យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

ការអភិវឌ្ឍខ្លួន - វិធីសាស្រ្តជំនួញ

cover
កូដ​សៀវភៅ: 103

ធ្វើឲ្យសុបិនក្លាយជាការពិត

ប្រែសម្រួល/រៀបរៀងដោយ:      គឹម ចាន់ណា
ISBN:      9789996347184
បោះពុម្ភៈ និង​ ចែកចាយ:      ម៉ាញប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែកុ្ភះ ឆ្នាំ 2014
បោះពុម្ពលើកទី:      1
ទំព័រ:      292
តម្លៃ:      16 000   ៛

 ពិពណ៌នា:     


        យើងខ្ញុំជឿថា លោកអ្នកពិតជាធ្លាប់ជួបប្រទះនឹងស្ថានការណ៍ខ្លះដែលធ្វើឲ្យយើងគ្មានចិត្តចង់ធ្វើអ្វី មិនដឹងថាត្រូវធ្វើបន្ត

ដំណើរជីវិតទៅតាមផ្លូវណា។ ប្រសិនបើធ្លាប់ជួបប្រទះរឿងបែបនេះ ហេតុផលមួយគឺអាចមកពីលោកអ្នកគ្មានក្តីសុបិននិងគ្មាន

គោលដៅជាក់លាក់ដែលត្រូវដើរទៅមុខ។ ប៉ុន្តែប្រសិនបើលោកអ្នកមានក្តីសុបិន(ឬក្តីស្រមៃ) នោះវានឹងជួយឲ្យលោកអ្នកកើត

មានក្តីសង្ឃឹម កើតមានឆន្ទៈចង់ស្ទុះងើបឡើងដេញតាមក្តីស្រមៃឲ្យក្លាយជាការពិតជាមិនខាន។ ជីវិតមនុស្សយើងម្នាក់ៗ ចាប់

បដិសន្ធិមកហើយ ដើម្បីធ្វើអ្វីដែលជាបំណងប្រាថ្នារបស់ខ្លួនឲ្យសម្រេចជោគជ័យខ្ពស់បំផុតចាំបាច់ត្រូវតែមានក្តីសុបិន ហេតុនេះ

លោកអ្នកមិនត្រូវឈប់សុបិនជាដាច់ខាត។

        នៅពេលដែលយើងមានក្តីសុបិន នោះរាប់ថាជាការល្អមួយរួចហើយតែប្រការសំខាន់ជាងនេះមួយទៀតគឺការប្រិតបត្តិ។

គឺត្រូវគិតថា តើត្រូវធ្វើដូចម្តេចដើម្បីឲ្យក្តីសុបិនក្លាយជាការពិត? លុះដល់ពេលនេះហើយ លោកអ្នកនឹងមានសំណួរមួយទៀត

ដែលត្រូវចោទសួរគឺ តើក្តីសុបិននោះអាចក្លាយជាការពិតបានដែរឬទេត្រង់ចំណុចនេះហើយដែលសៀវភៅ

"ធ្វើឲ្យសុបិនក្លាយជាការពិត" នេះអាចជួយលោកអ្នកបាន។

        សៀវភៅ "ធ្វើឲ្យសុបិនក្លាយជាការពិត" នឹងជួយឲ្យលោកអ្នកមើលឃើញពីគុណតម្លៃនិងសារៈសំខាន់នៃសុបិននេះ។

ចន ស៊ី ម៉ាក្សវេល ជាអ្នកនិពន្ធសៀវភៅមួយក្បាលនេះនឹងជួយឲ្យលោកអ្នកអាចឆ្លើយបានថា "តើក្តីសុបិនរបស់លោកអ្នក

អាចក្លាយជាការពិតបានដែរឬទេ?" អ្នកនិពន្ធបានលើកជាសំណួរ ១០ សំណួរ ដូចជា តើសុបិននោះពិតជាសុបិនរបស់យើង

មែនឬ? តើយើងឈានទៅជិតដល់សុបិនប៉ុនណាហើយ? តើសុបិនរបស់យើងមានប្រយោជន៍ដល់អ្នកដទៃដែឬទេនិងថា  

តើយើងមានផែនការឆ្ពោះទៅរកសុបិននោះហើយឬនៅ?... ជាដើម។ ម៉ាក្សវេល បានបញ្ជាក់ថា  បើលោកអ្នកឆ្លើយនឹងសំណួរ

ទាំង ១០ នោះបានហើយលោកអ្នកក៏នឹងមានឱកាសច្រើនក្នុងការធ្វើឲ្យសុបិននោះក្លាយជាការពិតបាន។

        សម្រាប់លោកអ្នកដែលធ្លាប់បានអានស្នាដៃ ចន ស៊ី ម៉ាក្សវេល រួចមកហើយមុខជាអាចកាត់ស្មានបានអំពីវិធីអធិប្បាយ

របស់គាត់ច្បាស់ណាស់ មិនថាជាការលើកយកពាក្យសម្តី ឬបទពីសោធរបស់បុគ្គលសំខាន់លើលោកមកអធិប្បាយ ឬលើក

យករឿងរ៉ាវបុគ្គលល្បីៗធ្វើជាគំរូសាងកម្លាំងចិត្តដល់លោកអ្នកជាដើម។ ក្នុងសៀវភៅនេះគាត់បានលើកយករឿងរ៉ាវរបស់

អាណុល ស្វាតហ្សេនេហ្គ័រ ស្ទីវិន ស្ពីលបឺត បុប ថេល័រ និងបុគ្គលល្បីល្បាញដទៃជាច្រើនទៀត។ ចំណែកលោកអ្នកដែល

មិនធ្លាប់អានស្នាដៃរបស់ ចន ស៊ី ម៉ាក្សវេល យើងខ្ញុំសូមសំណូមពរថាមិនគួររំលងស្នាដៃរបស់គាត់ទេ ព្រោះគាត់គឺជាអ្នកនិពន្ធ

សៀវភៅបែបផ្នត់គំនិតអ្នកដឹកនាំដ៏ល្បីល្បាញម្នាក់លើលោក សរសេរស្នាដៃបានជាង៦០ចំណងជើងនិងលក់ បានរហូតដល់

ជិត ២០ លានក្បាលមកហើយ។

        យើងខ្ញុំសូមរំឭកសាជាថ្មីថា បើលោកអ្នកមានសុបិន ហើយចង់ឲ្យសុបិនក្លាយជាការពិត សៀវភៅនេះពិតជាជួយណែនាំ

លោកអ្នកបានបើមិនច្រើនក៏តិច និងជាពិសេសសូមលោកអ្នក ឆ្លើយតបនឹងសំណួរទាំង ១០ នោះឲ្យបាន។ សូមកុំចុះចាញ់

សូម្បីតែធ្លាក់ទឹកចិត្ត ហើយសូមកុំដកថយ ត្រូវបោះជំហានឲ្យដល់ត្រើយ!...

ដោយក្តីគោរពនិងជួយផ្តល់ជាកម្លាំងចិត្ត

 មាតិកា:     


តើសុបិនរបស់អ្នកគឺអ្វី?

ជំពូកទី១      សំណួរអំពីភាពជាម្ចាស់ការ

                 តើសុបិននោះជារបស់យើងពិតមែនឬ?

ជំពូកទី ២     សំណួរអំពីភាពជាក់លាក់

                 តើយើងឃើញរូបភាពនៃសុបិនជាក់លាក់ដែរឬទេ?

ជំពូកទី ៣     សំណួរអំពីសភាពពិតជាក់ស្តែង

                 តើយើងអាចគ្រប់គ្រងបច្ច័យផ្សេងៗដែលធ្វើឲ្យសុបននោះ សម្រេចដល់គោលដៅបានដែរឬទេ?

ជំពូកទី ៤     សំណួរអំពីបំណងប្រាថ្នា

                 តើសុបិននោះជំរុញឲ្យយើងខំស្វះស្វែងរកដែរឬទេ?

ជំពូកទី ៥     សំណួរអំពីមាគ៌ាដែលត្រូវដើរ

                 តើយើងមានយុទ្ធសាស្ត្រឆ្ពោះទៅរកសុបិនហើយឬនៅ?

ជំពូកទី ៦     សំណួរអំពីមនុស្ស

                 តើមានមនុស្សចាំបាច់សម្រាប់សុបិននោះហើយឬនៅ?

ជំពូកទី ៧     សំណួរអំពីការចុះទុន

                 តើយើងពេញចិត្តចុះទុនដើម្បីសុបិនដែរឬទេ?

ជំពូកទី ៨     សំណួរអំពីការខំប្រឹងប្រែង

                 តើយើងខិតទៅជិតសុបិនដល់កម្រិតណាហើយ?

ជំពូកទី ៩     សំណួរអំពីការបំពេញក្តីសុខឲ្យជីវិត

                 តើការធ្វើដំណើរទៅរកសុបិនធ្វើឲ្យយើងមានក្តីសុខដែរឬទេ?

ជំពូកទី ១០   សំណួរអំពីភាពសំខាន់

                 តើសុបិនរបស់យើងមានប្រយោជន៍ចំពោះអ្នកដទៃដែរឬទេ?

សរុបសេចក្តី  ងាកក្រោយ ដើម្បីសម្លឹងទៅមុខ​


 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ279
- ​ថ្ងៃម្សិលមិញ813
- សប្ដាហ៍នេះ2845
- ខែនេះ12457
- សរុបទាំងអស់1111433
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017