.brd

វិធានការចាត់ការលើភាពតានតឹងសម្រាប់អ្នកដឹកនាំ

  • 1.88 $

Quantity

Categories: ទសន្សៈអ្នកដឹកនាំ

  សៀវភៅដ៏តូចស្តើងតែប្រកបដោយខ្លឹមសារចំៗស៊ីជម្រៅមួយក្បាលនេះជាកូនសៀវភៅមួយក្បាល​ដែល​ក្រុម​
ការ​ងារ Mindbook យើងខ្ញុំបានរៀបរៀង និងបកប្រែចេញពីក្រុមសៀវភៅដៃគូរបស់ Harvard Business School ដើម្បី
ជាប្រយោជន៍​ដល់​សិស្ស និស្សិត អ្នកធ្វើការ និងអ្នកគ្រប់​គ្រង ដែលអាចដាក់​តាមខ្លួនសម្រាប់​ដាស់​តឿនសតិ ផ្ទៀង
ផ្ទាត់​ និងអាចប្រើនៅគ្រប់​ស្ថានការណ៍ និងគ្រប់​ទីកន្លែង។
            ខ្លឹមសារនៅក្នុងសៀវភៅមួយក្បាលនេះ ពិតជាអាចនាំយកទៅប្រតិបត្តិចំពោះការងារជាក់ស្តែងបានដោយ
ងាយ និងទទួលបានផលគួរជាទីគាប់​ចិត្ត ព្រមទាំងមានគំរូសម្រាប់​ពិសោធខ្លួនឯង និងគំរូពីជីវិតពិតដែលជួយដល់
ការហ្វឹកហាត់​ និងការដោះស្រាយបញ្ហានៅចំពោះមុខ ទាំងនៅតុធ្វើការ តុប្រជុំ ឬសូម្បីតែក្នុងពេលធ្វើដំណើរ។
            សម្រាប់​បុគ្គលដែលទើបបោះជំហានចូលក្នុងពិភពនៃការគ្រប់​គ្រង និងពិភពជំនួញសម័យថ្មីនោះ ចាំបាច់
ជាខ្លាំងក្នុងការមានកូនសៀវភៅអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំមួយក្បាលនេះនៅក្បែរខ្លួន។

. វិធីចាត់វិធានការលើភាពតានតឹងៈ គោលការណ៍គ្រឹះ
    1 . ភាពតានតឹងលើសកំណត់ និងភាពតានតឹងកម្រិតគ្រោះថ្នាក់
      » តើភាពតានតឹងលើសកណត់ផ្ដល់ផលអាក្រក់ចំពោះជីវិតអ្នកយ៉ាងដូចម្ដេច?
    2 . ការគិតបារម្ភ និងភាពតានតឹងក្នុងកម្រិតដែលមានប្រយោជន៍
      » តើភាពតានតឹងក្នុងកម្រិតសមល្មម នឹងផ្ដល់ផលល្អដល់ជីវិតអ្នកដូចម្ដេច?
    3 . វាយតម្លៃកម្រិតនៃភាពតានតឹងរបស់អ្នក
      » វិធីសាស្រ្តស្វែងរកថា តើអ្នកកំពុងតែមានបរិមាណភាពតានតឹងក្នុងកម្រិត
ដែលមិនអាចទប់ទល់បានហើយឬនៅ?
    4 . ចាត់វិធានការលើភាពតានតឹង
      » រកវីធីចាត់វិធានការលើភាពតានតឹង
កុំបណ្ដោយឲ្យភាពតានតឹងមកបំផ្លិចបំផ្លាញរូបអ្នក
    5 . វាយតម្លៃ រៀបផែនការ និងដោះស្រាយភាពតានតឹង
      » យុទ្ធសាស្រ្តក្នុងការបំបាត់ភាពតានតឹងកម្រិតធ្ងន់
    6 . បង្កើតសម្ពន្ធភាពជាមួយអ្នកដទៃ
      » យុទ្ធសាស្រ្តក្នុងការចាត់ការភាពតានតឹង
    7 . ការត្រិះរិះមកលើខ្លួនឯង
      » តើចៀសវាងការនិយាយខ្លួនឯងក្នុងផ្លូវអវិជ្ជមានបានយ៉ាងដូចម្ដេច?
    8 . សុខភាព និងការបន្ធូរស្រាលភាពតានតឹង
      » មធ្យោបាយសាមញ្ញក្នុងការបន្ថយភាពតានតឹងដោយការមានសុខភាពល្អ
    9 . ហ្វឹកហាត់ឲ្យមានទម្លាប់ក្នុងការបំបាត់ភាពតានតឹង
      » ពាក្យណែនាំដែលធ្វើឲ្យការចាត់វិធានការលើភាពតានតឹងក្លាយជាផ្នែកមួយ
ក្នុងកិច្ចការប្រចាំថ្ងៃរបស់អ្នក
. គន្លឹះនិងតារាងជំនួយសម្រាប់ចាត់វិធានការលើភាពតានតឹង
    10 . តារាងជំនួយក្នុងការចាត់វិធានការលើភាពតានតឹង
    11 . ការធ្វើតេស្តសាកល្បងការយល់ដឹងពីវិធីចាត់វិធានការភាពតានតឹង
    12 . សំណួរដែលតែងជួបប្រទះជាញឹកញាប់

Product you may like

Thanks for interesting in our products, here we have some more items recommended.