.brd

វិធីសាស្ត្រប្រគល់ការងារ

  • 1.62 $

Quantity

Categories: ទសន្សៈអ្នកដឹកនាំ

សៀវភៅដ៏តូចស្តើងតែប្រកបដោយខ្លឹមសារចំៗស៊ីជម្រៅមួយក្បាលនេះជាកូនសៀវភៅមួយក្បាលដែលក្រុម
ការងារ Mindbook យើងខ្ញុំបានរៀបរៀង និងបកប្រែចេញពីក្រុមសៀវភៅដៃគូរបស់ Harvard Business School ដើម្បី
ជាប្រយោជន៍​ដល់​សិស្ស និស្សិត អ្នកធ្វើការ និងអ្នកគ្រប់​គ្រង ដែលអាចដាក់​តាមខ្លួនសម្រាប់​ដាស់​តឿនសតិ ផ្ទៀង
ផ្ទាត់​ និងអាចប្រើនៅគ្រប់​ស្ថានការណ៍ និងគ្រប់​ទីកន្លែង។
            ខ្លឹមសារនៅក្នុងសៀវភៅមួយក្បាលនេះ ពិតជាអាចនាំយកទៅប្រតិបត្តិចំពោះការងារជាក់ស្តែងបានដោយ
ងាយ និងទទួលបានផលគួរជាទីគាប់​ចិត្ត ព្រមទាំងមានគំរូសម្រាប់​ពិសោធខ្លួនឯង និងគំរូពីជីវិតពិតដែលជួយដល់
ការហ្វឹកហាត់​ និងការដោះស្រាយបញ្ហានៅចំពោះមុខ ទាំងនៅតុធ្វើការ តុប្រជុំ ឬសូម្បីតែក្នុងពេលធ្វើដំណើរ។
            សម្រាប់​បុគ្គលដែលទើបបោះជំហានចូលក្នុងពិភពនៃការគ្រប់​គ្រង និងពិភពជំនួញសម័យថ្មីនោះ ចាំបាច់
ជាខ្លាំងក្នុងការមានកូនសៀវភៅអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំមួយក្បាលនេះនៅក្បែរខ្លួន។

. គោលការណ៍គ្រឹះនៃការប្រគល់ការងារ
    1 . អ្វីទៅជាការប្រគល់ការងារ?
      » គោលបំណង អត្ថប្រយោជន៍​ និងចំណោទអំពីការប្រគល់ការងារ
    2 . វិធីសាស្រ្តប្រគល់ការងារប្រកបដោយប្រសិទ្ធភាព
      » យុទ្ធសាស្រ្តក្នុងការសម្រេចចិត្តទាក់ទងនឹងការប្រគល់ការងារ
    3 . ការត្រៀមប្រគល់ការងារ
      » គោលគំនិតដើម្បីត្រៀមលក្ខណៈប្រគល់ការងារឲ្យទទួលជោគជ័យ
    4 . ដំណើរការប្រគល់ការងារ
      » វិធីសាស្រ្តក្នុងការប្រគល់ការងារ
    5 . ការតាមដានភាពជឿនលឿននៃការងារដែលបានប្រគល់ឲ្យ
      » វិធីដែលធ្វើឲ្យអ្នកជឿថា ការងារគ្រប់យ៉ាងកំពុងប្រព្រឹត្តទៅតាមផែនការដែលបានគ្រោងទុក
. គន្លឹះ និងតារាងជំនួយអំពីការប្រគល់ការងារ
    6 . តារាងជំនួយអំពីការប្រគល់ការងារ
    7 . ការធ្វើតេស្តការយល់ដឹងទៅលើការប្រគល់ការងារ
    8 . សំណួរដែលតែងជួបប្រទះញឹកញាប់

Product you may like

Thanks for interesting in our products, here we have some more items recommended.