យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

ទស្សនវិជ្ជា - ចិត្តវិទ្យា

cover
កូដ​សៀវភៅ: 109

កម្រងគតិបណ្ឌិត

ប្រែសម្រួល/រៀបរៀងដោយ:      គឹម ពេជ្រពីរនន់
ISBN:      9789996347085
បោះពុម្ភៈ និង​ ចែកចាយ:      ម៉ាញប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែកក្កដា ឆ្នាំ2014
បោះពុម្ពលើកទី:      1
ទំព័រ:      280
តម្លៃ:      13​000  ៛

 ពិពណ៌នា:     


      រាប់ពាន់ឆ្នាំមកហើយដែលបុព្វបុរសជាច្រើនធ្លាប់បានរៀនសូត្រ ទទួលបទពិសោធផ្ទាល់ខ្លួន ឬត្រិះរិះពិចារណារកឃើញសច្ចភាព
ដ៏មានតម្លៃផ្សេងៗ និងបានចងក្រងនូវអ្វីដែលខ្លួនបានរកឃើញទាំងនោះដើម្បីទុកជាប្រយោជន៍ដល់អនុជនជំនាន់
ក្រោយ។

      គតិបណ្ឌិតទាំងនោះតែងមានតាមសិលាចារឹក គម្ពីរ អត្ថបទ ឬសៀវភៅផ្សេងៗដែលនៅរាយប៉ាយគ្រប់ទិសទី គ្រប់ជាតិសាសន៍
ទូទាំងសកលលោក ដែលអនុជនជំនាន់ថ្មីៗជាច្រើនតែងយកប្រតិបត្តិ កែលម្អ ហើយបង្រៀនបន្តទៅអនុជនក្រោយៗទៀតដើម្បីកែលម្អ
វប្បធម៌អារ្យធម៌ឲ្យកាន់តែមានលក្ខណៈទំនើប រហូតអាចកែប្រែសង្គមមនុស្សជាតិឲ្យចម្រើនជឿនលឿនមកដល់បច្ចុបន្បនេះ។

      នៅប្រទេសចម្រើនជឿនលឿនទាំងឡាយ គតិបណ្ឌិតបុព្វបុរសត្រូវបានគេចងក្រងនិងយកទៅប្រតិបត្តិយ៉ាងទូលំទូលាយ។
ដោយឡែក
ប្រទេសកម្ពុជាយើងដែលជាប្រទេសធ្លាប់ថ្កុំថ្កើងរុងរឿងតាំងពីសម័យអង្គរ បែរមានការចងក្រងគតិបណ្ឌិតតិចតួចប៉ុណ្ណោះ។
មូលហេតុចម្បង គឺខ្មែរយើងមិនសូវមានអ្នកកត់ត្រាឬបើនិយាយឲ្យខ្លី គឺមិនសូវចូលចិត្តកត់ត្រា ហើយថែមទាំងមិនចូលចិត្តអានទៀតផង
បើប្រៀបធៀបនឹងប្រទេសជឿនលឿនដទៃនោះ។ 

      ទោះជាមិនសម្បូរអ្នកកត់ត្រាយ៉ាងណា ក៏មិនមែនដល់ថ្នាក់អត់សោះអ្វីដែរ។ បណ្តាអ្នកតស៊ូព្យាយាមទាំងឡាយក្នុងវិស័យ
អក្សរសាស្រ្ត 
យើងសូមសរសើរលោកសាស្រ្តាចារ្យបណ្ឌិត គឹម ពេជ្រពីរនន់ ដែលបានខិតខំពុះពារយ៉ាងស្វិតស្វាញដើម្បីសម្រេចស្នាដៃ
"កម្រងគតិបណ្ឌិត"
នេះឲ្យកើតជារូបរាងឡើង ហើយសង្ឃឹមថាស្នាដៃ "កម្រងគតិបណ្ឌិត" ​នេះនឹងជួយជាគតិពិចារណាដល់ប្រិយមិត្ត
អ្ន្នកអានយ៉ាងសម្បូរបែបមិនលែងឡើយ។

 មាតិកា:     


- សុភាសិតសម្រាប់សុភាសិត

- ពិភពលោក ពេលវេលា ធម្មជាតិ ជីវិត មនុស្ស

- ពេលវេលា រដូវ

- រហ័ស យឺត ក្នុងពេលមានប្រយោជន៍ ឥតប្រយោជន៍

- អតីតកាល បច្ចុប្បន្នកាល អនាគត​ ថ្មី ចាស់

- អ្នកជំនាន់មុន អ្នកសម័យថ្មី អ្នកជំនាន់ក្រោយ មរតក​​ អ្នកទទួលមរតក

- ធម្មជាតិ ដី

- ជីវិត គំនិតរបស់ជីវិត

- គោលបំណងរបស់ជីវិត ទំនាក់ទំនងចំពោះជីវិត សមត្ថភាពរស់

- វ័យជីវិត10

- បទពិសោធរបស់ជីវិត មានពិសោធ គ្មានពិសោធ អនុវត្ត

- ជីវិត មរណៈ អមតភាព

- សេចក្តីស្លា​ប់ (តាមន័យទស្សនៈ)

- សេចក្តីស្លាប់ (តាមន័យទស្សនៈរបស់កវីនិពន្ធដៀលត្មះ)

- ជីវិត (តាមន័យទស្សនៈ)

- ជីវិតមនុស្ស

- មនុស្ស

- រាងកាយរបស់មនុស្ស

- ស្គម ធាត់

- ពិការភាព

- វ័យ យុវភាព ជរាភាព

- យុវភាព ជរាភាព

- ជរាភាព

- សុខភាព ជំងឺ វេជ្ជវិជ្ជា សុខភាព (ទូទៅ)

- ជំងឺ ការឈឺចាប់

- សេចក្តីសេ្នហា (តាមន័យពាក្យចាស់ និង សុភាសិត)

- សេចក្តីសេ្នហា (តាមន័យទស្សនៈ)

- សីលធម៌ ធម្មចរិយារបស់ជីវិត

- សិល្បៈ (ទូទៅ)

- ទំនើបនិយមជឿនលឿនក្នុងសិល្បៈ

- ប្រាកដនិយម និងសច្ចភាពសិល្បៈនៅក្នុងសិល្បៈ

- មនោគតិក្នុងសិល្បៈ

- ប្រជាជនក្នុងសិល្បៈ

- អត្ថរូប និង អត្ថរស ព្រំដែនសិល្បៈក្នុងសិល្បៈ

- សាធារណជន អ្នកជំនាញ រសជាតិសិល្បៈ

- ចម្លាក់

- ស្ថាបត្យកម្ម

- វិចិត្រកម្ម

- តន្រ្តី

- ល្ខោន

- ទំព័រពិសេស

- ជម្រើសសម្តីខ្លីខ្លឹមជុំវិញសិល្បៈរបស់លោកព្រឹទ្ធាចារ្យ ឆេង ផុន

- អក្សរសិល្ប៍ អត្ថរស អត្ថន័យ ភារកិច្ច

- ដំណើរតែងនិពន្ធនៅក្នុងអក្សរសិល្ប៍ វិធីសាស្រ្តនិងរចនាប័ទ្ម

- ប្រភេទអក្សរសិល្ប៍ ការប្រែភាសា ការរិះគន់

- កំណាព្យខ្មែរតាមរយៈអ្នកស្នេហាសិល្បៈ-អក្សរសិល្ប៍ខ្មែរ

- អ្នក​និពន្ធ កវី កិត្តិគុណអក្សរសិល្ប៍

- អំពើល្អ និង ជនល្អ​ (តាមន័យពាក្យចាស់ និង សុភាសិត)

- អំពើល្អ និង ជនល្អ​​ (តាមន័យទស្សនៈ)

- អំពើអាក្រក់ និង ជនអាក្រក់ (តាមន័យពាក្យចាស់ និង សុភាសិត)

- អំពើអាក្រក់ និង ជនអាក្រក់​ (តាមន័យទស្សនៈ)

- អំពើល្អ​ និង​ អំពើអាក្រក់ (តាមន័យពាក្យចាស់ និង សុភាសិត)

- អំពើល្អ​ និង​ អំពើអាក្រក់ (តាមន័យទស្សនៈ)

- ការគ្រប់គ្រង

- ជីវប្រវត្តិខ្លីរបស់អ្នក​និពន្ធតាមលំដាប់អក្ខរក្រមខ្មែរ

- បម្រាប់ខ្លីអំពីភាសិតរបស់សញ្ជាតិផ្សេងៗតាមលំដាប់អក្ខរក្រមខ្មែរ

- ឯកសារយោង


 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ480
- ​ថ្ងៃម្សិលមិញ590
- សប្ដាហ៍នេះ5168
- ខែនេះ14780
- សរុបទាំងអស់1113756
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017