.brd

សាមកុក ភាគ១

  • 5 $

Quantity

Categories: ប្រវត្តិសាស្រ្ត - បុគ្គលសំខាន់ៗ

រឿង សាមកុក ជាប្រលោមលោកប្រវត្តិសាស្រ្តកំពូលមួយនៅលីពិភពលោកដោយរៀបរាប់តាមរឿង​ពិត​ដែល​កើត
​មាន​ឡើង​នៅប្រទេសចិន នាចុងរជ្ជកាលរាជវង្សហាន់កាលពីប្រមាណជាង ១៧០០ឆ្នាំមកហើយ។

នៅក្នុងប្រទេសកម្ពុជាយើង រឿងសាមកុកនេះធ្លាប់មានការបកប្រែជាភាសាខ្មែរដោយឧកញ៉ានូកន​ ជាងកន្លះសតវត្ស
មកហើយ និងព្រមទាំងមានអ្នកនិពន្ធផ្សេងៗទៀតក៏បានប្រែរឿងនេះទៅតាមរូបភាព​ផ្សេងៗដែរ ដោយ​ឡែកសៀវភៅ
សាមកុក ច្បាប់រៀបរៀងថ្មីនេះនៃរឿងសាមកុក ដែលយើងបានអធិប្បាយ​​ ផ្ដល់ការ​វិភាគបន្ថែមនៅក្នុង​នេះរួចជាស្រេច​
ដើម្បីឲ្យជ្រួតជ្រាបយ៉ាងស៊ីជម្រៅទៅលើសាច់​រឿង ​​ដោយធ្វើការសង្ខេបឲ្យខ្លី ត្រង់​ចំណុចណាដែលមិន​សូវមានសារៈ
សំខាន់​និងពង្រីកបន្ថែមត្រង់​ចំណុចសំខាន់​ៗ ដើម្បីធ្វើឲ្យសាច់​រឿងកាន់​តែមានទម្ងន់​ ថែមទាំងមិនមាន​ឲ្យបាត់​ខ្លឹម​សារ​ចាស់​របស់​ខ្លួនបន្តិចឡីយ។

ប្រលោមលោក សាមកុក​ នឹងធ្វើឲ្យប្រិយមិត្តអ្នកអានបានស្គាល់រសជាតិ កើតរូបារ​ម្ម​ណ៍​ មើលដឹងខុសត្រូវល្អអាក្រក់​
ការអធ្យាស្រ័យ ភាពសាហាវឃោរឃៅ កំពូលល្បិចកល ក្លាហាន អង់​អាច មោះមុត កំសាក ល្ងង់​ខ្លៅ សុខមនោរម្យ 
ទុក្ខសោកសង្រេង​ ញ័រន្ធត់​ តក់ស្លុត​ កណ្ដោចកណ្ដែង។​  សូមងាកមកមើលខ្លួនឯង​ មនុស្សម្នាជុំវិញ និងរបបសង្គម
លើលោកក៏មិនខុសអ្វីពី វដ្តសង្សារ ដូចក្នុងរឿងសាមកុក (សាម=៣ កុក=បក្ស​ ពួក ក្រុម នគរ    សាមកុកគឺបក្សឬវត្ថុ
ទាំង៣) ឬនគរទាំងឡាយនោះដែរ ព្រោះធម្ម គឺជាធម្មជាតិ ធ្វើកម្មត្រូវទទួលផលកម្ម ដែល​ជា​ច្បាប់​ធម្មជាតិ​មិន​​អាច​ប្រកែក​បាន។

សូមឲ្យប្រិយមិត្តទទួលបានប្រយោ​ជន៍ បញ្ញា ការកម្សាន្ដ និងធម្មពីការអាន សិក្សារឿង​សាមកុកច្បាប់​នេះបើទោះបីជា
អានប៉ុន្មានដង​ប៉ុន្មានសា ក៏សុំឲ្យច្បិចយកតែចំណុចល្អៗ ផ្នែកគុណធម៌បានកាន់តែច្រើន ដើម្បីក្លាយជា​មនុស្ស​គួរ​ឲ្យ​រាប់​​អានគួរ​សេព​គប់​​កាន់​តែ​ខ្លាំង​យ៉ាង​នោះដែរ។

១.     មហាតលិកលក់ជាតិ

២.     ឧទ្ទាមឈ្នួតក្បាលលឿង

៣.     វិរជនទាំងបីស្បថស្បែយកគ្នាជាបងប្អូននៅចម្ការប៉េស

៤.     វិរជនចូលរួមបង្រាបពួកឧទ្ទាម

៥.     ចាងហ្វី វាយសំពងមន្ត្រីត្រួតពិនិត្យ

៦.     វិបត្តិក្នុងព្រះរាជសំណាក់

៧.    ហឺជិន នាំភ្លើងចូលផ្ទះ

៨.     ផែនការក្តោបអំណាចរបស់ តុងជួ

៩.     ផែនការប្រហារ តុងជួ មិនសម្រេច - ឆាវឆាវ ភៀសខ្លួនពីរាជធានី

​១០.  ឆាវឆាវ ក្លែងរាជសារប្រមូលផ្តុំទ័ព - បងប្អូនទាំងបីប្រយុទ្ធនឹង លីប៉ូ

១១.  តុងជួ ដុតរាជធានី ឡយ៉ាង - ប្តូររាជធានី ឆាងអាន់

១២.  បដិវត្តបែកបាក់ - វិបត្តិបញ្ជាផែនដី

១៣. សង្រ្គាមលោភលន់ យានសៅ - កុងស៊ុនចាន

១៤.  គំនុំសងសឹក លីវពាវ - ស៊ុនជាន

១៥.  វ៉ាងអ៊ីន ប្រើឧបាយកលស្រីស្អាតកម្ចាត់ តុងជួ

១៦.  វ៉ាងអ៊ីន ដេញខ្លាឲ្យទាល់ច្រក - របបចាស់វិនាសមកសាជាថ្មី

១៧. ម៉ាថេង និង ហាន់ស៊ុយ សង្រ្គោះរាជបល្ល័ង្កមិនសម្រេច

១៨.  ឆាវឆាវ បង្កើនទ័ព ពង្រីកឥទ្ធិពល

        បង្វែររឿងគ្រួសារឲ្យមកជារឿងនយោបាយ

១៩.  លីវប៊ី ជួយសង្រ្គោះ ស៊ីចូវ - លីវប៊ី ប្រកែកមិនព្រមទទួលយក ស៊ីចូវ

Product you may like

Thanks for interesting in our products, here we have some more items recommended.