យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

cover
កូដ​សៀវភៅ: N-01

សៀវភៅកំណត់ហេតុ

ប្រែសម្រួល/រៀបរៀងដោយ:      កែម លីហៀង
ISBN:      9789995095604
បោះពុម្ភៈ និង​ ចែកចាយ:      ម៉ាញប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែមីនា ឆ្នាំ 2014
បោះពុម្ពលើកទី:      1
ទំព័រ:      180
តម្លៃ:      12000  ៛

 ពិពណ៌នា:     


          ខ្ញុំនៅចាំបានថា នាថ្ងៃមហាសន្និបាទសមាគមអ្នកនិពន្ធខ្មែរឆ្នាំ ២០០៨ មានយុវតីម្នាក់កាន់សៀវភៅមួយក្បាលមកតវ៉ា

នឹងខ្ញុំថា "បើលោកគ្រូធ្វើអំណោយសៀវភៅដល់ខ្ញុំ លោកគ្រូត្រូវតែចុះហត្ថលេខាលើសៀវភៅផងទើបខ្ញុំសុខចិត្ត"

លុះដល់ឆ្នាំ ២០១០ នេះ អ្នកដដែលនោះក៏បានយកសៀវភៅមួយក្បាលថ្មីមកឲ្យខ្ញុំជួយអាន។ នោះគឺសៀវភៅដែលមាន

ចំណងជើងថា "សៀវភៅកំណត់ហេតុ" នេះឯង។ ក្រោយពីតាមដានសាច់រឿងពីដើមដល់ចប់ក្នុងរយៈពេលដ៏ខ្លីតាម

លទ្ធភាពដែលខ្ញុំអាចធ្វើបា​ន ខ្ញុំមានអារម្មណ៍ថាខ្មែរយើងកំពុងតែកើតឡើងនូវអ្នកនិពន្ធម្នាក់ទៀតដែលប្រកបដោយ

ទេពកោសល្យ មានសេចក្តីក្លាហានក្នុងការបកស្រាយពីអ្វីដែលជាតថភាព។

          មនុស្សគ្រប់រូបពុំមានអ្វីដែលខុសគ្នាប៉ុន្មាននោះទេម្នាក់ៗត្រូវតែរករបស់អ្វីដែលខ្លួនពុំមានដើម្បីយកមកបំពេញនូវអ្វី

ដែលខ្វះខាត... យ៉ាងណាមិញតួអង្គ យី ហ៊ុប ដែលបាត់ភាពកក់ក្តៅពីលោកឪពុក នាងក៏ត្រូវការភាពកក់ក្តៅដើម្បីបំពេញ

កង្វះខាតនេះដែរ។ ម្យ៉ាងទៀតមនុស្សម្នាក់ៗសុទ្ធតែមានផ្នែកមានហេតុផល និងផ្នែកគ្មានហេតុផលនៅឡូកឡំជាមួយគ្នា

ដែលជាទូទៅវ័យកាន់តែខ្ចីផ្នែកគ្មានហេតុផលច្រើនតែយកឈ្នះលើផ្នែកមានហេតុផល ទោះជាចុងបញ្ចប់វាទៅជាយ៉ាងណា

ក៏ដោយ និងសូម្បីតែមនុស្សចាស់ៗក៏នៅតែមិនអាចបដិសេធរឿងនេះបានដែរ...។ នេះគឺជាការពិតរបស់មនុស្ស...។

          ខ្ញុំសូមលើកសរសើរដល់ការខំប្រឹងប្រែងរបស់អ្នកនិពន្ធ កែម លីហៀង ក្នុងការផលិតស្នាដៃដើម្បីជាចំណីអារម្មណ៍

និងសម្រាប់ជាគំនិតគួរពិចារណាសម្រាប់អស់លោកអ្នកអាន។

 មាតិកា:     


ជំពូកទី ១           សេចក្តីផ្តើម

ជំពូកទី​ ២          មិត្តភាព

ជំពូកទី ៣          ចិត្តការពារ

ជំពូកទី ៤           រំលឹកអតីតកាល

ជំពូកទី ៥           បរាជ័យនៃចិត្តការពារ

ជំពូកទី ៦           ពន្លកមនោសញ្ចេតនា

ជំពូកទី ៧          ចិត្តខ្ទើយ

ជំពូកទី ៨           ឃ្លាតទាំងអាល័យ

ជំពូកទី ៩           ដំបៅចិត្ត

ជំពូកទី ១០        អនុស្សាវរីយ៍

ជំពូកទី ១១        លង់ក្នុងអន្ទាក់សារ

ជំពូកទី ១២        ខកបំណង

ជំពូកទី ១៣        រឿងស្មានមិនដល់

ជំពូកទី ១៤        ផ្ការីករុះរោយ

ជំពូកទី ១៥        សារភាពលើកទី១

ជំពូកទី ១៦        ចាកទ្រនំ

ជំពូកទី ១៧        ចំណងដៃស្នេហា

ជំពូកទី ១៨        លះបង់

ជំពូកទី  ១៩       មាននិស្ស័យតែគ្មានវាសនា

ជំពូកទី ២០        បរាជ័យនៃសឧត្តមគតិ

ជំពូកទី ២១        ជោគជ័យទាំងឈឺចាប់

ជំពូកទី ២២        ទឹកចិត្តអ្នកម្តាយ

ជំពូកទី ២៣       កុហកខ្លួនឯង

ជំពូកទី ២៤        តម្លៃនៃឡានចាស់

ជំពូកទី ២៥        លទ្ធផល

ជំពូកទី ២៦        ចិត្តច្របល់


 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ475
- ​ថ្ងៃម្សិលមិញ590
- សប្ដាហ៍នេះ5163
- ខែនេះ14775
- សរុបទាំងអស់1113751
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017