យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

ការអភិវឌ្ឍខ្លួន - វិធីសាស្រ្តជំនួញ

cover
កូដ​សៀវភៅ: 102

សេដ្ឋីមួយពព្រិចភ្នែក

ប្រែសម្រួល/រៀបរៀងដោយ:      គឹម ចាន់ណា
ISBN:      9789996347122
បោះពុម្ភៈ និង​ ចែកចាយ:      ម៉ាញប៊ុក្ស
ថ្ងៃខែឆ្នាំបោះពុម្ភ:      ខែកុម្ភៈ ឆ្នាំ 2014
បោះពុម្ពលើកទី:      1
ទំព័រ:      124
តម្លៃ:      10000  ៛

 ពិពណ៌នា:     


​​​       យើងពិតជាមិនអាចបដិសេធបានទេក្នុងសង្គមសម្ភារនិយមដូចសព្វថ្ងៃនេះដែលមនុស្សម្នាក់ៗសុទ្ធតែចង់មានចង់បាន

ដូចៗគ្នា។ ប៉ុន្តែសួរថាតើមានមនុស្សប៉ុន្មាននាក់ទៅដែលមានថាមពលជំរុញ និងមើលឃើញផ្លូវដើម្បីក្លាយជាអ្នកមានឲ្យបាន

ជាក់ច្បាស់និងអាចអនុវត្តឲ្យក្លាយជាការពិតនោះ។

       សៀវភៅ "សេដ្ឋីមួយពព្រិចភ្នែក" ដែលលោកអ្នកកាន់នៅក្នុងដៃនេះបានអធិប្បាយរៀបរាប់ពីបុរសម្នាក់ ដែលសន្សែ

សន្សំបទពិសោធក្នុងការធ្វើឲ្យខ្លួនឯងក្លាយជាសេដ្ឋីបានក្នុងមួយពព្រិចភ្នែកដោយការផ្តល់ជាដំបូន្មាន ឧទាហរណ៍ និងការ

ប្រតិបត្តិដ៏ជាក់លាក់ ស៊ីជម្រៅ ទាក់ទាញទឹកចិត្តឲ្យខំតាមដានដើម្បីដឹងថា តើអ្វីៗទាំងអស់នោះនឹងបញ្ចប់ដោយជោគជ័យ

ពិតមែនដែរឬយ៉ាងណា?

       សៀវភៅនេះពុំមែនត្រឹមតែលើកបង្ហាញគន្លឹះឆ្ពោះទៅរកភាពជាសេដ្ឋីម្យ៉ាងប៉ុណ្ណោះទេ តែវាបានបង្រៀនឲ្យយើងស្វែង

យល់អំពីការមានជំនឿចិត្ត រៀនសូត្រអំពីការពុះពារព្យាយាមទៅរកគោលដៅ ស្វែងយល់ពីគុណតម្លៃនៃផ្នត់គំនិតដែលមាន

ចំពោះខ្លួនឯង និងរៀនសូត្រពីអំណាចនៃពាក្យសម្តីដែលនាំយើងឲ្យសម្រេចបានតាមអ្វីគ្រប់យ៉ាងដែលខ្លួនប្រាថ្នា។

       យើងខ្ញុំសង្ឃឹមថា សៀវភៅ "សេដ្ឋីមួយពព្រិចភ្នែក" នឹងជួយធ្វើឲ្យកើតមានសេដ្ឋីថ្មីៗ ក្មេងៗក្នុងសង្គមរបស់យើង...

       ដោយលោកអ្នកគ្រាន់តែអាន... ស្វែងយល់ពីវាឲ្យបានល្អ តែពុំមែនចេះតែក្នុងខួរក្បាលប៉ុណ្ណោះទេ តែត្រូវឲ្យវាជ្រូតជ្រាប

ទៅដល់សរសៃសសូងផងដែរ។ 

 មាតិកា:     


ជំពូកទី ១      ពេលអ្នកកំលោះទៅពិគ្រោះនឹងសាច់ញាតិជាអ្នកមាន

ជំពូកទី ២      ពេលអ្នកកំលោះជួបនឹងតាចាស់ថែសួន

ជំពូកទី ៣      ពេលអ្នកកំលោះរៀនសូត្រចាប់យកឱកាសនិងរៀនប្រថុយ

ជំពូកទី ៤      ពេលអ្នកកំលោះដឹងថាខ្លួនឯងក្លាយជាអ្នកទោស

ជំពូកទី ៥      ពេលអ្នកកំលោះរៀនសូត្រអំពីការមានជំនឿ

ជំពូកទី ៦      ពេលអ្នកកំលោះរៀនសូត្រអំពីការពុះពារទៅរកគោលដៅ

ជំពូកទី ៧      ពេលអ្នកកំលោះស្វែងយល់ពីតម្លៃនៃផ្នត់គំនិតមកលើខ្លួនឯង

ជំពូកទី ៨      ពេលអ្នកកំលោះរកឃើញអំណាចនៃពាក្យសម្តី

ជំពូកទី ៩      ពេលអ្នកកំលោះបានស្គាល់កេសរផ្កាកុលាបជាលើកដំបូង

ជំពូកទី ១០   ពេលអ្នកកំលោះហ្វឹកហាត់បង្គាប់បញ្ជាលើវិសម្បជញ្ញៈ

ជំពូកទី ១១   ពេលអ្នកកំលោះនិងគ្រូនិយាយពីតួលេខនិងទម្រង់ប្រយោគ

ជំពូកទី ១២   ពេលអ្នកកំលោះស្វែងយល់អំពីក្តីសុខនិងជីវិត

ជំពូកទី ១៣  ពេលអ្នកកំលោះរៀនបង្ហាញពីក្តីប្រាថ្នាក្នុងជីវិតរបស់ខ្លួន

ជំពូកទី ១៤   ពេលអ្នកកំលោះរកឃើញអាថ៌កំបាំងនៃសួនកុលាប

ជំពូកទី ១៥   ពេលអ្នកកំលោះនិងសេដ្ឋីជរាចាប់ផ្តើមដើរផ្លូវខុសគ្នា


 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ279
- ​ថ្ងៃម្សិលមិញ813
- សប្ដាហ៍នេះ2845
- ខែនេះ12457
- សរុបទាំងអស់1111433
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017