.brd

អភិវឌ្ឍសិល្បៈដឹកនាំក្នុងខ្លួនអ្នក

  • 4.5 Usd

Quantity

Categories: ការអភិវឌ្ឍខ្លួន - វិធីសាស្រ្តជំនួញ

"អ្នកដឹកនាំ" ពាក្យនេះហាក់ដូចជាអស្ចារ្យខ្លាំងណាស់ទៅឬសម្រាប់អ្នក?

        តើអ្នកមិនដែលមានគំនិតថាចង់ធ្វើជាអ្នកដឹកនាំទេមែនទេ?

        បើដូច្នេះមែនសូមទម្លាក់សៀវភៅនេះចោលចុះ!  ព្រោះវាគ្មានប្រយោជន៍អ្វីដល់អ្នកទេ (ដែលតាមពិតវាមានប្រយោជន៍បំផុត ទោះ

បីជាអ្នកមានគំនិតដូច្នេះក៏ដោយ)។  លោកនេះត្រូវការអ្នកដឹកនាំ... 

        តាំងតែពីសម័យដើមមក  លោកយើងនេះទទួលការរុញច្រានឲ្យចម្រើនជឿនលឿនដោយស្នាដៃមនុស្សតែមិនប៉ុន្មាននាក់ដែលមាន

ឈ្មោះថា "អ្នកដឹកនាំ" នេះ។  ហេតុការណ៍ប្រវត្តិសាស្រ្តផ្សេងៗដែលបានកត់ត្រាទុកមកប្រមាណជា ៨០% ឬលើសពីនេះបានកត់ត្រាអំពី

រឿងរ៉ាវជីវិត ឬសកម្មភាពរបស់បុគ្គលដែលគេហៅថា "អ្នកដឹកនាំ" (មានទាំងល្អនិងមិនល្អរួមផងដែរ)។

        តើអ្នកដឹកនាំកើតឡើងមកដូចម្តេច?

        អ្នកខ្លះជឿថា អ្នកដឹកនាំកើតឡើងមកដើម្បី "ធ្វើជា" អ្នកដឹកនាំ  ឯអ្នកខ្លះជឿថាស្ថានការណ៍ជាអ្នកសាងវីរបុរសឲ្យកើតមានឡើង 

ហើយក៏មានមួយចំនួនច្រើនទៀតដែលជឿថា ភាពជាអ្នកដឹកនាំអាចហ្វឹកហាត់និងអភិវឌ្ឍបាន។

        ទោះបីជាលោកអ្នកជឿជាក់យ៉ាងណាក៏ដោយ  ចន ស៊ី ម៉ាក្សវេល បានប្រាប់យើងថា "ភាពជាអ្នកដឹកនាំ" មាននៅ "ក្នុងខ្លួន" យើង

គ្រប់ៗរូប  ហើយព្រមទាំងអាច "អភិវឌ្ឍ" បានផងដែរ។

        សៀវភៅ "អភិវឌ្ឍសិល្បៈដឹកនាំក្នុងខ្លួនអ្នក" ជាសៀវភៅគុណភាពមួយរបស់ ចន ស៊ី ម៉ាក្សវេល ក្នុងបណ្តាសៀវភៅជាង ៦០មុខ

ដែលលក់ដាច់រាប់សិបលានក្បាលលើពិភពលោក មិនឲ្យលោកអ្នកអានខកបំណងឡើយ។

        សៀវភៅនេះបញ្ជាក់ឲ្យយើងដឹងថា ភាពជាអ្នកដឹកនាំមាននៅក្នុងខ្លួនយើងរួចស្រេចមកហើយ  ហើយយើងអាចអភិវឌ្ឍឲ្យកាន់តែ

ប្រសើរឡើងបាន។

        លោកអ្នកនឹងឃើញឧទាហរណ៍ពីបុគ្គលជាច្រើន ដែលបានរកឃើញអត្តសញ្ញាណពិតដែលបង្កប់ក្នុងខ្លួន ព្រោះតែពួកគេបានតស៊ូ

បម្រះននៀល ឧស្សាហ៍ព្យាយាម ហើយជម្រុញឲ្យសក្កានុពលរបស់ខ្លួនបានផុសចេញមកក្រៅ ដើម្បីលោកអ្នកបានដឹងពីប្រការនេះ 

ហើយមានកម្លាំងចិត្តក្នុងការរាវរកនិងបញ្ចេញសក្កានុពលទាំងនោះដែលយើងមិនធ្លាប់គិតថាមានពីដើមក ឲ្យវាចេញមកក្រៅ។

        ជាមួយគ្នានេះដែរក្នុងជំពូកនីមួយៗ ក្នុងវគ្គនីមួយៗ ម៉ាក្សវេល បានបញ្ចូលគោលការណ៍និងវិធីអនុវត្តដើម្បីឲ្យលោកអ្នកហ្វឹកហាត់

ដោយខ្លួនឯង។

        លោកអ្នកពិតជារកឃើញថា ភាពជា "អ្នកដឹកនាំ" នរណាក៏អាចធ្វើបាន។

        និងសូមកុំភ្លេចថា លោកនេះត្រូវការអ្នកដឹកនាំ...!

1. ឥទ្ធិពល
2. លំដាប់នៃភាពសំខាន់
3. សុចរិតធម៌
4. ធ្វើឲ្យផ្លាស់ប្តូរទៅរកផ្លូវវិជ្ជមាន
5. ដំណោះស្រាយបញ្ហា
6. ឥរិយាបថ
7. ធនធានមនុស្ស
8. ចក្ខុវិស្ស័យ
9. មានវិន័យ
10. ការអភិវឌ្ឍបុគ្គលិក

Product you may like

Thanks for interesting in our products, here we have some more items recommended.