យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

ការអភិវឌ្ឍខ្លួន - វិធីសាស្រ្តជំនួញ

cover
កូដ​សៀវភៅ: 111

ម៉ាក ហ្ស័កកឺបឺក គន្លឺះធ្វើជំនួញ5ប្រការ របស់ស្ថានិកហ្វេសប៊ុក

ប្រែសម្រួល/រៀបរៀងដោយ:      គឹម ចាន់ណា
ISBN:      9789996309212
បោះពុម្ភៈ និង​ ចែកចាយ:      ម៉ាញប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែមករា ឆ្នាំ2015
បោះពុម្ពលើកទី:      1
ទំព័រ:      232
តម្លៃ:      12500  ៛

 ពិពណ៌នា:     


          គ្រាន់​តែបានឃើញចំណងជើងលោកអ្នកប្រាកដជាបានដឹងថាអគ្គនាយកហ្វេសប៊ុកជានរណា​ ​ហើយហ្វេសប៊ុកជាអ្វី។  ហ្វេសប៊ុក គឺជា
បណ្តាញសង្គមមួយដែលបង្កើតឡើងដោយក្មេងប្រុសម្នាក់ដែលបានបោះបង់ការសិក្សានៅមហាវិទ្យាល័យចោលហើយទៅចូលរួមជាមួយ
មិត្តភក្តិដើម្បីបង្កើតបណ្តាញសង្គមមួយនេះឡើង។​​ នៅរយៈពេលប្រមាណ5ឆ្នាំចុងក្រោយនេះ អ្វីដែលជាទីចាប់អារម្មណ៍ខ្លាំងនៅក្នុងអ៊ិនធើណេត
ជាពិសេសមានការប្រើប្រាស់​ច្រើនពីសំណាក់យុវវ័យនោះគឺ ហ្វេសប៊ុក។

          ហ្ស័កកឺបឺក អគ្គនាយកវ័យក្មេងរបស់ហ្វេសប៊ុក មានគោលបំណងចង់ឲ្យពិភពលោកនេះក្លាយជាកន្លែងបើកចំហរសម្រាប់ទំនាក់ទនងគ្នា
និងចែករំលែកពត៌មានឲ្យបានទូលំទូលាយ។ ថ្វីត្បិតថាហ្វេសប៊ុកមិនមែនជាវត្ថុទីមួយដែលបានភ្ជាប់ទំនាក់ទំនងមនុស្ស តែហ្វេសប៊ុកមានលក្ខណៈ
ពិសេសដែលអាចធ្វើឲ្យអ្នកប្រើប្រាស់ខ្វះមិនបាន។ មិនតែប៉ុណ្ណោះ ដោយសារតែគោលការណ៍ដ៏ត្រឹមត្រូវ ហ្ស័កកឺបឺក បានធ្វើឲ្យគេអាចអភិវឌ្ឍ
ហ្វេសប៊ុកនិងដឹកនាំក្រុមហ៊ុនយ៉ាងល្អ។

​​​          បន្ថែមពីនេះសៀវភៅ "អាថ៌កំបាំងធ្វើជំនួញ5ប្រការរបស់អគ្គនាយកវ័យក្មេងហ្វេសប៊ុក" ដែលលោកអ្នកកំពុងតែកាន់ក្នុងដៃនេះក៏មានរៀបរាប់
អំពីសហគ្រិនជោគជ័យមួយចំនួនផ្សេងទៀតផងដែរដូចជា ប៊ីលហ្គេត ស្ទីវចបស៍ វ៉លឌីស៊្នីយ៍ និង ចេហ្វបេហ្សូស ជាដើម។ យុទ្ធសាស្ត្រជាមួយនិង
បទពិសោធន៍ជាច្រើនត្រូវបានលើកយកមកបកស្រាយសម្រាប់ជាប្រយោជន៍ដល់​អ្នកដែលមានគំនិតចង់ក្លាយជាម្ចាស់សហគ្រិនឬជាម្ចាស់សហគ្រិន
ថ្មីថ្មោង។​ សហគ្រិនដែលទទួលបានជោគជ័យទាំងនេះសុទ្ធតែធ្លាប់ឆ្លងកាត់នូវបទពិសោធន៍រាប់មិនអស់ជាមួយនឹងការបូជាញើសឈាមជាច្រើន។
ត្រឹមតែប៉ុណ្ណេះនៅមិនទាន់គ្រប់គ្រាន់នោះទេ សហគ្រិនជោគជ័យទាំងនោះនៅមានកត្តាជំរុញផ្សេងៗទៀតដូចជា ក្តីស្រមៃដែលមនុស្សជាច្រើនគិតថា
មិនអាចទៅរួច ទស្សនវិស័យដែលគេគិតថាជារឿងឆ្កួតលីលាឬការវិនិយោគដែលអ្នកដទៃគិតថាជារឿងខ្ជះខ្ជាយ តែក្រោយមកពួកគេបានបង្ហាញ
ប្រាប់អ្នករិះគន់ពួកគេថាពួកគេដើរលើផ្លូវត្រូវហើយតាមរយៈក្តីស្រមៃនិងទស្សនវិស័យដែលអ្នកដទៃគ្មាន។

            សង្ឃឹមថាសៀវភៅមួយក្បាលនេះនឹងជួយឲ្យលោកអ្នកយល់កាន់តែច្បាស់ពីគោលបំណងនៃការបង្កើតហ្វេសប៊ុកជាមួយនឹងអាថ៌កំបាំង
ក្នុងការដឹកនាំក្រុមហ៊ុនរបស់ហ្ស័កកឺបឺក។

 មាតិកា:     


សេចក្តីណែនាំ   ពិភពលោកដែលនៅជិតគ្នា

ជំពូកទី1   ក្តីស្រមៃ

ជំពូកទី2​   គោលបំណង

ជំពូកទី3   មនុស្ស

ជំពូកទី4   ផលិតផល

ជំពូកទី5   ដៃគូសហការ

អ្នកហ៊ានជាអ្នកឈ្នះ


 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ582
- ​ថ្ងៃម្សិលមិញ988
- សប្ដាហ៍នេះ4893
- ខែនេះ16454
- សរុបទាំងអស់1086611
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017