.brd

ហ៊ានសុំមានសិទ្ធិ

  • 6.25 $

Quantity

Categories: ការអភិវឌ្ឍខ្លួន - វិធីសាស្រ្តជំនួញ

  ប្រសិនបើមានមនុស្សសួរថា​ “ បើឯងមានចង្កៀងទិព្វដែលអាចសុំអ្វីក៏បាន តាមក្តីប្រាថ្នា តើឯងនឹងសុំអ្វី?” ខ្ញុំជឿថាមនុស្សជាច្រើននឹងឆ្លើយថា “ សុំឲ្យខ្ញុំបានអ្វីៗគ្រប់យ៉ាងគ្មានកំណត់”។

    ដូច្នេះបើអ្នកអាចសុំអ្វីៗបានដោយគ្មានកំណត់ ខ្ញុំចង់ឲ្យអ្នកអង្គុយចុះ ហើយកត់ត្រាមុខចំនួនរបស់ដែលអ្នកប្រាថ្នាឲ្យបានគ្រប់ ១០១ ប្រការក្នុងពេលនេះរួចយើងមកពិនិត្យមើលថាតើអ្នកអាចគិតឃើញបំណងប្រាថ្នាទាំង ១០១ ប្រការនោះបានភ្លាមៗដែរឬទេ? ស្តាប់មើលទៅហាក់ដូចជាងាយ តែខ្ញុំចង់ឲ្យអ្នកសាកល្បងធ្វើមើលថា តើវានឹងទៅជាយ៉ាងណា។

    ពេលនោះអ្នកនឹងរកឃើញថា ទោះបីជាខ្លួន​ឯងមានពរដ៏វិសេស “អាចសុំអ្វីៗបានដោយគ្មានកំណត់” ក៏ដោយ វានឹងគ្មានប្រយោជន៍អ្វីឡើយដ៏រាបណាអ្នកមិនដឹងថា តើខ្លួនឯងចង់បានអ្វីឲ្យពិតប្រាកដក្នុងជីវិតទេនោះ។

    នេះហើយគឺចម្លើយដែលមនុស្សគ្រប់រូបគួរស្វែងរក។ វិធីសម្រាប់ស្វែងរកនេះមាននៅក្នុងដៃអ្នកនេះហើយ។ ជែក ខេនហ្វៀលដ៏ និងម៉ាក វិកទ័រ ហិនសេន បានប្រមែប្រមូលរឿងរ៉ាវល្អៗ មានសារប្រយោជន៍សម្រាប់ជីវិតរស់នៅដែលប្រកបដោយគោលដៅជាក់លាក់ សុំយ៉ាងជាក់លាក់ចំពោះខ្លួនឯងនិងមិត្តភក្តិរូមលោក។ ពួកគេគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ រង់ចាំជួយអ្នក។ សុំឲ្យអ្នកគ្រាន់តែហ៊ានហើបមាត់ប៉ុណ្ណោះ។

    ប្រការសំខាន់ នៅពេលអ្នកសុំ សូមឲ្យសុំដោយទឹកចិត្តបរិសុទ្ធ​ សុំដើម្បីមិត្តរូមលោកនឹងខ្លួនឯង ដើម្បីពិភពលោកដែលគួឲ្យចង់រស់នៅសម្រាប់យើងគ្រប់គ្នា។

    សុំឲ្យអ្នកទទួលដឹងថា មនុស្សគ្រប់រូបមានចង្កៀងទិព្វដូចអាឡាដាំង រួមទាំងយក្ស ជីនី ជាយក្សចិត្តល្អដែលនៅក្បែរយើងជានិច្ច។

ផ្នែកទី១: The Aladdin Factor

      1.ឧបសគ្គ ៥ ប្រការនៃការសុំ

មូលហេតុធំៗដែលយើងមិនព្រមសុំនូវអ្វីដែលខ្លួនចង់បាន

     2.ពិភពថ្មី: លទ្ធផលនៃការសុំ

     3.ចៅហ្វាយនាយចង្កៀង

ផ្នែកទី ២: ដោះលែងយក្សជីនី

     4.ដឹងពីអ្វីដែលខ្លួនប្រាថ្នា

     5. អុជចង្កៀង

     6.យកឈ្នះភ្នំគិរីវង្គតនៃក្តីភ័យខ្លាច

ផ្នែកទី ៣: សុំដូចម្តេច? សុំពីនរណា? សុំអ្វី?

     7.សុំដូចម្តេច?

     8.សុំអ្នកផ្ទះ

     9.សុំនៅសាលារៀន

     10.សុំនៅកន្លែងការងារ

     11.សុំពីចក្រវាល

     12.សុំពីខ្លួនឯង

     13.សុំពីវត្ថុសក្តិសិទ្ធ

     14.នៅចាំអ្វីទៀត?​ធ្វើភ្លាមទៅ!

     15.សំណូមពរ

Product you may like

Thanks for interesting in our products, here we have some more items recommended.