យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

ការអភិវឌ្ឍខ្លួន - វិធីសាស្រ្តជំនួញ

cover
កូដ​សៀវភៅ: 106

ត្រឹមតែពូកែមិនគ្រប់គ្រាន់ទេ

ប្រែសម្រួល/រៀបរៀងដោយ:      គឹម​ ចាន់ណា
ISBN:      9789995092214
បោះពុម្ភៈ និង​ ចែកចាយ:      ម៉ាញប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែមេសា ឆ្នាំ 2014
បោះពុម្ពលើកទី:      1
ទំព័រ:      402
តម្លៃ:      18000  ៛

 ពិពណ៌នា:     


        នាសម័យបច្ចុប្បន្ននេះ យើងតែងដឹងឮជាប្រចាំថា គ្រប់វិស័យផ្សេងៗសុទ្ធតែទាមទារចង់បានមនុស្សមានសម្បទា​​ មានសមត្ថភាព។​

បុគ្គលប្រភេទនេះអាចគិតនិងដោះស្រាយបញ្ហាឬចាត់ចែងស្ថានការណ៏ផ្សេងៗបានដោយងាយស្រួល។ សម្រាប់ពួកគេទាំងនោះ រឿង

លំបាកក៏នឹងក្លាយជាងាយស្រួល តែតាមស្ថានភាពជាក់ស្តែងសួរថា តើយើងពិតជាចាំបាច់ត្រូវការបុគ្គលប្រភេទនេះមែនឬ? ហើយថា

តើបុគ្គលប្រភេទនេះគួរតែទទួលជោគជ័យគ្រប់ៗគ្នាពិតមែនឬ?

        ក្នុងសម័យសង្គមជាក់ស្តែង យើងនៅតែឃើញនិងព្រមទទួលស្គាល់ថា មានបុគ្គលពោរពេញដោយសមត្ថភាព តែបែរជាប្រព្រឹត្ត

អំពើទុច្ចរិត មានមនុស្សពូកែជាច្រើនដែលខ្វះការអត់ធ្មត់ ខ្វះការពុះពារព្យាយាម ឬមានអ្នកកីឡាពោរពេញដោយទេពកោសល្យ

តែខ្វះការហ្វឹកហាត់ រួមទាំងមនុស្សពូកែៗជាច្រើន​ដែលបរាជ័យក្នុងជីវិត ព្រោះសម្បទាឬភាព​ពូកែតែម្យ៉ាងនៅមិនទាន់គ្រប់គ្រាន់នោះឯង។

        ទោះបីសម្បទាលើផ្នែកណាមួយជាកត្តាសំខាន់សម្រាប់ជោគជ័យ តែនៅមានកត្តាចាំបាច់ផ្សេងៗទៀតដែលត្រូវយកមកបំពេញ

លើសម្បទានោះដូចជា ភាពជឿជាក់ គោលដៅជាក់លាក់ និងការហ្វឹកហាត់ជាដើម។​ សៀវភៅ​ ''ត្រឹមតែពូកែមិនគ្រប់គ្រាន់ទេ"

ផ្ទុកទៅដោយគោលការណ៏សំខាន់ 13 ប្រការ​ ផ្តល់ជាគំនិតនិងកម្លាំងចិត្តជួយឲ្យលោកអ្នកឆ្លងផុតពីអ្វីដែលហៅថា "ត្រឹមតែពូកែ"​

ឆ្ពោះទៅរកជោគជ័យអស់ពីសក្តានុពលរបស់ខ្លួន។  ម្យ៉ាងទៀត យើងខ្ញុំក៏សូមអរគុណប្រិយមិត្តអ្នកអានដែលជួយគាំទ្រសៀវភៅ

ម៉ាញប៊ុក្សយើងរហូតមកដល់ពេលនេះ។

 មាតិកា:     


តើពេលណាទៅដែលថាត្រឹមតែពូកែមិនគ្រប់គ្រាន់ទេនោះ?

  1. ភាពជឿជាក់ ជួយលើកកម្ពស់ភាពពូកែរបស់អ្នក
  2. ជំនក់ចិត្ត​ ជួយជម្រុញភាពពូកែរបស់អ្នក
  3. ការចាប់ផ្តើមប្រតិបត្តិ ជួយឲ្យភាពពូកែរបស់អ្នកបានធ្វើការ
  4. ការមានគោលដៅជាក់លាក់ ជួយកំណត់ទិសដៅដល់ភាពពូកែរបស់អ្នក
  5. ការត្រៀមខ្លួន ជួយឲ្យភាពពូកែស្ថិតនៅចំតំណែងល្អ
  6. ការហ្វឹកហាត់ ជួយឲ្យភាពពូកែរបស់អ្នកកាន់តែមុតស្រួច
  7. ការមិនចុះញ៉ម ជួយរក្សាភាពពូកែរបស់អ្នកឲ្យនៅគង់វង្សបន្តទៅមុខ
  8. សេចក្តីក្លាហាន ជួយសាកពិសោធពីភាពពូកែរបស់អ្នក
  9. ការស្ទះស្វែងរៀនសូត្រ ជួយឲ្យភាពពូកែរបស់អ្នកកាន់តែទូលំទូលាយ
  10. អត្តចរិតល្អ ជួយការពារភាពពូកែរបស់អ្នក
  11. សម្ពន្ធភាពជាមួយអ្នកដទៃ មានឥទ្ធិពលចំពោះភាពពូកែរបស់អ្នក
  12. ការទទួលខុសត្រូវ ជួយឲ្យភាពពូកែរបស់អ្នករឹងមាំកាន់តែខ្លាំង
  13. ការធ្វើការជាធីមវើក ជួយបង្កើនភាពពូកែរបស់អ្នកទេ្វដង
{booklibrary isbn=9789995092214}

 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ481
- ​ថ្ងៃម្សិលមិញ590
- សប្ដាហ៍នេះ5169
- ខែនេះ14781
- សរុបទាំងអស់1113757
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017