.brd

គតិបណ្ឌិត ភាពជាអ្នកដឹកនាំ

  • 3.13 $

Quantity

Categories: ទសន្សៈអ្នកដឹកនាំ

អ្នកដឹកនាំ (LEADER) គឺជាបុគ្គលដែលបានគេប្រគល់​តួនាទី​ ឬត្រូវបានគេទទួលស្គាល់​ និងតែងតាំង​ឲ្យ​ធ្វើ​
ជាមេក្រុម អ្នកបង្គាប់​បញ្ជា អ្នកសម្រេចចិត្ត អ្នកផ្តល់​គំនិតយោបល់​ ឬចាត់​ចែងការងាររបស់​ក្រុម អង្គការ សហគមន៍ 
ប្រទេស​ ។ល។ ដែលមានតួនាទីសំខាន់​ក្នុងការបំផុសទឹកចិត្ត ជួយឲ្យមនុស្សធ្វើការកាន់​តែមានប្រសិទ្ធិភាពខ្ពស់​ 
ដើម្បីជាប្រយោជន៍រួមរបស់​សមាជិកទាំងអស់​គ្នា។
          ចំណែកពាក្យ ភាពជាអ្នកដឹកនាំ (LEADERSHIP) មានអត្ថន័យទូលំទូលាយជាងតួអង្គបុគ្គល ដែលសំដៅលើ
សមត្ថភាពរបស់​អ្នកដឹកនាំ និងក្រុមអ្នកដឹកនាំ ក្នុងការទទួលស្គាល់​ សង្កេត​ មានឥទ្ធិពល ជួយអ្នកដទៃឲ្យរួបរួមសាមគ្គី
គ្នាធ្វើការងារឲ្យមានប្រសិទ្ធិភាព និងប្រសិទ្ធិផលដើម្បីសម្រេចគោលដៅរួមគ្នា និងធ្វើការកែទម្រង់​សហគមន៍ 
អង្គការ ឬប្រទេសជាតិឲ្យចម្រើនជឿនលឿនបានយ៉ាងរហ័ស។
          សៀវភៅ គតិបណ្ឌិតភាពជាអ្នកដឹកនាំ បានប្រមូលផ្តុំគំនិត បទពិសោធ និងគុណសម្បតិ្តផ្សេងៗក្នុងការដឹកនាំ 
ពីបណ្តាបរមគ្រូទាំងសម័យបុរាណ​ និងសម័យថ្មីមកផ្តុំចម្រុះគ្នាដើម្បីជាប្រយោជន៍ដល់​បងប្អូនខ្មែរយើងបានយកទៅ
សិក្សា និងពិចារណាក្នុងការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់​ខ្លួនឲ្យកាន់​តែប្រសើរ។

1 . ភាពឈ្លាសវៃខាងបញ្ញា អារម្មណ៍ និងមនសិការដើម្បីប្រយោជន៍រួម
2 . ធ្វើខ្លួនឲ្យទៅជាបុគ្គលគំរូ ផ្ដល់ការណែនាំ បង្រៀន ជួយសង្គ្រោះ ស្មោះត្រង់ គួរជាទីទុកចិត្ត 
ប្រាស្រ័យទាក់ទងបានល្អ ផ្ដល់កម្លាំងចិត្ត ផ្ដល់ក្ដីសង្ឃឹម
3 . ជ្រះថ្លានឹងកុសលធម៌ មានក្ដីស្រឡាញ់ មានក្ដីមេត្តា មានចិត្តទូលំទូលាយ មានវុឌ្ឍិភាវៈក្នុងការស្គាល់មនុស្ស 
គិតដល់ប្រយោជន៍រួមជាងខ្លួនឯង
4 . មានភាពជាម្ចាស់លើខ្លួនឯង ហ៊ានគិត ហ៊ានសម្រេចចិត្ត ហ៊ានធ្វើ មានគំនិតផ្ដួចផ្ដើម មើលលោកក្នងផ្លូវល្អទៅតាមសភាពពិតសម្លឹងមើលពីអនាគត ត្រៀមលក្ខណៈ ត្រៀមផែនការ
5 . មានចរិយាធម៌ សុចរិត ស្មើចុងស្មើដើម មានវិន័យក្នុងខ្លួន គ្រប់គ្រងខ្លួនឯងបានល្អ មានហេតុផល 
ប្រយ័ត្នប្រយែង មានរបៀប ល្អិតល្អន់
6 . ការដាក់ខ្លួន បើកចំហចិត្តទទួលស្គាល់អ្នកដទៃ ចេះពិចារណាពីខ្លួនឯង មានការទទួលខុសត្រូវខ្ពស់ ទទួល
ស្គាល់កំហុសឆ្គង ចេះអត់ឱន អភ័យទោសចេះរៀនសូត្រពីអ្វីថ្មីៗ
7 . ចេះវិភាគពីមនុស្សនិងស្ថានការណ៍ ចេះជ្រើសរើសមនុស្ស ចេះចាត់តាំងអង្គការ ចេះបែងចែកអំណាច
ប្រគល់ការទទួលខុសត្រូវ ចេះលើកសរសើរអ្នកដទៃ ចេះគិតទុកជាមុន ចេះបត់បែនសម្របសម្រួល
8 . មានមោទនភាព មានទំនុកចិត្តខ្លួនឯង មានការជឿជាក់ មានគោលដៅជាក់លាក់ មានចក្ខុវិស័យ
9 . មានការប្ដេជ្ញាចិត្ត មានមហិច្ឆតាខ្ពស់ ឧស្សាហ៍ព្យាយាម អត់ធ្មត់តស៊ូដាច់ខាត 
សូម្បីតែស្ថិតក្នុងស្ថានការណ៍អាក្រក់
10 . គុណសម្បត្តិទូទៅ

Product you may like

Thanks for interesting in our products, here we have some more items recommended.