យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

cover
កូដ​សៀវភៅ: N-07

អាថ៌កំបាំងជីវិត

ប្រែសម្រួល/រៀបរៀងដោយ:      និពន្ធដោយ កែម លីហៀង
ISBN:      9789995095604
បោះពុម្ភៈ និង​ ចែកចាយ:      ម៉ាញប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែវិច្ឆិកា ឆ្នាំ2014
បោះពុម្ពលើកទី:      1
ទំព័រ:      112
តម្លៃ:      8000  ៛

 ពិពណ៌នា:     


          ជីវិត!...ត្រឹមតែជាពាក្យពីរម៉ាត់ប៉ុណ្ណោះ ប៉ុន្តែច្របូកច្របល់ដោយរសជាតិគ្រប់យ៉ាងទាំងអស់ រួមមានទាំងរសជាតិប្រៃ ផ្អែម​ ​ល្វីង ជូរ
និងចត់។ មិនតែប៉ុណ្ណោះ ពោរពេញដោយបញ្ហារាប់មិនអស់ដែលចេះតែបត់បែនត្រលប់ទៅត្រលប់មកវិលវល់គ្មានដែនកំណត់។ ជួនកាលក៏
វិលត្រលប់មកជាន់លើដានដាស់ដដែលវិញក៏សឹងតែមាន ដូច្នោះហើយទើបមានអ្នកខ្លះឲ្យនិយមន័យជីវិយថា ជាដាននៃកង់រទេះ។ ជាការពិត
ទ្រឹស្តីនេះពិតជាត្រឹមត្រូវ​ ប៉ុន្តែសម្រាប់រូបខ្ញុំៗយល់ថាជីវិតជាផ្កាកូលាបមួយទងដែលពោរពេញដោយសម្រស់ តែបង្កប់នូវអាថ៌កំបាំងជាច្រើន
នៅតាមស្រទាប់នៃផ្កានីមួយៗ។ នៅពេលដែលយើងមើលឃើញស្រទាប់ផ្កាខាងក្រៅប្រកបដោយសម្រស់ដ៏ស្រស់បំព្រងហើយនោះ យើងក៏
មិនអាចសន្មតបានថា នៅស្រទាប់ខាងក្នុងដែលពុំទាន់បានរីកនោះ សុទ្ធតែដូចខាងក្រៅនោះឡើយ។ ដូច្នេះប្រសិនបើយើងចង់ដឹងឲ្យច្បាស់
នូវសម្រស់ពិតនៃផ្កាមួយទងនេះ ដរាបណាយើងហ៊ានចំណាយពេលរង់ចាំពិនិត្យស្រទាប់ផ្កាបន្ទាប់ដែលនឹងត្រូវរីកចេញទៅតាមពេលវេលា
ម្តងមួយស្រទាប់ៗដោយការយកចិត្តទុកដាក់រហូតដល់ស្រទាប់ចុងក្រោយនៃផ្កាទើបដឹងពីការពិត។

         យ៉ាងណាមិញ ជីវិតមនុស្សក៏ដូច្នោះដែរ។ យើងមិនអាចវិនិច្ឆ័យទៅលើបុគ្គលម្នាក់ថាមានវាសនាឬអភ័ព្វក្នុងខ្សែជីវិតត្រឹមតែ 1 ឆ្នាំ 2 ឆ្នាំ
10 ឆ្នាំ 20 ឆ្នាំ 50​ឆ្នាំ ឬ 70​ ឆ្នាំនោះឡើយ។ លទ្ធផលសម្រេចដែលយើងអាចកំណត់បានដរាបដល់ដង្ហើមចុងក្រោយនៃបុគ្គលម្នាក់នោះ ទើប
ការវិនិច្ឆ័យនោះប្រព្រឹត្តិទៅដោយភាពសុក្រិតនិងត្រឹមត្រូវ។  ចំពោះសៀវភៅដែលកំពុងតែស្ថិតនៅក្នុងដៃប្រិយមិត្តនៅពេលនេះ ក៏មិនខុសពី
ជីវិតឬផ្កាកូលាបមួយទងដែរ។ ប្រិយមិត្តមិនអាចស្មានដឹងឬកំណត់ថាវាមានខ្លឹមសារឬឥតខ្លឹមសារក្នុងកំលុងពេលដែលប្រិយមិត្តបានអានត្រឹម
តែ 10​ ឬ​ 20 ឬ​ 50 ទំព័រនោះបានឡើយ។ ដើម្បីស្រាយនូវអាថ៌កំបាំងនេះឲ្យបានសុក្រិត គឺប្រិយមិត្តត្រូវតែចំណាយពេលវេលានិងការព្យាយាម
ដូចការណ៍ដែលរង់ចាំពេលវេលារីកនៃស្រទាប់ផ្កាកូលាបដូច្នោះដែរ។

          ប៉ុន្តែ ប្រសិនបើការព្យាយាមរបស់ប្រិយមិត្តបែរជាត្រូវខកចិត្ត ដោយសារស្នាដៃនេះពុំសូវមានសម្រស់យ៉ាងណាក៏ដោយ ក៏អ្នកនិពន្ធ
យើងខ្ញុំសូមខន្តីអភ័យទោសពីចម្ងាយផងដែរ ត្បិតអីវិថីនៃជីវិតធំធេងហើយជ្រាលជ្រៅខ្លាំងណាស់ ទោះបីជាអ្នកនិពន្ធនៃខ្ញុំប្រឹងលាហត្ថាទាំង
ទ្វេក្រសោបយ៉ាងណាក៏នៅតែមិនជុំ។


 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ481
- ​ថ្ងៃម្សិលមិញ590
- សប្ដាហ៍នេះ5169
- ខែនេះ14781
- សរុបទាំងអស់1113757
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017