យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

គតិបណ្ឌិត - សុភាសិត

cover
កូដ​សៀវភៅ: 104

ការគិត

ប្រែសម្រួល/រៀបរៀងដោយ:      ធន ឆាយពិសិដ្ឋ
ISBN:      9789996347238
បោះពុម្ភៈ និង​ ចែកចាយ:      ម៉ាញប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែមិនា ឆ្នាំ2014
បោះពុម្ពលើកទី:      1
ទំព័រ:      280
តម្លៃ:      16000  ៛

 ពិពណ៌នា:     


          ក្នុងជីវិតប្រចាំថ្ងៃរបស់យើងម្នាក់ៗតែងតែជួបប្រសព្វនូវបញ្ហាផ្សេងៗជាច្រើនដែលទាមទារឲ្យមានភាពប៉ិនប្រសប់និង

ចាំបាច់បន្ទាន់ដើម្បីដោះស្រាយ ព្រោះនៅក្នុងតថភាពសត្យានុម័តនៃមជ្ឈដ្ឋានជុំវិញខ្លួនយើងមានវត្ថុ បាតុភូត និងរឿងរ៉ាវ

ជាច្រើនដែលយើងមិនស្គាល់ មិនយល់ និងមិនបានដឹងជាមុន។

          សៀវភៅ "ការគិត" ដែលក្រុមបោះពុម្ពម៉ាញប៊ុក្សយើងបានប្រែសម្រួលនេះគឺដោយសារតែយើងមើលឃើញថា វាមាន

ប្រយោជន៍ជាក្បួនសម្រាប់បង្រៀនវិជ្ជាគិតប្រកបដោយវិចារណញ្ញាណ និងការគិតប្រកបដោយភាពច្នៃប្រឌិត (Critical and

Creative Thinking) ដែលរាប់ថាជាវិជ្ជាមួយក្នុងបណ្តាមុខវិជ្ជាទាំងឡាយសម្រាប់និស្សិតកម្រិតបរិញ្ញាបត្រគ្រប់ជំនាញ។ ក្រៅពីនេះ

វាជាវិជ្ជាថ្មីរៀបរៀងឡើងដើម្បីឲ្យស្របនឹងស្ថានភាពសង្គមដែលប្រែប្រួលយ៉ាងឆាប់រហ័សផងដែរ។

          ក្នុងសម័យកាលនេះ មនុស្សចាំបាច់ត្រូវតែគិតឲ្យបានល្អិតល្អន់និងត្រូវឲ្យមានប្រសិទ្ធភាពផងដែរទើបអាចញ៉ាំងជីវិត

ឲ្យរស់នៅប្រកបដោយភាពសុខសាន្តបាន។ ខ្លឹមសារនៃការគិតដែលអធិប្បាយក្នុងសៀវភៅនេះ កើតចេញពីប្រភពនៃការគិត

និងការគិតប្រភេទផ្សេងៗដូចជាការគិតវិភាគ ការគិតប្រកបដោយវិចារណញ្ញាណ ការគិតប្រកបដោយភាពច្នៃប្រឌិត និងការគិត

តាមបែបយោនិសោមនសិការ ដែលបានរៀបរៀងឡើងមកដោយការសិក្សាស្រាវជ្រាវ និងប្រមូលផ្តុំពីសៀវភៅផ្សេងៗជាច្រើន

ក្បាលពាក់ព័ន្ធនឹងការគិត។

          សង្ឃឹមថាសៀវភៅមួយក្បាលនេះនឹងក្លាយជាបណ្តុំទិន្នន័យ ឬជាផ្នែកមួយនៃការសិក្សា ជួយឲ្យនិស្សិត អ្នកស្រាវជ្រាវ

និងអ្នកមានចំណាប់អារម្មណ៍ទទួលការយល់ដឹងនិងមើលឃើញអំពីសារៈសំខាន់នៃការគិតបានកាន់តែស៊ីជម្រៅរហូតអាចប្រើ

ក្នុងការសិក្សានិងក្នុងដំណើរជីវិតឲ្យមានសេចក្តីសុខ និងរីកចម្រើនទៅមុខបានយ៉ាងល្អប្រសើរ។

          នៅចុងបញ្ចប់យើងខ្ញុំអ្នកប្រែសម្រួលនិងរៀបរៀង សូមអរគុណចំពោះម្ចាស់ស្នាដៃ និងក្បួនតម្រាគ្រប់រូប ដែលជាប្រភព

នៃទិន្នន័យសំខាន់ៗ ដែលធ្វើឲ្យយើងខ្ញុំអាចសម្រេចចេញជាសៀវភៅនេះឡើង ជាពិសេសសូមអរគុណដល់ប្រិយមិត្តអ្នកអាន

ទាំងអស់ដែលបានជួយគាំទ្រសៀវភៅម៉ាញប៊ុក្សយើងខ្ញុំតាំងពីដើមរហូតមកដល់ពេលនេះ។​

 មាតិកា:     


ជំពូកទី ១ ពុទ្ធិមូលដ្ឋានពាក់ព័ន្ធនឹងការគិត

            សេចក្តីផ្តើម

            ១. និយមន័យនៃការគិត

            ២. សារៈសំខាន់នៃការគិត

            ៣. ប្រភពនៃការគិត

            ៤. ការវិវត្តនៃការគិត

            ៥. ការអភិវឌ្ឍការគិត

            ៦. ប្រភេទនៃការគិត

            ៧. ធាតុផ្សំនៃការគិត

            ៨. ទម្រង់នៃការគិត

            ៩. លក្ខណៈបុគ្គលមានសមត្ថភាពគិត

            ១០. សារៈសំខាន់នៃការគិតនិងការបង្រៀនគិត

 

ជំពូកទី ២ ខួរក្បាលនិងការគិត

            សេចក្តីផ្តើម

            ១. ការរីកចម្រើននៃការគិត

            ២. ខួរក្បាលជាមណ្ឌលនៃការគិតនិងការរៀនសូត្រ

            ៣. បច្ច័យដែលមានផលប៉ះពាល់ចំពោះខួរក្បាល

            ៤. ការហ្វឹកហាត់ខួរក្បាលឲ្យកើតការគិត

 

ជំពូកទី ៣ ការគិតវិភាគ

            សេចក្តីផ្តើម

            ១. និយមន័យនៃការគិតវិភាគ

            ២. ធាតុផ្សំនៃការគិតវិភាគ

            ៣. លក្ខណៈនៃការគិតវិភាគ

            ៤. ប្រយោជន៍នៃការគិតវិភាគ

            ៥. ការអភិវឌ្ឍនិស្ស័យជាអ្នកគិតវិភាគ

            ៦. ការវាស់សមត្ថភាពក្នុងការគិតវិភាគ

 

ជំពូកទី ៤ ការគិតប្រកបដោយវិចារណញ្ញាណ

            សេចក្តីផ្តើម

            ១. និយមន័យនៃការគិតប្រកបដោយវិចារណញ្ញាណ

            ២. លំនាំនៃការគិតប្រកបដោយវិចារណញ្ញាណ

            ៣. ធាតុផ្សំនៃការគិតប្រកបដោយវិចារណញ្ញាណ

            ៤. ជំនាញសំខាន់ដែលប្រើក្នុងការគិតប្រកបដោយវិចារណញ្ញាណ

            ៥. សារៈសំខាន់នៃការគិតប្រកបដោយវិចារណញ្ញាណ

            ៦. ការអភិវឌ្ឍជំនាញការគិតប្រកបដោយវិចារណញ្ញាណ

 

ជំពូកទី ៥ ការគិតបែបរិះគន់ស្ថាបនា

            សេចក្តីផ្តើម

            ១. និយមន័យនៃការគិតបែបរិះគន់ស្ថាបនា

            ២. សារៈសំខាន់នៃការគិតបែបរិះគន់ស្ថាបនា

            ៣. លក្ខណៈនៃបញ្ហាជាចំណុចរិះគន់ស្ថាបនា

            ៤. ដើមកំណើតនិងតិចនិចការគិតបែបរិះគន់ស្ថាបនា

            ៥. គោលគំនិតពាក់ព័ន្ធនឹងការគិតបែបរិះគន់ស្ថាបនា

            ៦. លក្ខណៈនៃអ្នកដែលមានការគិតបែបរិះគន់ស្ថាបនា

            ៧. ការអភិវឌ្ឍនិស្ស័យឲ្យស័ក្តិសមនឹងធ្វើជាអ្នកគិតរិះគន់ស្ថាបនា

 

ជំពូកទី ៦ ការគិតច្នៃប្រឌិត

            សេច​ក្តីផ្តើម

            ១. និយមន័យនៃការគិតច្នៃប្រឌិត

            ២. សារៈសំខាន់នៃការគិតច្នៃប្រឌិត

            ៣. ប្រយោជន៍នៃការគិតច្នៃប្រឌិត

            ៤. ទ្រឹស្តីពាក់ព័ន្ធនឹងការគិតច្នៃប្រឌិត

            ៥. ធាតុផ្សំនៃការគិតច្នៃប្រឌិត

            ៦. លំនាំការគិតច្នៃប្រឌិត

            ៧. លក្ខណៈបុគ្គលដែលមានការគិតច្នៃប្រឌិត

            ៨. ការអភិវឌ្ឍការគិតច្នៃប្រឌិត

            ៩. ឧបសគ្គដែលរារាំងការគិតច្នៃប្រឌិត

            ១០. ការគិតច្នៃប្រឌិតបែបណាដែលឈានទៅរកជោគជ័យ

 

ជំពូកទី ៧ ការគិតបែបយោនិសោមនសិការ

            សេចក្តីផ្តើម

            ១. និយមន័យនៃការគិតបែបយោនិសោមនសិការ

            ២. ព្រំដែននៃយោនិសោមនសិការ

            ៣. លក្ខណៈនៃការគិតបែបយោនិសោមនសិការ

            ៤. វិធីគិតបែបយោនិសោមនសិការ


 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ582
- ​ថ្ងៃម្សិលមិញ988
- សប្ដាហ៍នេះ4893
- ខែនេះ16454
- សរុបទាំងអស់1086611
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017