.brd

អានុភាពនៃការគិតវិជ្ជមាន

  • 3.75 $

Quantity

Categories: ការអភិវឌ្ឍខ្លួន - វិធីសាស្រ្តជំនួញ

ការមានផ្នត់គំនិតវិជ្ជមានគឺជាចំណុចចាប់ផ្តើមដ៏សំខាន់ព្រោះវាបាននាំមកនូវថាមពលក្នុងការផ្លាស់ប្តូរខ្លួនឯងទៅខាងផ្លួវល្អ មានសមត្ថភាពប្រឈមមុខនឹងបញ្ហានិងឧបសគ្គផ្សេងៗ និងដែលនៅទីបំផុតវានឹងជួយឲ្យយើងអាចបោះជំហានទៅមុខបានសម្រេច។

        សៀវភៅ The power of positive thinking ឬ អានុភាពនៃការគិតវវិជ្ជាមាន ដែលនិពន្ធដោយលោក ណរម៉ែន វិនសិនត៍ ភីល មួយក្បាលនេះ នឹងជួយបង្ហាញឲ្យឃើញអំពីអានុភាពដ៏អស្ចារ្យ ដែលផ្តល់កម្លាំងចិត្តដែលមិនចេះរីងស្ងួត ជួយកម្ចាត់ក្តីភ័យខ្លាច ប្រែក្លាយបរាជ័យឲ្យមកជាជោគជ័យដ៏អស្ចារ្យ។ នេះគឺជាការចែករំលែកទស្សនៈវិធីគិតក្នុងការប្រើជីវិតបែបសាមញ្ញធម្មតា និងដែលវានាំមកនូវក្តីស្ងប់សុខក្នុងចិត្ត ដើម្បីជួយសង្គ្រោះដល់អ្នកដែលជួបនឹងទុក្ខលំបាកឲ្យមានថាមពលក្នុងការពុះពារសម្រេចគោលដៅតាមបំណងប្រាថ្នា។ វាជាសៀវភៅដែលមនុស្សទូទាំងពិភពលោកទទួលស្គាល់ និងលក់ដាច់ជារៀងរហូត ដែលមានចំនួយដល់ទៅជាង ៥ ០០០ ០០០ ក្បាល ដែលបានជួយអ្នកអានបានរកឃើញសេចក្តីស្ងប់សុខក្នុងជីវិត និងពិតជាផ្លាស់ប្តូរជីវិតឲ្យកាន់តែប្រសើរ។

        យើងខ្ញុំសង្ឃឹមថាគន្លឹះល្អៗពី “អានុភាពនៃការគិតវិជ្ជមាន” ដែលអ្នកអានអាចយកទៅប្រើការបានយ៉ាងពិតប្រាកដរួមទាំងវីធីគិតនិងវិធីប្រតិបត្តិអំពីការមានជំនឿក្នុងចិត្ត និងអានុភាពនៃការគិតវិជ្ជមាន នឹងជួយឲ្យអ្នកអានសម្រេចជោគជ័យក្នុងជីវិតដូចដែលអ្នកអានរាប់លានអ្នកធ្លាប់ទទួលផលរួចហើយមិនខាន។

        ម្យ៉ាងទៀតយើងខ្ញុំសូមបញ្ជាក់បន្ថែមថា ថ្វីបើភាគច្រើក្នុងសៀវភៅមានតែលើកយកតែពីជំនឿលើព្រះយេស៊ូ ប៉ុន្តែក្នុងសភាពពិតជាក់ស្តែង មិនថាលោកអ្នកមានជំនឿលើសាសនាអ្វី ឬមានជំនឿលើព្រះចេស្តាអង្គណា យើងក៏នៅតែផ្តោតការអធិដ្ឋានទៅលើព្រះអង្គនោះបានដូចគ្នា។

​​

អ្នកមិនត្រូវចុះចាញ់ចំពោះអ្វីឡើយ

ទោះជាស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ

អានុភាពនៃការគិតវិជ្ជមាននឹងជួយបង្កើនកម្លាំងចិត្តដល់អ្នក

ដោយពុំមានថ្ងៃរីងស្ងួតឡើយ

  សេចក្តីផ្តើម

  1.  ត្រូវជឿជាក់លើខ្លួនឯង
  2.  ចិត្តស្ងប់អាចបង្កើនថាមពល
  3.  វិធីសាស្ត្រធ្វើឲ្យមានថាមពលផ្លូវចិត្ត
  4.  សាកល្បងប្រើអានុភាពនៃការសូត្រអធិដ្ឋាន
  5.  វិធីបង្កើតសេចក្តីសុខដល់ខ្លួនឯង
  6.  ឈប់ក្តៅក្រហាយនិងឈប់កើតទុក្ខទៀតទៅ
  7.  រំពឹងឲ្យខ្ពស់ ព្យាយាមឲ្យអស់ពីលទ្ធភាព
  8.  ខ្ញុំមិនជឿលើរឿងអរាជ័យទេ
  9.  ធ្វើបែបណាទើបអាចបំបាត់ការព្រួយបារម្មណ៍?
  10.  ថាមពលសម្រាប់ដោះស្រាយបញ្ហា
  11.  វិធីប្រើជំងឺក្នុងការព្យាបាលជំងឺ
  12.  ពេលថាមពលចុះខ្សោយសូមសាកល្បងរូបមន្តនេះ
  13.  បញ្ចូលវិធីគិតថ្មីៗជីវិតនឹងផ្លាស់ប្តូរ
  14. ​ សម្រាកយកកម្លាំង
  15.  ធ្វើដូចម្តេចទើបអ្នកដ៏ទៃចូលចិត្ត?
  16.  វេជ្ជបញ្ជាសម្រាប់ព្យាបាលជំងឺផ្លូវចិត្ត
  17.  វិធីសាស្ត្រដើម្បីទទួលយកថាមពលដ៏អស្ចារ្យ

      អវសានកថា

Product you may like

Thanks for interesting in our products, here we have some more items recommended.