.brd

ស្រមោលភពងងឹត

  • 3.13 Usd

Quantity

Categories: ប្រលោមលោក

សៀវភៅ "ស្រមោលភពងងឹត"​​ ដែលប្រិយមិត្តកំពុងកាន់​ក្នុងដៃនេះ ជាស្នាដៃប្រែសម្រួលដោយ​សហ​ការី​
ម៉ាញប៊ុក្ស​របស់​​យើង គឺលោក​ អូន ស៊ីយា ឬមានរហស្សនាមថា "គ្រូស៊ីយ៉ា" ដែលធ្លាប់​បានបម្រើអារម្មណ៍ប្រិយមិត្ត
ចំនួនពីរលេខរួចមកហើយ គឺ "ពិភពរឿងចម្លែក" ក្បាលទី១ និងក្បាលទី២ ដែលទទួលបានការគាំទ្រ និងធ្វើសំណូម
ពរឲ្យគាត់​រៀបរៀងបន្ថែមជូនមិត្តអ្នកអានជាបន្តទៀត។
            ពេលនេះ ការព្យាយាមរបស់គាត់​បានសម្រេចជាស្នាដៃហើយ។ លើលោកយើងនេះ មានអ្វីជាច្រើនដែល
យើងនៅតែស្រពិចស្រពិល រកចម្លើយឲ្យជាក់លាក់​មិនឃើញ ហើយជាពិសេសវាគួរឲ្យយើងចង់ដឹងចង់​រកការពិត
កាន់តែខ្លាំង។​ ប៉ុន្តែទោះបីជាយ៉ាងណា ភពងងឹតគឺនៅតែជាភពងងឹតដែលយើងអាចសន្និដ្ឋានតាមតក្កសាស្រ្តបាន
បន្តិចបន្តួច និងមិនដឹងថាថ្ងៃណាទើបអាចរកទីបញ្ចប់ឃើញនោះទេ។ នេះហើយគឺជាដើមហេតុដែលធ្វើឲ្យ 
"ស្រមោលភពងងឹត" នេះកើតឡើង។
            យើងខ្ញុំជឿថា រឿងនីមួយៗក្នុងសៀវភៅនេះមានការប្រើពាក្យពេចន៍មុតៗ ការប្រើវោហារកាន់តែហើរ 
មានក្លឹមសារល្អៗ ធ្វើឲ្យអ្នកអានជក់ចិត្ត ជក់អារម្មណ៍ ផ្តល់គំនិតបញ្ញា ការត្រិះរិះពិចារណា ប្រកបដោយដំណើរ
សាច់រឿងក្តើគគុក មិនចង់ឲ្យយើងដកភ្នែកចេញពីទំព័រសៀវភៅ។ ហេតុនេះការចំណាយពេលរបស់ប្រិយមិត្តក្នុង
ការអានសៀវភៅនេះ គឺពិតជាមិនធ្វើខកបំណងឡើយ។
            ជាពិសេស សូមអគុណប្រិយមិត្តដែលបានគាំទ្រដល់ម៉ាញប៊ុក្សយើងខ្ញុំ ឲ្យនៅឈរបម្រើអារម្មណ៍ ប្រាជ្ញា
ស្មារតីប្រិយមិត្តតាំងពីដើមរហូតមកដល់ពេលនេះ។

1.    ស្តាប់តន្ត្រីឆ្លងភព

2.    ឆាកល្ខោនរំដោះខ្លួន

3.    វេទិកាចម្រៀងក្នុងព្រៃអាម៉ាហ្សូន

4.    វិញ្ញាណមិត្តសម្លាញ់

5.    មនុស្សនឹងប្រាក់ យក្សនឹងសាច់

6.    វង្វេងភពជួបគ្រោះចរាចរ

7.    លំនៅឋានវិញ្ញាណដូនចាស់

8.    ចោរអាថ៌កំបាំង

9.    រន្ទះបាញ់ឥតសំលេង

10.  នាវា​ ម៉ារីសេឡិស

11.  ដានជើងសត្វចម្លែក

12.  ជីវិតទី ៥ របស់ ហ្រ្វិដ អេដែល

13.  ភ្លើងស្នេហ៍អតីតកាល

14.  ផ្ទាំងស៊ីប ទី ៥៤

15.  ក្មេងមួយភូមិយល់សប្តដូចគ្នា

16.  អ្នកសង្រ្គោះអាណាមិក

17.  វេជ្ជបណ្ឌិត រីឆាដ

Product you may like

Thanks for interesting in our products, here we have some more items recommended.