.brd

យកឈ្នះក្តីទុក្ខ សាងជីវិតស្រស់បំព្រង

  • 7.5 $

Quantity

Categories: ទសន្សៈអ្នកដឹកនាំ

លោកអ្នកប្រហែលជាធ្លាប់អានសៀវភៅ "វិធីនិយាយក្នុងចំណោមមហាជន"​ រួចខ្លះមកហើយ។  សៀវភៅ "យកឈ្នះក្តីទុក្ខ

សាងជីវិតស្រស់បំព្រង" នេះគឺជាស្នាដៃទី​២ របស់ ដេល កានេហ្ស៊ី អ្នកនិពន្ធដ៏ល្បីល្បាញលើពិភពលោក ដែលក្រុមបោះពុម្ពម៉ាញប៊ុក្ស

យើងខ្ញុំបានយកមកប្រែសម្រួលជូនអ្នកអាន។

          ព្រះពុទ្ធទ្រង់ត្រាស់ថា "មានរូបមានទុក្ខ" ក្មេងកើតចេញពីផ្ទៃម្តាយមកស្រែកយំកើតទុក្ខព្រោះឃ្លាន  ចំណែកម្តាយកើតទុក្ខខ្លាច

កូនកើតមកមានអវយវៈមិនគ្រប់គ្រាន់។  លុះពេលកូនកើតមកមានសភាវៈគ្រប់ហើយ  ក៏បានធូរចិត្តបន្តិច  តែទុក្ខក៏មានជាបន្តទៀតថា

មិនដឹងជាចិញ្ចឹមកូនឲ្យរស់ធំធាត់ក្លាយជាមនុស្សល្អ ឬជាយ៉ាងណា អាចចិញ្ចឹមខ្លួនរស់ដែរឬទេ ឬថានឹងមានអនាគតដូចម្តេច... ។ល។

          ក្នុងមួយថ្ងៃៗ  មនុស្សយើងមានទុក្ខរាប់រយជំពូក។  ទុក្ខអាចប្រែក្លាយទៅជាការភ័យខ្លាច  ខ្លាចកូនទៅសេពគប់ជនពាល  ខ្លាច

គ្មានអង្ករច្រកឆ្នាំង  ខ្លាចប្រាក់ខែចាយមិនគ្រប់  ខ្លាចឈឺនេះឈឺនោះ  ខ្លាចសេដ្ឋកិច្ចធ្លាក់  ខ្លាចមានវិបត្តិនយោបាយ  ខ្លាចមានសង្រ្គាម...

ដែលតាមពិតការភ័យខ្លាចរបស់មនុស្សយើងគឺជារឿងធម្មតា  តែការភ័យខ្លាចមានពីរប្រភេទ គឺខ្លាចមានហេតុផលនិងខ្លាចគ្មានហេតុផល។

ពីសម័យបុព្វកាល  ពេលមនុស្សឮផ្គរលាន់ឬឃើញរន្ទះបាញ់ដើមឈើឆេះរាលដាល  ពួកគេក៏រត់ប្រាសអាយុ  នោះគឺខ្លាចដោយគ្មាន

ហេតុផល។  លុះដល់សម័យក្រោយមកមនុស្សបានរៀនយល់ដឹងពីបាតុភូតធម្មជាតិ មានហេតុផលកាន់តែច្រើន  ទើបលែងភ័យខ្លាចតាម

របៀបដើម។  ប៉ុន្តែក៏នៅតែមានអ្នកភ័យខ្លាចបែបគ្មានហេតុផលច្រើនទៀតដែរក្នុងសម័យបច្ចុប្បន្ន ដូចជាខ្លាចខ្មោចព្រាយបិសាច ឬខ្លាច

មន្តអាគមអូមអាមជាដើម  ហើយគេក៏ខំស្វះស្វែងរកវត្ថុស័ក្តិសិទ្ធិផ្សេងៗមកការពារដូចជាបន្តោងព្រះ  យ័ន្តគាថាជាដើម ដែលរាប់ថាជា

ជំនឿម្យ៉ាង។

          ជំនឿគឺជាអ្វីដែលមិនងាយលុបបំបាត់បានឡើយ  ហើយអ្នកមានជំនឿបែបនេះតែងតែត្រូវអ្នកដទៃបោកប្រាស់បានដោយងាយ

ដែលរាប់ថាការចង់បំបាត់ទុក្ខនិងក្តីភ័យខ្លាចរបស់ខ្លួនអាចបែរជានាំឲ្យកើតទុក្ខលើសដើមទៅវិញក៏មាន  ដោយសារចាញ់បោកពួកឆ្លៀត

ឱកាសទាំងនោះ។​​  ហេតុនេះការរកវិធីរំដោះទុក្ខទៅតាមវិធីដ៏ត្រឹមត្រូវទើបជាការរកប្រយោជន៍បានល្អបំផុត។  សៀវភៅនេះបានណែនាំ

ឲ្យអ្នកអានរៀនស្វែងយល់ពីទុក្ខពិតប្រាកដថាវាជាអ្វី  ហើយដែលយើងនឹងរកឃើញថាទុក្ខសុទ្ធតែកើតមកពីខ្លួនឯងទាំងអស់។  នៅពេល

យើងបានឃើញរូបរាងទុក្ខពិតប្រាកដហើយ  នោះយើងក៏នឹងអាចរកមធ្យោបាយបំបាត់ទុក្ខទៅតាមរបៀបដែលបុគ្គលឆ្លាតៗគេធ្លាប់អនុវត្ត

បានជោគជ័យរួចមកហើយ។

          លោក ដេល កានេហ្ស៊ី ដែលកាន់សាសនាគ្រិស្ទនិកាយរ៉ូម៉ាំងកាតូលិកយ៉ាងតឹងរ៉ឹង  តែបែរជាមករកឃើញវិធីរម្ងាប់ទុក្ខតាមបែប

ពុទ្ធទស្សនវិជ្ជាយ៉ាងច្រើនទៅវិញ គឺការរកឃើញទុក្ខដែលកើតចេញពីខ្លួនយើងនេះឯង។  ហេតុនេះការអានសៀវភៅ "យកឈ្នះក្តីទុក្ខ

សាងជីវិតស្រស់បំព្រង" នឹងផ្តល់ការយល់ដឹងដែលនឹងស្មានមិនដល់ដែលថា ទុក្ខកង្វល់គឺនៅតែត្រឹមចុងច្រមុះយើងប៉ុណ្ណោះ  រួមទាំង

ខ្លឹមសារគួរជាប់ចិត្តនៅក្នុងជំពូកនីមួយៗដែលពិតមានតម្លៃសម្រាប់លោកអ្នក និងដែលសូម្បីតែខ្ញុំមិនហ៊ានវាយតម្លៃដូចរៀមច្បង សុទ្ធ ប៉ូលីន

ដែលធ្លាប់វាយតម្លៃសៀវភៅមួយថា "ទម្ងន់សៀវភៅធ្ងន់ប៉ុនណាគឺស្មើនឹងមាសទម្ងន់ប៉ុណ្ណោះ"  អ្វីទេ  តែខ្ញុំគ្រាន់តែសុំអះអាងថា "ប្រាក់

ដែលលោកអ្នកចំណាយទិញសៀវភៅមួយក្បាលនេះ នឹងធ្វើឲ្យលោកអ្នកចំណេញលើសពីតម្លៃសៀវភៅនេះរាប់រយពាន់ដង"។

1. ឫសគល់ពិតអំពីទុក្ខព្រួយដែលលោកអ្នកគួរដឹង
2. គោលការណ៍គ្រឺះក្នុងការវិភាគអំពីទុក្ខ
3. បណ្តុះនិស្ស័យទប់ស្កាត់ទុក្ខវិបត្តិ កុំឲ្យវាមានឱកាសមកធ្វើបាបយើង
4. វិធីបណ្តុះផ្នត់គំនិត ៧ប្រការដើម្បីទទួលបានក្តីស្ងប់សុខក្នុងចិត្ត
5. គោលការណ៍ដើម្បីជម្រះទុក្ខ
6. វិធីធ្វើមិនឲ្យកើតទុក្ខចំពោះពាក្យបន្ទោសរិះគន់
7. វិធី ៦ យ៉ាងដើម្បីចៀសវាងពីការអស់កម្លាំងល្ហិតល្ហៃនិងទុក្ខកង្វល់ 
និងជួយបង្កើនថាមពលទាំងផ្លូវចិត្តនិងផ្លូវកាយឲ្យក្លៀវក្លាស្វាហាប់
8. វិធីរកប្រភេទការងារដែលនាំក្តីសុខនិងជោគជ័យមកឲ្យលោកអ្នក
9. វិធីបំបាត់ទុក្ខកង្វល់ផ្នែកហិរញ្ញវត្ថុរបស់លោកអ្នក
10. វិធីឈ្នះទុក្ខរបស់ខ្ញុំ

Product you may like

Thanks for interesting in our products, here we have some more items recommended.