ្វើ​អ្វី​​មួយ​ដែល​មាន​​ប្រយោជន៍​ចំពោះ​ប្រជា​ពលរដ្ឋ
​និង
​សង្គម​ជាតិ​ខ្លួន» ដោយ​ប្រកាន់​យក​នូវ​ទស្សនៈ​នេះ​ហើយ ទើប​បាន​ជា​ខ្ញុំ​បាទ​​ខិត​ខំ​ប្រឹង​ប្រែង​គ្រប់​យ៉ាង​និពន្ធជា​​​សៀវភៅ «អ្នក​ផលិត រៀបចំ
ដឹកនាំ
គ្រប់​គ្រង​កម្ម​វិធី​វិទ្យុ​ទូរទស្សន៍ដ៏​កំពូល» នេះ​ឡើង ដើម្បី​​ទុក​ជា​ផ្នែក​​មួយ​ក្នុង​ការ​ចូល​រួម​ចំណែក​អភិវឌ្ឍ​​ សង្គម​ជាតិ​កម្ពុជា ឱ្យ​កាន់​តែ​រីក
​ចម្រើនជឿន​លឿនតាមរយៈ​ «វិស័យសោតទស្សន៍»

          សៀវភៅ​ដែល​អ្នក​កំពុង​​កាន់​នៅ​នឹង​ដៃ​នេះ មិន​ត្រឹម​តែ​អាច​ធ្វើ​ឱ្យ​អ្នក​យល់​ដឹង​ពី​កិច្ចការ​ «ផ្នែក​ផលិត រៀបចំដឹកនាំ គ្រប់​គ្រង​កម្ម​វិធី​វិទ្យុ​
ទូរទស្សន៍»
បាន​យ៉ាង​ទូលំទូលាយ​​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​វិថី​​មួយសម្រាប់​ឱ្យ​អ្នក​ដើរ​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ជីវិត​របស់​អ្នក​លើ​​ផ្នែក​នេះបាន​យ៉ាង​ប្រាកដ​
ផង​ដែរ ​ឱ្យ​តែ​អ្នក​អាច​អនុវត្ត​តាម​អ្វី​ដែល​មាន​​​ក្នុង​សៀវភៅ​​មួយ​ក្បាល​នេះបាន​មែន​​នោះ។

          ដូច្នេះ ​ក្នុង​នាម​ខ្ញុំ​​បាទ​ជា​អ្នក​និពន្ធ​កម្ពុជា​មួយ ខ្ញុំ​​បាទ​សង្ឃឹម​ថា សៀវភៅ​មួយ​ក្បាល​នេះ មុខ​ជា​នឹង​អាចជួយ​អ្នក​ឱ្យសម្រេច​នូវ​ក្ដី​ស្រមៃ​របស់
​អ្នក​ក្នុងកិច្ចការ   «ផ្នែក​ផលិត រៀបចំដឹកនាំ គ្រប់​គ្រង​កម្ម​វិធី​វិទ្យុ​ទូរទស្សន៍» ដែល​អ្នក​តែង​តែ​ប្រាថ្នាចង់​ធ្វើនោះ​យ៉ាង​ប្រាកដ។ ​ទន្ទឹម​នឹង​នោះ ខ្ញុំបាទ
​​ក៏​សូម​ថ្លែងអំណរ​គុណយ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ប្រិយ​មិត្ត​​ទាំង​ឡាយផង​ដែរ ដែល​តែង​តែ​គាំទ្រ​ស្នាដៃ​និពន្ធ​របស់​ខ្ញុំ​បាទ​​រហូត​មក ដែល​ជា​កម្លាំងចិត្ត​ដ៏​
ខ្លាំង​ក្លាមួយជួយឱ្យ​ខ្ញុំ​បាទបន្ត​កិច្ចការ​ងារ​ដើម្បី​បម្រើ​​ជា​ប្រយោជន៍​ចំពោះ​ប្រជា​ពលរដ្ឋ​និង​សង្គម​ជាតិ​កម្ពុជា​បន្ត​​ទៀត។

 មាតិកា:     


សេចក្ដី​ផ្ដើម              

១-      តើ​អ្នក​យល់​ដឹង​ពី «កម្ម​វិធី​វិទ្យុ​ទូរទស្សន៍» ដល់​កម្រិត​ណា?          

២-      តើ​ធ្វើ​ដូចម្ដេច​ទើប​អាច​ក្លាយ​ជា​ «អ្នក​ផលិត​ រៀប​ចំដឹកនាំ គ្រប់​គ្រង​កម្ម​វិធី​វិទ្យុ​ទូរទស្សន៍» មួយ​រូប​បាន? 

៣-      លក្ខណសម្បត្តិ «អ្នក​ផលិត រៀបចំដឹកនាំ គ្រប់​គ្រង​កម្ម​វិធី​វិទ្យុ​ទូរទស្សន៍ដ៏​កំពូល»           

៤-      ភាព​ខុស​គ្នា​រវាង «អ្នក​ផលិត» «អ្នក​រៀប​ចំ​ដឹកនាំ​» និង «​អ្នក​គ្រប់​គ្រង​កម្ម​វិធី​វិទ្យុ​ទូរទស្សន៍​»       

៥-      «កម្ម​វិធី​វិទ្យុ​ទូរទស្សន៍» មួយ​ដែល​ល្អ​ប្រកបដោយ​គុណ​តម្លៃត្រូវ​​មាន​ចំណុច​សំខាន់​អ្វី​ខ្លះ?                     

៦-      ការ​ផលិត «កម្ម​វិធី​វិទ្យុ​ទូរទស្សន៍» ត្រូវ​តែ​ស្រប​នឹង​ស្ថាន​ភាព​សង្គម                     

៧-      «កម្ម​វិធី​វិទ្យុ​ទូរទស្សន៍» ​ដែល​គេ​និយម​ចូល​ចិត្ត​បំផុត           

៨-      ភាព​ដូច​និង​ភាព​ខុស​គ្នា​រវាង «កម្ម​វិធី​វិទ្យុ» និង «កម្ម​វិធីទូរទស្សន៍»

៩-      ឥទ្ធិ​ពល​និង​អត្ថប្រយោជន៍​ «កម្ម​វិធី​វិទ្យុ​ទូរទស្សន៍» ចំពោះ​សង្គម​ជាតិ                  

១០-    ៥សំណុចសំខាន់ៗ​​ដែល​អ្នក​គ្រប់​គ្រង​កម្ម​វិធី​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត              

១១-    វិធី​បញ្ចៀស​បញ្ហា​ពេល​ដំណើរការណ៍ «កម្ម​វិធី​វិទ្យុ​ទូរទស្សន៍»                  

១២-    តម្រូវ​ការ​ធនធាន​មនុស្ស​ «ផ្នែក​ផលិត រៀប​ចំ​ដឹកនាំ គ្រប់​គ្រង​ កម្ម​វិធី​វិទ្យុ​ទូរទស្សន៍» តាម​បណ្ដា​ស្ថានីយ​វិទ្យុ​ទូរទស្សន៍​នានា          

ច្បាប់​បន្ថែម​             

១៣-​   បុគ្គលិក​លក្ខណ​សម្បត្តិទាំង​១២ចំណុច ដែលអ្នកត្រូវសាងឱ្យខ្លួនមានដំបូង​បំផុតមុននឹង​ប្រឡូក​ក្នុង​ការងារអ្វី​មួយ          

១៤-    តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ទើប​​អាច​សម្រេច​​គោល​ដៅក្នុង​ជីវិត​បាន?                  

១៥-    បើ​ធ្វើ​បានអ្នក​នឹង​ក្លាយ​ជា​មនុស្ស​មាន​ឥទ្ធិពល       


 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ481
- ​ថ្ងៃម្សិលមិញ590
- សប្ដាហ៍នេះ5169
- ខែនេះ14781
- សរុបទាំងអស់1113757
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017